ក្លិនស្នេហ៍
ភាគ៦៦"រំភើបអត់?? ហើយ រោលមេនទិចអត់?? " ថេយ៉ុង
" រំភើបណាស់រំភើបឡើងហៀសំបោហើយ និយាយពីបងបបួលកូនស្រីគេ រៀបការឯណាចិញ្ចៀន?? " អាយរីន ជ្រួចចិញ្ចើម ធ្វើជាតូចចិត្តតូចថ្លើម បបួលគេរៀបការមិនឃើញមានចិញ្ចៀនទេ ។
"មិនទាន់មានទេ ចាំបង លក់ដី កេរម៉ែដាច់សិន បានទេពេលនេះក្រណាស់ " ថេយ៉ុង ក្រសោបមុខតូចច្រមិច របស់ស្រីអាយរីន យកថ្ងាស់គេញុល តិចៗទាំងគ្រឺតក្នាញ់តែបបួលរៀបការ ទារកចិញ្ចៀនភ្លាមនាងច្រម៉ក់នេះ ។
" មិនបានទេ ទុកកូនស្រីគេយូរអត់បានទេ " អាយរីន ស្រែកតវា និងគេព្រមទាំងដើរទៅអង្គុយលើចានបង្គន់យកដៃឱបខ្វែងគ្នាជុំវិញទ្រូងឃើញដូច្នេះថេយ៉ុងក៏ដើរទៅក្បែរចាប់ទាញកាយតូចចេញពីបន្គន់ទុកឲ្យគេជាអ្នកអង្គុយ ហើយបន្តទាញកាយក្រមុំមកអង្គុយលើភ្លៅ ។
" ចឹងចាំនិយាយជាមួយអាប្រុស មីន បង់រំលួសបានទេ " ថេយ៉ុង ដាក់ចង្កាលើ ស្មាសរៗរបស់អនាគតភរិយាតិចៗ ហើយក៏រំលឹកដល់ឈ្មោះពួកម៉ាកមែនហើយជាពួកម៉ាកនិងគ្នា ឲ្យទទេក៏មិនអីទេដឹង ??
"ផាច់!! អូនមិនមែន ជា ផ្ទះទេបង់រំលួសស្អីហ្នឹង?? " អាយរីនទះ ប្រអប់ដៃគេផាច់ៗ សម្លក់មុខគេថ្មែទាំងលួចញញឹមតិចៗ នៅហ៊ានមានមុខទៅរំលឹកប៉ានាងទៀត?? បើលោកប៉ាដឹងរឿងរវាងនាងនិងគេមែននោះ ត្រៀមខ្លួនកិចពីគ្រាប់សំណរ លោកប៉ាសិនទៅ ។
" ឱ្យធ្វើយ៉ាងមិចបើបងក្រយ៉ាងនេះ ធ្វើមិចបានកូនស្រីលោកប្រុស មីន ធ្វើប្រពន្ធទៅ ណ៎ ពិបាកចិត្តដល់ហើយ " ថេយ៉ុង ធ្វើជាទម្លាក់ទឹកមុខ បបួលឱ្យនាងតូចសើចឡើងកក្អឹក ឮសូរ តែខឹខឹ មិនធ្លាប់ដឹងសោះថាគេចេះកប្លែកបែបនេះគួរឱ្យស្រលាញ់ណាស់ ។
" អូនអត់ដឹងទេ...កុំមករំអួយដាក់អូន " អាយរីន វាយ ចុងដៃថេយ៉ុង ផាត់ៗ មិនខ្លាំងទេ គេវាយតិចៗខ្លាចស្វាមីឈឺ ។
" សាកលាដៃទៅ មើល " ថេយ៉ុង គេបង្គាប់ឱ្យនាងលាម្រាមដៃឡើងត្រដាង គ្រប់ម្រាម អាយរីនមិនយល់ក៏ ងាកមកសម្លឹងមុខគេ វិនាទីប្រអប់ដសក្រមុំក៏លើកឡើងមកយឺតៗ បង្ហាញចំពោះមុខគេ។
" លាធ្វើអីអូនទើបតែកាត់ក្រចកហើយទេ មិនទាន់កក្រិចឯណា " អាយរីន ពោលសួរហើយ ក៏ លាម្រាមដៃខ្លួនបង្វិលចុះឡើង ត្រួតពិនិត្យ ថា ក្រចកខ្លួនវាកង្វក់ឬអី តែមើលហើយវាស្អាត គ្មាន ឃើញមានសាច់ដុះច្រើនអីទេ ។
" លាទៅ " គេបញ្ជាក់ឡើងម្ដងទៀតដោយសម្ដីមាំទឹកមុខស្មើធេង បែបនោះអាយ
រីនក៏ នៅស្ងៀមហើយ លាដៃ ខាងឆ្វែងត្រដាង ទៅមុខលា ឡើងគ្រប់ម្រាមឱ្យគេត្រួតពិនិត្យ ។
