ភាគ៧

4.5K 156 5
                                    


នៅថ្ងៃបន្ទាប់ ថ្មើរនេះគឺវេលាពេលព្រឹកព្រលឹម ព្រះអាទិត្យចាប់ផ្តើមរះឡើងសន្សឹមៗ ជះពន្លឺដ៏ស្រស់ត្រកាលស្រោចស្រពមកលើផែនពោសុធា ក៏ដូចជាដំបូលផ្ទះវីឡាធំស្កឹមស្កៃនៃគ្រួសារត្រកូលគីម។
កម្លោះថេយ៉ុង ក្នុងឈុតអាវឈឺមីពណ៍ស ទីនុុយក្នុងខោសាច់ក្រណាត់ពណ៌ខ្មៅរលោង ដោយមានព្នាក់អាវគ្រហ្សេពណ៌ខ្មៅនៅនឹងដៃ កំពុងតែនាំរាងកាយសង្ហារឥតខ្ចោះ បោះជំហ៊ានឈានចុះតាមកាំជណ្តើរ ក្នុងដំណើរញាប់ជើង ហាក់ដូចជាប្រញាប់ប្រញាល់ខ្លាំង៖

«ញ៊ាំអីទ្រាប់ពោះបន្តិចទេកូនប្រុស?» គាប់ជួន ម៉ាដាមគីមកំពុងតែរៀបចំអាហារពេលព្រឹកដាក់នៅលើតុ ក្រឡេកឃើញកូនប្រុសក៏សួរឡើងបែបនេះ នាំអោយអ្នកដែលត្រូវសួរ ទច់ដំណើរឈប់ភ្លាមៗពេលចុះមកផុត ហើយលើកនាឡិការដៃតម្លៃថ្លៃ មកមើលម៉ោង មុននឹងងើបមុខឆ្លើយតបទៅកាន់គាត់៖
«កូនញ៊ាំអាហារខាងក្រៅក៏បាន ខ្លាចយឺតកាងារណាម៉ាក់» ថេយ៉ុង ញញឹមតប បម្រុងនឹងឈានជើងដើរចេញក៏ត្រូវអ្នកម៉ាក់សួរកាត់ចង្វាក់
«តែនេះទើបនឹងម៉ោង៦កន្លះទេណា ម៉ាក់គិតថាមិនយឺតទេ» វេលានេះគឺម៉ោង៦កន្លះ ដែលតាមធម្មតា គេចេញទៅធ្វើការនៅម៉ោង៧ឯណោះ
«កូនត្រូវទៅទទួលនីរ៉ានឹងណាម៉ាក់»
«អាវវវ៎ អញ្ចឹងទេ?»កាលបើបានឮកូនប្រុសនិយាយដូចច្នោះ វ័យចំណាស់លាន់មាត់ដោយការភ្ញាក់ផ្អើល ហើយក៏លាយឡំនឹងក្តីរំភើបផងដែរ គាត់ថែមទាំងដើរទៅក្បែរថេយ៉ុង ហើយចាប់អូសដៃគេសំដៅទៅមាត់ទ្វាផ្ទះ នឹងរុញច្រានគេជារឿយៗ រហូតដល់ចំណតឡាន ព្រមដោយប្រយោគដាស់តឿន៖
«ចឹងក៏ឆាប់ទៅចុះណា កុំអោយនាងចាំយូរ ឆាប់ទៅកូន» ដៃរុញស្មាកូនតិចៗ ខណៈបបូរមាត់ជាប់ស្នាមក្រែមពណ៌ទឹកក្រូចស្រាលៗបែបមនុស្សចាស់ក៏កួចញញឹមឡើង
«ម៉ាក់!!!» ថេយ៉ុង បង្អូសសម្លេងហៅគាត់ដោយអារម្មណ៍ធុញថប់ គេមិនចង់ទៅទទួលស្រីម្នាក់ដែលឈ្មោះ នីរ៉ា នោះប៉ុន្មានទេ ព្រោះគេក៏ដឹងច្បាស់ថាអ្នកម៉ាក់កំពុងតែព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងរវាងនាងនឹងគេអោយកាន់តែស្និតស្នាលលើសពីពាក្យថា មិត្ត ។
«បើទំនេរ នាំនាងមកលេងម៉ាក់ផងណា ឮដែរទេ? ម៉ាក់ដូចជាចង់បានកូនប្រសារស្រីឆាប់ៗដល់ហើយ»
