ក្លិនស្នេហ៍
ភាគ៦
ប៊ែលីណាសម្លឹងមុខប្រុសកម្លោះមកដកភ្នែក ហើយក៏ទាញទូរសព្ទ័ មកចុច។
( មិនដឹងទេ ) ដោយសារតែនិយាយមិនបានទើបរាល់ពេលចង់និយាយជាមួយគេត្រូវប្រើទូរសព្ទ័ចំនួស នាងតូចធ្វើមុខក្រមិចដាក់គេ ខណៈពេលអ្នកកម្លោះមើលសារដែរនាងផ្ងើមករួចហើយក៏សម្លឹង មុននិងលើកចិញ្ចើមជ្រួញចូលគ្នា ។
" ពិតជាមិនដឹងមេនឬ?? '' ជុងហ្គុកស្ទុងងើបយកដៃទាំងពីច្រត់លើដៃរទះរុញរបស់ប៊ឡីណាឱនមុខឡើងក្បែរ នៅមិនដល់ពីរថ្នាំងដៃពីគ្នា។ ជុងហ្គុកភ្លុំខ្យល់ដង្ហើមក្ដៅឧណ្ឌៗទៅប៉ះផ្ទៃ នាងតូចធ្វើឱ្យប៊ែលីណាឯណេះត្រូវក្រហមមុខមួយរំពិច។
( ជួយចេញពីមុខប៊ែលបន្តិចបានទេ? ) ប៊ែលទាញទូរសព្ទ័ផ្ងើសារទៅគេបន្ត ស្របពេលដែរគេមិនព្រម ដកមុខចេញពីនាង។
" មិន! '' តបមួយម៉ាត់យ៉ាងខ្លី ថែមទាំងយកចុងច្រមុះស្រួចទៅញុលនិងត្រចុះ កកិតចុះឡើងៗ រហូតធ្វើឱ្យនាងតូចក្ដៅមុខភាយ ថ្ពាល់ទាំងពីរឡើងក្រហងាំ ។
" ប្រយាត់តែប៊ែល មិននិយាយរក )ដោយហាមគេមិនស្ដាប់ទើបកំរាមជំនួស តែមានឯណា គេមិនត្រឹមតែមិនញញើតនិងសម្ដីនាងនៅក្នុងសារនោះទេថែមទាំងប្ដូរពី ការញុលច្រមុះទៅជា ប៊ឺតជញ្ជួកឡើងផអែមល្ហែមទៀតផង ។ ប្រអប់ដៃករាស់ក៏លូកក្រសោបញ្ចឹងក៏ឈរខ្ចីរបស់ ប៊ែលជាប់បបូមាត់នៅតែបន្តជញ្ជួលដួសដងភាពផ្អែមល្ហែមរហូតនាងតូច បិតភ្នែកតបតគេយ៉ាងពេញ។
ទ្រឺត! ទ្រឺត!!!
សឡេងទូរសព្ទ័បានបន្លឺឡើង រាងក្រាស់ដកមាត់ចេញពីនាងតូចយឺតៗ មកសម្លឹងទូរសព្ទ៧នៅក្នុងដៃ ។
'' អាថេយ៍...ខ្ញុំលើកទូរសព្ទ័បន្តិច '' ថាចប់ជងហ្គុកក៏លើកទូរសព្ទ័មកផ្ទប់និងត្រចៀក ។
'' យ៉ាងមិច?? ''
(បានរកឃើញ រូបភាព ពីcamera សុវត្តិភាពហើយ ) ស្ដាប់សម្ដីពួកម៉ាកតាមទូរសព្ទ័ធ្វឱ្យជុងហ្គុកឯណេះប្ដូរទឹកមុខពីស្រស់ស្រាយជាឃោឃៅឡើងភ្លាម ម្រាមដៃក្ដាប់ឡើងប៉ោងសរសេរ ។ ឃើញបែបនោះប៊ែលីណាក៏លើកដៃទៅអង្អែល លើប្រអប់ដៃជុងហ្គុក ថ្មមៗ ចង់ឱ្យគេត្រជាកចិត្តជាងនេះ។
( ខ្ញុំបានផ្ងើវាចូលក្នុង Email របស់ឯងហើយ )
