ក្លិនស្នេហ៍
ភាគ២"អួយ...!ឈឺជើងណាស់ '' រាងតូចដើរទៅដល់មុខបន្ទប់ទឹក លើកជើងក្រលាស់ស្បែកជើងកែងចោទនោះ ផ្លោងចេញពីជើង នាងតូចឱនមើលប្រអប់ជើងខ្លួន ឡើងក្រហមងាំ កូនជើងត្រូវបានរបកស្បែងក្រហមៗ កើតមកមួយជាតិនេះអ្វីដែរធ្វើឱ្យ ផាក មីនយ៉ា អាយរីនឈឺចាប់ជាងគេនោះគឺ ពាក់ល្បែកជើងកែងចោទនេះឯង។
តែនាងមិនបានដឹងទេថាស្បែរជើងនាងហោះទៅ បានផ្លាតទៅប៉ះនិងភ្លៅរបស់បរុសម្នាក់ដែរកំពុងតែដើរចេញពីបន្ទប់ទឹក។
'' ស្រីស្អីអត់មាយាទ!! '' កំហកមួយសឡេងឱនមើលស្បែកជើងដែរធ្លាក់នៅចំពោះមុខ មុននិងលើកជើងទៅ ឈូសចុះឈូសឡើងថែមទៀត តាមរឹកពារដូចជាស្អប់ម្ចាស់វាណាស់។
ព្រុស!! ស្បែងជើងកែងចោទពណ៌សាច់ ខាងឆ្វែងត្រូវបានធ្កាក់មកចំពោះមុខរាងតូចដែរ កំពុងឱនសម្លឹងមើលជើងរបស់ខ្លួន មុននិងដកភ្នែកពីជើង ងើយមុចឡើងសម្លឹងប្រុសកម្លោះ។
" ជាម្ចាស់ល្បែកជើងហ្អេស? '' បស់មួយប្រយោគទៅកាន់អ្នកដែរអង្គុចោងហោងទាំងសឡេះស្មើង គ្មានជាតិអមជាមួយទឹកមុខងាប់ មិនរាប់ញាត ថេយ៉ុងលើកដៃជ្រែងហោប៉ាវ សំញែញរឹងពាមិនពេញចិត្តខណៈពេលដែរនាងតូច ជ្រួញចិញ្ចើមចូលគ្នា។
'' ហើយយ៉ាងមិច? '' ឆ្លើយកំបុតឆ្កុយព្រមទាំងងើបឈរអស់កម្ពស់ សម្លឹងសម្លក់ ប្រុសនៅចំពោះមុខ គេជាអ្នកសម្ដីអាក្រក់ដាក់នាងមុន ចាំបាច់អីត្រូវសម្ដីល្អដាក់គេ? គេជាស្អី ប្រធានាធិបតី ហ្អេស?
"សម្ដីឈ្លើយ!! '' ថេយ៉ុងកំហក ខណៈពលនាងដូចជាមិនព្រមចុះចាញ់គេបន្តិចសោះ ក្មេងកើតពីម្សិលម្ងៃសោះមើលសមដីចុះ នេះទាត់ស្បែកជើង ប៉ះជើងគេហើយមកសម្ដីខ្លាំងទៀត ចាប់វាយកំប៉េះគូថ ឱ្យជាំល្អទេ។
"មានការ និយាយតែប៉ុណ្នឹង មេនទេ?? '' អាយរីនជ្រួញចិញ្ចើមមុខ ឌឺដងប្រុសកម្លោះ មិនញញើត ព្រមទាំង ឱនពាក់ល្បែងរជើងហើយក៏ដើរចេញទៅ។
"អរគុណហើយ លោកពូដែររើសស្បែកជើងឱ្យ '' ខណៈពេលដែរថេយ៉ុងកំពុងតែក្ដៅស្លឹកត្រជៀក សម្លឹងមើលនាងដើរចេញទៅ នាងតូចកម្ពស់១.៦៥សមក៏ងាកមកថែមមួយប្រយោគ ព្រមទាំងបញ្ចេញស្នាមញញឹមថ្ពាល់ខួចខាងឆ្វែងឌឺដងដាក់អ្នកម្លោះ ធ្វើឱ្យថេយ៉ុងឯណេះសឹងតែរត់ទៅចាប់កាច់ក នាងឱ្យស្លាប់និងកន្លែង ក្មេងស្អីឈ្លើយរកលេខដាក់គ្មាន។
'' លោកប៉ា '' នាងតូចចេញពីបន្ទប់ទឹកដើរមករកលោកប៉ានៅតុអាហាដែរអ្គុយរួមមិត្តចាស់ជាច្រើននាក់ ព្រមទាំងញញឹមរាកទាក់ដាក់លោកពូនិងលោកអ៊ំដែរអង្គុយរួមតុ ។
'' អង្គុយចុះទៅកូន '' នាយជាលោកប៉ាបរាប់ហើយក៏ សម្លឹងកន្លែងដែរកូនស្រីដែរត្រូវអង្គុយ។
