«ឈឺពោះ រាគមែនទេពូ?» សំណួររបស់ហ្វីយូ ធ្វើអោយលោកពូគាំងប្រយោគ នឹងត្រូវខាំបបូរមាត់ខ្លួនឯងយ៉ាងខ្មួលខ្មាញ់ ព្រោះតែគ្រឺតក្នាញ់ជាមួយនឹងក្មួយច្រម៉ក់ អាយុទើបតែប្រាំឆ្នាំសោះ ចេះដឹងរឿងមនុស្សចាស់អីបែបនេះ នៅតូចសម្តីបានយ៉ាងនេះហើយ ចុះទម្រាំនាងធំធាត់ លូតលាស់ជាមនុស្សពេញវ័យ ប្រហែលអាចនឹងគេ ពិបាកហាម ពិបាកប្រដៅបន្តិចហើយ តាមមើលទៅនោះ។
«នេះហ្វីយូមកបន្ទប់ពូធ្វើអី? មិននៅជាមួយម៉ាក់យាយសំណព្វចិត្តរបស់ឯងទៅ?» គេសួរឡើងភ្លាមទាំងធ្វើមុខហ្សឹម លើកចិញ្ចើមខ្ពស់ៗបែបចង់បញ្ជោះក្មេង ព្រមទាំងទាញប្រអប់ដៃតូចៗរបស់ក្មួយដែលកំពុងអោប.កគេយ៉ាងស្អិតនោះ យកមកថើបតិចៗ ហើយក៏ពុំទានបែរមកមើលមុខក្មួយអោយចំ នៅធ្វើងរងក់ៗ ធ្វើមើលតែគូស្នេហ៍កំពុងតែឈ្លោះគ្នា ដែលជាក់ស្តែង ក្មួយស្រីតូចនៅមិនទាន់ថាស្អីជាស្អីផង។
«គឺនឹកលោកពូនោះអី» ហ្វីយូ តបវិញដោយទឹកមុខរីករាយតាមទម្លាប់ នាងតែងតែញញឹមជានិច្ច រាល់ពេលដែលបាននៅក្បែរលោកពូ មិនថាថេយ៉ុងគេនឿយហត់នឹងការងារ អារម្មណ៍ឆាប់មួម៉ៅ ខឹង សម្លុតសម្លោក ប្រើសម្តីធ្ងន់ៗដាក់ ដល់ថ្នាក់មិនចង់និយាយរកអ្នកណាដូចជាពេលនេះ ទើបជួនកាលនាងគ្រាន់តែពេបមាត់យំ ហើយមិនយូរប៉ុន្មានក៏បកមកញ៉េះញ៉ោះដាក់លោកពូវិញបែបនេះ។
មួយប្រយោគដែលភ្ជាប់ជាមួយនឹងពាក្យថានឹក ធ្វើអោយអ្នកជាពូ លួចញញឹមម្តងទៀតដោយខានពុំបាន ទើបសុខចិត្តបង្វែរខ្លួនមករកក្មួយតូច នឹងយកដៃទៅច្បិចថ្ពាល់ទន់ៗរបស់ហ្វីយូតិចៗ នាងតូចក៏ញញឹមខ្ជឹបដាក់វិញ រហូតធ្វើអោយថេយ៉ុង អត់ក្នាញ់មិនបាន នឹងក្រសោបរង្វង់មុខតូចច្រមិច មកថើបក្រញិច ញីញក់ ទាល់តែឃើញស្នាមក្រហមព្រឿងៗត្រង់កន្លែងដែលគេថើប
«ខិខិ...» ហ្វីយូ សើចកាច់ក រខិបរខុប ប្រឹងងាកគេចម្តងឆ្វេងម្តងស្តាំ ពេលដែលលោកពូឈ្មុលថើបប្រលែងក្នុងកញ្ចឹងករបស់នាង ហើយត្រូវពុកចង្ការដែលដុះរិញៗលើចង្ការលោកពូ ចាក់ចំចំណុចរសើប។
