ក្លិនស្នេហ៍
ភាគ១១
" ហើយចង់នៅដេកទីនេះ?? " សឡេងមាំបន្លឺឡើងនាំម្ចាស់រាងកាយ មាំទាំមកដល់សាឡុងពណ៌ក្រហមក្រម៉ៅដែរស្រីអាយអង្គុយ។ បានលឺច្បាស់សឡេងនេះក្លិននេះជា មនុស្សតែម្នាក់ដែរជួយខ្លួនពីជនអន្តពាល ស្រីអាយក៏រហស័ បែរមករកប្រុសកម្លោះភ្លាម ព្រមទាំងញញឹមស្ងួតបញ្ចេញស្នាមខួចមួយនោះបន្តិច។
" យ៉ាងមិច? មិនឮកំពុងសួរទេ? " ថេយ៉ុងជ្រែងហោប៉ាវសម្លឹងរាងតូចដោយកែវភ្នែកកាចៗ គ្រាន់តែទៅតាមគេស្រួលក៏មិនព្រម ចង់យ៉ាងមិចឱ្យប្រាកដនិង ។
" ខ្ញុំមិនរំខានទេ គ្រាន់តែចង់ដឹកទីនេះបានមួយយប់ ហើយពេលព្រឹក និងចេញទៅវិញហើយ " អាយរីន ពោលឡើងទាំងកែវភ្នែកគួរឱ្យអាណិតនាងមិនទុកចិត្ត អ្នកណាពិតមែនក្រៅពីគេម្នាក់ ហលយបើគេមិនបានជួយនាង នាងក៏ប្រហែលមិនបានទុកចិត្តគេដូចគ្នា ។
" ទីនេះមិនបានទេ ឆាប់ទៅជាមួយជេយ៍ទៅ " ថេយ៉ុង និយាយដោយទឹកមុខរាបស្មើចង់ឱ្យគេនិយាយប្រាប់នាងយ៉ាងមិចទើបនាងបានយល់ ឬចង់ឱ្យនិយាយត្រង់ៗថាមិនអាចដេកទីនេះព្រោះក្លាចបុគ្គលិកប្រុសៗនៅទីនេះរំលោបបំពាន្ធ!?
" សុំតែមួយយប់ប៉ុណ្ណោះ តែមួយយប់ទេ " អាយរីននៅតែទទួញចង់ដេកនៅទីនេះឲ្យខានតែបាន បើគេមិនប្រាប់ពីមូលហេតុ ថាហេតុអីមិនអនុញ្ញាតឱ្យនាង គេងនៅទីនេះ ។
" អេ!!ក៏ប្រាប់ហើយថាដេកមិនបាន និយាយស្ដាប់គ្នាមិនបានទេឬយ៉ាងមិច? " ថេយ៉ុង អត់មិនបាននិងកំហកដាក់នាងពិតមេន គេនិយាយស្រួលអស់ពីចិត្តតែនាងស្ដាប់មិនចូលត្រចៀក ពេញចិត្តតែអាស្រែកកោកៗនិងឯង។
" ចាស៎ " អាយរីនត្បៀតមាត់លែងតបព្រោះពេលនេះនាងកំពុងតែទទួលជំនួញពីគេ ទោះក្នុងចិត្តមិនចង់តែបានទទួលរួចទៅហើយ ដូច្នេះមានតែតាមនិងទៅយ៉ាងណានៅជាមួយម៉ាហ្វៀគ្រាន់ជាងនៅជាមួយពួកជនអន្តពាល រំលោបហើយសម្លាប់ចោលដែរ ណ៎។
" ពាក្យសម្ដី ល្អមិនចេះស្ដាប់បានតែសម្ដីអាក្រក់ ជេយ៍ឆាប់ទៅ " រអ៊ូចោលមួយប្រយោគ ហើយក៏បញ្ជាឱ្យនាយជំនិតនាំនាងតូចចេញទៅ ។
ពេលមកដល់ក្នុងឡានអាយរីនបែរជាស្ងាត់ខុសពីនៅក្នុងហាងស្រាដែរ កំហកតវ៉ាសម្ដីធំដាក់គេ កែវភ្នែកសម្លឹងទៅផ្លូវ ដែរមានតែសភាពស្ងាមស្ងាតដូចជារូបនាង ដែរបណ្ដែតជីវិត នៅលើទឹកដីគេចឹងដែរ ។ នាងតូចយកដៃ លាចេញទៅក្រៅ ឱ្យប៉ះនិងកំលាំងខ្យល់ នាងតូចបិទភ្នែកដកដង្ហើមធំៗចេញចូលជ្រៅៗ បន្ធូរបន្ធយភាពតានតឹង ។
" អ្នកនាងដាក់ដៃបែបនោះតិចឡានកៀបាកដៃទៅ ឆាប់ដាក់ដៃចូលវិញមក " កំពុងតែ បិទភ្នែកស្រូបយកខ្យល់អាកាសពេលរាត្រី ស្រួលចិត្ត សឡេង នាយជំនិតក៏បន្លឺឡើងធ្វើឱ្យនាងតូចឯណេះ ភ្ញាក់ឡើងព្រឺតរហស័ដាក់ដៃចូលក្នុងឡានវិញ ។
" អង្គុយស្ងៀមៗហើយបិទកញ្ចក់ឡានផង " បន្ទាប់ពីនាងបែរមកអង្គុយ ជេយ៍ ក៏ថែមមួយប្រយោគ ធ្វើឱ្យស្រីអាយចង់តែលោតចុះពីឡានពេលនេះសូម្បីតែអើតក៏ចេញក្រៅកញ្ចក់ក៏គេហាមដែរតទៅនាងអាចធ្វើស្អីបានទៅ?
