episode:07

261 5 0
                                    

ក្លិនស្នេហ៍

ភាគ៧
" ខ្ញុំខ្លាចថានាងស្ដាប់មិនឮ "
" ខ្ញុំទុកឱកាសឱ្យនាងវាជាលើកចុងក្រោយដែរនាងបានស្រែកដាក់ខ្ញុំបើមានលើកក្រោយ ខ្ញុំច្បាស់ជាចាប់កាច់ក នាងពុំខាន " និយាយចប់ប្រយោគ អាយរីន ក៏ឡើងជណ្ដើរទៅគ្រែជាន់ទីពីរដែរជាកន្លែងរបស់ខ្លួន ស្ដាប់ទៅវាដូចជាឃោឃៅណាស់ចាប់កាច់កមនុស្ស ខឹខឹ។ ធ្វើឱ្យ អេនដែរធ្លាប់តែឡូឡាបានឯណេះត្រូវស្ងាត់មាត់ជ្រាប់ លែងហានតវា។
"កាចម្លេះ ? " ពោលឡើងតិចៗហើយក៏ បង្គុយខ្លួននៅគេមពូបជាន់ទីមួយដោយស្នាមស្ងាត់។
អាយរីនប្រាស់ខ្លួនដេកលើពូកតូចតែមួយថ្មមៗ កែវភ្នែកក៏សម្លឹងទៅពីដានភ្លឹសៗ បន្ទប់នេះតូចណាស់មិនត្រឹមតែតូចនោះទេ វារញ៉េរញ៉ៃដូចសំបុកជ្រូងទៀត នៅបានយ៉ាងមិច បោះបង់ការសិក្សានៅប្រទេខ្លួនឯងស្រវ៉ាអាហារូបករណ៍នៅក្រៅប្រទេគិតថាវាស្រួល មិនមេនស្រួលឯណា វាមិនបានស្រួលដូចជាបង់លុយពេញៗនោះទេ បើមានលុយ ជួលអាផានមេននៅមានអី តែនេះសូម្បីតែទូរសព្ទ័នាងក៏គ្មានប្រើផង ឱ្យធ្វើយ៉ាងមិច ? គិតហើយចង់តែស្លាប់។
" នែ!! " បន្ទាប់ពីសំងំអស់ជាច្រើននាទីអាយក៏បន្លឺសឡឹងឡើងមកពហរមទាំងអើតកចុះមកក្រោមកន្លែងដេករបស់មិត្តរួមបន្ទប់។
" មានអី ? "
" នៅទីនេះក្រៅពីកន្លែងស្នាក់នៅ តែមាន ផ្ដល់អាហារឬអត់? "អាយរីន នាងតូចដាច់ចិត្តសួរនាំមិត្តរួមបន្ទប់ព្រោះពីកូរ៉េមកដល់ទីនេះនាងជិះអស់រយៈពេល១៦ ម៉ោងបានអាហារតែមួយពេលប៉ុណ្ណោះពេលនេះនាងឃ្លាន ឃ្លានចង់ងាប់ហើយ។
" គ្មានទេ "
" ចុះឯងបានអីញាំ? "
" ទៅទិញ អាហរយកមកធ្វើមកចង្រ្គានក៏មាន " អេននិយាយចប់ ក៏ចុចលេងទូរសព្ទ័បន្ត ។ អាយរីនប្រែខ្លួនមកដេកសន្ធឹង សម្លឹង ពិដានបន្ត នាងមិនចេះអីក្រៅពិចៀន ពងផង កុំថាឡើយម្ហូបចៀនពងឱ្យបានល្អនោះនៅពិបាក ។ ហើយលុយក្នុងខ្លួនក៏មិនសល់ប៉ុន្មានដុល្លារដែរ ហើយបន្ទប់តូច បែបនេះពេលធ្វើអាហាក្នុងនេះមិនស្អុយស្លាប់ទៅហើយទេ?
" ឯងមានទូរសព្ទ័ទេ អាចសុំខ្ចីបានបន្តិច " អាយរីនគិតច្បាស់ ក៏អើតក៏មកម្ដងទៀត ។
" យកធ្វើអីិ? "
" ចង់រកការងារធ្វើបានមួយកន្លែង " អាយរីនក៏ប្រាប់តាមត្រង់ព្រោះពេលនេះសល់ឈ្មោះត្រឹមកូនអ្នមាន តែគ្មានលុយនោះទេ ។
" នៅក្បែរនេះមានគេរើស បុគ្គលិកដែរ នៅមិនឆ្ងាយទេ ប្រហែលជា ២ ៣គីឡូ ពី dorm " អាយ
" ពិតមេនឬ ជួយជូនទៅបន្តិចបានទេ?? "ពេលនេះដូចជាបានរស់ឡើងវិញចឹង អាយរីនលោតចុះពីគ្រែជាន់ទីពីរមកស្រវ៉ា ដៃអេនជាប់ដោយទឹកមុខញញឹមញញែមទោះប្រាកខែមិនបានជួយឱ្យខ្លួនមានលុយជួល អាផាតមេនយ៉ាងណាក៏មានលុយ ទិញអាហារដែរ។
