ក្លិនស្មេហ៍
ភាគ ៧៨" វាយ៉ាងមិចនិង??"ជុងហ្គុកងើបឈរអស់កំពស់ កំហកសួរពួកម៉ាកដែរឈរនៅមាត់ទ្វាឡើងច្រងោៗ ដូចជាខ្វះពេលមករកដល់ហើយចេះតែមករំខានគ្នាទៅកើត ។ ពេលស្ដាប់សម្ដីពួកម៉ាកចប់ ថេយ៉ុង ដែរឈរកៀកចង្គេះអាយរីននោះបែរជាញញឹម យ៉ាងស្រស់ ពេលខ្លួនមកកាត់ភាពផ្អែមល្ហែមពួកម៉ាក បាន ចំណែកឯអាយរីននិងប៊ែលឯណេះគ្រាន់តែក្រលែកឃើញគ្នាហើយបែរជារលីងរលោងទឹកភ្នែកទៅវិញ ។ ប៊ែលីណារំលិក រទះរុញខ្លួនម្ដងបន្តិចៗ ទៅរកស្រីអាយរីនចំណែកអ្នកម្ខាងទៀតកាលបើបានឃើញពួកម៉ាក រុញរទះដោយដៃទាំងពីររបស់នាងបែបនោះក៏រហស័ស្ទុះចូលទៅក្បែរ អាយរីនបន្ទន់ចង្គុង ពីមុខរទះរុញរបស់ពួកម៉ាកទាំងអារម្មណ៍ក្ដុកក្ដួល ទោះជាខ្លួនបានជួបពួកម៉ាកម្ដងហើយតែគ្រប់ពេលដែរឃើញពួកម៉ាក ក្នុងសភាពបែបនេះ នាងនៅតែឈឺនៅតែអាណិតជាពន់ពេកមនុស្សធ្លាប់តែនិយាយច្រើន សម្ដីបានប្រែជាស្ងាត់ សូម្បីតែ ហៅឈ្មោះខ្លួនក៏មិនបានផងនោះ ។ ពេលឃើញ ពួកម៉ាករបស់ភរិយាមកបែបនេះជុងហ្គុក ក៏ហុចទូរសព្ទ័របស់ខ្លួនឱ្យទៅភរិយាយដើម្បីសន្ទារជាមួយនិងអាយរីន មើលទៅត្រូវមានរឿងនិយាយគ្នាច្រើនណាស់ជុងហ្គុកទម្លាក់ទូរសព្ទ័សេរីទំនើបក្នុងប្រអប់ដៃភរិយា បន្ទាប់មកក៏ថើបនាងមួយខ្សឺត មុនជ្រែងហោប៉ាវដើរចេញទៅក្រៅជាមួយនិងថេយ៉ុង ។
ស្រីអាយរីន សម្លឹងមុខពួកម៉ាកទាំងអួលដើមក មុននិងលូកយកទូរសព្ទ័ មកកាន់និងដៃសរសេរសារទៅកាន់ពួកម៉ាក ។
" ខានជួបគ្នាយូរហើយសុខសប្បាយទេ ? " អាយរីន
( សុខណាស់ បងប្រុសជុងមើលថែខ្ញុំបានយ៉ាងល្អ ចុះឯង វិញយ៉ាងមិចដែរខុសសប្បាយទេ??)ពេលអានសាររបស់អាយរីនចប់ប៊ែលីណា ក៏សរសេរសួរបកទៅវិញទាំងដឹងរួចមកហើយថាពួកម៉ាកគ្រាំចិត្តមិនស្ទើទេដោយសារតែលោកពូរបស់ខ្លួន ។
" មិនអីទេ " អាយរីនឆ្លើយតបជាមួយពួកម៉ាកចប់ក៏ញញឹមស្រស់ ហើយក៏លោកក្រសោបប្រអប់ដៃពួកម៉ាកអង្អែលថ្នមៗ ។
( ពិតមែនឬ?? ចុះពូថេយ៍មានធ្វើអីឯងដែរឬអត់និង?? ) ប៊ែល
" ធ្វើ!! ធ្វើច្រើនដងទៀតផង " អាយរីន
