ក្លិនស្នេហ៍
ភាគ៦៩
" បើចឹងថ្ងៃស្អែកពួកយើងទៅជួបលោកប៉ាទៅ " អាយរីន លើកដៃទាំងពីដាក់ច្រច់ចង្កា សម្លឹងកែវភ្នែកកំលោះម៉ង់ៗ ។
" បងនៅមិនទាន់បានកក់សំបុត្យយន្តហោះទេ "ថេយ៉ុងរហស័បដិសសធ ភ្លាមៗពេកមិនទានត្រៀមពាក្យនិយាយជាមួយ លោកប៉ានាងនៅឡើយទេបើទៅទទឹងទិសបែបនេះស៊ីគ្រាប់សំណរប្រុស មីនច្បាស់ណាស់ ។
" មិនបាច់ត្រៀមទេ ជិះ VIP ទៅនេះ សំបុត្រ អូនទិញរួចហើយ " អាយរីនលើកបង្ហាញសំបុត្រយន្តហោះចំពោះមុខ ថេយ៉ុង ឡើងស្លើភ្នែកនាងច្រម៉ក់នេះត្រៀមគ្រប់យ៉ាងបានយ៉ាងល្អ ។
" អូនទិញ?? "ថេយ៉ុង ឧទានឡើងបន្តិច ហើយក៏ទាញសំបុត្រនោះមកមើលបង្វិលចុះឡើង នៅទីនេះនាងដេកស៊ីផ្ទះគេទេមានលុយឯណាទិញសំបុត្រតម្លៃរាប់ពាន់នោះ vipណាមិនមែនតម្លៃតិចតួចទេ ។
" ច្បាស់ហើយ, អូនមិនអាចទៅលួចគេមកបានទេ " អាយរីនឆក់ុក សំបុត្រមកវិញព្រោះខ្លាចថាចាញ់ល្បិចប្រុស ព្រាន ។
" ចេញតំណើរម៉ោងប៉ុន្មាន?? " ដោយប្រកែចមិនបានថេយ៉ុងក៏សួរម៉ោងដែរត្រូវចេញតំណើរ ទោះជាចង់ប្រកែចតវ៉ាក៏មិនឈ្នះ នាងដដែរនិង ។ និយាយចប់ថេយ៉ុងក៏លើក កែវទឹកក្បែរដឋសមកក្រេបតឹចៗ។
" យប់នេះម៉ោង២ អាធ្រាត ..."
" ខឹក! ខឹក!! " អាយរីននិយាយមិនទាន់ចប់ប្រយោគស្រាប់តែថេយ៉ុង នោះ ឈ្លក់ទឹក ចង់ស្លាប់ ឈ្លក់ឡើងហូរតឹកភ្នែកម៉ង នាយប្រញាប់ទាញក្រដាសមកផ្ដិតទឹកភ្នែកដែរហៀរ ទើបអាយរីនលួចសើចខឹខឹ កាយវិកាគេស្លន់ដូចមាន់រកពងចឹង ។
" កើតអីហ្នឹង??? "អាយរីនធ្វើជាសួរព្រោះដឹងច្បាស់ក្នុងចិត្តថាអនាគតស្វាមី មានអាការះបែបនិងដោយសារអី ។
" អូនមិនយល់ថាលឿនពេកទេ នេះ ម៉ោង១០ព្រឹកហើយ ចាំ ២ ៣ ថ្ងៃទៀតទៅ " ថេយ៉ុងព្យាយាម រកលេស ដើម្បីបានពន្យាពេល ។
" អត់បានទេ បើពីរបីថ្ងៃទៀត លោកប៉ាទៅអេស្ពាញហើយ ហើយសំបុត្រនេះថ្លៃ អូនពិបាកណាស់ទើបទិញសំបុត្រនិងបាន បើ មិនទៅស្ដាយលុយងាប់ហើយ នេះបងអត់អាណិតអូនទេឬ?? " អាយរីន ធ្វើជាពេបមាត់ អណ្ដឺតដណ្ដក់ ឈីឈូតចេញទឹកភ្នែក លូកដៃទាញក្រដាស់មកជូតទាំងដែរមិនបានហូរសូម្បីបន្តិចសោះនោះ ។
