ភាគ២០

3.9K 142 8
                                    

ទោះមិនយល់ថាគេចង់សំដៅលើអ្វីអោយប្រាកដ តែមួយប្រយោគនេះ ធ្វើអោយអ្នកស្តាប់រួញក ក្រាញខ្លួន នឹងក្រាបមុខចុះភ្លាម៖
«ខ្ញុំឡើងឡានមុនហើយ»ហ្វីយូ បង្ហើបប្រាប់ ជុងហ្គុក ព្រោះទ្រាំនៅតទៀតមិនបាន ទើបប្រញាប់ប្រញាល់ចូលទៅអង្គុយក្នុងឡានមុន ទាំងអារម្មណ៍ច្របូកច្របល់ ផិតភ័យ ហើយលើកដៃមកស្ទាបទ្រូងខាងឆ្វេង ខណៈដែលបេះដូងកំលោតឌុកឌាក់ៗ ដឹងហើយ ឮហើយ ថាពូព្យាយាមគម្រាម ប៉ុន្តែបើអោយនាងទ្រាំដកដង្ហើមក្បែរគេពេលនេះគឺមិនកើតទេ ព្រោះមើលទៅគេបៀមគ្រាប់រំសេវក្នុងចិត្តជិតផ្ទុះទៅហើយ។
ក្រោយមកជុងហ្គុកក៏ចូលក្នុងឡានតាមក្រោយ ស្របពេលលោកពូខាំគុម្ពថ្គាមជាប់ ហើយក្តាប់ដៃយ៉ាងណែន រួចបង្វែរខ្លួនដើរសំដៅភូមិគ្រឹះ ក្នុងជំហ៊ានធ្ងន់ៗ ក្រោមក្រសែភ្នែកខ្លាចញញើតពីនាងក្រមុំដែលឈរសម្លឹងលោកពូពីក្រោយខ្នង តាមកញ្ចក់ឡាន តាមពិតនាងចង់បកស្រាយណាស់ តែលោកពូមិនទុកឱកាសអោយសូម្បីបន្តិច គិតតែខឹងសម្បារ យកកំហឹងបាំងមុខ ថែមទាំងដើរចូលក្នុងវិញយ៉ាងចិត្តដាច់ លែងហាមឃាត់នាង តែប្តូរជាគុំទុក ហើយរកវិធីមកលងបន្លាចចិត្តនាងវិញ។
«បងកំពុងតែនាំទុក្ខឲ្យខ្ញុំហើយ មានដឹងខ្លួនទេ?» នាងងាកទៅស្តីបន្ទោសអោយ ជុងហ្គុក ដោយអារម្មណ៍ខឹងសម្បារ ខណៈអ្នកម្ខាងទៀត បើកឡានធ្វើរំភើយ បូញមាត់ហួចជាចង្វាក់ រាំញាក់ស្មារ ចាក់អង្ទង់ពេញសាឡុងឡាន
«ទុក្ខអីណាស់ណាទៅ? គ្រាន់តែប្រាប់ពូថាពួកយើងជាសង្សានឹងគ្នាសោះហ្នឹង? ពេលត្រឡប់ទៅផ្ទះវិញ ក៏បកស្រាយទៅថាមិនមែនជាការពិត ប៉ុណ្ណឹងក៏ចប់!!!» ជុងហ្គុក ងាកលើកចិញ្ចើមខ្ពស់តបបន្តិច បើសិនជាស្តាប់គេនិយាយ ហាក់ជារឿងងាយៗ ផ្ទុយពី ហ្វីយូ គ្រាន់តែគិតដល់សម្តីលោកពូ ក៏ព្រឺសម្បុរពីក្បាលដល់ចុងជើងទៅហើយ
«តែពូរបស់ខ្ញុំ មិនដូចជាពូគេផ្សេងទេ»
«តើយ៉ាងមិចវិញ? អ្ហ៎ ឬជាសេរីពូដែលស៊ីក្មួយខ្លួនឯង?»និយាយចប់ ជុងហ្គុក ក៏យកដៃទះចង្កូតឡានសើចខ្លាំងៗដោយការអស់សំណើច ពេញចិត្តពេញថ្លើម ជាមួយនឹងការប៉ាន់ស្មានក្នុងចិត្តគំនិតរបស់ខ្លួន បើយល់ឲ្យកាន់តែជាក់ គេគិតថារឿងនោះអាចកើតមកលើហ្វីយូក៏ថាបាន គ្រាន់តែគេមិននិយាយចេញមក។
«បងជុង!!!» ហ្វីយូ មុខក្រញ៉ូវ ហើយវាយដើមដៃកំលោះតូច ខ្លាំងៗតាមទង្វើរអន់ចិត្ត ខណៈអ្នកដែលត្រូវវាយ យកដៃម្ខាងមកញីដើមដៃដោយការឈឺចាប់ ទាំងមិនបានងាកសម្លឹងមុខនាងតូច ទើបមិនបានឃើញថា ហ្វីយូ ខាំមាត់គ្រឺតខ្នាញ់នឹងគេខ្លាំងប៉ុណ្ណា ព្រមទាំងដកដង្ហើមធំជាច្រើនសារ ទឹកមុខមិនស្រស់បស់ ស្លេកមុខស្លេកមាត់ ត្រជាក់ចុងដៃចុងជើងដោយអារម្មណ៍ចម្លែកដែលពុំធ្លាប់កើតមកលើនាង។

លោកពូសំណព្វWhere stories live. Discover now