episode:12

255 8 0
                                    

ក្លិនស្នេហ៍
ភាគ១២
ថេយ៉ុងអង្គុយសម្លឹងកុំព្យូទរ័អស់ចិត្តអស់ចង់ទើបប្រាស់ខ្លួន ចេញពីកៅអីធ្វើការ ចុះមកជាន់ក្រោមយ៉ាងប្រញាប់ ។
" ចៅហ្វាយអញ្ចើញទៅណាដែរ ? " ជេយ៍ ដែរមានងារ ជានាយជំនិតរហស័ចូលខ្លួនមកសួរព្រមទាំងដើរតាមពីក្រោយចៅហ្វាយខណ:ពេល ថេយ៉ុងបោះជំហ៊ានវែងៗ យ៉ាងប្រញាប់នោះ ។
" ហុចសោឡាន ! " ពោលដោយសឡេងស្មើ លាដៃ ចាំយកសោឡានពីនាយជំនិត។ រីឯជេយ៍ស្ដាប់ឮចៅហ្វាយ និយាយបែបនោះក៏ដកសោឡានពីចង្កេះខោឱ្យគេភ្លាម ។
" មិនបាច់តាម ! " ថេយ៉ុង បស់មួយប្រយោគទៅនាយជំនិតខណ:ពេលដែរ ជេយ៍ដើរតាមពីក្រោយរហូតដល់ចំណតរយន្តនៅខាងមុខហាង ស្រា។ ស្ដាប់បានប្រយោគចៅហ្វាយហើយ នាយជំនិតក៏ឈប់ត្រឹងមួយកន្លែងមុននិងឈានជើងថយក្រោយប្រម៉ានជាពីរបីជុំហ៊ាន សម្លឹងមើលកង់រយន្តរបស់ចៅហ្វាយ វិលចេញទៅ។
ថេយ៉ុងបានបើកឡានមកដល់អាផាតមេនរបស់ខ្លួន ដែរ នៅកណ្ដាលក្រុង វានៅមិនឆ្ងាយ ពីហាងស្រារបស់គេប៉ុន្មានឡើង នាយកម្លោះ លូកដៃ ចុច ទៅជាន់ទី ៥២ ដែរជាជាន់ដែរខ្លួនបានបើកឱ្យនាងល្អិត ស្នាក់នៅ ។ រាងសង្ហាឈរជ្រែងហោប៉ាវ រងចាំជណ្ដើរ យន្ត មិនដល់៣នាទីសឡេងជន្ដើយន្តក៏បន្លឺឡើងដល់បន្ទប់ដែរខ្លួនចង់ទៅ ដើរចេញពីជណ្ដើរយន្ត នាងកម្លោះឈរនៅពីរមុខ បន្ទប់១៩៩៥ ប្រអប់ដៃក្រាស់ ក៏លូក កាត ចេញពីកាបូកខ្មៅទៅឆូតនិងម៉ាស៊ីនមុខបន្ទប់ ព្រមទាំងចុចលេខកូដទើបទ្វាបានបើកឡើង ។ បង្ហាញឱ្យឃើញនៅរាងកាយតូចល្អិតកំពុង តែដេកលើឥដ្ឋឡើងកំព្រនៗ ដូចកូនកំប្រុងព្រៃ នាងតូចដេកអង្គុញជើងឡើងរួចយកដៃឱបទ្រូង ខ្លួនរងាញាក់ ។ ថេយ៉ុង បង្ហើមដង្ហើធំព្រមទាំងទាញទ្វាបិទ ហើយក៏បង្គុយខ្លួន លើកកែងជើងម្ខាង មកសម្លឹងមើលនាងជិតៗ ។
'' ទុកឱ្យស្លាប់ល្អដែរទេនេះ? '' ចោលមួយប្រយោគព្រមទាំងដកដង្ហើមហត់នឿយនិង នាង មុននិងចាប់បីរាងកាយតូច នោះទៅដាក់លើពូកថ្មមៗ និងទាញខ្នើយយកមកដាក់ឱ្យនាងកើយ ឱ្យបានស្រួលបួល ។ ខ្លួនប្រាណនាងតូចប្រែជាក្ដៅដូចភ្លើងខណៈពេលដែរមុខរបួស ជាំនៅលើផ្ទៃមុខប្រែជាហើម និងមានស្នាមជាំ ដោយសារតែ រងនៅកំលាំងដៃរបស់ពួក ជនអន្តពាលទាំងនោះ ។
'' មិចក៏ក្ដៅខ្លួនម្លេះ? '' ថេយ៉ុង យកខ្នងដៃមកស្ទាបលើ ថ្ងាស់របស់ អាយរីនទើបដឹងថា នាងក្ដៅខ្លួនខ្លាំង ផ្ទៃមុខក៏ហើមព្រមទាំងមានស្នាមជាំថែមទៀត ។ នាយកម្លោះលើកដៃផ្ទៀងត្រលិចនាលិកា ឃើញថាម៉ោង រំលងអាធ្រាត្យទៅហើយ ទៅរកអ្នកបំរើក៏គ្មាន ទើបគេដើរទៅក្នុងបន្ទប់ទឹក បើកទឹក កន្លះកូន កន្ធន់ តូចល្មមលាយទឹកក្ដៅឧណ្ឌៗព្រមទាំងទម្លាក់កន្សែងពណ៌ សរចូល ទៅក្នុងទឹកក្ដីឧណ្ឌៗនោះ។ ថេយ៉ុង ដាក់ កន្ធន់នៅលើតុក្បាលតំណែក ពូតកន្សែងឱ្យស្ងួតទឹកបន្តិចទើបគេ បង្គុយខ្លួននៅលើពូក ក្បែរនិងនាងក្រមុំ ។
