episode:26" ហេតុអីសំងំ? ហេតុអីមិនរើ? ហើយបើខ្ញុំរំលោបខ្ចិលរើដែរឬ

256 7 0
                                    

ក្លិនស្នេហ៍
ភាគ២៦
(ព្រះហ្អើយប្រុសស្អី ចាស់ហើយក្លិនទ្រូងនៅតែក្រអូបប្រហើរជាប់ចិត្តទៀត )
អាយរីនពោលឡើងតិចៗខណៈពេលដែរមិនព្រមដកឃ្លាចេញពីប្រអប់ទ្រូងកម្លោះចំណែកអ្នកម្ខាងទៀតក៏សម្លឹងមុខនាងដោយការអស់សំណើច ក្មេងនេះពិតជាកើតឆ្កួតមេនហើយ លើលោកនេះមានមនុស្សស្រីប៉ុន្មានអ្នកដែរឈ្លក់វង្វេងនិងក្លិនមនុស្សប្រុសបែបនេះនោះ ថេយ៉ុងយកដៃរុញក្បាលនាងតូចចេញពីទ្រូងរបស់គបន្តិចខណៈពេលដែរនាងចេះតែរុលក្បាលឈ្លុលចូលប្រអប់ទ្រូងរបស់គេ បែបនោះទើបគេបង្គុយខ្លួនលើសាឡុងជាប់និងនាងហើយចាប់ផ្ងើយចង្កនាងតិចៗ មុននិងប្រថាប់បបុរមាត់លើមាតតូចច្រមិចមានពណ៌ស៊ីជម្ពូរនោះម្ដងទៀត ចំណែកឯអ្នកម្ខាងទៀតដែរមិនធ្លាប់មានបទពិសោធ៍ដូចជា អាយរីនក៏បានត្រឹមតែនៅស្ងៀមទុកឱ្យមនុស្សដែរគេមានបទពិសោធ៍គេអ្នកធ្វើ ។
" ហេតុអីសំងំ? ហេតុអីមិនរើ? '' ថេយ៉ុបន្លឺសឡេងក្រោយពីដកមាត់ចេញពីមាត់នាងតូចព្រមទាំងកៀគ្រាប់បាយចូលព្រោះ កែវភ្នែកកម្លោះក៏សម្លឹងមនុស្សស្រីនៅករោមទ្រូងទាំង ព្រានបំផុត ។
'' ភ្លេចរើ '' អាយរីន ឆ្លើយទាំងឱនមុខចុះ មិនដឹងទេ មិចក៏ស្នាមថើបប្រុសម្នាក់នេះទន់ភ្លន់បែបនេះ បបូរមាតទន់ៗ ផ្អែមៗ មិនត្រឹមតែក្លិនទ្រូងក្រអូបទេបបូរមាត់មួយនោះក៏ផ្អែមដែរ ធ្វើឱ្យនាងមិនចង់កិចទៅណាក្រៅពីសំងំ ប៉ះពាលបបូរមាត់របស់ប្រុសចាស់ ខឹខឹ ។
ស្ដាប់ប្រយោគរបស់ នាងតូចហើយធ្វើឱ្យថេយ៉ុងឯណេះសឹងតែទប់សំណើចមិនបានគិតទៅ នាងពិតជាសំបូរ រឿង ចម្លែកមេន គេបឺតមាត់ថ្នាក់នេះនិយាយថាភ្លេចរើ? ។
'' ហើយបើខ្ញុំរំលោបខ្ចិលរើដែរឬ '' ថេយ៉ុង បែរទៅច្រត់ស្កត់អាយរីនឱ្យដេកលើសាឡុងដោយមានរូបគេតាមទ្រោមនៅពី កែវភ្នែកមួយគូរនោះសម្លឹង ស្រីអាយមិនព្រិច ក្មេងម្នាក់នេះកាន់តែមើលកាន់តែស្អាត កាន់តែសម្លឹងកាន់តែចង់បាន គេចង់តែក្រប់គ្រងនាងពេលនេះ តែម្ដង ។