( ធ្វើអីទៀតហើយ?? នេះគាត់មិនទាន់កែខ្លួនទេឬ ?? ) សហរបសម្ដីប៊ែលីបើកភ្នែកឡើងក្រឡង ភយ័តិចតួច ក្រែងពូខ្លួនធ្វើបាបចិត្តពួកម៉ាទៀត និងអាលនាងកាត់កាចោលតែម្ដង ។
" ធ្វើរឿងដែរ ប្ដីប្រពន្ធគេធ្វើនិងណា ខឹខឹ "អាយរីន សើចឡើងកក្អឹក ញញឹម បញ្ចេញស្នាមខួច ទើបប៊ែលីណាលើកដៃរិតទ្រូងតិចៗ នាងធូរទ្រូក្សាកពេលឮពួកម៉ាកនិយាយបែបនេះ ។
" កុំព្រួចប្រុសថេយ៍មិនដែរធ្វើបាបចិត្តខ្ញុំទេ មិនដែរធ្វើឱ្យយំទៀតឡើយ " ពេលឮពួកម៉ាកនិយាយបែបនោះប៊ែលក៏ញញឹមបន្តិចព្រោះនាងមិនបាច់កង្វល់ទៀត នាងខ្លាចបំផុតពេលពួកម៉ាកឈឺ ពេលឃើញស្រីអាយរីនឺឺ នាងក៏ឈឺ ។
" ខ្ញុំនឹកសឡេងឯងណាស់ ប៊ែល... " និយាយដល់ត្រង់នេះកែវភ្នែកទាំងគូររបស់ ស្រីអាយរីនក៏ឡើងក្រហមកល់ចង់យំភ្លាមៗ យូរណាស់ហើយខ្លួនមិនដែរបានស្ដាប់សឡេងពួកម៉ាកទេ មិនដឹងទេថាសឡេងពួកម៉ាកពេលនេះ ពិរោះដូច កាលពីមុនឬអត់នាងចង់ស្ដាប់ចង់ឮ ចង់ឮសឡេង ពួកម៉ាកច្រៀង ។
( ចាំខ្ញុំនិយាយបានខ្ញុំនិងនិយាយឱ្យឯងស្ដាប់មុនគេហើយទៅច្រៀងការ៉ាអូខេ ទៀតល្អដែរ
ទេនាងច្រម៉ក់ ? )
" នែ៎ !! ប៊ែលីណាគ្រីស្ទើរេស តើអ្នកណាជានាងច្រម៉ក់របស់ឯង?? "អាយរីនមានប្រតិកម្មភ្លាមពេលឮពួកម៉ាកហៅខ្លួនបែបនេះទាំងចរឹកទាំងអាយុនាងបងស្រីប៊ែលរហូតពីឆ្នាំ យ៉ាងមិចបានជានាងហៅខ្លួននាងច្រម៉ក់ ពាក្យនេះនាងជាអ្នកហៅទើបត្រូវ ។
( ឈប់និយាយហើយហត់ណាស់ ជួយរុញខ្ញុំទៅសួនបន្តិចមក ) ប៊ែលីណា កិចវេសពីសំណួរពួកម៉ាក់ព្រោះមិនចង់ឆ្លើយព្រោះខ្លួនពិតជាមានអាយុប្អូន អាយរីនពីរឆ្នាំពិតមែន ពេលសរសេររួចប៊ែលក៏ទម្លាក់ទូរសព្ទ័ទុកលើភៅដាក់ដៃទាំងពីលើភ្លៅរងចាំឱ្យស្រីអាយរីន ធ្វើខ្លួនជាអ្នកមើលថែជនពិកាដូចជាខនាង ។ អាយរីនសម្លក់ពួកម៉ាកហើយក៏ញញឹមបន្តិចមុននិងងើបចេញពីមុខរទះដើរវាងមកក្រោយ ដៃទាំងពីក៏ចាប់ បង្អែក រទះហើយក៏ចាប់ផ្ដើមរុញ តិចៗ ទៅសួននៅចំហៀងផ្ទះ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