ក្លិនស្នេហ៍
ភាគ៤៣
ពេលដែរដឹងថា អាយរីនគេងលក់ ថេយ៉ុងក៏ទាញភួយមកដណ្ដប់ត្រឹមដើមទ្រូងឲ្យស្រីតូចមុននិងប្រាស់ខ្លួនងើបឈរអស់កម្ពស់ ចាកចេញពីអាផាតមែន ចំណែកអ្នកដែរបានដឹងរឿងគ្រប់យ៉ាងដូចជា អាយរីនក៏បើកភ្នែកឡើងតិចៗ ជាមួយនិងទឹកមុខសោកសៅ ។
មិនដែរដាក់ចិត្តស្រលាញ់អ្នកណា មិនដែរខ្វាយខ្វល់និងអ្នកណា តែក៏សម្រាច់ចិត្តថារើសគេ ជ្រើសគេ ទទួលយកគេ បើកបេះដូងឱ្យគេ ទទួលក្ដីស្នេហ៍ពីគេ ផ្ដល់ក្ដីស្រលាញ់ឱ្យគេ ព្រោះគេធ្លាប់ធ្វើឱ្យមានអារម្មណ៍ថាកក់ក្ដៅ មានសុវត្តិភាពពេលនៅក្បែគេ គេតែម្នាក់ដែរធ្វើឱ្យខ្លួនផ្លាស់ប្ដូរពីមនុស្សម្នាក់ ទៅជាមនុស្សម្នាក់ មិនធ្លាប់គិតថានិងផ្លាស់ប្ដូរដើម្បីអ្នកណាជាពិសេសមនុស្សប្រុស តែពេលនេះនាងបានផ្លាស់ប្ដូព្រោះតែគេ នាងចេះស្រលាញ់ ចេះហួងហែងចេះថ្នាក់ថ្មមចេះប្រើសម្ដីទន់ភ្លន់ ចេះខ្លាចបាត់បង់ ហើយចុងក្រោយគេតែម្នាក់ដែរធ្វើឱ្យខ្លួនឈឺសឹងតែស្លាប់ ។
" បងបោកអូនឬថេយ៍ ? " មួយប្រយោគ ចោទសួរខ្លួនឯង តែគ្មានចំលើយ ឱ្យនាងទៅសួរអ្នកណា ?អ្នកណាឆ្លើយបានថាមនុស្សប្រុសដែរខ្លួនស្រលាញ់ស្មើកែវភ្នែកកំពុងតែបោកប្រាស់ក្ដីស្រលាញ់របស់ខ្លួននោះ?
" អូនល្ងង់ណាស់ឬ ? មែនហើយបើមិនល្ងង់មិនមេនបងបោកអូនបាននោះទេ បងបោកអូនមករហូតមែនទេថេយ៍? ហិហិ" អាយរីនសើចចំអកឱ្យខ្លួនឯងទាំងហួរចិត្ត លើកលោកនេះប្រហែលគ្មានអ្នកណាល្ងង់លើសនាងទៀតនោះទេ ។
ពេលរសៀលថេយ៉ុង បានត្រឡប់មក អាផាតមែនវិញ រាងសង្ហារ ក៏បើកទ្វា បន្ទប់ឡើងយឺតៗ ក៏ប្រទះឃើញកាយក្រមុំអង្គុយនៅគេមពូកបែរខ្នងដាក់គេ ថេយ៉ុង ដាក់មាន់បំពងនៅលើពូកទើបដើរមកអង្គុយក្បែរកាយក្រមុំ ។
" កើតអីនិង? " ថេយ៉ុងទាញប្រអប់ដៃក្រមុំមកថើប បន្តិចហើយក៏បែរសម្លឹងទៅមុខស្រពោនរបស់ក្រមុំ ។ បានឮប្រយោគ គេហើយ នាងតូចងើបមកសម្លឹងគេតិចៗ ទើបពោលឡើងទាំងមិនច្បាស់ក្នុងចិត្តមែនហើយនាងបានដឹងចំលើយហើយ ថាគេច្បាស់ជាបដិសេធ តែយ៉ាងណានាងនៅតែចង់ផ្ដល់ឱកាសឱ្យគេ ។
" ថេយ៍...ពួកយើងរៀបការទៅ " អាយរីនលើកក្រសោបប្រអប់ដៃកម្លោះដាក់ជាប់ដើមទ្រូងពោលពេញដោយក្ដីស្រលាញ់ វាជាលើកទីពីរដែរខ្លួនបានផ្ដល់ឱកាសឱ្យគេ នាងស្រលាញ់គេចងក្បែរគេ មិនថាគេធ្លាប់ខុសគេមិនទុកចិត្ត តែក៏ព្យាយាមបំភ្លេច លុបលាងរាលកំហុសរបស់គេ មូលហេតុតែម្យ៉ាងគឺ ព្រោះតែស្រលាញ់ ។
" មិនអាចរៀបការទេ ! " ថេយ៉ុងឧទានឡើងខ្លាំង ស្រវាដៃខ្លួនចេញពីប្រអប់ដៃនាងក្រមុំ គេបង្ហាញឱ្យអាយរីនបានដឹងយ៉ាងច្បាស់ថាគេមិនបានស្រលាញ់នាង អាយរីន ខំប្រឹងញញឹមទាំងមិនសម ព្យាយាម សម្រួលអសរម្មណ៍ទប់ទឹកភ្នែកដែរបៀមជាប់នៅក្នុងភ្នែក ។
