ក្លិនស្នេហ៍
ភាគ១០
ថេយ៉ុងបាននាំ រាងតូចល្អិតដែរមើលរូបរាងសឹងមិនយល់ចូលមកដល់ហាងស្រាក្រហមរបស់ ខ្លួន អាយរីនបង្គុយខ្លួននៅលើសាឡុងទាំងមានអារម្មណ៍ថាខ្លួនប្រាណកាន់តែឈឺចុចចាប់។ ចំណែកថេយ៉ុងក៏ដើរទៅបន្ទប់ធ្វើការរបស់ខ្លួនប្រអប់ដៃក្រាស់ ក៏បានទូរសព្ទ័ហៅជេយ៍ឱ្យទៅជួបជាបន្ទាន់នោះ។
'' ចៅហ្វាយ...'' ជេយ៍ ពោលឡើងបង្អូសសឡេងខណៈពេលដែរឃើញចៅហ្វាយ នាំស្រីតូចហាង មើលសភាពពិបាកយល់ ដែរអង្គុយនៅលើសាឡុង នៅជាន់ខាងក្រោមនោះ នាយជំនិតឱនក្បាលមានគំនាបចាំស្ដាប់ចំលើយចៅហ្វាយឡើងយកចិត្តទុកដាក់ខណៈពេលដែរចៅហ្វាយនៅស្ងៀមត្រឹង មិនព្រមនិយាយអ្វីទល់តែសោះ។
'' រៀបចំកន្លែង ឱ្យក្មេងនោះផង '' បន្ទាប់ពីស្ងាត់អស់ជានាទី កម្លោះចាស់សាច់ក្រអូបវយ័ ៤០ឆ្នាំក៏បន្លឺឡើងមួយប្រយោគ ទាញឯកសាមកមើលជាធម្មតា ដូចជាមិនបានខ្វល់ខ្វាយអីបន្តិច មិនដូចជានាយជំនិតដែរអត់ដង្ហើមរងចាំស្ដាប់ ប្រយោគរបស់គេ សឹងដែរ ផុតម្ដងៗ។
'' តែចៅហ្វាយ នៅក្នុងហាងស្រា អ្នកដែរស្នាក់នៅគឺមានតែបុគ្គលិកប្រុសៗ នាងជាស្រីបើស្នាក់នៅទីនេះខ្ញុំខ្លាចថា...''និយាយដល់ត្រង់នេះជេយ៍ក៏ស្ងាត់ថេយ៉ុងក៏ងើបមុខ ចេញពីឯកាសា មែនហើយគេភ្លេចគិតទៅថាមនុស្សនៅទីនេះគឺសិទ្ធតែជាជាមនុស្សប្រុស ។
'' ជួលអាផាតមននៅក្បែនេះឱ្យនាងទៅ '' និយាយខ្លីផុយស្រួយ ធ្វើឱ្យនាយជំនិតឯណេះជ្រួញចិញ្ចើមឡើង មិញដៀលកូនស្រីគេសោះឥឡូចចង់ជួលអាផាតមេនឱ្យ កូនគេ? ចម្លែកមែន ។
'' តែចៅហ្វាយ...មិនបានឱ្យនៅហ្វី ក៏មិនបានចំណាយតែគ្មានចំណូល ក្មេងនោះត្រូវធ្វើការសោះដូជាមួយនិងតម្លៃដែរខ្ញុំបានជួល អាផាតមេន ច្បាស់ទេ?? បើច្បាស់ហើយឆាប់នាំក្មេងនោះទៅ មើលសភាពដូចជាកូនឆ្កែធ្លាក់ទឹកយ៉ាងចឹង ត្រូវហើយក៏ភ្លេចនាំទៅមន្ទីពេទ្យ រាងរបួសផង '' ថេយ៉ុង ចោលមួយប្រយោគឡើងវែងហើយក៏ពិនិត្យឯកាសាបន្ត។
'' បាទចៅហ្វាយ '' ទទួល បញ្ជាពីចៅហ្វាយហើយ នាយជំនិតក៏រហស័ចុះទៅក្រោមធ្វើតាមគ្រប៉ពាក្យគ្រប់ម៉ាត់របស់ចៅហ្វាយ ។
'' តោះ!! ខ្ញុំនាំអ្នកនាងទោកន្លែងស្នាក់នៅ! '' ជេយ៍ ពោលចប់ក៏ជួយគ្រាស៍នាងតូចឡើង តែនាងក៏របួលដៃមិនយល់ ចៅហ្វាយគេទើបតែនាំនាងមកមិនដល់10នាទីផង ឥឡូវ កូនចៅក៏ហៅទៅ កន្លែងស្នាក់នៅ ស្អីចេះ?
