ក្លិនស្នេហ៍
ភាគ២៤ថេយ៉ុង ឈរច្រត់ចង្គេះឡើងច្រងេង ច្រងាងសូម្បីតែបោះជំហានក៏យល់ថាឆ្គងដែរវាពិបាកដែរ មនុស្សដែរធ្លាប់តែចិត្តស្ងប់ដូចជាទឹកដល់ពេលមួរម៉ៅពិតជាគួរឱ្យចង់សើចខ្លាំង ។ រាងខ្ពស់ស្រឡះឡើងមកដល់បន្ទប់ធ្វើការ ប្រាកខ្លួន អង្គុយលើសាឡុងទាំងកំរោលគេខឹងគេមួរម៉ៅគេ ហេងហាងអាមិចបានជាពេលនៅជាមួយ ជេយ៍នាងញញឹមតែជាមួយនិយាយថាមុខងាប់ចែក ទ្រព្យមិនស្មើចឹង ? គេនេះវាមិនល្អត្រង់ណា? ទាំងសង្ហារ ទាំងមាន ទៅចាញ់ជេយ៍ត្រង់ណាទើបនាងមើលរំលង និយាយពេញមាត់ថាចូលចិត្តក្លិនទ្រូងគេតែមើលកាយវិកានាងចុះ គិតហើយមួរម៉ៅណាស់ ថេយ៉ុងលូកយកទូរសព្ទ័ចេញពីថតតុចុចទៅ រកជេយ៍ មិញថាចុះទៅញាំបាយតែ ពេលឃើញរូបភាពនាងហើយក៏គ្មានអារម្មស៊ីទាល់តែសោះ ទើបសម្រច់ចិត្តថាមិនស៊ី ។
( បាទចៅហ្វាយ ) សឡេងនាយជំនិតបន្លឺឡើងតាមរយ:រលកធាតុអាកាសដោយរងចាំការឆ្លើយតបពីចៅហ្វាយនាយ ។
" ជួយយកបាយមកបន្ទប់ធ្វើការ " សឡេងមាំខ្លីៗបែបកំហកបន្លឺងធ្វើឱ្យប្រុសជេយ៍ ស្មានដឹងយ៉ាងច្នាស់ថាចៅហ្វាយកម្លោះ កំពុងតែមួរម៉ៅហើយ ។
( បាទចៅហ្វាយ )
" ឱ្យក្មេងនោះលើកមក " ខណ:ពេលដែរ នាយជំនិតបំរុងនិងដាក់ទូរសព្ទ័ចុះទៅហើយសឡេងមាំដដែរក៏បន្លឺប្រយោគម្ដងទៀត តែមិនច្បាស់ថាចៅហ្វាយ ឱ្យអាយរីនអ្នកលើកអាហា ឬក៏ចំអិនអាហា នោះទេ ជេយ៍ទម្លាក់ទូរសព្ទ័ចូលក្នុងហោប៉ាវខោ គិតបន្តិច ថាគួរខលសួរចៅហ្វាយឬក៏ និយាយតាមអ្វីដែរខ្លួនស្ដាប់ ឮ ។
" ឆ្កួតទេហ្អេស ?? ចៀនពងនៅបែកធ្វើអាហាស្អី? " អាយរីន ស្រែកឡើងភ្ញាក់ផ្អើល ខណ:ពេលដែរ ជេយ៍ប្រាប់ថាចៅហ្វាយឱ្យខ្លួនចម្អិន ម្ហូប ទឹកមុខដែរញញឹមញញែមក៏ប្រែជាស្អុយភ្លាមៗ ស្រីអាយ ទម្លាក់ខ្លួនអង្គុយ លើសាឡុង សម្លក់ជេយ៍ មិចមិនប្រាប់គេថានាងមិនចេះ ? ជេយ៍ក៏ដឹងនាងធ្លាប់ប្រាប់តាំងពីតំបូង មកម្លេះ ។
"អូនឱ្យបងធ្វើយ៉ាងមិច? ទៅប្រាប់ចៅហ្វាយ ថាអូនមិនធ្វើឱ្យគាត់ញាំ? " ជេយ៍ជ្រែងហោប៉ាវ ឆ្លងឆ្លើយនិងនាងតូចខណ:ពេលមុខនាងពេលនេះមិនខុសពីគេយកទៅសម្លាប់នោះឡើយ ។
" ឥឡូវធ្វើអីក៏បានឱ្យតែអូនចេះធ្វើល្អទេ? " ជេយ៍ បញ្ចុះបញ្ចូលនាងបន្តិច គេក៏មិនដឆងត្រូវធ្វើបែបណាបើខុសបញ្ញាច្បាស់ជាត្រូវមិនខានទេ ។
" ស្អីក៏មិនចេះដែរក្រៅពីចៀនពង ចៀនពង អូនចេះតែចៀនពង ហើយចៅហ្វាយបងចេះញាំទេ ? " អាយរីន ឆ្លើយហីៗ ឱ្យរួចតែពីមាត់ក៏វាមេននិងឯងមាងចេះតែចៀនពងនេះឯង ។
" favorite របស់ចៅហ្វាយហើយ " ជេយ៍ សើចតិចៗ ហាកបីដូចជាកំពុងតប់សំណើច ។
" អូនធ្វើក៏បាន " អាយរីន ធ្វើមុខ ក្រញូវតែវាគួរឱ្យស្រលាញ់នៅក្នុងភ្នែករបស់ជេយ៍ រាងតូចក៏ប្រាស់ខ្លួនងើបចេញពីសាឡុងដើរចូលទៅក្នុងផ្ទះ បាយ ។
'' អំពុលទុកណាស់ !! '' ចោលប្រយោគទាំងដកដង្ហើមធំ ទើប ឃោងយកខ្ទះមកដាកលើចង្គ្រាន នាងតូចបើក ទូកយកពងមក៤គ្រាប់គិតថា ធ្វើយ៉ាងពង៤គ្រាប់នេះនិងធ្វើឱ្យបាន ពីរមុខ ។ អាយរីនយកបាតដៃម្ខាងទៅទ្រកែងដៃ ព្រមទាំងម្រាមចង្គុលដៃ ម្ខាងទៀតយកមកចុចលើសៀតផ្កា រិះគិតថាពង៤គ្រាប់នេះយកទៅធ្វើស្អីល្អ ។
'' នឹកឃើញហើយ '' បន្ទាប់ពីប្រើប្រាជ្ញា របស់ខ្លួនគូរជាច្រើននាទីក៏គិតឃើញភ្លាមៗ ។
'' ពីរគ្រាប់ស្ងោ ពីរគ្រាប់ចៀន បានពីរមុខហើយ '' ពោលចប់នាងតូចក៏ចាប់ផ្ដើមអនុវត្តភ្លាមៗ ។
'' ឆ្ងុយដែរតើស ! '' ច្រមុះស្រួចៗកំពុងតែឱនហិតស្រង់យកក្លិនពីចានអាហារ ទាំងពីរចានដែរនៅក្នុងដៃ នាងតូចញឹមស្រស់មុននិងទម្លាក់ចានទាំងទៅលើតុថ្មមៗ ទើបប្រើដៃទៅស្រាយអៀមចុងភៅចេញពីរាងកាយ ។
អាយរីនបានកាន់ថាសអាហាជាប់និងដៃដើរចូលទៅក្នុងជណ្ដើរយន្ត បន្តទៅបន្ទប់ធ្វលការរបស់ចៅហ្វាយប្រុស ។
ទីង!!