" ស្រីស្អីក្រចកឱ្យកក្រិច ស្អាតតែមុខមើលចុះទៅធ្វើហាងណាមិចក៏ សាច់កាត់មិនស្អាត ចឹង " ថេយ៉ុង លោពីក្រោយចង្គេះនាងក្រមុុំ លើកម្រាមដៃដាក់ក្នុងប្រអប់ដៃ ព្រមទាំងពិនិត្យ គ្រប់ម្រាមមិនឱ្យចន្លោះ ឃើញបែបនោះអាយរីនក៏អង្គុយលើភ្លៅគេ ធ្វើមុខឡើងស្អុយ នាងទើបតែចូលជាង ថ្ងៃម្សិលមិញសោះ និងណា ហើយនាងក៏បានមើលដែរក្រចកមិនឃើញកក្រិចដូចដែរគេនិយាយទេ ។
" តែអូនទើបតែធ្វើថ្ងៃម្សិលមែនណា នេះបងថេយ៍អត់ជឿររអូនទេឬ ?? "អាយរីន នៅតែក្រកែចតវា មិនដឹងភ្នែកខាងណា របស់គេមើលឃើញកក្រិច ទេ ។
" វាកក្រិចនៅ ពេលដែរគ្មានចិញ្ចៀនបងចូលម្រាមដៃអូន " ពោលចប់ប្រយោគចិញ្ចៀន វង់តូច មានត្បូងមួយគ្រាប់ ក៏បានលូន ចូលម្រាមដៃនាង របស់ ផាក មីនយ៉ាអាយរីន ភ្លាមៗ បែបនោះធ្វើឱ្យម្ចាស់ខ្លួន ស្រឡាំងកាំង រកធ្វើអីមិនត្រូវសោះ ។ អាយរីន សម្លឹងមើលចិញ្ចៀននៅ ម្រាមដៃទាំងមិនទាន់បាត់ភ្លឹកនៅឡើង ទេ ។
" បងថេយ៍ ..." សឡេងតូចស្រាលហៅឈ្មោះគូស្នេហ៍ អាយរីន បែរទៅឱបកាយកំលោះ ព្រមទាំងបង្ហើបសឡេង យំក្សឹបក្សួល ទាំងរំភើបចិត្ត នាងតូចថើប សៀតោផ្កា ប្រុសកំលោះក្សឺតៗ ថើបផងយំផងអារម្មណ៍មួយនេះរំភើបរកពាក្យថ្លែងមិនបានទេ ។
" បាទ..."ឆ្លើយតប យ៉ាងពិរោះផ្អែមជ្រាបដល់ទងបេះដូងក្រមុំ ថេយ៉ុង ចាប់ប្រអប់មុខតូចច្រមិចមកទល់និងមុខខ្លួន ម្រាមដៃមេយកទៅវាសលើ ថ្ពាល់នាងក្រមុំ ថើៗកៀទឹកភ្នែកចេញពីផែនថ្ពាល់ក្រមុំ ។
" បងដឹងថាវាមិនគ្រប់គ្រាន់ តែរចាំបងបន្តិច ពេលបញ្ចប់ក្ដីក្មួយប៊ែលពេលណា បង និងដណ្ដឹងអូនពីអាប្រុសមីន " ថេយ៉ុង និយាយដោយសឡេងប្រាកដប្រជា អាយរីនងួកក្បាលងក់ៗ ទឹកភ្នែកហូររហាមដោយក្ដីរំភើប ប្រយោគេរបស់គេ ធ្វើនាងធ្ងន់ចិត្ត ជាខ្លាំង ។
" ឈប់យំទៅ ពេលអូនយំដូចជាសត្វស្វាណាស់ " ថេយ៉ុង
" បងគិតថាបងសង្ហាឬ ?? "អាយរីន
" យ៉ាងណាបងក៏មិន ស្វាដូចអូនដែរ " ថេយ៉ុង
" ឈប់និយាយទៅគីម ថេយ៉ុងសត្វស្វានោះគឺជាឈ្មោះបងប្រុសជុង ហៅ ស្រីប៊ែលទេកុំមករាលដាលដល់អូន" អាយរីន
" ជាពួកម៉ាក់និងគ្នា អូនមុខដូចស្វា ដូចគ្នានិងស្រីប៊ែលមានទៅខុសទាស់អី " ថេយ៉ុ
" ប្រុស ថេយ៉ុង អត់មិនបានតិចថា !" អាយរីន កំហកទាំងខឹងទាំងខ្នាញ់ និងគេពូកែតែញោះនាងមិនឈប់ ពេលឃើញបែបនោះថេយ៉ុងក៏ទាញនាងមកឱបជាប់ទហរូងម្ដងទៀត ។
" ព្រះនាង " ថេយ៉ុងពោលតិចៗក្បែត្រចៀក ឱ្យអាយរីនញញឹមឡើង មកម្ដងទៀត យូរទៅនាងដូចឆ្កួតចឹងគេញោះឱ្យយំៗ ឱ្យខឹងខឹង ឱ្យសើចសើច ឱ្យរំភើបៗ ចង់ឡប់អស់ហៃ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