ក្លិនស្នេហ៍
ភាគ៥៧
ថេយ៉ុង ទម្លាក់ខ្លួនយឺតៗអង្គុយ ទល់និងឥដ្ឋការ៉ូ ម្រាមដៃលើកមកជ្រោងសក់ដែរមានរបៀបក្លាយទៅជារញ៉េរញ៉ៃ ទឹកមុខបបូរមាត់កែវភ្នែក ដែរធ្លាប់តែមុតមានអំណាច ប្រែកជាផ្លាស់ប្ដូអស់ ផ្ដល់មកនូវទឹកមុខស្រពោន បបូរមាត់គ្រៀម ស្ងួរ កែវភ្នែក ក្រហម ចង់តែដាមទឹកសន្សើមចេញមក នាយកម្លោះប្រាស់ខ្លួន ងើបចេញពីការ៉ូ ដើរចេញពីបន្ទប់ស្រីតូច ។
" អាយ !!" ថេយ៉ុង ឧទានៗ ក្រោយពេលឃើញនាងនៅក្បែរមាត់ទ្វា ការពិតអាយមិនបានទៅណា គឺនៅអង្គុយយំនិងឯង បានទទួលប្រយោគប្រុសកម្លោះនាងតូចក៏ប្រញាប់ចេញទៅ ។ អាយរីនងើបចេញពីការ៉ូ ចាប់ទាញវាលីដែរនៅក្បែនោះវាគួរឱ្យអាមាស់ ដែរមកត្រូវយំឱ្យគេបានឃើញ ។
" អាយ ...កុំទាន់ទៅ បងសុំពេល ៣នាទី តែ៣នាទីទេ " ថេយ៍ រហស័ទៅចាប់កដៃនាងតូចឱ្យឈប់ គេជឿរជាក់ថានាងនិងលើកទោសបើមិនចឹងមេនមកអង្គុយយំទឹកភ្នែកសំបោរចឹងទេ ។
" ... " អាយរីនមិនខ្ចីតប ប្រលេះដៃថេយ៉ុងចេញពីកដៃខ្លួនទាំងទឹកមុខមាំ ទឹកភ្នែកដែរស្រក់អំម្បាញ់មិញក៏បានជូនស្ងួតអស់គ្មានសល់ បង្ហាញពីភាពរឹងមាំ ឱ្យនាយកម្លោះបានឃើញ ។
" ពិតជាមិនស្រលាញ់ខ្ញុំមែនឬ??" ថេយ៍ ពោលឡើងទាំងក្រសោបប្រអប់ដៃ ស្រីតូចជាប់ ក្នុងចិត្តចង់តែក្រសោបឱបកាយនាងភ្លាមៗគេនឹក គេ គិតគេរលឹក នឹករាល់រាងកាយក្រអូបប្រហើរជាប់ចុងច្រមុះស្បឬកសរលោង ចិញ្ចើមកោងខ្ពស់បបូរមាត់តូចច្រមិចគេខានបានប៉ះវាជាច្រើនថ្ងៃមកហើយ ។
" ខ្ញុំចាំបាច់ត្រូវស្រលាញ់លោកដែរ ឬ គីម ថេយ៉ុង ?? " អាយរីន បេះដៃប្រុសកម្លោះព្រមទាំងចងចិញ្ចើមចូលគ្នា ស្រស់ស្រីប្រើខ្សែរភ្នែក មុត ដូចមិនអាណិតអាសូរដល់ ចិត្តប្រុសចាស់ម្នាក់នេះបន្តិចសោះឡើង មនុស្សប្រុសដែរធ្លាប់តែស្រីរត់តាម ញុកគូតពេលនេះបន្ទាបខ្លួន ដាក់ចិត្តដាក់កាយ មកអង្វក្មេងស្រីម្នាក់ មិនយល់ថាអស្ចារ្យទេឬ ថេយ៉ុង នៅស្ងៀមស្ដាប់សម្ដីទឹកមុខ កែវភ្នែកស្រីជាទីស្រលាញ់ទាំង ឈឺឈៀបៗពេញបេះដូងមួយប្រយោគ របស់នាងដូចយកកាំបិតចាក់ឆ្កៀលបេះដូងគេចឹង ។
" មិន ស្ដាយក្លិនទ្រូងខ្ញុំទេ?? សុំទោសបានទេ? ផ្ដល់ឱកាស់បានទេ?? អាយ ... បងសុំណា " ទោះដឹងថាពាក្យសុំទោស នាងមិនត្រូវការតែគេនៅតែចង់សុំទោស ចង់ឱបក្រសោបលួងលោងដូចមុន មែនគេខុស ខុសធ្ងន់ខ្លាំង រហូត សង្សយ័មនុស្សស្រីដែរខ្លួនស្រលាញ់ថាជាឃាតករ? ថេយ៉ុង អង្វរកដោយទឹកមុខស្រពោនទោះជាកូនក្មេងក្រលែកឃើញក៏យល់ថាគេគួរឲ្យអាណិតដែរ ចុះទម្រាំនាង? នាងស្រលាញ់គេយ៉ាងនេះអាចមិនអាណិតទេ?? នាយកម្លោះ ទម្លាក់ទឹកមុខចុះទាមទារឲ្យស្រីតូចយល់ចិត្ត ខណ:ពេលកន្លង គេមិនទាំងដែរយល់ចិត្តនាងផង? អាយរីនគាំងនៅស្ងៀមមិនតបអ្វីទៀតពេលនេះរនាំងការពារ ខំសាងមក ថាចាកចេញពីគេនោះត្រូវបាន គេវាយកំទិចត្រេមពាក្យតែមិនប៉ុន្មានប្រយោគ ។
" គីម ថេយ៉ុង! លោកគិតថាលោកជាស្អី សំអាងត្រឹមក្លិនប៉ុណ្នឹង យល់ថាខ្ញុំមិនអាចចេញពីលោក ប្រាប់ឲ្យដឹងតាចាស់ដូចលោកខ្ញុំចេញអត់មានស្ដាយស្រណោះទេ ? " អាយរីន ពោលឡើងចង់សើចបន្តិចអីបន្តិច នេះឬវិធីលួងរបស់គេ លួងដោយការសួរបែបណ្នឹង ប្រុសម្នាក់នេះ ពិតជាឆ្កួតមែនទែនហើយ ។
" ផាក មីនយ៉ាអាយរីន ... បងសុំទោស " នាយបង្អូសសឡេងហៅឈ្មោះនាងក្រមុំពេញគ្មានខ្វះមួយពាក្យ ប្រអប់ដៃ ទាំងពីឈោងទៅទាញកាយតូចមកឱបក្រសោបក្នុងល្វែងទ្រូងទាំងការនឹករលឹកជាពន់ពេក ប្រុសកម្លោះ រិតកំលាំងដៃឱបខ្លាំងខ្លាចនាងរបូតចេញទៅ ថេយ៉ុង ហើបមាត់ថើបសក់នាងតូចថ្មមៗដោយក្ដីស្រលាញ់ ពេញបេះដូង ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