'' បានឃើញហើយពេលនេះ កំពុងតែនៅមាតសមុទ្យជាមួយប៊ែលចាំទៅដល់ផ្ទះចាំបើមកមើល មានអ្វីថ្មីកំភ្លេចប្រាប់ខ្ញុំ ខ្ញុំនិងមនអនុញ្ញាតឱ្យជនបង្កមកធ្វើបាបបរពន្ធខ្ញុំតែម្ខាងឡើង '' ជុងហ្គុកនិយាយសង្កត់សឡេងរហូតធ្វើឱ្យអ្នកអង្គុយស្ដាប់នៅលើរទះដូចជាប៊ែលីណាត្រូវ ក៏ភយ័ទៅតាមដែរ។ នាងតូចអងកអែលប្រអប់ដៃគេថ្មមៗ នាងចង់លួងលោងគេមិនឱ្យគិតមិនចង់ឱ្យគុំពរ្រោះរឿងកន្លងទៅជិតកន្លះឆ្នាំទៅហើយ នាងក៏មិនបានកើតអី នាងនៅរស់ទោះរូបសម្រស់ ត្រូវបាត់ទៅទាំងស្រុងក្ដី តែនាងនៅមានកូន ដែរកំពុងតែនិងចាប់កំណើត ជាមួយនាងនៅពេលខាងមុខ នាងមិនចង់ឱ្យគេ គុំកួន ទេ មិនចង់ឱ្យគេមានសត្រូវ ។
ថេយ៉ុងចុចផ្ដាច់ ទូរសព្ទ័ ហើយក៏ប្រាស់ខ្លួន ទៅលើតុធ្វើការទាំងដកដង្ហើមធំ ខូៗ ។ គ្រាន់តែក្ដីក្មួយស្រីប៉ុហ្នឹង គេទុកស្ទះរហូតដល់ចិតកន្លះឆ្នាំទៅហើយ ចុះបើថ្ងៃក្រោយ គេមានមនុស្សស្រីដែរខ្លួនស្រលាញ់តើគេ អាចការពារ នាងបានឬអត់ ការពីបណ្ដោយឱ្យក្មួយស្រីដេកជាមួយជុងហ្គុក គេ មានអារម្មណ៍ថាខុសណាស់ទៅហើយ ក្រោយមកទៀត ត្រូវបណ្ដផយឱ្យគេប៉ងសម្លាប់ក្មួយទៀត តើគេ ជាស្អី តាកញ្ចាស់អត់បានការឬ??
" ចៅហ្វាយ..."
" ចេញទៅ !!" ជេក ហាកមាត់និយាយមិនទាន់ចប់ប្រយោគ ក៏ត្រូវនាយកម្លោះដែរផ្ងើយក្បាលបិទភ្នែកសំងំនោះ កំហកកាត់ រហូតធ្វើឱ្យនាយជំនិតត្រូវ ឈានជើងថយក្រោយ ពីបី ជំហាន ហើយរឿងដែរចង់រាងការណ៍ក៏ត្រូវ លេបចូលទៅវិញ ។
ថេយ៉ុងប្រាស់ខ្លួន ងើបអង្គុយ ត្រង់ខ្លួន សម្លឹងទៅរូបភាពនោះត្រឡប់ចុះត្រឡប់ឡើង សឹងតែពេញមួយថ្ងៃ តែនៅតែរកតំរុយ អ្វីមិនបានសោះ។
អាយរីន មកដល់ dorm ដែរជាកន្លែងស្នាក់នៅក្នុងសកលវិទ្យាយ័ដែរខ្លួនបាន ប្រឡងយកអាហារ រូបករណ៍ ។
" ទីនេះជាកន្លែង នាងហើយ"សឡេងអ្នកគ្រូបន្លឺឡើងក្រោយពេលបើកទ្វា តូចល្មម ឱ្យនាងតូច ដែរសិស្សស្រីម្នាក់ស្នាក់នៅទីនោះ ។ អាយញញឹមតិចៗក្រោយពេលមិត្តរួមន្ទប់សម្លឹងមុខនាងដោយខ្សែភ្នែកចម្លែក។
" អេន រាកទាកគ្នាទៅ "
"សួរស្ដីខ្ញុំ អាយរីន " អាយ ឱនក្បាលបន្តិចជាការគួរសម តែមើលទៅអ្នកម្ខាងទៀតហាក់បីដូចមិនបានពេញចិត្តនិងនាងឡើយ ។ អេនបែរជាមុខស្មើសម្លឹងសម្លក់ មិនព្រិចភ្នែកខណ:ពេលដែរអ្នកគ្រូចេញទៅបាត់។
" ឈ្មោះអី!! " អេនស្រែកមួយសឡេងធ្វើឱ្យអាយឯណេះសឹងតែលួសព្រលឹង និយាយស្រួលៗមិនបានឬស្រែកនោះស្រែកៗ។
" អារីន តែហេតុអីក៏ស្រែក? ចម្ងាយពីរម៉ែតពីគ្នាធ្វើមើលតែខ្ញុំនៅឆ្ងាយណាស់" អាយរីន ជ្រួញចិញ្ចើមឡើង ខណ:ពេលដែរស្គាល់គ្នា តំបូងតែបែរជាមកកំហកឱ្យនាង ? មិនទាន់ស្គាល់អាយទេដឹង?
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