ក្លិនស្នេហ៍
និពន្ធដោយ÷ Moka-ម៉ូកាផ្ដើមរឿង
ជាកូនស្រីណ្នឹងគេនិងគេ និងឯងដែរប៉ុន្តែ ផាក មីនយ៉ាអាយរីន ដូចជាមិនបានត្រូវធាតុជាមួយអាពពួករឿងសម្អាងសម្លៀកបំពាក់និយមអស់ទាំងនេះសោះហើយ សម្រាប់ស្រីអាយ ការដែរស្លៀករ៉ូប នេះវាដូចជាយកនាងទៅសម្លាប់យ៉ាងចឹងបើឱ្យរើស នាងខុសចិត្តដើរស្រាត។
'' មិមដឹងមិនស្លៀកទេ!! យ៉ា! មិចក៏ម៉ែដោះមិនស្ដាប់អាយចឹង? គ្រាន់តែទៅខួបកំណើត បពួកម៉ាក់លោកប៉ា ហេតុអី អាយត្រូវស្លៀករ៉ូប មួយឈុតនៅនិងខ្លួនអាចវាមិនល្អត្រង់ណា?» នាងតូចស្រែកប្រកែច មិនពរមស្លៀករ៉ូបដែរម៉ែដោះរៀបចំឱ្យថែមទាំងទាញអាវធំជាងខ្លួនទំហំ xxl មកបង្ហាញស្រ្តីវយ័ចំណាស់ទៀតផង។
'' វាល្អ សម្រាប់អ្នកនាង តែមិនល្អសម្រាប់មុខមាតលោកប៉ាទេ ថាទៅលោកប៉ាមានមុខមានមាត់យ៉ាងនេះ ហើយអ្នកនាងទៅស្លៀកសម្លៀកបំពាក់ដូចក្មេង ស្ទាវចូលរួមមិចនិងកើត ស្លៀករ៉ូបម្ដងទៅណាអ្នកនាង អ៊ំអង្វរ'' អ៊ំស្រីនៅតែទទយលអង្វរក ថែមទាំងប្រើខ្សែភ្នែក ស្រទន់ដាក់នាងតូច ដើម្បីឱ្យនាងអាណិត ព្រោះស្រីអាចជាមនុស្សចាញ់ទឹកភ្នែករបស់មនុស្សចាស់មាតរឹងតែចិត្តទន់ណាស់ទន់ដូចជាចាហួយចឹង។
''អាយ មិនស្លៀកបានទេ?? មើលចុះវាវៀលខ្នង ឆែកចេញសាច់ភ្លៅ ដៃតូច តែមួយអ្នកណាទៅស្លៀកកើត??...បើស្លៀកមិនកើតមិនបាច់ស្លៀកទេ!!''ខណៈពេលដែរ រឆងតូចកំពុងតែ លើរ៉ូបពណ៌ផ្កាឈូកស្រាលមកកាន់និងដៃឃើញវាទើសភ្នែកនាងអើយសែនទើស មិនដឹងថាឈុតនេះស្លៀកទៅចុលរួមពិធីខួកកំណើតពួកម៉ក់លោកប៉ាឬទៅ បង្ហាញសាច់ឱ្យប្រាកដទេ។
'' ពិតមេនឬលោកប៉ា??ថាហើយលោកប៉ាល្អជាងគេ '' អាយរីនទម្លាក់រ៉ូបចុះស្ទុះទៅឱបចង្គេះលោកប៉ាយ៉ាងណែនថែមទាំ លោមុខទៅថើមមថ្ពាលលោកប៉ាថែមទៀត តែស្នាមញញឹម្រូវបាន រលុតដោយពាក្យប៉ុន្មានម៉ាត់របស់លោកប៉ា។
