ហ្វីយូ គ្រញែងខ្លួចតិចៗ រួញកចូលក្នុង គេចពីស្នាមថើបរបស់លោកពូ ខណៈដែលដៃប្រឹងរបេះប្រអប់ដៃរឹងមាំចេញពីការចាប់ច្របាច់ទ្រូង ប៉ុន្តែ ថេយ៉ុង រឹងចចេស ព្រមទាំងឈ្មុលថើបកញ្ចឹងកនឹងថ្ពាល់របស់នាងខ្សឺតៗមិនក្រែងចិត្តម្ចាស់ ឯដៃសែនរំពឹស នៅប្រឡែងដើមទ្រូងក្មួយក្រមុំមិនឈប់ ចំណែក ហ្វីយូ ក៏លែងបម្រាស់ខ្លួន បានត្រឹមសង្ងំអោយគេធ្វើស្រេចតែអំពើចិត្ត ព្រោះដឹងហើយថាហាមមនុស្សដូចជាគេ ប្រៀបដូចអូសឬស្សីបញ្ច្រាស់ចុងយ៉ាងអ៉ីចឹង។
«ពូ...»សុខៗនាងស្រាប់តែបន្លឺហៅសព្វនាមគេ ទើបអ្នកម្ខាងទៀតរំសាយដៃទាំងគូចេញពីដើមទ្រូងស្អាត ពេលឃើញក្មួយបែរមកសម្លឹងខ្លួនក្នុងទឹកមុខស្ងប់មិនបង្ហាញអារម្មណ៍
«បាទ???» ថេយ៉ុង ថ្នមសម្លេងឆ្លើយនឹងក្មួយយ៉ាងពិរោះព្រមដោយស្នាមញញឹម ទើបនាងតូចសួរឡើងភ្លាម៖
«ពូស្រឡាញ់ខ្ញុំដែរទេ?»ហ្វីយូ ញញឹមស្ងួត ស្របពេលលើកប្រអប់ដៃស្រឡូនតូចៗទៅក្រសោបផ្ទៃមុខលោកពូ ដែលសំណួរនេះធ្វើឲ្យអ្នកដែលត្រូវសួរស្ងាត់មាត់ ខណៈគេសម្លឹងជ្រៅទៅក្នុងកែវភ្នែករបស់នាងស្រែករកហេតុផលនៃសំណួរ ព្រោះគេមិនដែលធ្លាប់ឆ្លើយប្រាប់នាងថាមិនស្រឡាញ់ឡើយ ប៉ុន្តែថ្ងៃនេះនាងកំពុងតែធ្វើអោយគេស្ទាក់ស្ទើរក្នុងការឆ្លើយនឹងសំណួរដោយសារតែទឹកមុខមិនប្រាប់ន័យរបស់ក្មួយ
«ឆាប់ឆ្លើយមក» នាងដាស់តឿនដោយប្រើម្រាមមេដៃអង្អែលថ្ពាល់គេថើរៗដោយការពេញចិត្ត ពីមុនលោកពូឆ្លើយងាយណាស់ គ្រាន់តែសួរភ្លាម គេក៏ឆ្លើយមិនដែលចាំយូរដូចថ្ងៃនេះ
«ស្រឡាញ់ ស្រឡាញ់ខ្លាំងបំផុត» សម្តីផ្អែមជាងទឹកឃ្មុំ ដែលបន្លឺចេញពីបបូមាត់មានមន្តស្នេហ៍ បានជ្រួលជ្រាបចូលពេញក្រអៅបេះដូងនាងក្រមុំ អោយរីកមាឌមួយរំពេច ហើយនាងក៏ញញឹមពព្រាយតបលោកពូវិញ
«ខ្ញុំលែងស្រឡាញ់ពូហើយ» ហ្វីយូស្រាប់តែបោះសម្តីខុសពីចិត្ត ធ្វើឲ្យ ចិញ្ចើមក្រាស់របស់ ថេយ៉ុង ជ្រីវជ្រួញឡើងភ្លាមដោយការឃ្នើសចិត្ត
«គិតថាពូនិយាយលេងសើចមែនទេ ទើបឆ្លើយនឹងពូវិញបែបនេះ?» គេបន្ទោសមុខងាប់ គ្មានអារមនមណ៍លេងសើចដាក់សូម្បីតែបន្តិច ខណៈដែលបម្រុងខ្លួនថានឹងក្រោកឈរទៅហើយតែមិនសមបំណង ព្រោះនាងតូចស្រវ៉ាឱប.កជុំវិញយ៉ាងជាប់
