ភាគ២

8.2K 251 1
                                    


ចូលដល់ក្នុងបន្ទប់ភ្លាម ថេយ៉ុងលូកដៃចុចកុងតាក់បើកភ្លើងដើម្បីបំភ្លឺបន្ទប់ មុននឹងពរក្មេងតូចដែលកំពុងគេងលក់ សំដៅទៅគ្រែគេងរបស់ខ្លួន ដោយគេប្រើបាតដៃអង្អែលខ្នងតូចជាតិចៗជារឿយៗ ហើយទម្លាក់ខ្លួនអង្គុយលើពូកទន់ៗ ស្របពេលដៃម្ខាងត្រកងបីក្មួយស្រី អោយតម្រេតកាយតូចនៅកណ្តាលពូក ក្នុងកាយវិការថ្នាក់ថ្នម នឹងប្រុងប្រយ័ត្នជាទីបំផុត ព្រោះខ្លាចរំខានដំណេកក្មួយសម្លាញ់។
«ពូទៅងូតទឹកសិនហើយណា ហ្វីយូ» លោកពូកម្លោះ ទម្លាក់បានដៃអង្អែលសក់នាងតូចថ្នមៗ ព្រមទាំងពោលប្រយោគខ្សិបៗដោយស្នាមញញឹម មុននឹងគេក្រោកឈរពេញកំពស់ ឈានជើងដើរលើកម្រាលឥដ្ឋដោយសម្រិបជើងថ្នមៗយឺត នឹងយកដៃទាញកន្សែងពោះគោពណ៌សក្រាស់ឃ្មឹកមួយ រួចចូលទៅក្នុងបន្ទប់ទឹក ងូតទឹកសម្អាតខ្លួន។
បន្ទាប់ពីងូតទឹករួចរាល់ មួយសន្ទុះក្រោយមក លោកពូកម្លោះដែលស្ថិតក្នុងឈុតកេងយប់ពណ៌ទឹកប៊ិច បានបោះជំហ៊ានយឺតៗសំដៅទោគ្រែគេងផ្ទាល់ខ្លួនរបស់គេ ដែលមានរាងតូចច្រម៉ក់គេនៅលើពូក។
«ក្មេងកំហូច តូចប៉ិនអាចម៍ច្រមុះ ចេះមកគេងស្រមុកខុលៗកើតដែរនៀក៎» ថេយ៉ុង លាន់មាត់ដោយការអស់សំណើច ទាំងគ្រវីក្បាលហួសចិត្ត ពេលសម្លឹងឃើញក្មួយស្រីច្រម៉ក់ គេងចំហរមាត់ចង្រ្គោង ព្រមទាំងស្រម៉ុកខុលៗដូចមនុស្សធំ ធ្វើអោយអ្នកជាពូ ឈរខ្ទប់មាត់សើចឡើងចុកពោះ ព្រោះគេមិនហ៊ានសើចឮៗ ទើបប្រឹងទប់សំណើចទាំងវេទនាក្នុងខ្លួន។
រាងខ្ពស់សង្ហារ ដើរទៅចុចកុងតាក់បិទភ្លើងពណ៌ស មុននឹងត្រឡប់មកបើកបំភ្លឺភ្លើងរាត្រីក្បែរក្បាលដំណេក ដែលមានពណ៌ពងមាន់ព្រឿងៗ បន្ទាប់រហ័សវាឡើងទៅលើពូកក្បែរ ហ្វីយូ រួចទាញភួយមកដណ្តប់អោយនាងត្រឹមចុងដង្ហើម។
«ឯណាថានឹកពូខ្លាំងៗនោះ? ហើយមកគេងបែបនេះមែនទេ?ក្បាលខូចណាស់យើង» ថេយ៉ុង និយាយដោយឬកពារគ្រឺតក្នាញ់ គេដាក់ដៃកែងដៃខាងស្តាំច្រត់លើពូក ដោយបាតដៃលើកមកទប់ទ្រក្បាល ខណៈដែលដៃម្ខាងទៀត លូកទៅច្បូតខ្ទង់ច្រមុះទន់ល្មើយរបស់ ហ្វីយូ ស្របពេលបបូរមាត់ក្បួចញញឹមមិនឈប់ ព្រោះកាលដែលគេនៅកន្លែងធ្វើការ អ្នកម៉ាក់របស់គេខលទៅតឿនជាច្រើនលើកច្រើនសារ អោយគេប្រញាប់មកផ្ទះ ក្រែងលោ ហ្វីយូ រករឿង ហើយនាងក៏តែងតែរអ៊ូរង៉ូវ សួររកតែគេម្នាក់បែបនេះ។
កែវភ្នែកស្រទន់ទាំងគូរបស់ថេយ៉ុង ដាក់សម្លឹងមើលទៅផ្ទៃមុខក្មេងតូចគួរអោយស្រឡាញ់ នាងមានថ្ពាល់ប៉ោងៗពណ៌ផ្កាឈូក ទន់ល្មៃ គួរអោយចង់ចាប់ក្រញិច ពេលពន្លឺចាំងមកប៉ះពីលើព្រាលៗ នេះបើសិនជានាងមិនបានគេងលក់ ថ្ពាល់ទាំងគូររបស់នាងច្បាស់ជាត្រូវក្រហមជាំដោយសារតែស្នាមថើម ក្រញីក្រញក់ពីលោកពូមិនខានឡើយ។