«ម៉ាក់ នីរ៉ានាងគ្រាន់តែជាមិត្តខ្ញុំទេ» ពេលទៅដល់ឡានភ្លាម រាងខ្ពស់ក៏ងាកមកបកស្រាយបញ្ជាក់ប្រាប់គាត់តាមការពិត ប៉ុន្តែអ្នកម៉ាក់នៅតែមិនព្រមឈប់ធ្វើខ្លួនជាមេអណ្តើកចាប់គូស្រករនេះទាល់តែសោះ គាត់នៅឈរញញឹមផ្អែមមាត់ ញ៉េះញ៉ោះដាក់កូនឥតសម្រាក៖
«អាចលើសពីមិត្តក៏ថាបាន ទើបបានជាឧស្សាហ៍ទៅទទួលនាងញឹកញាប់បែបនេះ» មាត់និយាយ ឯចិញ្ចើមក៏ញាក់ទទ្រើក ខណៈដៃទាំងគូ ខ្វែងអោបដោយឬកពារហំហែង ព្រមទាំងផ្អែកខ្នងលើបង្អួចឡានយ៉ាងឡូយដាក់កូន គាត់មិនខ្វល់ថាស្អីជាស្អី សំខាន់ពេលនេះ គាត់រីករាយពេលឃើញកូនប្រុសយកចិត្តទុកដាក់ទៅលើនារីណាម្នាក់
«ម៉ាក់ កូនសុំទៅចុះណា...ឈប់គិតបែបនេះមកលើពួកយើងអី នាងគ្រាន់តែជាមិត្ត គឺមិត្តណាម៉ាក់» ជាក់ស្តែង នីរ៉ាជាមិត្តរបស់គេពិតមែន ដែលសម្ព័នភាពនេះ កើតឡើងតាំងតែពីគេរៀនមហាវិទ្យាល័យ នៅក្រៅប្រទេសមកម្ល៉េះ ហើយមកទល់នឹងពេលនេះ នាងក៏ក្លាយជាលេខាផ្ទាល់ខ្លួនរបស់គេ។
«ម៉ាក់នឹងចាំមើល ថាតើពួកឯងដូចអ្វីដែលម៉ាក់ស្មានឬអត់» ពុំមាននរណាម្នាក់បានដឹងឡើយ ថាម៉ាដាមគីមកំពុងតែគិតអ្វីនោះ! គាត់ពេបមាត់ញញឹមចម្អន់អោយកូនប្រុស ក្រោមក្រសែភ្នែកសម្លក់បែបគ្រឺតក្នាញ់ពីកូនប្រុសកម្លោះរបស់គាត់។
«បានហើយអ្នកម៉ាក់ ខ្ញុំទៅសិនហើយ» ថេយ៉ុង រហ័សលាអ្នកម៉ាក់ស្របពេលគេអោនទៅថើបថ្ពាល់គាត់តាមទម្លាប់ដូចសព្វដង បន្ទប់ក៏ទាញទ្វាឡានបើក បម្រុងថានឹងចូលទៅអង្គុយ ក៏ស្រាប់តែមានអារម្មណ៍ថា មានអ្វីម្យ៉ាងកំពុងតែតោងស្អិតជាប់នឹងជើងខោរបស់គេ ថែមទាំងរំយោលតិចៗ៖
«ពូថេយ៍ អូនសុំទៅដែរណា៎?» សម្លេងស្រួយផ្អែមគួរអោយចង់ស្តាប់ បន្លឺចេញពីមាត់ក្មេងតូច ហ្វីយូលេងទឹកមុខអង្វរកដាក់លោកពូ ថេយ៉ុងភ្ញាក់ព្រើត បើកភ្នែកធំៗសម្លឹងមុខក្មួយស្រី ក៏មិនភ្លេចញញឹមដាក់ ហើយផ្ទច់ជង្គង់អង្គុយចោងហោងលើកែងជើង ដើម្បីអោយស្មើនឹងកំពស់ហ្វីយូដែលកំពុងឈរ៖
«ទៅមិនបានទេ ពូទៅធ្វើការណា! ហ្វីយូគួរតែនៅជាមួយម៉ាក់យាយ! ពេលល្ងាចត្រឡប់មកវិញ ពូនឹងទិញរបស់ឆ្ងាញ់ៗមកផ្ញើ ល្អដែរទេ?» លោកពូកម្លោះ យកបាតដៃអង្អែលសសៃសក់ទន់ៗរបស់ក្មួយស្រី ព្រមទាំងឆ្មក់ថើបថ្ពាល់ខាងឆ្វេងមួយដង្ហើមយ៉ាងវែង ជាការលួងលោម