'' លោកពូម្នាក់ ដែនាំខ្ញុំមកមុនេះទៅណា ? គាត់ប្រាប់ថា នាំខ្ញុំឱ្យស្នាក់នៅទីនេះបានមួយយប់ '' អាយរីនជ្រួញចិញ្ចើមសួរ មុននិងរមូលដៃ ចេញពីប្រអប់ដៃរបស់ជេយ៍ នាងពិបាកណាស់ទើបដាក់ចិត្តដាក់កាយទុកចិត្តថេយ៉ុង តែពេលនេះស្រាប់តែមានប្រុសម្នាក់ទៀតមកនាំនាងចេញទៅទុកនាងជាអី អីវ៉ានហ្អេសដែរចេះតែយកទុកទីនេះទីនោះតាមចិត្តនោះ?
" ចៅហ្វាយបញ្ជា ឱ្យនាំអ្នកនាងទៅអាផាតមេន ដូច្នេះខ្ញុំគ្រាន់តែធ្វើតាមបញ្ជា " ជេយ៍
" មិនទៅទេ " ឆ្លើយខ្លីកំបុតអង្គុយត្រឹងមុខងាប់គ្មានរាប់ញាតិអាយរីន លើកដៃឱបទ្រូង ទោះរបួសឈឺចាប់ប៉ុណ្ណាក៏មិនចេញក្រាញននៀល អង្គុនៅនិងឯង។
" គ្រាន់តែមកតាមខ្ញុំ ខ្ញុំយកនាងទៅមន្ទីពេទ្យបន្ទាប់ពីនេះទៅកន្លែងស្នាក់នៅក៏តែប៉ុណ្នឹង " ជេយ៍រាបរាប់ចង់ជ្រុសកន្លើតតែមើលទៅអាយរីនដូចជាមិនបានយកចិត្តទុកដាក់ស្ដាប់ទេ ថែមទាំងផ្ដេកក្បាល ដេកលើសាឡុងថែមទៀត។
អស់ជម្រើ ជេយ៍ មិនដឹងត្រូវធ្វើយ៉ាងណាបន្ត ទើបទូរសព្ទ័ទៅប្រាប់ចៅហ្វាយនៅបន្ទប់ធ្វើការ។
" យ៉ាងមិច? " លើទូរសព្ទ័ ផ្ទប់និងត្រជៀកថែទាំផ្ទាងស្ដាប់សឡេងជំនិត ។
( ក្មេងរបស់ចៅហ្វាយមិនព្រមទៅនោះទេ ខ្ញុំនិយាហើយតែនៅក្រាញនៀលមិនព្រមតាម )
" សម្លាប់ចោលទៅ! " ថេយ៍
" បាទ? " ជេយ៍
" បើគ្រាន់តែ ក្មេងប៉ុណ្នឹងចាប់ការមិនបានកាច់កនាងចោលទៅ " ពោលឡើងទាំងសឡេងមាំ ក្មេងស្រីខ្លួនតូចតែមួយ ចាប់លីដាក់ឡានក៏ចប់គេ មកប្រាប់ធ្វើមើលតែរឿងធំដុំណាស់ចឹង ។ ថេយ៉ុង ដាក់ទូសព្ទ័ចុះបើក camera ត្រង់ចំណុចដែរ អាយរីនអង្គុយ ខណ:ពេលដែរជេយ៍កំពុងតែលួងលោងនាង ។
'' ក្បាលរឹង ពិតមេន!! ស្រីប៊ែលទៅសេបគប ក្មេងនេះបានយ៉ាងមិច មិនឃើញមានចរឹកដូចគ្នាទេ '' រអ៊ូចោលមួយប្រយោគទាំងកែវភ្នែកមុទសម្លឹងទៅ camera សុវត្តិភាព នៅក្នុងហាង រាងសង្ហា អង្គុយមើលមួយសន្ទុះធំ តែនាងនៅតែមិនព្រមចេញទៅណាក្រៅពីសាឡុងដែរខ្លួនបានឱ្យនាងអង្គុយរងចាំ។
'' ប្រាប់ហើយថាខ្ញុំមិនទៅ ខ្ញុំចាំលោកពូម្នាក់នោះនៅទីនេះ '' កំហកមួយប្រយោគទាំងសម្លក់ ជេយ៍ ថ្មែរ អាយរីន ធ្វើមុខស្អុយ ប៉ែ ខណៈពេលដែរជេយ៍និយាយដដែរៗគួរឱ្យធុញក៏នាងនិយាយហើយថាមិនទៅៗ នៅនិយាយសាំនៅនិង។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