ភាគ៩

4K 128 5
                                    

នីរ៉ា ត្រូវក្មេងធ្វើអោយខូចអារម្មណ៍ជាលើកទីពីរ កាលដែល ថេយ៉ុង ទៅទទួលហើយអោយនាងអង្គុយកៅអីក្រោយ នាងមួយម៉ៅមិនទាន់បាត់ ឥលូវត្រូវមកឈរស្លឈាម សម្លឹងមើលនាងតូចច្រម៉ក់ បានសម្តីផ្លៃផ្កា ដោយការមិនពេញចិត្តជាខ្លាំង
«តោះពួកយើងទៅ»
«ចាស៎» ទឹកមុខដែលច្រណែន ខឹង ស្អប់ របស់នារីលាក់ពុត បានប្រែជាស្នាមញញឹមផ្អែមភ្លាមៗ កាលបើបានឮ ថេយ៉ុង បបួលដូច្នោះ។
ថេយ៉ុង ក្រសោបពរហ្វីយូទៅមុន តាមដោយកញ្ញាហៃសូ ដើរតាមពីក្រោយ បន្លឺសម្លេងទ្រនាប់ជើងកែងចោទកុបៗមិនដាច់សូរ រហូតដល់ទីចំណតឡាន ទើបនាងប្រញាប់បើកទ្វាឡានចូលទៅអង្គុយនៅកៅអីមុខអោយបានមុន ព្រោះដឹងច្បាស់ថាថេយ៉ុងនឹងដាក់ក្មួយអោយអង្គុយក្បែរគេមិនខាន ថែមទាំងមានមុខក្រាស់ ខំប្រឹងបញ្ជូនស្នាមញញឹមដាក់អ្នកដែលមានបំណងនឹងអោយក្មួយអង្គុយត្រង់នោះ ទើបគេប្តូទីតាំងដោយដាក់ហ្វីយូនៅកៅអីក្រោយវិញ ជាមួយនឹងពាក្យលួងលោម ដើម្បីទប់ស្កាត់ភាពរឹងរូសរបស់នាងតូច៖
«ហ្វីយូក្មួយដ៏សែនឆ្លាតរបស់ពូ ពូនឹងនាំឯងទៅញ៉ាំអាហារឆ្ងាញ់ៗណា» ថ្ពាល់ម្ខាងរបស់ហ្វីយូ ត្រូវលោកពូចាប់ច្របាច់លេងតិចៗ ខណៈអ្នកដែលត្រូវគេលួង មិនមាត់ក ថែមទាំងមិនខ្ចីចាប់អារម្មណ៍នឹងសម្តីពូ ព្រោះរវល់បែរទៅក្តាប់មាត់សម្លក់ផែនខ្នងរបស់ នីរ៉ា ដោយការមិនសុខចិត្ត ដែលហ៊ានដណ្តើមកន្លែងខ្លួន ទើបថេយ៉ុងដែលដឹងចិត្តក៏លើកពរក្មួយល្អិត ដើរវាងទៅម្ខាង នឹងចូលទៅអង្គុយកន្លែងបញ្ជាឡាន ដោយដាក់ក្មួយសំណព្វអោយអង្គុយត្រង់កណ្តាល ភ្លាមនោះក្មេងតូចស្រាប់តែក្បួចមាត់ញញឹមខ្ជឹបយ៉ាងកំហូច ស្របពេលម្រាមដៃរវើកដូចក្តាម លូនទៅចាប់សំពត់ខើចខ្លីរបស់ នីរ៉ា តេះៗ ហាក់ចង់អោយ នីរ៉ា បែរមកមើលថាខ្លួនបានអង្គុយជិតពូ
«មានអ្វីមែនទេ?» នីរ៉ា បែរមកញាក់មុខសួរទាំងគ្រឺត នឹងញ័រពេញទ្រូង ដែលត្រូវក្មេងតាមរំខានបរិយាកាសដែលនាងត្រូវការ ក្នុងចិត្តសឹងតែចាប់ក្រញិចអោយកំពៀតអាចម៍ តែហ្វីយូ ក៏រហ័សដកដៃទៅច្រត់សាឡុងឡាន រួចបង្ខិតខ្លួនអង្គុយអោយកាន់តែកៀកកិបនឹងលោកពូជាង ដោយទឹកមុខញញឹមពព្រាយយ៉ាងមានអំណួត។