«ខឹង???» នាងសួរបញ្ចើច ធ្វើមុខឌឺៗហើយញោចចុងមាត់ញញឹមតិចៗដាក់មុខងាប់មិនរាប់ញាតិរបស់លោកពូដែលនៅយ៉ាងកៀកបង្កើយជិតចុងច្រមុះរបស់នាង
«ចង់លេងល្បិចស្អីទៀតហើយ?» នាងធ្វើឲ្យគេខូចអារម្មណ៍ទាំងព្រឹកព្រោះសម្តីប៉ុន្មានម៉ាត់មុននេះ ទើបគេគ្រាន់តែសួរចោល រួចក៏ចាប់របេះដៃនាងចេញទាំងខឹង ហើយដើរចេញពីបន្ទប់ទឹកយ៉ាងចិត្តដាច់ ទុកឲ្យ ហ្វីយូ សម្លក់ផែនខ្នងអ្នកដែលដើរចេញទៅ តែក៏លួចអស់សំណើចក្នុងចិត្ត មិននឹកស្មានថាត្រឹមពាក្យលេងសើចប៉ុណ្ណឹងពូខឹងឡើងងរខ្ទឺតទៅហើយ។មួយសន្ទុះក្រោយមក ហ្វីយូ ងូតទឹកស្លៀកពាក់ តែងខ្លួនយ៉ាងស្រស់ស្អាត រួចទៅឈរបង្វិលខ្លួនពីរបីជុំនៅមុខកញ្ចក់ដោយអារម្មណ៍ស្រស់ស្រាយ មើលដល់អស់ចិត្តអស់ចង់ ទើបញញឹមកំហូច បោះជំហ៊ានញាប់ស្មេរចេញពីបន្ទប់ សំដៅទៅរកបន្ទប់ផ្ទាល់ខ្លួនរបស់លោកពូ៖
«...» ហ្វីយូ បោះសម្រិបជើងថ្នមៗ លបៗចូលទៅក្នុងបន្ទប់ ដែលមានលោកពូកំលោះឈរបែរខ្នងនៅមាត់បង្អួច មិនដឹងជាខូចចិត្តខូចថ្លើមរឿងអ្វីខ្លះទេ បានជាស្ងាត់មាត់ជ្រាបយ៉ាងនេះ
«កុំផ្តេសផ្តាស» ថេយ៉ុង គ្រហឹមតិចៗ ពេលដឹងដល់ប្រអប់ដៃស្រឡូនតូចៗទាំងគូលូកក្រសោបឱបគេពីក្រោយខ្នង
«ចិត្តអាក្រក់!!!» ហ្វីយូ ធ្វើមុខក្រញូវនូវសម្តីរបស់គេ នេះគ្រាន់តែនាងលួចឱបសោះ គេហារឡើងសុទ្ធតែកុំផ្តេសផ្តាស! ចុះត្រង់គេវិញនោះ ឱបផង ថើបផង នៅអារំលោភបូកទៀត បែបនេះអយុត្តិធម៌ពេកហើយពូ...
«អ្នកប្រុស!!! លោកស្រីធំអញ្ជើញមក» អ្នកបម្រើស្រីឡើងមកផ្តល់ដំណឹងភ្លាម នាំឲ្យហ្វីយូចាប់ផ្តើមស្លេកមុខស្លេកមាត់ហើយរហ័សផ្លាស់ទីទៅឈរទល់មុខលោកពូ យកដៃទាញទម្លាក់ដៃអាវចុះក្រោមស្មាតិចៗ បង្ហាញស្នាមជាំដុំៗរាយប៉ាយពេញទ្រូងនឹងប្រឡោះកដែលបន្សល់ទុកពីយប់អោយគេបានឃើញ៖
«ស្នាមនេះគិតយ៉ាងម៉េច?» ហ្វីយូ សួរទាំងរលីងលោងទឹកភ្នែកដោយអារម្មណ៍ផិតភ័យ បើសិនជាគាត់ដឹង ពួកគេនឹងត្រូវចប់មិនខាន ហើយនាងក៏កំពុងតែជ្រួលច្របល់តានតឹងក្នុងចិត្តជាខ្លាំង ផ្ទុយពីអ្នកម្ខាងទៀតបែរជាឈរញញឹមយ៉ាងមានប្រៀបជាង ហាក់ដូចជារឿងតូចតាចមួយសម្រាប់គេអ៉ីចឹង៖
«ប្រាប់គាត់ទៅ ថាយប់មិញអូនឡើងអុកពូៗ ហើយស្នាមនៅលើទ្រូងហ្នឹង មូសពូថេយ៍ខាំ»