'' មិនស្លៀក ក៏មិនចាំបាច់ទៅ អង់គ្លេស រៀននៅកូរ៉េល្អហើយ '' អ្នកជាលោកប៉ា បស់ប្រយោគព្រមទាំងទឹកមុខមានប្រៀបព្រោះដឹងថាកូនស្រីក្បាលរឹងម្នាក់នេះ និងឱនក្បាលឱ្យខ្លួនអង្អែលនៅពេលបន្តិចទៀតនេះ។ អាយរីន ចង់យំបន្តិចអីបន្តិចគោលបំណងដែរទទួញទៅអ់គ្លេសគឺនាងចង់ជួប ប៊ែលីណា នាងសន្យារនិង ប៊ែល ហើយថានិង ទៅអង់គលេសឱ្យបាន បើទោះជាលោកប៉ា មិនព្រមឧបត្ថម ថវិកា ដល់នាងក៏ដោយ។
'' លោកប៉ាកំពុងតែគំរាមកូនហើយ...''អាយរីន សម្លឹងសម្លក់លោកប៉ាទាំងក្ដាប់មាត់ចង់ យំ តែនងមិនយំទេ បានតែកករហមភ្នែកាំងតែពីប៉ិនអាចម៍ច្រមុះមកនាងរឹងមាំណាស់ ថ្នាក់លោកត្រូវលោកប៉ាវាយកំប៉េះគូថ នាងមិនទាំងហូរទឹកភ្នែកផង ។
'' គ្មានវិធីកូនខ្លួនឯងដូច្នេះកំបន្ទោះប៉ា ម៉ែដោះចាប់ការស្រីអាយទៅ '' ចប់សម្ដីអ្នកជាលោកប៉ាក៏បេះដៃកូនស្រីចេញពីចង្គេះហើយរុញនាងតិចៗទៅឱ្យម៉ែដោះតុបតែងខ្លួនឱ្យ។ ស្រីអាយតាមសម្លក់លោកប៉ាសឹងតែជ្រុសគ្រាប់ភ្នែក មិនដឹងចង់ឱ្យនិយាយប៉ុន្មានដងថានាងមិនចូលចិតខោអាវស្រីវារញ៉េរញ៉ៃណាស់។
'' អ្នកនាង... '' អ៊ំព្រីនយ៉ា ហៅឈ្មោះនាងតូចបង្អូសសំឡេងលួងលោងឱ្យនាងស្លៀករ៉ូប គាត់ទាល់ពិតមេនទើបត្រូវហៅលោកម្ចាស់ ឱ្យមកបង្រាបកូនស្រី។
'' ម៉ែដោះនៅខាងលោកប៉ា? ម៉ែដោះមិនស្រលាញ់អាយទេឬ?? '' អាយពេបមាត់មាត់ ទាកទាញចំណាប់អារម្មណ៍ពគម៉ែដោះនាងដឹងថាប្រើទឹកភ្នែកជាមួយលោកប៉ាមិនបានផលទេទើបប្រើ ដាក់ម៉ែជំនួសវិញ។
'' អ្ហឹម..!អ្ហឹក...! ម៉ែដោះ មិនស្រលាញ់អាយ តើអាចនៅសល់អនកណា...''អាយកានើតែស្រែកយំបង្ហូរទឹកភ្នែកទឹកសំបោរខណៈពេលដែរមើលដឹងថា ម៉ែដោះកំពងតែចូលលុងរបស់ខ្លួន។ នាងតូចខំប្រឹហយំទាំងដែរយំចេញតែសឡេង ហើយទីបំផុត។
'' តែវាជាបញ្ជារបស់លោកម្ចាស់! '' ថាយប់ អ៊ំស្រី ព្រីនយ៉ា ក៏ទាញរ៉ូបមកបង្ហាញនិងនិងមុខ របស់អាយរីន ទើបធ្វើឱ្យនាងត្រញូវធ្វើមុខក្រម៉ូវហើយទាញរ៉ូបពីដៃម៉ែដោះត់ត្រុយចូលទៅប្ដូរសម្លៀកបំពាក់។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