'' មិនបានទេ!! '' អាយរីនឧទានឡើងភ្លាត់សឡេង ដូចជាគេជះ ចំកណ្ដាលមុខ ( ស្អីរំលោបស្អី ? ប្រុសម្នាក់នេះមិនមេនចង់ស៊ីនាងមេនទេដឹង ?? ព្រះហ្អើយ មនុស្សប្រុសរកទុកចិត្តមិនបានទេ ភ្លេចខ្លួនតែមួយភ្លេតចង់ បំពាន្ធ័កូនស្រីគេ ) អាយរីនយកដៃរុញទ្រូងអ្នកកម្លោះឱ្យមានកម្លាតពីខ្លួនខណៈពេលដែរគេ កាន់តែ បន្ទន់ខ្លួនកាន់តែទាប់ចូលទៅរកនាង រហូតត្រូវឱ្យនាងងាកមុខទៅម្ខាងដើម្បីកិចពីបបូរមាត់របស់គេ។
'' ស្រែកស្អី?? មិញ មិនឃើញប្រកែចទេ '' ថេយ៉ុងកំហកតិចៗ មិញឃើញសំងំឱ្យគេថើបសោះពេលនេះមកលេងខ្លួនអីណា ។
'' ចៅហ្វាយ រកទុកចិត្តមិនបានទេ ឆាប់ងើបចេញទៅ ប្រយាត់តែខ្ញុំស្រែកណា '' អាយរីន
'' ចុះបើមិនងើប ? ''
'' ខ្ញុំនិងប្រាប់បងជេយ៍! ''
" ហើយគិតថា អាជេយ៍ មកជួយស្អីបានបើខ្ញុំចង់ធ្វើនាងមេននោះ?? '' ថេយ៍
'' ចៅហ្វាយ មិនមេនចង់រំលោបខ្ញុំមេនទេដឹង? ''
'' ថាមិនត្រូវ !! បើនាងចេះតែ រំលឹកឈ្មោះអាជេយ៍នៅមុខខ្ញុំ '' ថេយ៉ុង
'' ហេតុអីរំលឹកមិនបាន បើបងជេយ៍ ចិត្តល្អយ៉ាងនេះនោះ? '' អាយរីន
'' បើចឹងក៏ទៅរក អាជេយ៍ ទៅ! កុំមកខ្វល់និងខ្ញុំ !! '' កំហកមួយប្រយោគ ទាំងសឡេងមាំ មុននិងងើបចេញពីរាងកាយ របស់ អាយរីន ថេយ៉ុងក៏បន្តរដើរទៅឈរច្រត់ចង្គេះកេងកាងនៅមាត់បង្អួចបន្ត មួយថ្ងៃក្មេងនេះធ្វើឱ្យគេខឹងប៉ុន្មានដងហើយ?? មិនក្រោម៥ដងទេ !! ឃើញបែបនោះ អាយរីនក៏ងឺឆ្ងល់ជាខ្លាំងហេតុអីគេត្រូវខឹងខ្លួន?? បើគ្រាន់តែខ្លួនរំលឹកដលប្រុសជេយ៍? មេនហើយ នាងចូលចិត្តជេយ៍ គេសម្ដីពិរោះ យកចិត្តទុកដាក់និងនាង ឬនាងលើកសរសើពីគេក៏រាប់ថាខុសដែរ ? តែបើសិនជាឃើញថេយ៉ុងខឹងបែបនេះក៏មិនអាចធ្វើឱ្យនាងស្ងប់ចិត្តដែរ ស្រីតូចងើបចេញពីសាឡុង ដើរទៅរក នាយចៅហ្វាយយឺតៗ ទៅឈរពីក្រោយខ្នងគេជាច្រើននាទី នាងមិនចេះសម្ដីល្អមិនេះប្រើសម្ដីទន់ភ្លន់រិតតែមិនដឹងថានិយាយបែបណា មិនដឹងគេខឹងរឿងអី ឱ្យប្រាកដ ។
