Episode:27

252 10 0
                                    

ក្លិនស្នេហ៍
ភាគ២៧
'' និយាយជាមួយខ្ញុំបន្តិចទៅ កុំស្ងាត់បានទេ?? '' អាយរីនពោលទាំងអួលដើមក លូកដៃទៅក្រសោកប្រអប់ដៃគេម្ដងទៀត តែគេនៅតែក្រវៀសដៃនាងចេញ ទើបនាងតូច លោប្រអប់ដៃតូចៗរបស់ខ្លួនទៅឱបពីក្រោយរាងកាយដល់មាំរបស់គេ គេព្រមទាំងផ្អែកក្បាលលើផែនខ្នង ធំទូលាយរបស់គេថែមទៀត អាយរិតកំលាំងដៃកាន់តែខ្លាំងតាមអ្វីអាចធ្វើទៅបាន នាងដឹងថាវាឆាប់រហស័ដែរនាងបញ្ចេញអារម្មណ៍ដែរមានលើគេនៅពេលនេះតែឱ្យធ្វើបែបណា? ពេលគេខឹងនាងមិនដឹងទេថាធ្វើបែណា លួងលោងក៏មិនចេះពាក្យផ្អែមល្ហែមក៏នាងមិនដែរប្រើ ។ ថេយ៉ុងនៅតែស្ងៀមដូចជាមនុស្សយន្តមុននិង ឱនមើលប្រអប់ដៃដែរឱបចង្គេះជាខ្លាំងនោះ ។ គេបន្ធូកំលាំងនាងមហដងបន្តិចៗ ទើបងាកមកប្រសព្វនិងរង្វង់មុខតូចច្រមិចដែរមានសក់ក្រលឹងករបស់ អាយរីន កែវភ្នែកកម្លោះឱនសម្លឹងមុខស្រីតូច ដោយភាពទទេស្អាត រហូតធ្វើឱ្យនាងស្មានមិនត្រូវតើគេកំពុងខឹងឬអត់ ?
'' ខ្លាចខ្ញុំខឹង? '' ថេយ៉ុងបន្លឺសឡេងជាលើកតំបូងបន្ទប់ពីរក្សាភាពស្ងៀមស្ងាត់អស់ជាច្រើននាទីនោះ គេមើលដឹងពីទឹកមុខព្រួយបារម្ភ របស់អាយរីន ចំពោះខ្លួន ។
" ... '' អាយរីន ភ្ញោចក្បាល តិចៗបញ្ជាក់ពី ការយល់ស្រប មែនហើយនាងខ្លាចគេខឹងនិងនាង ខ្លាចតែកុំសួរថាហេតុអី? ព្រោះនាងខ្លួនឯងក៏មិនបានដឹងដូចគ្នា ។
'' ហេតុអី? '' គេសួរបន្ត ខណៈពេលដែរនាងតូចកាន់តែឱនមុខចុះលែងហ៊ាន ប្រសព្វផ្ទៃមុខរបស់ប្រុសកម្លោះ ។ ហើយសុំណួរដែរនាងខ្លាចក៏
" ... '' អាយរីន ក្រវីក្បាលតិចៗ នាងរកចំលើយឱ្យគមិនបានមិនដឹងហេតុអីត្រូវខ្លាចគេខឹង ខ្លាចគេមុខស្មើខ្លាចគេមួរម៉ៅ ខ្លាចគេមិនសប្បាយចិត្ត ខ្លាចគ្រប់យ៉ាងដែរធ្វើឱ្យគេទាស់ចិត្ត ។
" ខ្ញុំត្រូវការចំលើយ ! '' ថេយ៉ុងចាប់នាងផ្ងើចង្ករឡើងខណៈពេលដែរនាងចេះតែឱបមុខចុះម្ដងជាពីរដង ព្យាយាមកិចវេសពីគេនោះ ។
'' មិនដឹងទេ ! '' អាយរីន ថ្មិចភ្នែកឆ្លើយ ទាំងញរ័បបូរមាត់ ពេលដែរនៅក្បែរនៅកៀកគេបេះដូងខ្លួនចេះតែខុសប្រក្រតី វាលោតមិនចំចង្វាក់ទាល់តែសោះ ។
" មិនមេនស្រលាញ់ខ្ញុំទេដឹង ? '' មួយប្រយោគនេះ ធ្វើឱ្យផាក មីនយ៉ា អាយរីន ងើយសម្លឹងមុខគេជាប្រញាប់ ពាក្យស្រលាញ់ វាគ្មាននៅក្នុង វិចនានុក្រមរបស់នាងនោះទេ ហេតុអីក៏គេនិយាយពាក្យនេះ ? ចង្រៃមេន!! ។
'' អត់ទេ!! '' អាយរីនរហស័ បដសេធនាងគ្មានថ្ងៃលង់ស្រលាញ់គេនោះទេ គឺវាគ្មានថ្ងៃ ស្គាល់គ្នាមិនដល់មួយខែឆ្កួតទេឬស្រលាញ់យ៉ាងមិច មិនមេនស្នេហារន្ទះបាញ់ដូចនៅក្នុងរឿងភាគជួបភ្លាមក៏ស្រលាញភ្លេតនោះទេ ។