" បងទៅជាមួយអូន " ថេយ៉ុងដើរទៅអង្គុយតុមួយក្បែអាយរីនហើយប្រអប់ដៃក្រាសក៏ទឈោងទៅក្រសោបចង្កេះនាងលើកបង្គុយលើភ្លៅរបស់ខ្លួន បបូរមាត់ថើបថ្ពាល់ក្រមុំមួយក្សឺត យ៉ាងយូរ ។
" គួរឱ្យស្រលាញ់ ដល់ហើយតាចាស៎ " អាយរីន ចាប់ច្បិចថ្ពាល់ គេទាំងសងហាងទាញទៅទាញមក ទាំងមុខនាងគ្រឺតគេសឹងតែចាប់ក្រញិចមិនដឹងចាស់ហើយ ។
" ទៅងូតទៅ និងអាលបានរៀបចំអីវ៉ាន់ " គេចាប់ដៃ នាងចេញពីថ្ពាល់តឿននាងឱ្យងូតទឹក មើលចុះតាំងពីយប់នាងមិនទាន់បានងុតទឹកទេ ។
" មិនងូតទេខ្ចិលហ៎ ចាំរៀបហើយចាំអូនងូត " អាយរីនធ្វើមុខស្អុកអេះអុញដាក់ថេយ៉ុង ។
" ចង់ងូតខ្លួនឯងឬឱ្យបងងូតឱ្យ?? "ថេយ៉ុងជ្រូចចិញ្ចើមឡើងចូលគ្នាដៃដែរឱបចង្គេះប្រែក្លាយជាអង្អែលសាច់ផ្ពាល់ៗនោះទៅមកៗ បង្ហាញឱ្យឃើញថា បើគេងូតឲ្យវាមិនត្រឹមតែងូតទេ ។
" បាច់ទេអូនងូតខ្លួនឯង " អាយរីនរហស័ក្រលាស់ខ្លួនចេញពីភ្លៅមាំរបស់គូស្នេហ៍ហើយបន្តរត់ត្រុយ ទៅបន្ទប់ទឹក ថេយ៉ុង សើច កក្អឹក សម្លឹងមើលផែនខ្នេងក្រមុំរហូតផុតភ្នែកទើបគេប្រាស់ខ្លួនដើរទៅទាញ វ៉ាលីនាង មើលថានៅខ្ះអីឬអត់ព្រោះវ៉ាលីនាងរៀបជាស្រាច់គ្រាន់តែពិនិត្យឡើងវិញគឺបានហើយ ។
" វ៉ាលី រៀបបំរុងរត់ចោលខ្ញុំឬបំរុងពង្រត់ខ្ញុំទៅកូរ៉េងឱ្យប្រាកដទៅស្រីច្រម៉ក់?? " ថេយ៉ុង ពោលឡើង ក្រោយពីសម្លឹងមើលវ៉ាលីដែរខ្លួនកាន់ដៃវាជាប់ក្នុងដៃគេ មើលទៅនាងដូចជារៀបទុកអស់រួចជាស្រាច់ហើយ មិនថាសំបុត្រយន្តហោះឬវ៉ាលី មួយ set តែម្ដងហើយ។ បន្ទាប់ពីរៀបចំរួចរាល់ហើយថេយ៉ុងក៏រុញវ៉ាលីខ្លួននិងវ៉ាលីនាងតូចដាក់ទទឹមគ្នាក្បែរចុងគ្រែ ស្របពេលអាយរីនក៏ រៀបចំខ្លួនហើយល្មម ។
"អូនរៀបចំខ្លួនរួចរាល់ហើយ" អាយរីនបង្វិលខ្លួនឱ្យនាយកំលោះមើល ពីរបីជុំ ថេយ៉ុងងើបពីគេមពូកលើម្រាមដៃមេ មកគនគន់សម្រស់ស្រីតូចដោយការពិចារណា ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