«មិចចង់ទៅចោលប្តីអញ្ចឹង ហ៊ឹកៗ ហ្វីយូសុំទៅជាមួយពូដែរ ណា៎ៗ...ណា៎លោកពូ» ហ្វីយូពេបមាត់វៀចឆ្វេងវៀចស្តាំ ទាំងរលីងលោងទឹកភ្នែក ធ្វើអោយអ្នកជាពូអស់សំណើច នាងសុំទៅតាមរាល់ថ្ងៃ តែថ្ងៃនេះនាងចម្លែក ចេះប្រើល្បិចយកទឹកភ្នែកជាអន្ទាក់ អោយគេទន់ចិត្ត មិនត្រឹមតែសុំអង្វរក នាងថែមទាំងក្រសោបអោប.កលោកពូយ៉ាងស្អិត ហើយថើបថ្ពាល់គេខ្សឺតៗ ម្តងឆ្វេងម្តងស្តាំ ល្មមតែលោកពូចង់ខ្យល់ចាប់ទាំងព្រឹក។
ចំណែកឯម៉ាដាមគីម បានឃើញដូចច្នោះ ក៏ប្រញាប់ស្ទុះស្ទារទៅចាប់ឃាត់ជាបន្ទាន់៖
«ហ្វីយូនៅជាមួយម៉ាក់យាយណា៎ មកនេះមកក្មេងឆ្លាត» វ័យចំណាស់សន្ធឹងដៃទាំងគូ បម្រុងនឹងទទួលហ្វីយូមកវិញ ស្រាប់តែថេយ៉ុងបន្លឺឡើងភ្លាម៖
«មិនអីទេម៉ាក់ អោយនាងទៅចុះ»
«កូនថេយ៍ នេះកូនកំពុងតែយកក្តាមទៅព្រលែងនៅក្រុមហ៊ុនហើយណា» គាត់ចង់សំដៅលើហ្វីយូដែលមហារពឹសអស់លេខ គ្រាន់តែនៅផ្ទះធម្មតាៗ គាត់ចាប់សឹងមិនឈ្នះ បន្តិចរត់ទៅនេះ ប្រហែសភ្លែតក៏រត់ទៅនោះ ចុះទម្រាំតែទៅឃើញមនុស្សម្នាច្រើន តើអំពល់ទុក្ខគេកម្រិតណាទៅ?
«ក្តាមនៅមិនស្ងៀម កូននឹងចាប់ចំហុយភ្លាម ម៉ាក់កុំបារម្ភអី» សម្តីរបស់ថេយ៉ុង ធ្វើអោយអ្នកជាម៉ាក់ត្រូវដកថយប៉ុន្មានជំហ៊ាន ទាំងគ្រវីក្បាលហួសចិត្តនឹងក្មេងកំហូច ដែលកំពុងតែត្រេកអរ សើចលិបភ្នែក ផ្អែកផ្អងលើចង្កួយស្មាលោកពូ រីឯថេយ៉ុងក៏លើកពររាងតូចដាក់អោយអង្គុយលើសាឡុងឡាន មុននឹងគេដើរវាងទៅម្ខាង ហើយចូលកន្លែងបញ្ជា កាច់សោឡានបញ្ឆេះភ្លាមៗ៖
«បើបានទៅហើយ សន្យាមកណាថាមិនរឿងពូ»
«ចាស៎»
ម៉ាដាមគីមឈរប្រាប់ពីចម្ងាយ ហ្វីយូក៏ងាកមកឆ្លើយតបដោយទឹកមុខរីករាយ បន្ទាប់មក ឡានក៏ចាប់ផ្តើមបោលសន្សឹមៗចាកចេញពីភូមិគ្រឹះ រហូតផុតកន្ទុយភ្នែកទើបគាត់ចូលទៅខាងក្នុងវិញ។

«ពូ មុននេះពូនិយាយថាចង់ញ៊ាំក្តាមចំហុយមែនទេ?» ហ្វីយូសើចយ៉ាងស្រស់ នឹងបែរទៅសួរលោកពូដែលកំពុងតែផ្ចង់អារម្មណ៍បើកឡាន ខណៈគេកំពុងតែញញឹម ទាំងលើកចិញ្ចើមបញ្ចើចជាមួយសំណួរមិនដឹងខ្យល់អីរបស់នាង ព្រោះដែលមុននេះ ឮចាស់ៗបាននិយាយពីរឿងក្តាម ហើយភ្លាមនោះថេយ៉ុងក៏រហ័សតបភ្លាម
«ក្តាមនៅតូចពេកញ៊ាំមិនទាន់បាន ចាំវាធំសិន»
«ចុះពេលណាវាធំទៅពូ?»

លោកពូសំណព្វWhere stories live. Discover now