'' អត់ទេ...លោកប៉ាអាយមិនស្រួលខ្លួន អាយសុំខ្លួនទៅមុនបានទេ? '' អាយធ្វើមុខស្អុយប៉ែ ពេបមាត់ងក់ដាក់លោកប៉ា។
'' អឹមម...''ក្រហុឹមដើមក ងួកក្បាលអនុញ្ញាតព្រោះបើហាមក៏នាងនៅតែមានៈទៅផ្ទះឱ្យទាល់តែបានដដែរ។
'' អរគុណលោកប៉ា អាយជំរៀបលាលោកអ៊ំលោកពូសិនហើយ '' អាយនិយាទាំងឱនក្បាលមានគំនាប់ដាក់ ណាមជូន និង យ៉ុនហ្គីដែរទើបតែ និងមកដល់មុននេះ ។
'' បាទ...''អ្នកជាលោកប៉ា និងត្រូវជាលោកអ៊ំគេដូចជាណាមជូនក៏ញញឹម សម្អតបនិងក្មួយស្រី។
'' ចាំដល់ផ្ទះ អាយ ផ្ងើសារមកប្រាប់អាយទៅមុនហើយ '' ថាចបប្រយោគរាងតូចក៏ដើរចេញទៅទាំងដើរ បាំងពាចៗព្រោះតែឈឺចាប់នៅប្រអប់ជើង។
'' អ្នកណាស្លៀករ៉ូបពណ៌ផ្កាឈូកនោះ?? '' យ៉ុនហ្គីទើបតែមកដល់ស្របពេលស្រីអាយរីនដើរចេញទៅក៏បានត្រឹមតែឃើញវែនខ្នង និងរាងរូវក៏បន្លឺសឡេងឡើង។
'' មីនយ៉ា កូនខ្ញុំ '' ជីមីន តបខ្លីៗ
''ត្រូវហើយ ប្រុសស៊ូ យ៉ុនប៊ីមិនមកទេហ្អេស??''ណាមជូន
'' មកបានយ៉ាងមិចបើក យ៉ុនហ្វា មិនឱ្យមកផងនោះត្រឹមតែខ្ញុំមកនេះវេតនាពេកហើយ '' យ៉ុនហ្គី ពោលឡើងទាំង ចង់សើចបន្តិចអីបន្តិច មិនគួរណាមានកូនមួយទៀតសោះ តាំងពីយ៉ុហ្វាបាន៥ឆ្នាំមក គេមិនដែរមួយញឹបទេកូនស្រីធ្វើជាតួចិត្តអាក្រក់ ឃាំឃារាល់ថ្ងៃរ គេ សុំម្ដងក៏មិនបាន។
'' បែបនោះឯងត្រូវអត់ដែរហើយ? ''ណាមជូនសួរទាំងលួចសើចតិចៗ បង្ក បង្កាប់ពួកម៉ាក បែកគ្នាយូគេនៅតែសង្ហាទោះជាមានកូនក្ដី ។
'' បែបនោះហើយ តែឯណាអាថេយ៍? ឮ ផ្ងើសារប្រាប់ថា មកដល់តាំងពីក្បាលល្ងាច តែមកដល់ក៏មិនឃើញ '' យ៉ុនហ្គី
'' នោះមកដល់ហើយនោះ '' ណាមជូន
'' កើតស្អីឯងមុខងាប់ម្លេះ? ថារាល់ដងវាមុខងាប់ហើយតែអានេះវាលើសពីមុខងាប់ទៅទៀត '' ជីមីនពោលសួរក្រោយពីឃើញពួកម៉ាកត្រឡប់មកពីបន្ទប់ទឹកវិញមុខមើលមិនបានដូចជាទៅស៊ីគ្រាប់បែកមកពីណាយ៉ាងចឹង។
'' គ្មានទេ, គ្រាន់តែជួបមនុស្សគ្មានសុជីធម៌ តែពួកឯងមកដល់តាំងពីពេលណា ? '' ថេយ៉ុង និយាយហើយដាក់បង្គុយខ្លួនចន្លោះ ណាមជូន និង យ៉ុនហ្គី ទាំងរក្សាទឹកមុខមាំ ដូចដើម។
'' មិញនេះទេ '' ជីមីន
'' មកក្រោយអាប្រុសមីន៣០នាទី ស្ដាយដែរមិនបានឃើញ ស្រីមីនយ៉ា មិនដឹងថារូបរាងពេលនេះយ៉ាងមិចទៅហើយទេ '' យ៉ុនហ្គី និយាយហើយក៏សើចបន្តិចគេធ្លាប់ មីនយ៉ាអាយរីន ម្ដងពេលដែរខ្លួននាំគ្រីស្ទទៅជំរៀបសួរប្រុសមីនរហូត មកដល់ពេលនេះ វាជាង១០ឆ្នាំហើយ។
