Episode:48

213 8 0
                                    

ក្លិនស្នេហ៍
ភាគ៤៨
" បើខ្ញុំអាច បញ្ឈប់ពេលវេលាឱ្យឈប់ដើរត្រឹមនេះពិតជាល្អណាស់ "ជេយ៍ពោលឡើងដាក់ដៃអង្អែលក្បាលស្រីតូចថ្មមៗ ខណ:ពេលដែរអាចរីនដេកលង់លក់ទៅហើយនោះ ជេយ៍លួចប្រថប់បបូរមាត់លើសក់ក្បាល់នាងជាច្រើនដង ពេលឃើញនាងយំពេលឃើញនាងពិបាកចិត្តបេះដូងគេក៏ឈឺមិនចាញ់នាងដែរ ជេយឱនកយគន់ ទម្រង់មុខច្រមិចរបស់ស្រីអាយ កៀកៗ ចុងច្រមុះស្រួចក៏លួចទៅដាក់កកិតនិងចុងចរមុះអាយរីន នាយកម្លោះ រិតកំលាំងដៃឱបនាងតូចកាន់តែខ្លាំង កាន់តែឱបកាន់ទែយល់ថាកក់ក្ដៅមានក្ដីសុខ ។
" បងស្រលាញ់អាយ " ជេយ៍សារភាពតាមខសល់ បង្ហើតាមអាកាសទោះដឹងថាវាមិនអាចទៅរួចព្រោះបេះដូង នាងមាន ថេយ៉ុងទៅហើយ តើគេមកយឺតពេលមែនទេ? មិនមែនទេ គេបានជួបស្រីអាយ មុនថេយ៉ុងទៅទៀត ថេយ៍ទេដែរជាអ្នកមកក្រោយ គិតដល់ត្រង់នេះជេយ៍ក៏មិនបន្ទោសខ្លួនឯងគឺមិនបាន បើថ្ងៃនោះគេឱបក្រសោបអាយទុកប្រហែលជាមិនឈឺដូចពេលនេះដែរ ។
ថេយ៍ ឈានជើងថយក្រោយម្ដងមួយជំហ៊ានៗ ក្រោយពីឃើញ រូបភាពទាំងអស់រវៀងជេយ៍និង ស្រីអាយរីននាយកម្លោះ បោះជំហ៊ានចុះពីលើតំបូលហាង ជាបន្ទាន់ មិនចង់ធ្វើឱ្យខ្លួនឈឺជាងនេះក៏មិនចង់ឱ្យនាថចាប់បានថាគេនៅបារម្ភ ខ្វាយខ្វល់ពីនាង ។
" មានជេយ៍ ល្អហើយ "ចោមួយប្រយោគក្រោយ ដាក់គូតអង្គុយនៅក្នុងឡាន មាត់ក្បត់ចិត្ត និយាយថាល្អតើនរណាទៅដឹងថាបេះដូងគេវាឈឹប៉ុណ្ណានោះ? មនុស្សស្រីដែរធ្លាប់ឱបក្រសោបជាប់ទ្រូងពេលនេះបែរជា ស្ថិតនៅក្រោមប្រអប់ទ្រូងអ្នកដទៃនោះ ។ គិតដល់ត្រង់នេះបេះដូងកម្លោះក៏ចាប់ផ្ដើមឈឺឡើងសារជាថ្មី ថេយ៍លើកប្រអប់ដសមកស្ទាប់បេះដូងខ្លួនយឺនៗខណ:ពេលដែរចាកំពុងតែទាមទារកតែស្រីអាយរីននោះ ។
ព្រឹកថ្ងៃថ្មី...
សូសឡេងខ្យល់ឡើងត្រសៀក លាយឡំជាមួយនិងសឡេងចំម្រៀងឡើងរណ្ដុំអាយរីនប្រាស់ខ្លួន តកដៃច្រត់លើពូក ខំប្រឹងបើកត្របកភ្នែកទាំងមិនចង់រួច ស្រីតូចលើកដៃមកញីភ្នែក តិចៗ អង្គុតសំកុក នៅលើពូក កំពុងតែរកនឹកថាយប់មិញកើតស្អីបានជាព្រឹកឡើងឈឺក្បាលខ្លាំងថ្នាក់នេះ ។
" ភ្ញាក់ហើយឬ ? " កំពុងតែកំពុងតែភ្លាំង ភ្លឹសឡេងពិរោះមួយបានបន្លឺឡើងធ្វើឱ្យស្រិតូច ត្រូវ ងាកទៅតាមប្រភពសឡេងភ្លាមៗសឹងបាកក ។
" បងជេយ៍ ? " អាយរីនជ្រួចចិញ្ចើមចូកគ្នា ។
" ភ្ញាក់ផ្អើលហ្អេស មែនហើយវាជាបន្ទប់បង យប់មិញអូនអាយស្រវឹងខ្លាំងណាស់ បងគ្មានកាតបន្ទប់អូនក៏យកអូន គេងនៅទីនេះ " ជេយ៍និយាយបណ្ដើរ លកថាសបបរគហរឿងសមុទ្រក្ដៅៗហុយផ្សែងនោះដាក់លើតុបណ្ដើរទើបដើរហួរមកអង្គុយលើេពូកក្បែរនាងក្រមុំ ។
" មិចក៏សម្លឹងមុខបង? មិនមែនកំពុងគិតមិនល្អលើបងទេដឹង? "
" ហើយ បងជេយ៍បានធ្វើអីអូនឬអត់? "
"គឺ..គឺ អត់ទេ បងមិនបានធ្វើអីអូនអាយទេ យ៉ាងមិចនិងមិចក៏មកសង្សយ័បង? "ជេយ៍
" មនុស្សប្រុសមិនគួរឲ្យទុកចិត្តទេ ឆាប់យកបបរ នោះមកអូនឃ្លានហើយ "និយាយចប់អាយរីនក៏ចង្គុលទៅចានបបរ ទើបជេយ៍ ដើរទៅលើកយកមកតុឈើនោះមកដាក់នៅចុងគ្រែចំពោះមុខនាង តែម្ដង ។
" នេះព្រះនាងម្ចាសើ ឆាប់ញាំទៅ បងត្រូវទៅហាងស្រាហើយ "ជេយ៍លើកដៃអង្អែលក្បាលនាងញីខ្លាំងៗ កាយវិការដូចជាមនុស្សដែរស្រលាញ់គ្នា ។
" បងជេយ៍ ស្រលាញ់ខ្ញុំឬ ? "អាយរីនដកស្រាបព្រាចេញពីក្រអូមមាតើងើយមុខសួរប្រុសកម្លោះដែរកំពុងតែបែរខ្នងដើរចេញទៅនោះ ។ ស្ដាប់ប្រយោគនាងហើយធ្វើឱ្យប្រុសជេយ៍គាំងបន្តិច នាងសួរពាក្យនេះមក ២ដង ហើយ ។
" អត់ទេ បង មិចនិងអាចស្រលាញ់អូនទៅ " និយាយកុហកខ្លួនឯងជាច្រើនដង ទាំងដែរខ្លួនក៏ស្រលាញ់នាងជាខ្លាំងគេដឹងថា ចៅហ្វាយនិងអាយនៅបែកគ្នាមិនទាន់ដាច់ស្រាច់ត្រឹមនៅក្បែរៗនាងបែបនេះគេក៏យល់ថាខ្លួនមានក្ដីសុខហើយ ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now