Episode:68

211 5 1
                                    

ក្លិនស្នេហ៍
ភាគ៦៨
" ចាំអូនអ្នកធ្វើវិញ " អាយ រីន ដើរពីក្រោយក៏បន្លឺសឡេងក្រោយពីឃើញថេយ៉ិង បើកទូរទឹកកក យកពងពីរគ្រាប់ មកកាន់ ហើយបន្ត កាត់ចង្រានហ្គាស់និង ខ្ទាស់ដាកលើចង្គ្រាននោះ ត្រឹមចៀនពង ស្ដាប់ឮសម្ដីអនាគតភរិយាហើយ ថេយ៉ុងក៏បែរមកសម្លឹងនាងយឺតៗ ពហរមទាំង សើចតិចៗ ។
" សើចនិងគិតថាអូនអត់ចេះចៀនពងមែន " អាយរីន ឆកយក វែកឆាពីដៃ ថេយ៉ុងហើយក៏យស្មាតូចៗរបស់ខ្លួនទៅបុកនិងដើមដៃរបស់គេឱ្យខិតទៅម្ខាងទុកឱ្យខ្លួនជាកូនស្រី អ្នកចូលចង្រ្គានវិញមើស ។
" នៅមិនទាន់បាននិយាយអ្វីទេ " ថេយ៉ុង ឈរថ្ពាត់ដៃអើតកមើលពីក្រោយ ឆ្លើយតបនិងនាងក្រមុំចង់ដឹងថានាងធ្វើយ៉ាងមិច បើតាមចាំបានលើកមុននាងចៀនឡើងបែកខ្ទិចគ្មានឃើញរូបរាងទេ ។
" បងមិននិយាយតែបងគិត?? គីម ថេយ៉ុង បងកុំស្មានថាអូនមើលមិនដឹង " អាយរីន ងាក មកតវា ទើប លើព្រេង ចាកដាក់លើខ្ទាស់ បន្តិច បន្តរទុកឱ្យក្ដៅទើបគួស ពងមួយគ្រាប់ដាក់ចូល ហើយបន្តគួសមួយ គ្រាប់ទៀត ដាក់ចូលក្នុងខ្ទះ ។
" បើចឹងអូនអាចបើកកន្លែងទាយបានហើយឈប់រៀនហើយធ្វើគ្រូទាញវិញទៅ " ថេយ៉ុង ពោលឡើងសើចកក្អឹក លើកដៃក្រសោបចង្គេះនាងជាប់សម្លឹងមើលទៅពងទា ដែរនៅក្នុងខ្ទះដែរកពុងតែ ក្ដៅម្ដងបន្តិចៗ វាជិតឆ្អិតទៅហើយនោះ ។
" ល្អ តាស់ ពេលបងមានស្រីអូនអាចទាញដឹងមុនអូននិងបានចាកចេញកុំឱ្យឈឺទាន់" អាយរីន និយាយលែងបន្លំមែន បើថេយ៉ុងមានស្រីមែននោះច្បាស់ណាស់ថានាង និងចាកចេញ ខ្ចិលនៅត្រាំត្រែង ព្រោះខ្លួនមិនដឹងទៅយកឱកាសពីណាមកឱ្យថេយ៉ុងទៀតទេ ។
" មានប្រពន្ធខ្ចីល្វួកបែបនេះអ្នកណាដាច់ចិត្តមានក្រៅ?? ផាកមីនយ៉ាអាយរីន បង អាយុ មានលេខ៤នៅពីមុខហើយ តើគិតថាបង គិតពីរឿងនោះទៀតឬ??" ថេយ៉ុង និយាយដោយទឹកមុខប្រាកដប្រជា គេស្រលាញ់នាងយ៉ាងនេះតើគេអាចទៅមានអ្នកណាបានទៅ?
