អ្នកដែលត្រូវគាត់សួរ ឈរគាំងស្តូក ធ្វើភ្នែកព្រិចញឹមៗ ដាក់ម៉ាដាម ដែលគាត់គ្រាន់តែលើកចិញ្ចើមក្នុងន័យទាមទារចម្លើយពីចៅស្រី ស្របពេលថេយ៉ុងស្ទុះទៅចាប់អង្រួនស្មាអ្នកម៉ាក់ខ្លាំងដោយក្តីរំភើបឥតឧប្បមា៖
«ម៉ាក់!!! នេះកូនមិនបានស្តាប់ច្រឡំទេឬ?»
«ច្រឡំក្បាលឯងស្អី?» អ្នកម៉ាក់ក្តាប់មាត់ប្រទេច ហើយចាប់ញឹងស្លឹកត្រចៀករបស់កូនប្រុសម្ខាងដើម្បីអោយគេស្វាង
«អូយយ៎ ឈឺណាម៉ាក់»គេយកដៃមកផ្ទប់ត្រង់កន្លែងដែលឈឺក្រហាយ ទើបម៉ាដាមព្រមលែង រួចបោះជំហ៊ានទៅរករាងតូចដែលគិតតែឈរភ្លាំងភ្លឹនៅឡើយ
«យ៉ាងម៉េចហើយ ល្មមផ្តល់ចម្លើយបានហើយណ៎?» គាត់ញញឹមពព្រាយ ពេលផែនការដែលគាត់រៀបចំ ប្រព្រឹត្តទៅយ៉ាងរលូន សូម្បីតែថេយ៉ុងក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ
«លោកយាយ...ខ...ខ្ញុំ...ខ្ញុំ...» បេះដូងនាងលោតកាន់តែញាប់ៗ នឹងលឿនទៅៗ រហូតឃាត់ឃាំងលែងបាន បូករួមនឹងអារម្មណ៍រំភើបចិត្ត លាយឡំនឹងការផិតភ័យ បុកពោះផឹបៗ ព្រោះរឿងកើតឡើងទាន់ហន់ពេក ទើបនាងមិនអាចឆ្លើយភ្លាមៗបាន បានតែត្រដិតសម្តី អណ្តាតរឹងឆ្កឹលគ្រលាស់មិនចង់កើត នាងរឹតតែហើបមាត់លែងរួចពេលប្រសព្វកែវភ្នែកនឹងគាត់ចំ ទើបរហ័សរេភ្នែកបែរសម្លឹងរកលោកពូ សុំជំនួយ ហើយថេយ៉ុងក៏ប្រញាប់ស្ទុះទៅចាប់ទាញប្រអប់ដៃតូចមកកាន់
«ពូ...» ហ្វីយូ បែរសម្លឹងមុខគេ ទាំងទឹកមុខរសេមរសាម ចង់យំបន្តិចហើយក៏រលីងរលោងចង់យំបន្តិច នាងកំពុងតែទាល់មិនដឹងថាគួរឆ្លើយបែបណាអោយសម ព្រោះមានអារម្មណ៍ថាខ្មាសលោកយាយខ្លាំង អត់គិតមិនបានថាគាត់ច្បាស់ជាបានដឹងបានយល់នូវរឿងគ្រប់យ៉ាងរវាងនាងនឹងលោកពូ បូកផ្សំនឹងរឿងដែលលោកពូបានទម្លាយការពិតប្រាប់គាត់ទៀត គ្រាន់តែលួចគិត ចង់តែឆ្កួតអោយស្លាប់ទេ។
«រឿងនេះទុកឱ្យខ្ញុំជាអ្នកសួរនាងដោយខ្លួនឯង» ថេយ៉ុង សើចញញឹមយ៉ាងស្រស់ ផ្ទុយពីមុននេះបន្តិច គេកើតចិត្តឆេវឆាវ ក្តៅទ្រូងស្ទើរតែដុតមនុស្សស្លាប់ទៅហើយ
«អ្ហេ៎!!! មុននេះម៉ាក់ឃើញឯងដូចជាប្រញាប់ណាស់មិនអញ្ចឹង? ចុះហេតុអីមិនឆាប់ទៅ នៅឈរធ្វើស្អីដែរ?» ម៉ាដាមសួរពន្យុះ បបូមាត់ស្អាតកួចញញឹមចម្អន់ដាក់ភ្លាម
«បើខ្ញុំមិនប្រញាប់ ក្រែងលោម៉ាក់ចាប់ចៅស្រីផ្សំផ្គុំជាមួយអ្នកផ្សេង នរណាទៅស្មានដឹងថាគ្រប់យ៉ាងគ្រាន់តែការសម្តែងតាមផែនការរបស់ម៉ាក់នោះ?»