មិនយូប៉ុន្មាន ប្រុសជេយ៍ក៏បាននាំនាងតូចមកដល់អាផានមេនមួយកន្លែងដែរជាកម្មសិទ្ធរបស់ ថេយ៉ុង ឡានបានវិលកង់ចូលចំណត ជេយ៍រហស័ចុះពីឡានបំរុងនិងមកបើកទ្វាឲ្យ នាងតូចតែក៏ត្រូវនាងចុះបានមុន ។ ឃើញដូចនោះជេយ៍ក៏ដើរនាំមុខចូលជណ្ដើយន្ត ចុចយកជាន់ទី៤៧ ។
ទីង!!!
សឡេងជណ្ដើយន្តបន្លឺឡើង ជឹយ៍ក៏បាននាំនាងតូចដល់ បន្ទប់ ១៩៩៥ ទើបទាញកាតដែរចៅហ្វាយប្រគល់ឱ្យមុននេះនេះទៅឆូតនិង កូដ ។
" មិនត្រឡប់ទៅលាងរបួសសិនទេ?? "ជេយ៍សួរឡើងម្ដងទៀត ក្រោយពេលដែរនៅក្នុងឡានគេសួរនាងជាច្រើនដងតែនាងបដិសែធ។
" របួសប៉ុណ្នឹងមិនស្លាប់ទេ ឯណាឆាប់ឱ្យកាតមក លោកទៅវិញបានហើយ អរគុណ " ចោលប្រយោគឡើងគ្មានទឹកដមហើយក៏យកកាតពីដៃជេយ៍ ដើរចូលទៅក្នុងបិទទ្វាក្រឹប កាយតូចក៏ទម្លាក់ខ្លួនលើឥដ្ឋការ៉ូក្រាង ។
មកដល់ក្រៅស្រុកថ្ងៃទីមួយ ក៏ជួបរឿងច្រើនយ៉ាងនេះទៅហើយ បើទោះជាចង់ឱ្យវេតនាក៏ត្រូវទុកពេលឱ្យគ្នាដែរតែនេះស្អី មកថ្ងៃទីមួយ អត់ទាំងបាយអត់ទាំងទឹកគ្មានទាំងចង្រៃទូរសព្ទ័ជ្រុសបាត់ទៀត ទេវតាកំពុងតែ ចង់សម្លាប់នាងឬ? អាយរីនយកចង្កាពិតនិងក្បាលចង្គុង ឡើងកំព្រនៗដូចកូនកប្រុងតែបាតមេ ។
បន្ទាប់ពីជូននាងតូចទៅដល់អាផាតមេនរួចរាល ជេយ៍ក៏ប្រញាប់បើកឡានទៅ ហាងស្រាវិញ
ពេលឈានជើងចូលដល់ហាងស្រា ក៏ឃើញចៅហ្វាយអង្គុយកងអន្ទាក់ រងចាំខ្លួនរួចជាស្រាច់។
" ក្មេងនោះយ៉ាងមិចហើយ? "បស់មួយប្រយោគទាំងមិនសម្លឹងមុខនាយជំនិត តែបែរជាទាញកែវស្រាវិស្គី មកក្រេបយករសជាតិយ៉ាងត្រជាកចិត្ត។
" ជូនទៅដល់អាផាតមឹនហើយចៅហ្វាយ " ជេយ៍ និយាយឱនក្បាលមានគំនាបើដាក់ចៅហ្វាយប្រុស ។
" ហុឹមម ទៅវិញចុះ " ក្រហុឹមសើមក៏ហើយ ក៏លើកដកស្រាវិស្គីមកចាកដាក់កែវបន្ត សឡេងស្រាលឺសូវតែច្រូចៗ តាមកំលាំងដៃរបស់ប្រុសកម្លោះ ។
ថេយ៉ុទម្លាក់កែវស្រាវីស្គីចុះទើបវុចបើកកុំពន្យូទរ័ ដែរតភ្ជាប់និងអាផាតមេនមើលចង់ដឹងថា នាងធ្វើស្អី មិនមេនដេកទាំងខ្លួនស្រមេះស្រមកទេដឹង។
" អង្គុយ ឱបក្បាលចង្គុយស្អី ហេតុអីក៏មិនព្រមដេកពួន? ថេយ៉ុង ពោលឡើងក្រោយ ពីឃើញរូបភាពនាងនៅក្នុងcameraសុវត្តិភាព នាងមិនព្រមដឹកមិនព្រមពួនមិនព្រមងូតទឹកហើយក៏មិនព្រមនាងរបួស នៅតែអង្គុយសំកុកមាត់ទ្វាមួយកន្លែងដូចមនុស្សស្លាប់។
" ក្មេងនេះពិតជាពិបាកនិយាយគ្នាពិតមេន!!" កំហកទាំងមិនពេញចិត្តខណ:ពេលនាងទុកសម្ដីគេជាខ្យល់អាកាស មុនចេញទៅេគេប្រាប់ច្បាស់ណាស់ថាឱ្យលាងរបួសហើយឱ្យនាងឆាប់សម្រាកតែមើលនាងធ្វើចុះ បើដឹងថាក្បាលរឹងចឹងបណ្ដោយឱ្យអាក្មេងៗទាំងនោះរំលោបសម្លាប់ហើយ ។ថេយ៉ុងអង្គុយសម្លឹងកុំព្យូទរ័អស់ចិត្តអស់ចង់ទើបប្រាស់ខ្លួន ចេញបីកៅអីធ្វើការ ចុះមកជាន់ក្រោមយ៉ាងប្រញាប់ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