ក្លិនស្នេហ៍
ភាគ៥៨
" បើ ដឹងថាកុហកខ្ញុំហើយ ទៅជាបែបនេះមិចក៏ខំម្លេះ? បោកប្រាស់ ! បោកទាំងចិត្ត បោកទាំងបេះដូង បោកទាំងខ្លួនប្រាណ ! គីម ថេយ៉ុង លោកយល់ថា មានមនុស្ស ប៉ុន្មានអ្នកដែរព្រមលើកទោសឱ្យមនុស្សដែរបោកប្រាស់ខ្លួននោះ?? ជាច្រើនលើកខ្ញុំលើកទោសឲ្យ លោក ចាំបានទេ? សាករាប់វាសាដានទៅមើល? " អាយរីន ពោលឡើងទាំងអួលដើមកសឡេង ងល់ៗ ជាប់ទ្រូងកម្លោះខណ:ពេលដែរគេសុំឧកាសខ្លួនម្ដសងទៀត ថេយ៉ុង នៅស្ងៀុមនៅតែឱបថើបក្រសោបរាងកាយនាងជាប់ដើមទ្រូង ។
" ប្រុស ថេយ៍ លោកដឹងថាខ្ញុំឈឺយ៉ាងណាទេ?? បើអ្នកដទៃ អ្នកផ្សែងកុហកខ្ញុំ វាមិនអីទេ តែលោក លោកជាប្រុសដែរខ្ញុំស្រលាញ់ តែលោកបែរជាកុហកខ្ញុំ ? ខ្ញុំមិនដឹងទៅយកឧកាសមកពីណាមកប្រគល់ឲ្យលោកនោះទេ វាលែងមានហើយ " អាយរីននិយាយចប់ប្រយោគប្រលេះម្រាមដៃគេចេញពីខ្លួន ទាំងដៃនាយកម្លោះក្រាញ់មិនព្រម ដកចេញពីរាងកាយនាងតូច ។
" អូនឈប់ស្រលាញ់បងហើយឬ ?? " ថេយ៉ុងហាមាត់ស្កាត់តំណើរនាង បើស្រីគេឈប់ស្រលាញ់ ខ្លួនក៏គ្មានជំរើស តែគេពិតជាតាំងចិត្តមកសុំទោសនាងពិតមែន មកសុំឱកាស គេចង់លុបលាង រាល់កំហុសដែរបានសាង គេគ្រាន់តែចង់នៅចង់ឮសឡេងនាងលើកចុងក្រោយ តើនាងពិតជាឈប់ស្រលាញ់! ឈប់ស្រលាញ់ប្រុសចាស់ម្នាក់នេះទៀតហើយ ។ អាយរីនឈានជើងថយក្រោយបង្វិលខ្លួនមកប្រឈមមុខ ថេយ៉ុងសារជាថ្មីព្រមទាំងញោចស្នាមញញឹមស្រស់ដាក់គេ មុននិងបន្លឺសឡេងឡើង ។
" មែន!! ខ្ញុំឈប់ស្រលាញ់លោកហើយ " ស្រីតូចឆ្លើយ ម៉ាត់ៗដោយមិនបាច់ឲ្យថេយ៉ុងសួរម្ដងទៀតនោះទេប្រយោគច្បាស់ សឡេងមុត ឈប់ស្រលាញ់ កំពុងតែវាយប្រហាបេះដូងកម្លោះឲ្យស្លាប់ នៅនិងកន្លែងហើយ ។
" ... " គ្មានពាក្យតបតទៀត ឮច្បាស់ពេញត្រចៀកនាងឈប់ស្រលាញ់ខ្លួនហើយ ឈប់ហើយ នាងមិនបានត្រាំត្រែងស្រលាញ់ប្រុសចាស់ជិតស្លាប់ដូចគេទេ។
" ចង់និយាយតែប៉ុណ្នឹង?? បើចឹងខ្ញុំគួរតែទៅបានហើយណ៎?? " អាយរីនជ្រួញចិញ្ចើមចូលគ្នា ខណ:ពេលដែរគេមិនអស់ពាក្យនិយាយចង់និយាយអីមិនឱ្យដាច់ៗចូលចិត្តឱ្យនាងសួរ ពេលគេនៅស្ងៀម នាងតូចក៏ឈានជើងចេញទៅសាររជាថ្មី មិនចង់ស្ដាប់មិនចង់ឮពាក្យគេទៀតទេ កាន់តែស្ដាប់កាន់តែឈឺ ។
