episode:04

382 11 0
                                    

ក្លិនស្នេហ៍
ភាគ៤
'' ជាប់ហើយ?? ខ្ញំជាប់ហើយ '' នាងតូចពោលឡើងទាំងសម្លឹងមើលទូរសព្ទ័ ដែរ page ផ្លូវការសាលានៅ អង់គ្លេសបានប្រកាសអំពីឈ្មោះអ្នកដែរទទួលបានអាហាររូបករណ៍ អាយរីនញញឹមតិចៗ ទាំងសប្បាយចិត្ត មិនយូរខ្លួនប្រាកដជាងបានជួបពួកម៉ាកហើយ។
" ប៊ែល... " អាយរីន ឧទានឈ្មោះពួកម៉ាកជាប់ដោយរក្សាស្នាមញញឹម ។
អាយរីនក្ដោបទូរសព្ទ័ចុះមកខាងក្រោមដើម្បីទទួលទាណអាហារ មុននិងទៅទិញរបស់របមួយចំនួនយកទៅអង់គ្លេស រាងតូចស្លៀកខោ ខប៊យជើងធំៗហាជើងអាវពណ៌ខ្មៅដៃវែងមានទំហំធំ ធ្លាក់ សឹងតែដល់ចង្គុង ចុះតាំងៗមកបង្គុយខ្លួន នៅតុអាហាក្បែរលោកប៉ា នាងតូច យកដៃសៀតសក់ខ្លីត្រឹមចូលទងត្រៀក មុននិង ដួសអាហារមកដាក់ចាន់ហើយបន្ត ដាក់ក្នុងមាត់ឡើងណែនៗ គ្មានភាពជាមនស្សស្រីទាល់តែសោះ។
'' ញាំឱ្យវាស្រួលបន្តិចបានទេ អាយ?? ''ជីមីនពោលឡើងក្រោយពីឃើញនាងតូចញាំបាយនោះ វាគួរឱ្យទើសភ្នែកខ្លាំងពេក។
'' ប្រញាប់ប៉ា ខ្វល់ច្រើនម្លេះផ្ទះយើងតើស៎ មានអ្នកណាឃើញ ខ្វល់អី '' មិនមេនត្រឹមតែមិនខ្វល់និងសម្ដីលោកប៉ា ថែមទាំងលើកចានសម្ល ហុតគ្រូកៗទៀតផង រហូតធ្វើឱ្យអ្នកជាឪគេដូចជាជីមីនត្រូវ ដោះវែតាសម្លក់កូនស្រីទាំងមុខស្មើរធេងគ្មានសំណើម។ កូនស្រីមានតែមួយគ្រាប់តែមើលរូបរាងចុះ? ដូចជាពួកជនអាណាថាគ្មានខុស បន្តិចឡើយ។
'' ពេលណាទើបព្រមបោះចោលអាសម្លៀកបំពាក់ ធំៗអស់នោះ? ស្អាតត្រង់ណាដូចជាក្មេងរើសសំរាម '' ជីមីន ដកដង្ហើមធំ គេប្រាប់ឱ្យនាងឈប់ស្លៀកខោអាវធំៗនោះមិនដឹងជាប៉ុន្មាន លានដងទេ និយាយមិនស្ដាប់មិនអីទេទិញថែម ឌឺទៀត។
បានឮប្រយោគលោកប៉ាហើយធ្វើឱ្យនាងតូចញុកបាយលែងចូល វាដូចជាអួល ទើបត្រូវទម្លាក់ស្លាបព្រាចុះហើយងើយសម្លឹងមុខលោកប៉ាទាំងទឹកមុខស្មើ ។
'' ប៉ាដឹងចំលើយរួចហើយ ព្រោះកូនមិនមេនទើបតែប្រាប់ទេថាកូនមិនឈប់ '' ឆ្លើយតបទៅលោកប៉ាទាំងគមាជាតិ ហើយ អាយក៏ប្រាស់ខ្លួនងើបចេញពីកៅអីទាំងដែរមិនទាន់ញាំឆ្អែត។
'' ទៅកូរ៉េចង់រៀនផ្នែកអី? '' ជីមីន ខណៈពេលដែរនាងតូចបំរុងនិងដើរចេញទៅអ្នកជាលោប៉ាក៏សួរឡើងម្ដងទៀត ។
'' អក្សរសាស្រ្តកូរ៉េ '' អាយរីន
'' នៅកូរ៉េគ្មានសាលាទេ? ប៉ាគ្មានលុយរហូតដល់ឯងត្រូវប្រឡងយកអាហារូបករណ៍រៀនបន្តអង់គ្លេស? '' ជីមីន កំហកតិៗចៗទាំងមិនពេញចិត្តខណៈពេលដែរខ្លួនមានលុយចាយមិនអស់អាចផ្គត់ផ្គង់ឱ្យកូនស្រីរៀនដោយមិនពិបាក តែកូនស្រីបែជាលួចទៅ ប្រឡងយកអាហាររូបករណ៍ទៅវិញ។
'' ប៉ាមិនបាច់និយាយទេ ទោះជាយ៉ាងណាខ្ញុំនៅតែទៅដដែរ ទុកកំលាំងមើលថែស្រីក្មេងលោកប៉ាទៅគឺបានហើយ'' អាយរីន ថាចប់ក៏ទាញកាបូកស្ពៀយចំហៀងដើរចេញទៅមេនហើយនាងមិនមនសុខៗក៏ទៅប្រឡងយកអាហាររូបករណ៍ នោះទេ នាងមិនធ្លាប់នៅ (Dorm) មិនធ្លាប់បែកផ្ទះ តែលោកប៉ាមិនបំពេញក្ដីបំណងរបស់នាងដូច្នេះ ទើបនាងបំពេញវាដោយខ្លួនឯងដោយមិនពឹងលើ លុយលោកប៉ា ដោយការទៅរៀន នៅអង់គ្លេសពឹងលើកញ្ចប់អាហាររូបរណ៍ ៧០% ។