សឡេងជណ្ដើរប្រអប់បន្លឺឡើង អាយរីនក៏ឈានជើងចេញពីជណ្ដើប្រអប់ បត់ស្ដាំ ក៏ដល់បន្ទប់ធ្វើការចៅហកវាយល្មម នាងយកដៃគួរទ្វាថ្មមៗ ។
'' ខ្ញុំយកអាហារមកឱ្យ '' អាយរីន និយាយពី ក្រៅបន្ទប់ដោយរងចាំអ្នកខាងក្នុងអនុញ្ញាត តែឈរចាំមួយសន្ទុះ មិនឃើញមានអ្នកណាឆ្លើយឬ បើកទ្វាសោះ ទើបស្រីតូចរបស់យើងសម្រាច់ចិត្តដើរចូលទៅខាងក្នុង ។ ប្រអប់ដៃយកទៅមូល ដៃទ្វាថ្មមៗ នាំយករាងកាយតូចតែមួយ ចូលមកក្នុងបន្ទប់ធ្វើការដល់ធំទូលាយនោះ។
'' ចៅហ្វាយ ខ្ញុំយកអាហាមកឱ្យ '' អាយរីនពោលឡើងក្រោយពីឃើញរាងខ្ពស់របស់ចៅហ្វាយឈរ ច្រត់ចង្គេះនៅក្បែបង្អួត ដូចជាមនុស្សគ្មានវិញ្ញាន ថ្មឹងស្ងាតជ្រាបមិនប្រាប់ប្រហែលគិតថាគេស្លាប់ហើយ ។ បែបនោះនាង កើតចិត្តខឹងភ្លាមនៅក្នុងបន្ទប់សោះបែរជាឱ្យនាងឈរនៅខាងក្រៅយូរយ៉ាងនេះ មិនត្រឹមតែមិនបើកទ្វានៅមិនឆ្លើយទៀត គួរឱ្យខឹងមេន ។
'' ចៅហ្វាយកើតអីនិង?? អេ មិចមិនឆ្លើយ?? បើមិននិយាយខ្ញុំមិចនិងដឹងថា កើតអី ? ក្រែងឃ្លានបាយ នេះអីយកមកហើយ ! លោកចៅហ្វាយចាស៎...មេតាមកទទួលទានបាយ ផាកមីនយ៉ាអាយរីន ជាអ្នក ចំអិនណា
" អាយរីនខំធ្វើនិយាយអូស បន្លាយយ៉ាងវែង ស្ដាប់ហើយចង់ក្អួតខ្លួនឯងមនុស្សដែរធ្លាប់និយាយត្រមាត់ត្រមុយ ឱ្យមកនិយាយអូសវែងដូចកន្ទុយក្លែងនេះណា ចង់តែខស្លាប់ទេ ។
ថេយ៉ុងនៅតែរក្សាភាពស្ងៀមស្ងាតដូចដើមនាងមិនដឹងពិតមេនឬ ថាគេខឹង? មិនដឹង ឬដឹងហើយតែធ្វើជាមិនដឹង?? គេខំអត់មិនរវល់និងសម្ដីនាងតូច ទាំងដែរពេលនេះម៉ោង ៩យប់ហើយ គេនៅមិនទាន់បានបាយចូលពោះទេ មេនហើយពងចៀនបែកៗនោះ វាមិនទំនងញាំទេ ប៉ុន្តែសម្រាប់ថេយ៉ុង នេះ គឺគេចូលចិត្តទោះ បែកខ្ចិចយ៉ាងមិចក្លិនឆ្ងុយនោះក៏វាមកធ្វើទុកក្រពះគេឱ្យកូគ្រូកៗដែរ ។
" នែ...លោកម្ចាស់អើយ បើមិនញាំស៊ីខ្លួនឯងណា?" អត់មិនបានអាយរីនដាក់ថាសអាហានៅលើតុ បង្គុយខ្លួន នៅលើសាឡុង ដៃលូកយក សមនិងស្លាបព្រា ដួសបាយកាយៗញាត់ៗ មិនក្រែងចិត្តអ្មកដែរ ឈតច្រងែងស្រងាង នោះបន្តិចសោះហើយ ។
'' ញាំហើយក៏ចេញពីបន្ទប់ខ្ញុំ បានហើយ '' ថេយ៉ុងខាំមាត់មិនលេបទឹកមាត់ខណៈពេលដែរនាងកំពុងតែញាំអាហារដែរនាងធ្វើឱ្យគេ មើលមាត់នាងចុះទំនងសម្បើមណាស់ ញាត់ឱ្យណែនមាត់តែម្ដងហើយ ។
'' ចាស៎!? '' អាយរីនប្រញាប់ លេបបាយឱ្យអស់ពីមាត់ទើបឆ្លើយនិងគេព្រះចង់អួលងាប់ យូរណាស់មិននិយាយមកនិយាយចំពេលដែរគ្នាស៊ីនៀក !! នាងតូចយកដៃ វៀសបាយចេញពីមាត់បន្តិច ទើបក្រោកឈរទាំងឡេឡឺ បើកភ្នែកម៉ង់ៗសម្លឹងមើលគេ។
'' ចេញតាមសម្រួលឬចង់ឱ្យទាត់ចេញទៅ? ''
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