" អូន មិនបានដឹង ចិត្តបងគិតបែបណាទេ " អាយរីន
" បើរឿងនោះ ស្រីអាយឈប់កង្វល់ទៅ បងមិនសន្សារទេថាបងមិនមានស្រី តែបងនិងធ្វើឱ្យបាន " ថេយ៉ុងលូកដៃ ក្ដោបប្រអប់ដៃតូចនាងយ៉ាងណែនគេជ្រើនាងហើយ នាងជាម្ដាយកូនរបស់គេជាកូនប្រសារក្រកូលគីម គេគ្មានថ្ងៃឱ្យនាងឈឺ ជាលើកទី៣ទេ ។
" អូនជឿរសម្ដីបង " មួយម៉ាតនេះវាប្រហែលជាធ្វើឱ្យបេះដូងថេយ៉ុងរីកមាឌខ្លាំងហើយ ព្រោះនាង ទុកចិត្តគេហើយក៏បើកឱកាសមកច្រើនងដូចគ្នា ។
" ពេលមានកូនដាក់ឈ្មោះអី ?? " សុខៗគេក៏សួរឡើងធ្វើឱ្យនាងតូចភ្ញាក់ព្រឺតនិងសំណួរព្រមទាំងរបូតដៃទម្លាក់វែកឆាចូលខ្ទះទៀត ។
" យ៉ាងមិចហ្នឹង?។ អូនមិនទាន់មានកូនផងចង់ដាកឈ្មោះអីទៅ" នាងងាកមក និយាយជាមួយគេ តឋែគេនៅតែងីងឺ យកចង្កាដាក់លើកយស្មានាងដៃទាំងពីរក្រសោបចង្គេជាប់ ទាមទាដូចជាចង់បាន កូនឆាប់ ៗ ។
" គីម មីនយ៉ា សាននី យ៉ាងមិចដែរ បងគិតថាគួរតែមានឈ្មោះអូននិងបងបូកបញ្ចូល សាន់នី សំដៅលើព្រះអាទិត្យ ប្រើចំពោះមនុស្សស្រីក៏បានប្រុសក៏បាន យល់ថាល្អទេ ?? "ថេយ៉ុងរៀបរាបយ៉ាងវែង ក្រសោកចង្កេះនាងជាប់គេររៃរ៉ាប់យ៉ាង សប្បាយចិត្ត មើលទៅដូចជាមានក្ដីសុខខ្លាំងណាស់ ។
" ឈប់និយាយទៅ " អាយរីនញញឹម ខ្ចឹប ត្បៀតភាពអៀនព្រៀន ហើយក៏ងាកមកកំហកដោយសម្ដីមាំ ហើយក៏វាយប្រអប់ដៃគេផាច់ៗទើបលើកកាន់វេកឆាដួស ពងមាន់ដាក់ចាន ហើយកាន់និងដៃទាំងពីរ ព្រមទាំង បង្វិលខ្លួនរួច លើកចានពងចៀនមកបង្ហាញប្រុសកំលោះ ។
" ទៅអង្គុយទៅ អូនទៅអាំងនំបុង័ " នាងតឿនគេគេហើយ រំដោះខ្លួនចេញពីប្រអប់ដៃកំលោះ ស្រីតូចដាក់ចានពងចៀនលើកតុ ចាប់កាយក្រាស់របស់ថេយ៉ុង ឱ្យអង្គុយនៅលើតុទើបអាយរីនដើរទៅ រក ម៉ាស៊ីនកម្តៅនំប៉័ង ថេយ៉ុងតាមមើលគូស្នេហ៍មិនទម្លាក់ភ្នែកគេលើកដៃទាំងពីរដាក់លច្រត់ចង្កា ឆ្ងល់និងខ្លួនឯងមិចក៏អាចស្រលាញ់នាងបានរហូតងប់អីបែបហ្នឹង ។