ព្រឹងថ្ងៃថ្មី
នាងតូចរៀបចំវាលីរួចរាលសម្រាប់ការចេញតំណើរទៅក្រៅប្រទេស។
អាយអូសវ៉ាលីចុះទៅខាងក្រោមដោយមាន អ៊ំស្រីព្រីនយ៉ា ជួយកាន់អីវ៉ាន់មួយកាបូកទៀត តាមពីក្រោយ ។
'' ខ្ញុំហើយណាលោកប៉ា" សឡេងមួយបានបន្លឺឡើងមិនទន់ មិនពិរោះ មិនសមជាស្រី មិនបាច់ថាសំឡេងសូម្បីតែការតុបតែងខ្លួនក៏ដូចជាមនុស្សប្រុសដែរ ធ្វើឱ្យអ្នកជាលោកប៉ាជ្រួញចិញ្ចើមឡើងមក មានកូនស្រីតែមួយតែមិនដឹងជាស្អីចូលចិត្តតែខោធំៗអាវៗ ប៉ោងៗ បើអាវយឺតវិញពាក់ហ៊ាដល់ជង្គុងប្រដៅលេងស្ដាប់ក៏លែងនិយាយបណ្ដោយមួយខ្យល់ តែមិនបានមួយខ្យល់ដូចលោកប៉ានិយាយឯណា នេះនាងតែងខ្លួនមកបែបនេះជិត១០ឆ្នាំហើយ នេះថ្នាក់ជិះយន្តហោះនាងនៅតែងខ្លួនបែបនេះមកបានទៀត។
'' ត្រូវទៅនៅឆ្ងាយរហូត៤ឆ្នាំមិនគិតនិយាយអីដាក់ប៉ាឱ្យច្រើនជាងនេះទេឬ? " អ្នកជាលោកប៉ាទម្លាក់កាសែធចេញពីផ្ទៃមុខបែរមកសម្លឹងកូនស្រីដែរឈរកាន់វាលីនៅចំពោះមុខ គេអនុញ្ញាតហើយនាងគួរតែសម្ដីល្អដាក់គេបន្តិចមិនគួរសោះកក្រោះដាក់បែបនេះទេ។ ជីមីនសម្លឹងមុខកូនស្រីមិនព្រិចភ្នឺកបង្ហាញពីទំហំក្ដីស្រលាញតាមរយ:ខ្សែភ្នែកឱ្យកូនស្រីបានដឹងទោះជាគេ ហាមឃាត់ស្ដីបន្ទោះ នោះវាមកពីក្ដីស្រលាញ់បារម្ភក្នុងនាមជាឪពុក។
'' ពុទ្ធោអើយ...លោកប៉ាទៅតែ៤ឆ្នាំមិនបានទៅយកប្ដីហើយរស់នៅទីនោះឯណា " នាងតូចឆ្លើយតបទាំងមុខក្រមិច ព្រមទាំងដើរទៅឱបលោកប៉ា ក្រោយពេលមុខលោកប៉ាជា ស្រពោន កូនស្រីមានតែមួយចរឹកប្រុសមាន:ពិបាកនិងនិយាយគ្នាបើអ្នកណាបានធ្វើប្រពន្ធ ប្រហែលជាឈឺចិត្តកើតឆ្កួតឡប់សតិងាប់មុនអាយុមិនដឹង។
" ធ្វើតំណើតដោយសុវត្តិភាព បើស៊ូមិនបាន ប្រាប់ប៉ា ប៉ានុងបើកកុង ឱ្យកូនស្រីចាយលុយភ្លាម " ជីមីនជូនពរ
" គ្មាមថ្ងៃនោះទេប៉ា ទោះជាយ៉ាងណាកូនមិនមកវិញ រហូតរៀនចប់ " អាយរីន ឆ្លើយតបនិងលោប៉ាថែមទាំងញញឹមយ៉ាងជឿរជាក់ ទោះគ្មានលុយលោកប៉ា ក៏នាង អាចនៅបាន ។
" ទៅចុះ " រាងសង្ហាអង្អែលខ្នងកូនស្រីតថ្មមៗ មុននិងប្រថាប់បបូរមាត់លើថ្ងាស់កូនស្រីមួយក្សឺត។
" បាយៗ លោកប៉ា "អាយរីនញញឹមពព្រាយខណ:ពេលដករាងកាយចេញពីប្រអប់ដៃលោកប៉ា នាងតូចអូសវាលីចេញទៅ ឡើងតាស៊ីដែរបានហៅតាម appមុននេះ អាយរីនចេញទៅក្រៅប្រទេសសូម្បីតែឡានដែរលោកប៉ា កូនចៅរបស់លោកប៉ាក៏ខ្លួនមិនបាមន៉ះពាល់ ចង់ដឹងថាបើគ្មានលុយគ្មានការ គាំទ្រលោកប៉ា ខ្លួននាងរស់បាមប៉ុន្មានទឹក ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now