ក្លិនស្នេហ៍
ភាគ៣១
ថេយ៉ុង ទម្លាក់ទូរសព្ទ័នោះចុះយឺតៗមកទើសត្រឹមចុងច្រមុះព្រមទាំងស្រង់យកក្លិនដែរជាប់នៅលើទូរសព្ទ័នោះជាថ្មីម្ដងទៀត ហិតហើយហិតទៀត រហូតចាប់បានថាក្លិននេះខ្លួនដូចជាធ្លាប់ប៉ះនៅទីណា ។
" មិនមែនក្លិនក្មេងនោះទេដឹង?? " ពោលឡើងហើយក៏ទាញទូរសព្ទ័នោះចេញពីច្រមុះ មកសម្លឹងនិងកែវភ្នែក ទាំងគូរមុននិង ចុចកុំព្យូទរ័ចូលទៅ ឆេក camera សុវត្តិភាពនៅក្នុងបន្ទប់ ។ ហើយវាក៏ដូចជាអ្វីដែរគេសង្សយ័ពិតមែនរាលសកម្មភាពទាំងពីមុខ អូហ្វីសរហូតដល់ខាងក្នុងគឺថេយ៉ុងបានឃើញទាំងអស់ និយាយពីថា រូបភាពច្បាស់ កំរិត HD ម៉ង ហុយហុយ ។ ហើយអ្វីដែរពិសេសនោះគឺថា សឡេងដែរអាយរីននិយាយទូរសព្ទ័ និងសឡេងរអ៊ូនោះក៏ជាប់ក្នុង camera ដែរ បែបនោះហើយធ្វើឱ្យថេយ៉ុងនោះខឹងភ្លាមៗតែម្ដង មិនមេនខឹងព្រោះនាង តេទៅជុងហ្គុកទេ តែខឹងដែរនាងហ៊ានប៉ះពាល់ទូរសព្ទ័គេ ដោយគ្មានការអនុញ្ញាត ។
" ទៅសើបប្រវត្តិ ផាក មីនយ៉ាង អាយរីនឱ្យបន្តិច ២៤ម៉ោងខ្ញុំត្រូវតែបានទិនយ័ ទាំងអស់របស់ក្មេងនោះ បើមិនចឹង ឯងត្រូវដេញចេញ "បញ្ជាកូនចៅតាមទូរសព្ទ័ទាំងសឡេងស្មើធេង ទឹកមុខងាប់មិនរាប់ញាតព្រមទាំងក្ដាប់ទូរសព្ទ័ជាប់និងដៃ បើសិនជាអាយរីន ជាក្រុមតែមួយដែរ នៅពីក្រោយរឿងក្ដីរបស់ ប៊ែលីណា ដូចអ្វីដែរគេសង្សយ័នោះ គេនិងបាន សំលេសនាងចេញតែម្ដង ។ ពេលនេះអាយរីនធ្លាក់ជាជនសង្សយ័លំដាប់ ទីមួយរបស់ថេយ៉ុងទៅហើយ មេនហើយនាងជាពួកម៉ាកស្រីប៊ែល តើពួកម៉ាកមិនអាចធ្វើបាបពួកម៉ាកទេ និយាយត្រង់គេមិនទុកចិត្តស្រីអាយទេ បន្ទាប់ពីមើលរូបភាពពី canera សុវត្តិភាពនោះរួចមក មិនថាក្នុងនោះនាងនិយាយអីគេជាខ្ទើយឬយ៉ាងណា តែអ្វីដែរគេចាំថ្នាក់នាងគឺនាងកំពុងតែ ស្វែករកប៊ែលីណា ដើម្បីរាយការណ៍ទៅមេរបស់នាង គិតដល់ត្រង់នេះ ថេយ៉ុងក៏ខឹងឡើងម្ដងទៀត ។
ម៉ោងរំលងអាធ្រាត ដល់ពេលដែរស្រីអាយចេញពីធ្វើការហើយនៅតាមផ្លូវដែរខ្លួនទៅ អាផាតមេន នោះស្រីតូចរបស់យើងចេះតែងាកមកក្រោយជាច្រើនដងដោយយល់ថា មានមនុស្ស តាម តែ ក្រលែកមកក៏មិនឃើញ ក៏ឈានជើដើរបន្តរ មួយសន្ទុះក្រោយ ក៏ក្រលែកទៅក្រោយម្ដងទៀត ក៏ប្រទះនិងភ្លើងឡានរបស់ ចៅហ្វាយរបស់ខ្លួនតែ ម្ដង ថេយ៉ុងបានអែបឡាននៅ អៀនបន្តិចព្រមទាំងស៊ីផ្លេទីតៗ ឱ្យនាងតូចឡើងឡាន ចំណែកអាយរីនឯណេះឡើងភយ័អស់ព្រលឹង ។ នាងតូចឈរសម្លេងទៅម្ចាងឡានទាំងឃ្នើចិត្តបើចង់ជូនមកពេល នៅហាងមិចមិនប្រាប់ដើរដល់ពាក់កណ្ដាលផ្លូវទើបធ្វើជាសុវភាពបរុសអត់ទេ ច្រឡំ សុភាពខ្ទើយទៅវិញទេ ។
( ឡើងឡានឬអត់? បើមិនឡើងខ្ញុំកាត់ប្រាក់ខែហើយ!! ) ដោយនៅតែឃើញនាងនៅឈរថ្មឹងដូចគល់ឈើថេយ៉ុងក៏ទាញទូរសព្ទ័ផ្ងើសារទៅអាយរីនព្រមទាំងគំរាមកាត់ប្រាកខែទៀត ដូចដែរដឹងនាងស្រលាញ់លុយយ៉ាងនេះគិតឬថាឱ្យចៅហ្វាយកាត់លុយនោះ? អាយរីនទម្លាក់ទូសព្ទ័វចុះហើយក៏ដើរតាំងៗ ទៅចូលក្នុងឡានចៅហ្វាយ ។
" គ្រាន់តែប៉ុណ្នឹង " ចោលមួយប្រយោគក្រោយពីនាងតូចបានមកដល់ក្នុងឡាន ហើយ កង់ឡានរបស់គេក៏វិលកង់ចេញទៅ ។
ចំណែក អាយរីនក្រោយពីដឹងពីធាតុពិតរបស់ចៅហ្វាយហើយក៏ស្ងៀមស្ងាត់បន្តិច មែនហើយគេសង្ហាណាស់អ្នកណាទៅដឹងថាស្រលាញ់ភេទដូចគ្នានោះគិតដល់ត្រង់នេះ វាឈឺចាប់ ខ្លាំងហ្អស៎ ។
" កំពុងគិតអី ? " ថេយ៉ុងចោលមួយប្រយោគ ក្រោយពីឡើងឡាន នាងស្ងាត់មិននិយាយអីទាល់តែសោះមិនមេនគេមិនដឹងទេថានាងគិតអីតែចង់សួរហើយឱ្យនាងឆ្លើយតែប៉ុណ្នឹង ។
" គ្មានទេ " ឆ្លើយខ្លីៗហើយក៏មិនបានចាប់អារម្មណ៍ពីគេដូចគ្នាផ្ទុយពីដេយ៉ុងដែរគេតែសង្កេតមើល សកម្មភាពរបស់ អាយរីន បើគិតសារឡើងវិញចំពោះថេយ៉ុងនាងពិតាជាគួរ
ឱ្យសង្សយ័មេន គ្រាន់តែខ្លួនមិនបញ្ចាប់រឿងក្ដីរបស់ ក្មួយស្រី ស្រាប់តែផុសស្រីអាយមកដល់អង់គ្លេសភ្លាម ។ បើទោះជានាងជាពួកម៉ាករបស់ ស្រីប៊ែលតែគេនៅតែសង្សយ័លើរូបនាងជានិច្ច ។
កង់រយន្តរបស់ ថេយ៉ុងបានលូនចូលមកដល់អាផាតមេន រាយរីនបានចុះពីឡានដោយមិនភ្លេចអរគុណគេ ដូចគ្នា រួចក៏បន្តឡើងទៅកាន់បន្ទន់របស់ខ្លួន រាងកាយតូចល្អិតបង្គុយខ្លួននៅលើគេមពូក យឺតៗ នឹកដល់សឡេងប្រុសម្នាក់ដែរបានឮតាមរយ:រលកធាតុអាកាស ។នាងចង់ដឹងណាស់ថាតើ មនុស្សប្រុសដែលមានទំនាក់ទំនងស្នេហ៍ជាមួយចៅហ្វាយនោះគេជាអ្នកណា ។ទីង ទីង
គិតដល់ត្រង់នេះសឡេងកន្លឹងបន្ទប់ក៏បន្លឺឡើងអាយរីនងើបចេញពីពូកដើរទៅមើលរាមប្រលោះតូចមួយដែរចោះនៅចំកណ្ដាលទ្វាអាចមើលអ្មកខាងក្រោបានច្បាស់ ក៏ឃើញ ចៅហ្វាយប្រុសកំពុងតែ នៅពីមុខបន្ទប់ខ្លួនឃើញបែបនោះនាងតូចក៏ទាញទ្វាបើកឡើង ។