'' ចៅហ្វាយ...'' សឡេងស្រាលៗ តិចៗបន្លឺឡើង នៅដើម-ក ទាំងមិនហ៊ានចូលទៅក្បែរគេ នាងតូចរក្សាកម្លាតពីគេរហូតជាង៣ម៉ែត ។ នាងកើតចិត្តមិនយល់ពីខ្លួនឯងហេតុអីនាងខ្លាចគេខឹង? ខ្លាចគេអន់ចិត្ត? មេនហើយរវាងនាងនិងគេត្រឹមជាចៅហ្វាយនិងកូនចៅបើបែបនោះ ហេតុអីខ្លួនត្រូវខ្វល់ នាងមកក្បែរមកពឹងពាក់ព្រោះតែលុយ មកពីគ្មានជំរើសគ្មានបំណងចូលក្បែព្រោះស្រលាញ់នាងគ្មានចំណាប់អារម្មលើគេទេ តាំងតែពីដើមមកនាងមិនដែរគិតថាស្រលាញ់ តែហេតុអីត្រូវខ្វល់ ត្រូវយកចិត្តទុកដាក់និងគេ ?
'' ចេញទៅ '' ឆ្លើយពីមាត់យ៉ាងខ្លីសម្ដីមាំមិនគួរឱ្យចង់ស្ដាប់ ថេយ៉ុងនៅតែមិនព្រមងាកមករកនាងតូច មិនព្រមមើលមុខ គេនិយាយបែរខ្នងហាកមិនខ្វាយខ្វល់ពីអ្នកដែរឈរនៅពីក្រោយសោះ ។
'' ខឹងឬ? '' អាយរីន ពោលឡើងម្ដងទៀត មើលទៅគេដូចជាខឹងនិងនាងណាស់ តែខ្លួននាងមិនបានដឹងថាខ្លួនទៅធ្វើអីបានជាគេខឹងថ្នាក់នេះទេ មិនមេនព្រោះតែរំលឹកដល់ ជេយ៍ក៏ស្រាប់តែខឹងបែបនេះទេ? បើបែបនោះវាមិនសមហេតុផល ។
"..." ថេយ៉ុងនៅតែបន្តស្ងាត់មិនដឹងត្រូវនិយាយអីជាមួយនាង មេនហើយគេអន់ចិត្តគេខឹងថាគេចាស់អន់ចិត្តច្រើនក៏បានតែគេមិនពេញចិត្ត នៅពេលដែរនាងចេះតែរំលឹកឈ្មោះ ជេយ៍នៅចំពោះ ។
'' សុំទោស..." អាយរីនពោលពាក្យសុំទផសជាលើកតំបូង នាងដើរចូលទៅក្បែររ គេម្ដងមួយជំហ៊ានៗ យកម្រាមដៃតូចៗរបស់ខ្លួនទៅ ក្រសោបប្រអប់ដៃប្រុសកម្លោះថ្មមៗ ថេយ៉ុងឱន មើលដៃរបស់ខ្លួនបន្តិច ពេលបានដឹងឮថាដសរបស់អាយរីនចាន់ក្រសោបប្រអបដៃខ្លួន បន្ទាប់មគេងាកមុខទៅវិញមុននិងប្រលេសដៃហើយយកមកស៊កចូលហោប៉ាវខោសាច់ក្រណាត់របស់ខ្លួន កាយវិការសោះអង្គើយបែបនេះ មិនបានធ្វើឱ្យ អាយរីន ស្រណុកចិត្តនោះទេ ផ្ទុយទៅវិញនាងបែរ អួល ធប់ដង្ហើម នៅមិនសុខបើគេមិនបានបាត់ខឹងនាង ក្នុងពេលនេះ ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now