ក្លិនស្នេហ៍
ភាគ ៣៣
ម៉ោង៥ ល្ងាចយើងបានប្រទះនិងឡានសេរីទំនើបមួយគ្រឿង ដែលចតអែបរបង សកលវិទ្យាលយ័ ។
" ចូលឡានមក "
ថេយ៉ុង ចុចកញ្ចក់ឡានចុះបន្តិតព្រមទាំងឧទានហៅនាងក្រមុំ ដើរកំពុងតែបោះជំហ៊ានហួសឡានគេទៅហើយនោះ ។ កាលបើបានសឡេងមនុសហៅហើយនោះអាយរីន ក៏បែងាកក្រោយបន្តិច ក៏ប្រ
ទះនៅរាងសង្ហាររបស់ចៅហ្វាយឈរជ្រែងហោប៉ាវនៅចំពោះមុខតែម្ដង ។
" នៅសម្លឹងយូរទេ ណ្នឹង? ឆាប់ឡើងឡានមក! " ចោលមួយប្រយោគព្រមទាំងបង្វិលខ្លួនដើរទៅបើកទ្វាឡានឱ្យអាយរីន ឃើញដូច្នេះ អាយរីនក៏រាងភាំងបន្តិចប៉ុន្មានថ្ងៃនេះ គេដូចជាមាន រឹកពាចម្លែកៗ ខុសទំនង ។ រាងតូចឡើងទៅអង្គុយ នៅខាងមុខ តាមដែរគេប្រាប់ ថេយ៉ុង បិទទ្វាហើយក៏ដើរវាង មកជ្រុងម្ខាងទៀតនៃរយន្ត វិនាទីបន្ទាប់ រយន្ត ក៏វិលកង់ចេញទៅ ។
" មិចក៏ចេះតែសម្លឹងមុខខ្ញុំ ? " បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ជាច្រើននាទី ថេយ៉ុងក៏បន្លឺសឡេងឡើងខណ:ពេលដែរអ្នកម្ខាងទៀតចេះតែលួចសម្លឹងមុខខ្លួនជាញយដងនោះ ។
" មិចក៏ធ្វើបែបនេះ? " អាយរីន មិនចង់បង្វែដានច្រើននាំរញ៉េរញៃ ចិត្តឆ្ងល់អីក៏សួរនោះ ទង្វើរបស់គេរាល់ថ្ងៃនេះចម្លែកខ្លាំងណាស់ ដូចជាគូរស្នេហ៍គេធ្វើឱ្យគ្នា បែបនោះឱ្យនាងនៅសុខទេ? សុខៗក៏មកទទួលដល់សាលាសុខៗក៏មើលថែ បារម្ភហួរហែង ? ជាមនុស្សស្រីណា មានមនុស្សប្រុសយកចិត្តទុកដាក់ព្រឹកល្ងាច ថែមទាំងសង្ហាទៀតថាទៅនាងអាចមិនមានចិត្តទេ? មែនហើយ មាងចូលចិត្តគេហើយយ៉ាងមិច? ត្រឹមតែប៉ុន្មានថ្ងៃដែរគេតែងតែបង្ហាញមុខមុខនៅចំពោញមុខនាងញយដងមកមេះក៏យល់ថាសប្បាយចិត្តដែរ ។
" ចុះ នាងមិនត្រូវការ បែបនេះទេឬ? សំដៅលើទង្វើដែរខ្ញុំធ្វើ នាងមិនពេញចិត្ត? បើមិនចូលចិត្ត ដូច្នេះគ្រាន់តែប្រាប់ខ្ញុុំនោះខ្ញុំនិងបញ្ឈប់វា " ថេយ៉ុង ងាមកនិយាយជាមួយ ស្រីអាយបន្តិចមុននិងងាមើទៅល់ដងផ្លូវវិញ ខណ:ពេលដែលឡានចេះតែរំកិល ទៅមុខជារឿយៗ ចំណែកឯនាងតូចឯណេះកាលបើបានឮប្រយោគរបស់គេហើយ ក៏ហាមាត់បដិសែធភ្លាមៗ ។