'' ស្អាត ស្អាតជាងអាប្រុសមីនឆ្ងាយណាស់ ''ណាមជុន បន្ថែមព្រោះខ្លួនបានឃើញ អាយរីនមុន ពួកម៉ាក មកដល់នាងពិតជាស្អាតមែនទាលត្រង់ថានាងមិនសូវញញឹមភាគច្រើនអាយធ្វើមុខស្មើជាទម្លាប់។
'' ចង់ឃើញដល់ហើយ '' យ៉ុនហ្គីថែមមួយប្រយោគ ថាមិនត្រូវអាចផ្គូរផ្គង ប្រុសគ្រីស្ទឱ្យអាយ តែម្ដងព្រោះជាកូនពួកម៉ាកស្រាប់ និងមិនពិបាកមើលទៅណាឆ្ងាយ ។
'' មិននិយាយអីខ្លះទេឬ អាថេយ៍ ស្ងាត់ម្លេះ? '' ជីមីនងាកទៅសួរខណៈពេលពួកគេនិយាយលេងជជែកគ្នាថេយ៉ុងបែរជាអង្គយស្ងៀមដូចដកប្រលឹងចេញពីរូប។
'' គ្មានទេ '' ឆ្លើយខ្លីៗ ទាញកែវស្រមកក្រេប ក្នុងចិត្តកំពុងតែមួរមៅដែរត្រូវក្មេងស្រីមិនធ្លាប់ស្គាល់មកហៅថាពូ មនស្សិនធ្លាប់ស្គាល់គ្នាគួរណាស់តែហៅថាលោក? តែនាងមកហៅថាពូ ហើយថែមទាំងសម្ដីឈ្លើយគ្មានម៉ែឪប្រដៅដាក់គេទៀត បើមើលតាមវយ័ គេបងនាងជិតពីរខ្សែឯណ្ណោះ ។
'' ពួកឯងជជែកគ្នាបន្តចុះខ្ញុំទៅទទួលភ្ញៀវសិន! '' ណាមជុន ពោលចប់ ប្រុសកម្លោះ ក៏ងើចេញពីតុដើរទៅទទួលភ្ញៀវចំណែកអ្នកដែរនៅសល់ក៏ជជែកគ្នាពីនេះពីនោះមិចេះចប់រឿង។'' ហ្អើយយយ... '' នាងតូចដកដង្ហើមធំ ស្រួលខ្លួនក្រោយពីស្រាតរ៉ូទម្លាក់ដល់ឥដ្ឋការ៉ូ នាងដូចជារស់ឡើងវិញម្ដងទៀតយ៉ាងចឹង ។ នាងតូចទាត់រ៉ូបចេញពីក៏ជើង យកម្រាមជើងគៀបដាក់ក្នុងកន្ទ្រក់ មុននិងបើកទូយកអាវធំហាដល់ជង្គង់ មកពាក់ព្រមទាំងទាញខោខ្លីមកស្លៀក។
'' ស្រួលខ្លួន '' អាយ ទម្លាក់ខ្លួនលើពូកទន់ល្មើយរបស់ខ្លួនបិទភ្នែកសំងំ ដកដង្ហើមយ៉ាងមានក្ដីសុខ មួយសន្ទុះក្រោយមកស្រាប់តែនឹកឃើញរឿងមួយឡើងមក។
" ក្លិនមួយនោះ?? ដូចជាធ្លាប់ ហិត នៅទីណា? ដូចជាស្រដៀងៗ " អាយរីន ស្ទុះអង្គុឆ្ងក់ខណៈពេល សំងំៗក៏នឹកឃើញក្លិបដែរខ្លួនប្រទះនិងបន្ទប់ទឹកនៅក្នុង ពិធីខួបកំណើតលោកអ៊ំ ជាក្លិនប្រុសម្នាក់ដែរនាងបាន នៅក្បែពេលដែរគេឈុសស្បែកជើងឱ្យនាង? តែក្លិននេះនាងធ្លាប់ហិតពីមុន នាងតូចខំប្រឹងរកនឹក នឹកហើយនឹកទៀត តែទោះខំប្រឹង រកនឹកយ៉ាងណាក៏រកនឹក មិនឃើញ មិនដឹងថាខ្លួនធ្លាប់ហិតក្លិនបែបនេះមកពីទីណា តែថានាងចូលចិត្តក្លិននេះសម្បើមណាស់ ក្លិនផ្អែមប្លែក មិនមេនជាក្លិន ទឹកអប់តែជាក្លិនចេញពីទ្រូង ក្រអូបចេញពីខាងក្នុង។
" មិចក៏ប្រុសចង្រៃនោះ មានក្លិនដែរខ្ញុំចូលចិត្តជាប់នៅលើខ្លួន ពិតជាចង្រៃមេនហើយ " រអ៊ូងូវៗ មិនពេញចិត្ត ព្រមទាំងធ្វើមុខស្អុយប៉ែ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