ទាំងពីរនាក់ពូនឹងក្មួយ ប្រលែងលេងជាមួយគ្នាអស់មួយសន្ទុះធំ ទើបឈប់លេង ហើយហ្វីយូក៏ស្រាប់តែស្ទុះក្រោកឈរ ដោយចាប់ទាញដៃលោកពូ ដោយទឹកមុខទាមទារអោយគេក្រោកមកជាមួយដែរ៖
«តោះពូ ចុះទៅញ៊ាំបាយទៅ» ក្មេងតូចដាស់តឿនដោយសម្លេងស្រួសស្រេះ ខណៈដែលចាប់អង្រួនដៃថេយ៉ុងតិចៗ
«អត់ទេ ពូមិនចង់ញ៊ាំ»ថេយ៉ុងគ្រវីក្បាលបដិសេដនឹងក្មួយ មុននឹងកែវភ្នែកទាំងគូរបស់គេ ក្រឡេកក្រឡាប់ដោយមានពិរុទ្ធ ព្រោះសុខៗស្រាប់តែនឹកឃើញគំនិតមួយ៖
«ប្រាប់ពូមក តើហ្វីយូស្រឡាញ់លោកពូដែរទេ?»
«អឹម!!! ស្រឡាញ់» ហ្វីយូ ឆ្លើយដោយមិនមានការលាក់លៀមឬស្ទាក់ស្ទើអ្វីឡើយ ព្រោះជាសំណួរដែលថេយ៉ុងតែងតែសួរនាងរាល់ព្រឹក រាល់ថ្ងៃ នឹងរាល់យប់មុនពេលចូលកេង ជាសំណួរបែបក្មេងៗ រវាងពូនឹងក្មួយ មិនមែនក្នុងន័យអ្វីផ្សេង
«អញ្ចឹងឯងត្រូវស្តាប់សម្តី នឹងធ្វើតាមអ្វីដែលពូប្រាប់ណា៎ យល់ដែរទេ?»
«ចាស៎» ក្មេងតូចងងក់ក្បាលទទួលដឹងឮយ៉ាងរីករាយ នាងជាក្មេងស្តាប់បង្គាប់បានយ៉ាងល្អ ប៉ុន្តែពេលខ្លះក៏ឆ្លាត មិនងាយចាញ់បោកពាក្យកុហករបស់មនុស្សចាស់។
បន្ទាប់ពីនោះ ថេយ៉ុងក៏មិនបាននិយាយអ្វី ដោយគ្រាន់តែក្រោកដើរទៅបិទទ្វាបន្ទប់ ហើយចាក់គន្លឹះជិតឈឹង រួចដើរត្រឡប់មកកន្លែងដើមវិញ៖
«មកតាមពូមក» រាងក្រាស់អោនប្រាប់ នឹងអូសដៃម្ចាស់កាយតូចច្រឡឹង សំដៅរកសាឡុង ហ្វីយូក៏ឈានជើងញាប់ៗតាមជំហ៊ានលោកពូ។
ប្រុសកម្លោះដាក់បង្គុយដល់ផ្ទៃសាឡុងភ្លាម រួចលើកពររាងតូចរបស់ហ្វីយូ មកដាក់អោយអង្គុយលើភ្លៅខាងឆ្វេងរបស់ខ្លួន ស្របពេលដៃរឹងមាំ ក្រសោបនាងមកកៀកកិតនឹងទ្រូងកក់ក្តៅ ខណៈកែវភ្នែកទាំងគូសម្លឹងទៅរកទ្វា ហាក់ទន្ទឹងចាំនរណាម្នាក់ ដែលគេទស្សន៍ទាយទុកក្នុងចិត្តថា នឹងមកដល់មុខបន្ទប់របស់គេនាបន្តិចទៀតនេ៖