មិនយូរប៉ុន្មាន ឡានរបស់ ថេយ៉ុង ចូលទៅទៅសំចតទល់មុខភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងប្រចាំទីក្រុងសេអ៊ូល ពួកគេបណ្តើរគ្នាចូលទៅខាងក្នុង ដើម្បីរកទីតាំងអង្គុយ ហើយចាប់ផ្តើមកុម្ម៉ង់អាហារឆ្ងាញ់ៗប្រចាំហាង មិនចម្លែកទេ ដែលហ្វីយូតែងតែនៅក្បែរលោកពូគ្រប់ពេល ដូចជាពេលនេះយ៉ាងអញ្ចឹង ចំណែក នីរ៉ា ដែលអង្គុយនៅទល់មុខពូក្មួយនៅម្ខាងតុ កំពុងតែមានអារម្មណ៍ទើសទាល់ នឹងចាប់ផ្តើមស្អប់ក្មេងតូចពេញទំហឹង រឹតតែសម្លឹងមុខក្មេងពេលណា នាងកាន់តែមិនចូលខ្លាំងឡើង តែក៏មិនអាចធ្វើអ្វីផ្តេសផ្តាសបាន ព្រោះសង្កេតឃើញថា ថេយ៉ុងហាក់ព្រួយបារម្ភ នឹងយកចិត្តទុកដាក់ចំពោះក្មួយខ្លាំង ទើបអង្គុយសញ្ជឹងគិត ដោយប្តូរពីការធ្វើបាប មកជា ការធ្វើជាបង្ហាញក្តីស្រឡាញ់ចូលចិត្តហ្វីយូ ព្រោះគិតថាធ្វើបែបនេះ ថេយ៉ុង អាចនឹងបែរមកចាប់អារម្មណ៍នឹងនាងខ្លះ។
មួយសន្ទុះក្រោយមក អាហារដែលបានកុម្ម៉ង់ ត្រូវបានរៀបចំយ៉ាងមានស្តង់ដារ ត្រៀបត្រានៅចំពោះមុខ៖
«ថេ...» នីរ៉ា បម្រុងនឹងនិយាយ តែក៏ត្រូវបង្អាក់ដោយសម្តីក្មេងនិយាយកាត់មុខ
«ពូ អូនចង់ញ៉ាំវា» ហ្វីយូ មិនមានចេតនាដណ្តើម ព្រោះនាងជាក្មេងដែលល្មោភចំណី នឹងរបស់ឆ្ងាញ់ៗ ទើបគ្រាន់តែក្រឡេកឃើញអាហារដែលនាងចូលចិត្តភ្លាម ក៏រហ័សចង្អុលប្រាប់លោកពូភ្លែត
«នេះមែនទេ?» ថេយ៉ុង យកចុងចង្កឹះចង្អុលលើដុំស៊ូស៊ី ទើបហ្វីយូរហ័សងក់ក្បាលផ្ងក់ៗ ញញឹមហៀរថ្ពាក់ដាក់លោកពូដោយទឹកមុខត្រេកអរ ក្រោមក្រសែភ្នែកព្យាបាទរបស់នីរ៉ាដែលសម្លឹងចំតែនាងតូចម្នាក់
«ម៉ោះ ហារមាត់អោយធំៗ» លោកពូ យកចង្កឹះចាប់ស៊ូស៊ីមួយដុំ ទៅជ្រលក់ក្នុងចានទឹកស៊ីអីវ មុននឹងដាក់ប្រអប់ដៃម្ខាងមកទ្រ បញ្ចុកក្នុងមាត់របស់ក្មួយ ដែលខំហារចង្គ្រោង ត្រាប់តាមលោកពូដែរ
«ឆ្ងាញ់ដែរទេ?»
«អាហារដែលពូបញ្ចុក គឺឆ្ងាញ់ទាំងអស់» ហ្វីយូ ប្រឹងនិយាយហបៗ ខណៈដែលមាត់ទំពារញាប់ៗមិនឈប់។
ពីនាក់ពូក្មួយហាក់ត្រូវធាតុគ្នាខ្លាំង រហូតភ្លេចទៅថា នៅមានមនុស្សម្នាក់ទៀតដែលអង្គុយម៉ង់ៗ លួចសម្លឹងសម្លក់សកម្មភាពពួកគេ
«ហេតុអីមិនញ៉ាំ នីរ៉ា? ឬរសជាតិអាហារនៅទីនេះមិនត្រូវចិត្តនាងមែនទេ?» ទីបំផុតសម្តីដែលនីរ៉ាបានទន្ទឹងចាំស្តាប់ បានបន្លឺចេញពីបបូមាត់កំលោះសង្ហារ ដែលធ្វើអោយអ្នកដែលត្រូវសួរ នឹករំភើបញាប់ញ័រ ត្រឹកអរនៅក្នុងចិត្តជាអនេក
«អូហ៎ មិនមែនដូចលោកគិតទេថេយ៍ អាហារនៅទីនេះសុទ្ធតែឆ្ងាញ់ៗទាំងអស់» នីរ៉ា ឆ្លើយដោយពត់សម្លេងស្រាលស្រទន់ដាក់ថេយ៉ុង ស្របពេលយកដៃចាប់សៀតសសៃសក់ទៅនឹងស្នៀតផ្កាតាមទម្លាប់ជាស្រីស្អាត មុននឹងឱនចុកអាហារសឹងតែខុសមាត់ ប្រឹងទំពារ ប្រឹងលេបទាំងស្អិតបំពង់ក មិនមែនដោយសារអាហារមិនឆ្ងាញ់ តែដោយសារវត្តមានរបស់ហ្វីយូ។