" ស្រែកស្អី ! មិនស្រលាញ់ក៏មិនស្រលាញ់ទៅ , ហើយបើមិនស្រលាញ់ ខ្វល់ខ្វាយពីខ្ញុំម្លេះ ?? '' ថេយ៉ុងជ្រួញចិញ្ចើម ខណៈពេលដែរនាងចេះតែខ្លាចគេខឹង តែប្រកែចញាញថាខ្លួនមិនបានស្រលាញ់ តែគេកើតមកជាង៤០ឆ្នាំ អ្នកណាស្រលាញ់មិនស្រលាញ់គេក្រវៀសតែកន្ទុយភ្នែកក៏ដឹងទៅហើយ ហើយក្មេងដែរអាចធ្វើជាកូនស្រីគេនេះហេតុអីគេមើលមិនដឹង? តែបើទោះជាដឹងក៏រើសផ្លូវមិនដឹង នាងខ្លួនឯងក៏មិនដឹងផថថាទង្វើដែរធ្វើមកនោះ វាប្លែក វាចម្លែកថ្នាក់ណា ។
'' ខ្ញុំខ្លាចចៅហ្វាយយល់ច្រឡំ ! '' អាយរីន ឈានជើងថយក្រោយពីរបីជំហ៊ាន ដើម្បីឱ្យមានគម្លាតពីគេ ក៏ស្រាប់តែត្រូវប្រអប់ដៃនាយកម្លោះ ទាញរាងកាយតូចល្អិតរប់នាងមកអឹបនិងរាងកាយរបសគេយ៉ាងស្និតស្នាល បំផុត រាងកាយទាំងពីរផ្អឹបជប់គនាដោយគ្មានចន្លោះប្រហោង ។
'' ធ...ធ្វ...ធ្វើអីណ្នឹង?? '' អាយរីន ឧទានឡើងទាំងញរ័បបូរមាត់កែវភ្នែកទាំងគូរបើកឡើងធំៗ ដៃទាំងពីរយកទៅច្រានទ្រូងរបស់គេឱ្យមានកម្លាតពី ខ្លួនបន្តិចខណ:ពេលប្រអប់ដៃកម្លោះក្រសោបគល់ចង្គេះនាងជាប់ ។
''ស្រែកស្អីទៀតហើយ!! មុននេះឱបខ្ញុំ មិនឃើញខ្ញុំស្រែកដូចជានាងទេ ! '' ថេយ៉ុង ពោលឡើងថែមទាំងរិតកំលាំងកាម់តែរុញចង្គេះនាងតូចឱយអឹបនិងរាងកាយរបស់ខ្លួនថែមទៀត ធ្វើឱ្យមនុស្សដែរមិនធ្លាបឱបរិតយល់ថាមិនល្អមិនស្រណុកចិត្តប្រុសម្នាក់នេះចេះតែកេញចំនិញលើរូបនាង ។
'' មិចក៏ចៅហ្វាយចេះតែឱបខ្ញុំ? ដូច្នេះឆាប់លែងខ្ញុំទៅ បើមិនចឹងខ្ញុំប្ដឹងពូលិសហើយ '' អាយរីន ព្យាយាមចៅហ្វាយប្រុស អស់មួយកំលាំងប៉ុន្តេហាកបីដូចគ្មានប្តសិទ្ធភាពទាល់តែសោះ ហើយ ។
'' ប្ដឹងទៅខ្ញុំក៏ប្ដឹងដែរ ប្ដឹងដែរនាងមកឱបខ្ញុំ ចូលមកបន្ទប់ខ្ញំដោយគ្មានការអនុញ្ញាត និយាយទៅថាអ្នកណាឈ្នះក្ដីនេះ?? '' ថេយ៉ុង ឱនមុខយកចុងច្រមុះញុលលើថ្ពាល់ក្រហមព្រឿងរបស់នាងថ្មមៗ រហូតដល់រាងកាយរបស់ស្រីក្រមុំ បាស់រោមជ្រាង អាយរីនរហស័កិចមុខបន្តិចពេលនេះនាងអៀនសឹងតែជ្រែកដីទៅហើយប្រុសម្នាក់នេះឱបនាងយកតែមែនទែនហើយ ។
ថេយ៉ុងឱនសម្លឹងមុខ ក្រហមរបស់ នាងតូចព្រមទាំងញញឹមតិចៗ មិចក៏គេចូលចិត្តញោះក្មេងម្នាក់នេះឱ្យអៀនម្លេះ មើលចុះថ្ពាលដែរគ្មានការ មេកអាប់ ប៉ុន្តែនៅតែស្អាតរលោងស្រិល ប្រុសកម្លោះឱនទៅរកបបូរមាត់តូចច្រមិចរបស់ ស្រីអាយជាលើទីបី ប្រអន់ដៃក៏រុញច្រាន ចង្គេះនាងកាន់តែខ្លាំង ចំណែកដៃម្ខាងទផៀតស៊កទៅក្រសោបចង្ចឹងក របស់នាងឱ្យមានភាពងាយស្រួយ ។ អាយរីន នៅស្ងៀមៗស្របពេលខ្លួនប្រាណចេះតែទៅតាមការអូសទាញរបស់គេ នាងសម្លឹងមើលបបូរមាត់ ដែរចេះតែរំកិលមករកខ្លួននោះម្ដងបនតកតិចទាំងចិត្តភយ័អរ ថេយ៉ុងឃើញនាងស្របតាមក៏ញញឹមយ៉ាងសមចិត្តស្របពេលដែរដាកបបូរមាត់លើមាត់តូចច្រមិចរបស់អាយរីន ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now