'' បើកុំតែជាពួកម៉ាកស្រីប៊ែល បើមិនចឹងខ្ញុំទុកឱ្យនាងស្លាប់មិនខានទេ ក្មេងឈ្លើយ '' រអ៊ូទាំងមុខមិនរីក ជាកម្មពារអីទេ ជួបនាងលើកណាមិនដែរថាគេបានជួបរឿងល្អ មានតែរឿងស៊យបំពុលទុករហូត ។ ថេយ៉ុងយក កន្សែងមកផ្ដិតលើបរិវេនមុខនាងថ្មមៗ បង្អូសដល់ក៏ និងដើមដៃដែរអាចឱ្យគេជូតបាន ។ បន្ទាប់ពីជូនរួចទើប គេដើរទៅយក ប្រអប់ថ្នាំមក ជូតលាងឱ្យនាងក្រមុំ ថេយ៉ុងជូតបណ្ដើរសម្លឹងមើលមុខនាងបណ្ដើរ ការពិតនាងក៏គួរឱ្យអាណិត មិនដឹងជាកូនចៅអ្នកណា មកត្រូវរងការវាយតប់បែបនេះ ថេយ៉ុង មើលថែនាងបានយ៉ាងល្អធ្វើជាមនុស្សចាស់ដែរមានសុជីវធម៌មិនកេងចំណេញពេលដែរនាង សន្លប់។ បន្ទាប់ពីជូតកាកុលរួចទើបយកសំលីចាក់ទឹកថ្នាំមកលាបឱ្យនាងម្ដងទៀតដោយនាងក្រមុំសន្លំមិនទាន់ដឹងខ្លួននៅឡើយនោះ។
បន្ទាប់ពីលាងរបួស ឱ្យនាងរួចរាល់ កម្ដៅក៏បានថមថយ ទើបទាញភួយមកដណ្ដប់ត្រឹមដើមទ្រូងឱ្យនាង ហើយក៏ដើរទៅប្រាស់ខ្លួនលើសាឡុងពណ៌ខ្មៅរលើបទាំងអស់កំលាំកំហែង មកពីធ្វើការហត់ត្រូវមកមើលថែ ក្មេង វង់វេង ផ្ទះទៀតអាចមិនហត់ទេ?
ព្រឹកថ្ងៃថ្មី...
ពនលឺព្រហអាទិតកយ ពណ៌មាសភ្លឺ ជញ្ជា្បានជះពន្លឺព្រាកៗចូលគ្រប់ជ្រកល្ហកនៃបន្ទប់អាផានមួយនៅជានទី៥២ ម្រាមដៃស្រលូតលើកឡើង តិចៗទៅញីសៀតផ្កឫ មុនទឹកត្រកបភ្នែកពីរជាន់បើកឡើងអស់ទំហំ នាងតូចយកដៃច្រត់លើពូក ខំប្រឹងងើបឡើង ទាំងនៅធីងធោង វិលវល់មិនដឹងណាលិចណាកើត អង្គុយចំកោងខ្នងនៅកណ្ដាលពូមួយសន្ទះទើបសម្លឹងមើលទៅជុំវិញខ្លួនទើបដឹងថានេះមិនមេនជា dorm។
" នៅឯណាចេះ!? " ឧទានឡើងឡើងទាំងស្ទុះ វឹងលោតចុះពីលើពូក កែវភ្នែកឡេងឡង់បង្វិលខ្លួន រត់ឆ្វេឆ្លាពេញបន្ទប់។
'' មិនមេនត្រូវពួករោគចិត្តចាប់មកទេដឹង?? '' ពោលឡើងទាំងភយ័ស្លកមុខបើបែបនោះនាងមិនស្លាប់ ទាំងនៅក្មេងទៅហើយ មិនបនទេបើទោះជាស្លាប់ក៏ត្រូវរកម្ចាស់ក្លិនស្នេហ៍ របស់នាងឃើញសិនដែរ មិនមែនគេរៀបចំឱ្យស្លាប់ក៏ស្លាប់នោះទេ ។ កំនិតមិនល្អក៏ផុសឡើងក្នុងខួរក្បាលនាងតូច ខណៈពេលជើងតូចៗ ដែរស្លៀកខោខប៊យធំប៉ុណ្ណាណីនោះបន្តរត់ឆ្វេឆ្លា នៅមិនសុខមួយកន្លែង ។
'' ឈប់រត់ ឆ្វេឆ្វាដូចមនុស្សឆ្កួតបានទេ!? ខ្ញុំវិលមុខ!'' កំពុងតែភយ័ ស្រាប់តែមានសឡេងមួយបន្លឺងឡើងធ្វើឱ្យនាងតូចឯណេះភយ័បុកពោះឡើងអុកគូតដួលក្រឹបជាប់និងឥដ្ឋ ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now