" មិនបានមាននយ័បែបនោះ " អាយរីន មិនមែនមិនពេញចិត្ត តែបើសុខៗគេស្រាប់តែផ្លាស់ប្ដូភ្លាមៗតើនរណាទៅទទួលយកបាន? មែនហើយគេធ្លាន់នាងជាក្មេងអាណាថា ក្មេងកំព្រាសស្អីអស់នេះទៀតផង ។
" ហើយមាននយ័បែបណា? " ថេយ៉ុងជ្រួគចិញ្ចើមសួរទាំហ អឹមឡាននៅក្បែផ្លូង ជជីកសួរស្រីអាយឱ្យបានច្បាស់ ហើយថ្ងៃនេះគេក៏ធានាថានិងយកស្រីអាយធ្វើជាមិត្តស្រីឲ្យបាន បើយកមិនបាន មិនមែនជាគីមថេយ៉ុងទេ ។
" ខ្ញុំគ្រាន់តែចម្លែកចិត្ត " ឆ្លើយតបជាមួយប្រយោគប្រុសកម្លោះអាយរីន ក៏ងាកមុខចេញកិចវេសពីក្រស៊ែកភ្នែកមុតស្រួចរបស់គេ ។
" រឿងអី? " ថេយ៉ុង ចាប់ក្រសោបមុខស្រីតូចឱ្យបែរមករកខ្លួនខណ:ពេលចាប់នានថាមុខ ក្មេងខ្លះនេះកំពុងតែក្រហមព្រឿងគួរឱ្យចង់ ចាប់ក្រញិច ។
" សុខៗ មិចក៏ស្រាប់តែធ្វើល្អដាក់ខ្ញុំយ៉ាងនេះ ពួកយើងមិនដែរស្គាល់គ្នាជាញាតិខាងណាក៏មិនមែន " អាយរីន ទះដៃថេយ៉ុងចេញពីថ្ពាល និយាយតវ៉ាជាមួយគេមិនដាច់ពីមាត់ ឡើយ ។
" មិនមែនជាញាតិ ជាអ្មកដទៃធ្វើល្អមិនបានទេឬ ? "
" គ្មានចៅហ្វាយឯណាមកជូនកូនចៅទៅមកព្រឹកឆ្ងាចទេ "
" បើពូកែក្រែងចិត្តយ៉ាងនេះ ធ្វើលើសពីកូនចៅនិងចៅហ្វាយទៅ !" ស្ដាប់សម្ដីគេចប់ធ្វើឱ្យអ្មកដែរចង់ហាមាត់ប្រកែចតវាដូចជា ផាក មីនយ៉ាង អាយរីន ត្រូវងាកមួយព្រព្រិចភ្នែក ។ លើសពីកូនចៅ? ។លើសពីកូនចៅជាស្អី ប្រុសម្នាក់នេះកំពុងគិតស្អីទៅ ព្រះហ្អើយមើលក្រស៊ែកភ្នែកគេចុះ ។
" គីម ថេយ៉ុង ! " ស្រែកមួយប្រយោគទាំង មិនដឹងខ្លួន គេឆ្កួតទេហ្អេស មិចនិងអាចបែបនោះបានទៅ? ធ្វើលើសពីកូនចៅយ៉ាងមិច ?? "
" សេបគបគ្នាទៅ "
" មានដឹងទេថាកំពុងនិយាយអីចេញមក?? "
" ខ្ញុំស្រលាញ់នាង ! " ចោលមួយ ប្រយោគព្រមទាំងចាប់ទាញកញ្ចឹងកនាងតូចឱ្យមកជិតប្រថាប់បបូតមាត់ខ្លួន ទៅលើបបូរមាត់ស៊ីជម្ពូល របស់ស្រីតូចថ្មមៗដោយ ភាពផ្អែមល្ហែម ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