'' គិតទៅពេលនេះឬ?? '' អេន ជ្រួញចិញ្ចើមសួរ និយាយភ្លាមធ្វើភ្លាមអិអីរហន់ណាស់។
'' ពិតហើយលឿនឡើង '' អាយរីន មិនបាន ចាំការ តបតពីអេនក៏ស្រវាក៏ដៃ អេនដើេចេញទៅ។
'' ល្អហើយដែរឯងមានកង់ឱ្យជិះ '' អាយរីនពោលឡើងសើចតិចៗទោះជាអេនមាតលឺសម្ដីធំតែក៏ជួយនាង បើវាជាលើកទីមួយដែរស្គាល់គ្នាក្ដី។
'' មិនល្អទេ ព្រោះ ខ្ញុំដុបឯងធ្ងន់ចង់ស្លាប់ '' ពេល៉អេន និយាយបែបនេះ អាយក៏ស្ងាត ព្រោះជាបន្ទុកដល់នាង មេនព្រោះខ្លួនមិនបានចេញជិះកង់នោះទេ ។
'' ដល់ហើយ ខ្ញុំក៏មានកិចការត្រូវទៅវិញ ដែរ តែខ្ញុំជូនពរ័ '' និយាយចប់ប្រយោគ អេនក៏ទាញកង់ជិះទៅវិញ នាងតូចអាយរីន កំពុងតែឈរពីមុខហាងស្រាក្រហម មួយដែរមានកម្ពស់ ៧ជាន់ នាងសម្លឹងមើពីលើដល់ក្រោម ដកដង្ហើម ចេញចូលៗ វែងៗ ជ្រៅៗ ទើបសម្រាច់ចិត្តឈានជើងចូលទៅខាងក្នុង ។
ជំហ៊ាន មួយៗដើរសម្លឹងមើលគេមើលឯង កែវភ្នែកឡេងឡង់មិនដឹងថាត្រូវទៅខាងណាមុនល្អ ខណៈពេលដែរខ្សែរភ្នែក ភ្ញៀវទាំងនោះសម្លឹងមករកនាងដោយខ្សែភ្នែកចម្លែក នាងជាមនុស្សចម្លែកឬ មិនក៏មើលបែបនោះដែរ ?? អាយរីន លូកទាញស្កគ្រាប់ដែរនៅក្នុងហោប៉ាដើមចុងក្រោយមកបៀម ដើម្បីឱ្យមានភាពខ្លាហ៊ានខ្លះ ទើបដើរហួរទៅកន្លែងគិតលុយ ។
'' សួរស្ដីមានអ្វីដែរ?? '' បុគ្គលិកស្រីជនជាតិអង់គ្លេសម្នាក់ ពោលឡើងជាភាសាអង់គ្លេសពេលដែរនាងតូច ដើរចូលទៅដល់។
'' នៅខាងមុខហាង ខ្ញុំបានឃើញស្លាក់រើសបុគ្គលិកសូមសួរថា នៅបន្តរើសឬអត់ '' អាយរីន
'' នៅទេ '' ស្របសម្ដីសឡេងមួយបានបន្លឺឡើងពីក្រោយខ្នងធ្វើឱ្យអាយរីនឯណេះរហស័ ក្រលែកទៅតាមប្រភពសឡេង ។
'' នៅរើសបន្ត '' គេបញ្ជាកច្បាស់ៗម្ដងទៀតធ្វើឱ្យនាងតូចលិចស្នាមញញឹមថ្ពាលខួចមកយ៉ាងច្បាស់ ។
'' តើខ្ញុំអាចសុំធ្វើការបានទេ ?? '' អាយរីនញញឹម តបហើយក៏សួរបន្ត ។
'' ជាជនជាតិកូរ៉េ?? '' ជេកជ្រួញចិញ្ចើមសួរខណៈពេលស្ដាប់តុងភាសានាងដឹង ។
'' ចាស៎ '' អាយរីនឆ្លើយតបទាំងញញឹមពព្រាយ។
'' ត្រឡប់ទៅផ្ទះ យកcvមកដាក់មក ''ជេក
'' ខ្ញុំបានយកវាមកដែរ លោកអាចពិនិត្យមើលពេលនេះបានទេ?? '' អាយរីនរហស័រត់ស្ទាកមុខ ជេកខណៈពេកប្រុសកម្លោះ ដើរជ្រែងហោប៉ាចេញទៅ។
'' មិនបានទេ cvនេះខ្ញុំទទួលមតែជាប់ឬអត់ ខ្ញុំនិងទាកទងទៅនាងម្ដងទៀត '' ជេក
'' បើលោកមិនអាចមើលcvក៏ហីចុះ តែសុំញាំបាយមួយពេលបានទេ?? ''

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now