" បងចង់បាននយ័ថា មិនអាចការនៅពេលនេះទេ " ថេយ៉ុងព្យាយាម បកស្រាយ ទាំងដឹងច្បាស់ថាខ្លួនខុស ខុសដែរកុហក តែគេនៅតែជ្រើសយកពាក្យកុហក ។
" បងមិនបានស្រលាញ់អូន អូនដឹងបង កុហកអូន អូនដឹង បងបោកប្រាស់អូន ក៏អូនដឹង " អាយរីន និយាយទាំងរក្សាស្នាមញញឹមជាប់នៅលើថ្ពាល់សម្លឹងមុខប្រុសកម្លោះ ហាកដូចជាខ្លួនគ្មានការឈឺចាប់អ្វី ។
" អាយ..." ថេយ៍
" មើលមកអូនល្ងង់ណាស់មែនទេថេយ៍? មែនហើយបើមិនល្ង់មិនមែនឱ្យបងបោកច្រើនដល់ថ្នាក់នេះទេ មែនទេ? បងចូលក្បែរព្រោះគ្រាន់តែចង់ដឹងអូនជាអ្នកណា? បងចូលក្បែរស្និតស្នាលគ្រាន់តែចង់បាន របស់នោះតែប៉ុណ្នឹង? បងបោកអូន...? ដូច្នេះអូនសួរបង ចុះក្ដីស្រលាញ់មួយនោះ ការមើលថែលួងលោង ថ្នាក់ថ្មមភាពកក់ក្ដៅដែរអូនទទួលបានកន្លងមក វាជាការបោកប្រាស់បន្លំភ្នែកដែរមែនទេ?? ឆ្លើយនិងអូនមក! " អាយរីន ក្រសោបឱបប្រអប់ដៃថេយ៉ុងជាប់ នាងរក្សាស្នាមញញឹមមិនឱ្យរលុប? ទោះពេលនេះឈឺយ៉ាងណាក៏នៅតែញញឹម ។
" មានអីចង់និយាយជាមួយអូនទេ? អូនស្ដាប់ ! "ទីបំផុតនាង នៅតែផ្ដល់ឱកាសឱ្យគេ នាងនៅតែបើកឱកាសឱ្យគេ នាងស្រលាញ់គេណាស់មិនចង់បាត់បង់ទេទោះឈឺក៏ជ្រើរើសគេសំខាន់ដែរ ។ តែបានច្រានឱកាសនោះចេញ គេមិននិយាយគេនៅស្ងៀម មិនអើពើ មិនរវល់ និងពាក្យសម្ដីនាងទាល់តែសោះ ចុះគេមិនដឹងទេឬ ថា នាងឈឺ? មនុស្សណាមិនមែនសត្វទេ មិចក៏បែបនោះ? មិចក៏មិនខ្វល់??
" ថេយ៍..."អាយរីននិយាយ
ព្រមទាំងទាញរូបថតលោកប៉ា មកបង្ហាញចំពោះមុខគេ។ បានឃើញហើយធ្វើឱ្យគេគាំងនិយាយអីលែងចេញ មនុស្សស្រីដែរគេសង្សយ័ ជាកូនស្រីតែម្នាក់របស់ពួកម៉ាក? គេកើតជាមនុស្សអាក្រក់អាថ្មានិយមហើយមែនទេ? គេបំផ្លាញនាងដោយផ្ទាល់ដៃរបស់គេ ។ ថេយ៉ុងចាប់ផ្ដើុមញរ័ប្រអប់ដៃមិនដឹងនិយាយអីបន្តទេ គេគាំង គាំងមិនដឹងនិយាយបែបណាសុំទោសបែបណា ទាំងដែរនាងនៅតែញញឹមដាក់រូបគេនោះ? ។
" អាយ..."
" សម្ដែងចប់ហើយពិតទេ?...ល្ខោនមួយឆាកនេះបងសម្ដែងបានយ៉ាងល្អ ល្អរហូតអូនមើលមិនដឹងថាវាជាការសម្ដែង បងលេងសើច តែបងមានដឹងទេ? ខ្ញុំឈឺមែនទែន " អាយរីន ទម្លាក់ប្រអប់ដប្រុសកម្លោះចេញពីដៃខ្លួនពេលនេះខ្លួនពិតជាឈខ្លាំង ឈឺណាស់ ឈឺមិនដឹងនិយាយបែបណា ឈឺឡើងដូចគេចាកថ្នាំស្អឹក ឈឺហៅលែងឮ ឈឺដល់ថ្នាក់ គ្រាន់តែឃើញមុខគេក៏ឈឺដែរ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