" មកហើយៗ " សឡេងអាយរីនបន្លឺឡើងព្រមទាំងនៅក្នុងដៃមាននំប័ុង បីបន្ទះ នាងតូចដាកចាន នំបុ័ងទៅលើតុ ក្លិនឆ្ងុយ នូវ នំបុ័ងដែរមានពណ៌ក្រឡាតៗព្រឿង ៗ ធ្វើឱ្យនាយកំលោះញញឹមឡើង បិទមាត់មិនជិតពេលឃើញ ស្រីក្រមុំចាប់ទាញបន្ទះនំប័ុងជាប់និងដៃហើយចាប់ពងចៀនមកដាក់ពីលើនោះ គេអង្គុយ ម៉ង់ៗសម្លឹង រងចាំនាងដូចជាកូនប្រុសរងចាំម្ដាយបញ្ចុកអាហារ ។
" អូនបញ្ចុក " អាយរីន លើកបន្ទះនំដែរ ដាក់ផ្ទាប់និងពងទាជាមួយនិងទឹកប៉េងប៉ោះនោះ ដាក់ក្បែបបូរមាត់ របស់ថេយ៉ុងព្រមទាំងញញឹម មិនមុនចេះហត់ដាក់គេ ឃើញដូច្នេះថេយ៉ុងក៏ហាមាត់ហើយ លោទៅខាំមួយបាត់ ។
" ពួកយើងទៅ ជួបលោកប៉ាទៅ " សឡេងអាយរីនពោលឡើងធ្វើឱ្យនាយកំលោះលេបនំបុ័ងសឹងដេរកំពុងតែផ្អែមឆ្ងាញ់ នោះប្រែក្លាយជា តឹងអួល មួយរំពិច ។
" ពេលនេះឬ??, " ថេយ៉ុងខំប្រឹងលេបនំទាល់តែអស់ទើបសួរទៅនាងក្រមុំ ។
" ប្រាកដហើយ " អាយរីន ឆ្លើយសឡេងធម្មតាទឹកមុខរីករាយ ។ ចំម្លែកថេយ៉ុង ដែរត្រូវធ្វើមុខស្អុកដូចជានាងនិងបបួលយកទៅសម្លាប់ ។

" ឪក្មេក " ថេយ៉ុងពោលហៅអនាគតលោកប៉ាទាំងសឡេងពិរោះទោះជាពួកម៉ាកតែពេលនេះជីមីនក្លាយជាលោកប៉ាក្មេងខ្លួនហើយទើប និយាយពិរោះៗទៅ
" ឪក្មេកក្បាលហែង "ជីមីន ពោលឡើង ទាំងកំហកៗធ្វើឱ្យថេយ៉ុឯណេះសឹងផ្ងាក្រោយ ។
" បង ! បងថេយ៍ បងថេយ៍ !!! "ស្រែកមួយសឡេងក្រោយពីហៅគេជាច្រើនដងតែមិនឆ្លើយមិនដឹងគិតដល់ណាទេ ។
" ហឹមមម " ថេយ៉ុងភ្ញាក់ពីការគិតហើយក៏ទាញ កែវទឹកក្បែរដៃមកផឹកក្អឹកៗ គ្រាន់តែគិតថាទៅជួបមុខឪក្មេកក៏គួរឱ្យញញើតដែរ ។
" កំពុងគិតអីហ្នឹង?? "អាយរីនជ្រួចចិញ្ចើមសួរឈោងដៃមកស្ទាបក្បាលកំលោះ ហៅចង់១០ម៉ាត់អត់ខ្ចីឆ្លើយសោះ ។
" អត់ទេ បងអត់អីទេ " ថេយ៉ុង ឆ្លើយជាប់មាត់ហើយក៏ទាញនំបុ័ងពីដៃនាងយកមក ដាក់ក្នុងមាត់ មួយម៉ាត់ៗឡើងណែនមាត់ គេស្រម៉ៃមិនចេញពេលត្រូវជួបជីមីនអាច ស៊ីគ្រាប់សំណរពួកម៉ាកក៏មិនដឹង គិតហើយស្រៀវឆ្អឹងខ្នង ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now