«អាវវវ៎ ម៉ាក់គ្រាន់តែចង់ញ៉ាំអាហារជុំគ្នាម្តង ទើបចង់លោលេងនឹងពួកឯងបន្តិចហ្នឹងណា៎ ប៉ុណ្ណឹងសោះធ្វើដូចភ្ញាក់ផ្អើលខ្លាំងណាស់អញ្ចឹងនៀក៎» គាត់និយាយផុយឺ លើកស្មាដោយភាពជឿជាក់ ទាំងដែលផែនការបោកបញ្ឆោតរបស់គាត់ ធ្វើអោយម្នាក់ៗសឹងតែបោកក្បាលនឹងជញ្ជាំងស្លាប់ ហើយលទ្ធផលចេញមកចង់ដួលដាច់ផ្ងារតែម្តង។
«គ្រាន់តែចង់ញ៉ាំជាមួយគ្នា ក៏ប្រាប់តាមសម្រួលមក ម៉ាក់ចាំបាច់បំភ័យពួកយើងបែបនេះ?ដឹងទេថាកូនម៉ាក់ខ្សោយបេះដូង» គេបន្លឺឡើង ខណៈក្រសោបចង្កេះតូច បណ្តើរនាងមកអង្គុយកន្លែងដើមវិញ ហើយម៉ាដាមក៏ដាក់បង្គុយនៅទល់មុខនៅម្ខាងតុ រួចបាញ់ក្រសែភ្នែកទៅរកចៅស្រីដែលបាត់មាត់បាតសម្លេងអោយឈឹង
«មិនអីទេឬហ្វីយូ?»
«ចាស៎!!!» បន្ទាប់ពីសម្ងំប្រមូលស្មារតីសម្រួលអារម្មណ៍អោយត្រឡប់មកវិញ នាងក៏ប្រែទឹកមុខស្រស់ស្រាយ មានស្នាមញញឹមលម្អយ៉ាងស្រស់ស្អាតនៅលើផ្ទៃមុខដ៏ផូរផង់ ថ្ពាល់នាងឡើងក្រហមព្រឿងៗពេលត្រូវគាត់សម្លឹងយូរពេក ស្របពេលថេយ៉ុង កំពុងឈ្ងោករកចិញ្ចៀនដែលគេបានគប់ចោលទៅក្រោមតុមុននេះ
«ហិសហិស ស្មានតែរត់ចោលយើងបាត់ហើយអាច្រម៉ក់» គេនិយាយតិចៗជាមួយនឹងចិញ្ចៀនដែលទើបនឹងរើសពីកម្រាលឥដ្ឋ មុននឹងក្រោកអង្អុយត្រង់ខ្លួន ទាញកូនកន្សែងនៅចំពោះមុខ មកជូតសម្អាតធូលីចេញយ៉ាងយកចិត្តទុកដាក់ ធ្វើអោយអ្នកម៉ាក់គ្រឺតក្រាញ ព្រោះមុននេះគេមិនត្រឹមតែសម្លុតគាត់ ថែមទាំងគប់ចិញ្ចៀនមានតម្លៃចោល ដោយមិនក្រែងចិត្តសូម្បីតែបន្តិច
«ទើបតែគប់ចោលសោះ ឥឡូវមកធ្វើជាហួងហែង ឆឺស!!!» សម្តីម៉ាដាម ធ្វើអោយថេយ៉ុងញាក់មុខញាក់មាត់ដោយឫកពារអឿ គេធ្វើមិនតបស្តីអ្នកម៉ាក់ តែក៏បែរទៅចាប់ប្រអប់ដៃក្មួយមកកាន់ដោយស្នាមញញឹម៖
«ម៉ោះ ចាំពូពាក់ឲ្យណា៎»និយាយរួច គេក៏ចាប់ស៊កចិញ្ចៀននៅម្រាមដៃនាងរបស់ក្មួយស្រី ខណៈបបូមាត់តូចលួចក្បួចញញឹមតិចៗដោយឫកពារអឹមអៀន ក្នុងចិត្តចង់ឱបលោកពូខ្លាំងណាស់ តែមិនហ៊ានព្រោះខ្មាស់លោកយាយ ខ្មាសរហូតសូម្បីពាក្យថាយល់ព្រមក៏នាងឆ្លើយមិនចេញផង។
«ម៉ាក់???ចុះឯណាមួយវង់ទៀតនោះ?» ថេយ៉ុង ស្រាប់តែងើបមុខសួររកចិញ្ចៀនមួយវង់ទៀត ព្រោះមុននេះគេបានឃើញចិញ្ចៀនពីរវង់ក្នុងប្រអប់ដែលម៉ាក់បង្ហាញ ហើយគាត់ក៏ហុចអោយភ្លាម ទើបគេទទួលមកកាន់ តែក៏បន្តហុចទៅអោយក្មួយស្រីព្រមនឹងប្រយោគ៖
«នេះចិញ្ចៀន»
«???»
«ពូចង់ឃើញឯងសុំលោកពូរៀបការ ដូចកាលដែលឯងនៅតូច»
«...?» នាងមិនចាំផងថាកាលពីតូចបានទៅនិយាយស្អីខ្លះជាមួយនឹងពូ តែពេលឮលោកពូរំលឹកឡើងបែបនេះ ទើបស្គាល់ថាខ្លួនឯងក្បាលខូចតាំងពីតូច
«ឆាប់ឡើង ប្រញាប់សុំពូថេយ៍រៀបការ នឹងអាលពូយល់ព្រម ហើយពួកយើងទៅផ្សំដំណេកភ្លាមៗនោះអី!!!»