"មកធ្វើអី? " អាយរីន ទ្វាបានបើកតែមិនអនុញ្ញាតឱ្យចៅហ្វាយបានចូលនោះទេគឺបើកត្រឹមតែមួយប្រហោះ កឱ្យខ្លួនឯងអាចនិយាយជាមួយគេ តែប៉ុណ្ណោះ ឃើញដូចនោះដេយ៉ុងក៏ជ្រួញចិញ្ចើមឡើងមកភ្លាម ។
" នេះជាអាផាតមេនខ្ញុំឬមិនមែនទេ? "ថេយ៍ ចោលមួយប្រយោគព្រមទាំង ដើរកៀស្រីអាយចេញពី មាត់ទ្វា ចំណែកស្រីអាយក៏ស្ទុះទៅពាំងពីមុខគេភ្លាម ។
" បើទោះជាបែបនោះក៏មិនត្រូវចូលមកក្នុងបន្ទប់កូនស្រីគេដែរ បន្ទប់ទំនេរមានរាប់មិនអស់មិចក៏មកទីនេះ? ទោះខ្ញុំចូលចិត្តក្លិនចៅហ្វាយក៏មិនប្រាកដថាខ្ញុំចង់ដេកហិតនោះទេ" ស្រែកតវាជាមួយចៅហ្វាយប្រុស ព្រមទាំងលាដៃទាំងរាំង មិនអនុញ្ញាតឱ្យគេចូលក្នុងបន្ទប់គេងខ្លួន ។
" ខ្ញុំជាម្ចាស់ដេកត្រង់ណាក៏បាន !!" ថេយ៉ុង មើលទៅការរារាំងរបស់ អាយរីនគ្មានប្រយោជន៍នោះទេ គ្រាន់តែគេវៀសដៃបន្តិចនាងក៏សខ្ទាត់ទៅម្ខាងទៅហើយ ។
"បើចឹងដេកក្នុងបន្ទប់ទឹកទៅកុំមករំខានកន្លែងខ្ញុំ រំខាន " ចោលមួយប្រយោគបន្ទប់ពីងើបពីឥដ្ឋមកវិញគេរុញតែតិចសោះអាយរីនឡើងដួល ។
"ទៅដេកក្នុងអាងទឹកពីនាក់ទៅ? " បន្ទាប់ពីឮប្រយោគនាងហើយថេយ៍ ក៏ចោលមួយប្រយោគដោយទឹកមុខខិលព្រមទាំង ញាក់ចិញ្ចើមឡើងបន្តិច ហើយក៏ដើរទៅបង្គុយខ្លួននៅលើពូកកូនក្រមុំគេឡើងប្រងើយ ។
" ឈប់រំខានប្រសាទបានទេ ?? " ឃើញដូច្នេះស្រីអាចក៏ស្រែកឡើងភ្លាម ខ្ទើយទេមិចក៏ចេះតែមកអុកឡុងបេះដូងនាង ?? ប៉ុន្តែក្រលែកទៅមើលកម្លោះថេយ៍ឯណេះដូចជាមិនញិន អីតិចសោះ ហើយ ។
" សុំដេកដែរ ដេកលើការ៉ូក៏បាន ខ្ញុំចង់នៅទីនេះសន្យារមិនធ្វើអីនាងទេ ok? មិនតប បញ្ជាកថាok ហើយ ដូច្នេះខ្ញុំដេកហើយ " ថេយ៍ ចោលមួយប្រយោគអឺអើតែខ្លួនឯង ព្រមទាំងដើរទៅយកភួយនិងខ្នើយដែរនៅលើពូកស្រីអាយ មកទម្លាកនៅលើការ៉ូក្បែគហរែនាង រាងសង្ហា ប្រាស់ខ្លួន ដេក ទាំងមិនបានខ្វល់ពីម្ចាស់បន្ទប់អីបន្តិចសោះហើយ ។
"អេ...យ៉ាងមិចហ្នឹង? "អាយរីន មិនអាចធ្វើអីបានដេញក៏គេមិនទៅ ស្រែកក៏គេមិនខ្វល់ ក៏បណ្ដោយឱ្យគេដេកតែម្ដងទៅ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