សុខៗនាងស្រាប់តែលាន់មាត់ពេលក្រឡេកឃើញហ្វីយូហាក់អររំភើបជាមួយនឹងរឿងអ្វីម្យ៉ាង
«មិចខ្ទប់មាត់ចឹងហ្វីយូ? អាហារហឹរមែនទេ? នេះញ៉ាំទឹកទៅ» ជាឱកាស នីរ៉ា សម្តែងធ្វើជាយកទុកដាក់ចំពោះហ្វីយូ ព្រមទាំងឈោងហុចកែវទឹកដាក់នៅចំពីមុខនាងតូច ដោយស្នាមញញឹមទាំងបង្ខំចិត្ត មុននឹងបែរមកសម្លឹងមុខថេយ៉ុងដោយក្រសែភ្នែកទន់ភ្លន់ ទាំងការពិតនាងមិនពេញចិត្តដែលរួមតុអាហារជាមួយដោយមានកូនក្មេង ព្រោះគិតថាគួរអោយរំខាន មិនរ៉ូមែនទិកដូចដែលធ្លាប់មកជាមួយថេយ៉ុងតែពីរនាក់
«ពូមើលបង្កងនោះវាឱបគ្នា» ហ្វីយូ មិនបានឆ្លើយតបនឹង នីរ៉ា នាងបែរជាងាកទៅចាប់ដៃលោកពូអោយងាកទៅមើលបង្កងក្នុងចានដែលនាងកំពុងចង្អុល រួចយកដៃមកខ្ទប់មាត់សើចរខិបរខុបគួរអោយគ្រឺតខ្នាញ់ រហូតធ្វើអោយលោកពូអត់មិនបាន នឹងលូកដៃច្បិចថ្ពាល់ក្រហាញៗរបស់ក្មួយលេងតិចៗ
«ចង់ញ៉ាំដែរទេ?ម៉ោះ! ចាំពូជាអ្នកបកអោយ» មាត់និយាយ ដៃរហ័សយកបង្កងយក្សមកបកសម្បកយ៉ាងយកចិត្តទុកដាក់ រំពេចនោះ ហ្វីយូស្រាប់តែលាន់មាត់
«ពូដកក្បាលវាចេញផង ខឹខឹ បង្កងនេះមុខដូចអ៊ីនីរ៉ាណាស់»
«មិចនិយាយអ៉ីចឹងដាក់ បងស្រី? បែបនេះមិនហៅថាក្មេងល្អទេណា» ថេយ៉ុង ស្តីបន្ទោសដោយកាយវិកាថ្នាក់ថ្នម យកម្រាមដៃទៅអង្អែលសសៃសក់ក្បាលក្មួយស្រីថើរៗ ខណៈដែល នីរ៉ា ក្តៅក្រហល់ក្រហាយចិត្ត ញ័រទ្រូងមិនស្ទើរ ពេលត្រូវក្មេងបំបាក់មុខព្រោះតែសម្តីលេងសើចប៉ុន្មានម៉ាត់ ប៉ុន្តែនាងមិនបញ្ចេញធាតុពិតចេញមក បានត្រឹមញញឹមស្ញេញស្ញូញ អែនអនដាក់គេ ឯថេយ៉ុងក៏មិនបានគិតអ្វីច្រើន ដោយគិតថានីរ៉ាអាចនឹងយោគយល់ដល់ក្មេងដែលនិយាយមិនព្រៀងទុក ទើបគ្រាន់តែសុំទោស៖
«ខ្ញុំសុំទោសជំនួសហ្វីយូផងណា នៅផ្ទះនាងតែងតែមាត់ប៉បាច់ប៉ប៉ោចបែបនេះឯង»
«សុំទោសអីពូ? អូនឃើញដូចមែនណា៎»
«ហ្វីយូ!!!» លោកពូ គ្រហឹមហៅឈ្មោះក្មួយដោយការគម្រាមមិនអោយនាងនិយាយត ប៉ុន្តែក្មួយមហារខូច មហារច្រលើម មិនដែលស្តាប់សម្តីពូគម្រាមម្តងណាឡើយ នាងនៅនិយាយជាន់ពីលើថែមទៀតដោយគ្មាននរណាហាមបាន៖
«ពូមើលភ្នែកបង្កងទៅ វាធំៗហើយលៀនចេញក្រៅដូចភ្នែកអ៊ី ហើយៗៗ..មើលកន្ទុយវាទៅ ដូចកន្ទុយសំពត់របស់អ៊ីចឹង» នាងរៀបរាប់ញាប់ៗជាប់មាត់ ដកដង្ហើមសឹងតែមិនដល់គ្នា នៅមានកាយវិការចង្អុលលើចង្អុលក្រោម រហូតធ្វើអោយនីរ៉ាគ្មានពាក្យតវ៉ា បានត្រឹមអង្គុយរឹងខ្លួនដូចដុំថ្ម ថែមលួចខាំសង្គ្រឺតធ្មេញសម្លឹងមុខហ្វីយូ

លោកពូសំណព្វWhere stories live. Discover now