ក្លិនស្នេហ៍
ភាគ៩ស្ដាប់សម្ដី ប្រុសកម្លោះចប់មិនបាច់ឱ្យកូនចៅគេមកអូសចេញនោះទេ នាងសុខចិត្តចេញទៅខ្លួនឯង ប្រហែលជាមុននេះនាងសម្ដីខ្លាំងពេក ចរឹងស្ងៀមស្ងាតពូកែអត់ធ្នត់ក៏រលាយបាត់មួយ ប្រព្រិចភ្នែក ។
'' សុំទោស '' អាយរីន ពោលពាក្យសុំទោស ព្រោះដឹងថាខ្លួនខុស កន្លងមកមិនចូលចិត្តនិយាយស្ដីច្រើនថ្នាក់នេះទេ តែមិញនេះនាងពិតជាជ្រុលមេន ពោលពាក្យសុំទោស ហើយក៏ ដើរចេញពីហាងស្រានោះក៏មិនសង្ឈឹមឈានជើង មកទីនេះម្ដងទៀតដែរ មេនហើយគេនិយាយមិនខុសនាង តែងខ្លួនស្រីមិនចំស្រីប្រុសមិនចំប្រុស លោកប៉ាក៏ធ្លាប់និយាយបែបនោះដែរ ។
" ឈប់!! " ថេយ៉ុង ហាកមាត់កាត់តំណើរនាងតូច អាយរីនត្រូវឈប់ត្រឹង មួយកន្លែងទើបបែរមករកម្ចាស់សឡេងយឺតៗ ។
" មុននេះ ឮថាចង់ញាំបាយពិតទេ? ទោះជាមិនបានការងារ យ៉ាងណាខ្ញុំក៏អាចផ្ដល់អាហាឱ្យនាងបានមួយពេលដែរ " ពោលចប់ប្រយោគ ថេយ៉ុងក៏បានឱ្យ បុគ្គលិក រៀបចំអាហារឱ្យនាងតូចបានមួយឈុតធំជាអាហាររបៀបបរទេស ។
"..."អាយរីន មិនតបព្រោះគិតយូរៗទៅ ស្ដាប់ពាក្យសម្ដីគេមុននេះគេដៀលនាងខ្លាំងយ៉ាងនេះអាចមានអារម្មណ៍ស៊ីទៀតទេ មេនហើយនាងក៏ខុសដែរដៀលគេ តែមិនៃុំេនគេមកនិយាយល្អហើយខ្លួនត្រូវទៅតាមសម្ដីរបស់គេនោះទេ។
" ដើរចេញដោយមិនតបសំណួរបែបនោះហៅ ថា អសុជីវធម៌ហើយ " ថេយ៉ុង ដាក់មួយប្រយោគទៀតធ្វើឱ្យនាងតូវឈប់ម្ដងទៀត ស្បែកជើងប៉ាតាពណ៌សរដែរប្រុងនិងឈាន ជើងចេញទៅក៏ត្រូវឈប់ត្រឹងមួយកន្លែង ទោះជាមិនចូលចិត្តសម្លៀកបំពាក់មនុស្សស្រី មិនចូលចិត្តប្រើសម្ដីទន់ភ្លន់ តែនាងកើតមកបាមបង្រៀនឱ្យគេគោរពនិងឱ្យតម្លៃមនុស្សជុំវិញខ្លួន ទើបនាងតូចងាកមកសម្លឹងប្រុសកម្លោះម្ដងទៀត ទោះជាមុននេះនាងភ្លេច ដៀលគេកប់មាត់ក្ដី ។
" អរគុណលោកពូច្រើនហើយ ពាក្យសម្ដី លោកពូ ល្មមអាចឱ្យខ្ញុំ ឆ្អែតដោយមិនបាច់ត្រូវការអាហារមកចម្អែតក្រពះនោះទេ " និយាយចប់ប្រយោគ ក៏ឈានជើងចេញពីហាងស្រាក្រហមដែរមានកម្ពស់រហូត ៧ ជាន់ ។ នាងតូចដើរដល់ខាងមុខហាងផ្គើយក្បាលសម្លឹង មើលហាងស្រានោះបន្តិចទើបដាច់ចិត្ត ដើរចេញ ទៅ។
ដើរមកផុតរាងឆ្ងាយគួរសម អាយ ក៏ក្រលែកមើលឆ្វេងស្ដាំខណៈពេលឈរលើវិថីដ៏ស្ងាត់ជ្រងុំតែម្នាក់ឯង។ ក្នុងពេលដែលកំពុងឃ្លានផងខ្លាចផងព្រមទាំងមិនដឹងថាគួរទៅណាទៀតនោះ នាងតូចក៏ដកដង្ហើមធំប្រលែងភាពធុញថប់ចេញមកយ៉ាងអួលអាប់។ មនុស្សដែលធ្លាប់តែមានអ្នករណបឆ្វេងស្ដាំគ្រប់ពេលវេលាក៏មានពេលធ្លាក់ក្នុងសភាពដូចក្មេងអនាថាដែលនរ៎ ឆាកជីវិតពិតជាពិបាកពណ៌រនា។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