«សឺត!!!» ថេយ៉ុង ស្រាប់តែឱនឆ្មក់ថើបថ្ពាល់ទន់ៗដែលក្រអូបក្លិនម្ស៉ៅកូនក្មេង រស់ក្មួយស្រីមួយខ្សឺតធំ ទ្រាំមិនបានឡើយ បើអោយមកដេកសម្លឹងមើលស្រីច្រម៉ក់នេះដោយមិនធ្វើអ្វីសោះនោះ ហើយគេគ៏ប្រាស់ខ្លួនគេងលើពូកបង្វែរមុខប្រឈមនឹងក្មេងតូច គេសម្លឹងមុខនាងយូរៗ រហូតទន់ត្របកភ្នែកលីវៗ មិនយូរប៉ុន្មាន លោកពូក៏លង់លក់បាត់ទៅដោយមិនដឹងខ្លួន។
«ផាច់!!!» គេងមិនទាន់បានកន្លះម៉ោងស្រួលបួលផង ថេយ៉ុងស្រាប់ភ្ញាក់ក្រញ៉ាង ខណៈដែលដេកសុខៗ ក៏មានអារម្មណ៍ដូចមាននរណាម្នាក់មកទះកំផ្លៀងគេអោយភ្ញាក់យ៉ាងអញ្ជឹង តែតាមពិត...
«លោកពូ? នេះពូថេយ៍មែនទេ?» សម្លេងតូចស្អកៗ បន្លឺឡើងក្បែរត្រចៀកអ្នកដែលទើបតែស្វាងពីដំណេកមុននេះ
«បាទ» លោកពូ តបដោយសម្លេងងងុយ ទាំងត្របកភ្នែកនៅធ្ងន់កន្តុក ជ្រិមៗមិនទាន់បើកនៅឡើយ ស្របពេល ហ្វីយូ យកម្រាមដៃតូចៗរបស់នាង រាវទៅស្ទាបពីលើផ្ទៃមុខសង្ហារៗរបស់ពូ ស្ទាបបញ្ជាក់អោយដឹងថាម្ចាស់សម្លេងមុននេះ ជាលោកពូពិតប្រាកដមែន ខណៈលោកពូក៏ក្រសោបទាញរាងតូចច្រមិចមកផ្អឹបនឹងដើមទ្រូងកក់ក្តៅរបស់ខ្លួន ធ្វើអោយ ហ្វីយូ ញោចមាត់ញញឹមខ្ជឹបថែមទាំងលើកដៃអោបរាងកាយមានកម្តៅរបស់លោកពូ ដោយក្តីនឹករលឹក ដៃនាងតូចៗ ហើយក៏ខ្លីកំប៉ិត ទោះស្គាល់រសជាតិថាអោប តែនាងអោបលោកពូមិនជុំដៃទេ នៅផុតផើយៗនៅឡើយ ស្តាប់ទៅគួរអោយអស់សំណើចណាស់។
«ពូគេងហើយមែនទេ? »
«ផាច់ៗ» ស្រីច្រម៉ក់តូច ហ្វីយូ ចាប់ផ្តើមក្លាយជាមេរំខានដំណេកលោកពូ ពេលនាងបើកភ្នែកភ្លឹះៗសម្លឹងឃើញមុខគេតាមពន្លឺព្រាលៗ ហើយក៏យកបាតដៃទះថ្ពាល់គេតិចៗ តែអ្នកជាពូ គិតតែបិទភ្នែកជិតឈឹង គេមកពីធ្វើការអស់កម្លាំង ទើបបានជាងងុយខ្លាំងបែបនេះ
«ជុប!!!» ហ្វីស្រាប់តែក្រសោបមុខលោកពូជាប់ មុននឹងងើយទៅថ្ពើលថ្ពាល់ក្រអូបឈ្ងុយរបស់លោកពូដោយឬកពារក្រមិចក្រមើម ថែមទាំងសួរនាំបែបសំណួរក្មេងៗ
«ថ្ពាល់ពូថេយ៍ក្រអូបណាស់! ពូប្រើសាប៊ូអី?»
«...» ថេយ៉ុងបានឮហើយ តែសុខចិត្តសង្ងំ ហើយក៏សើចញញឹមតិចៗ លួចបើកភ្នែកព្រឹមៗមើលមុខក្មួយស្រី
«ឆាប់ឆ្លើយមក» ហ្វីយូ ដាស់តឿន ដោយចាប់ទាញថ្ពាល់លោកពូទាំងខាង ខណៈច្រមុះស្រួចរបស់នាងក៏ខើចជ្រួញឡើងយ៉ាងក្នក់ក្នាញ់ ពេលដែលសម្លឹងឃើញឬកពារលោកពូធ្វើធ្មឹងៗមិននិយាយលេងជាមួយ
«សាប៊ូលាងចាន» គេឆ្លើយនឹងក្មួយទាំងទទឹងទិស ថែមទាំងលើកជើងម្ខាង ទៅគងពីលើរាងកាយតូចល្អិតប៉ិនខ្នើយអោបធ្វើមិនដឹង អោបផង គងជើងសង្កត់ផង មាឌតូចល្អិតរបស់ហ្វីយូ សឹងតែលិចចូលទៅក្នុងពូកបាត់។

លោកពូសំណព្វWhere stories live. Discover now