" មែនហើយ ក្មេងដូចជាអូនមិចនិងទ្រាំស្រលាញ់អាកញ្ចាស់ជិតចូលក្ដាមម្ឈូសដូចជាបងទៅអត់ពីបងអូននៅមានប្រុសក្មេង ច្រើនសឹងស្លាប់រឿងដែរមកនៅក្បែរបងនោះ "ថេយ៍ ពោលឡើងក្រាវៗតែក៏អាចធ្វើឱ្យអ្នកម្ខាងទៀតស្ដាប់ឮអាយរីន ឆ្កឹងតំណើរឈានជើង ដើរលេងទៅមុខ ខណ:ពេលស្ដាប់ប្រយោគគេ នេះ កំពុងតែចោទនាងថាគេចាស់ទើបនាង ចាកចេញ? គេកំពុងតែនិយាយថាគេជាជនរងគ្រោះ? តែកន្លងមក នាងអ្នកឈឺមិនមែនគេ !! តែប្រយោគគេក៏គួរឱ្យអាណិត តាំងពីសេបគប់គ្នាគេមិនដែរធ្វើមុខសេធ បែបណ្នឹងទេ ថេយ៉ុង ចាប់ផ្ដើមឈួលចុងច្រមុះទៀយហើយ ក្រហមទៀតហើយកែវភ្នែកទាំងក៏ទន់ព្រិចៗ មិចក៏ក្មេងស្រីម្នាក់នេះចូលចិត្តធ្វើឱ្យទឹកភ្នែកគេរង្គួម្លេះ ។
" នៅកំដរបងដល់ដង្ហើមចុងក្រោយបានទេ ស្រីអាយរីន? បងនៅមិនយូរទេ ដូច្នេះនៅក្បែរបងបានទេ?? តែបន្តិចទេ " ថេយ៉ុងឈានជើងមួយៗ លើកដៃទាំងគូរក្រសោបផ្ទៃមុខក្រមុំជាប់ កែវភ្នែកចាក់ជ្រៅចូលកែវភ្នែកក្រមុំ មុននិងទម្លាក់ដៃចុះ ទៅក្រសោបចង្គេះនាងតូចយកមកឱបរិត ។ នាយកម្លោះឱបកាយស្រីជាទីស្រលាញ់ពេញ ដើមទ្រូង ត្រមុះក៏ឈ្លុលហិតក្លិនក្រអូបប្រហើនោះចូលពេះសួត ។ ដៃដែរទម្លាក់ចុះក្រោមជាយូររបស់អាយរីនក៏លើកឡើងបន្តិចម្ដងៗ ទៅក្រសោបឱបតបតនិងគេវិញ អាយចាប់ផ្ដលមទប់ទឹកភ្នែកលែងចាប់ចង់រៀបរាប់រឿងដែរពិបាកប្រាប់គេនៅក្នុងពេលនេះ ។
" ផាក មីនយ៉ាអាយរីន បង សុំទោស ដែរបោកប្រាស់សុំទោសដែរសង្សយ័សុំទោសដែរយល់ខុសបងសុំទោស !!! " ថេយ៉ុងសុំទោសឡើងញរ័មាតទទ្រើត ខណ:មានកាយតូចៗរបស់ស្រីអាយរីន ប្រលោះទ្រូង នាយថើប នាងជាច្រើនដង ថើបមិនចេះធុញ បង្ហាញពីការនឹករលឹក ការស្រលាញ់ថាគេពិតជាស្រលាញ់ក្មេងម្នាក់នេះពិតមែន ។
" ប្រុសថេយ៉ុង បងដឹងថាខ្ញុំឈឺទេ?? ខ្ញុំមិន និយាយ ខ្ញុំមិនបង្ហាញ តែមិនមែនបាននយ័ថាខ្ញុំមិនឈឺទេ ខ្ញុំឈឺ ឈឺណាស់ ឈឺ រហូតមិនដឹងថានិយាយបែបណា បងបោកខ្ញុំ ប្រុសចង្រៃបងបោកខ្ញុំធ្វើអី កុហក់ធ្វើស្អី ប្រុសអាក្រក់ ខ្ញុំស្អប់បង!! គីម ថេយ៉ុង ប្រុសចង្រៃ !! " អាយរីន និយាយបណ្ដើរយំបណ្ដើរ ទាំងទឹកភ្នែកហូរហាមពេលដែរទប់វាលែងជាប់ទៀត នាងតូច លើកដៃតប់ទ្រូង គេឌឹបៗខ្លាំងសឡេងលាត់ឮឡើងខ្ទរ រណ្ដំពេញត្រចៀកវាយោងយំផង ជេគេផង ចំណែកថេយ៉ុងបានត្រឹមតែសំងំ ឱ្យនាងវាយតាមចិត្ត មិនតបមិនតមិនកំរើ រហូតដល់នាង ឈប់នៅស្ងៀម នៅសល់តែសឡេងអណ្ដើតអណ្ដក់ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