Episode:71

179 6 0
                                    

ក្លិនស្នេហ៍
ភាគ៧១
" មែន!! ខ្ញុំដឹង " ស្របសម្ដី នាយជាលោកប៉ារបស់ស្រីអាយរីនក៏ងាកចេញពីអាគាខ្ពស់ៗ មកសម្លឹង មុខពួកម៉ាកចំៗ កែវភ្នែកសម្លឹងថេយ៉ុងសឹងតែជ្រុសគ្រាប់ភ្នែកហើយ ។
''មួរម៉ៅស្អី កូនស្រីឯងជាប្រពន្ធខ្ញុំជាគ្រួសារតែមួយតើស " ថេយ៍
" ខ្ញុំមួរម៉ៅ ? ស្រីអាយឈឺមកប៉ុន្មានដង? ត្រូវឯងបំផ្លាញទឹកចិត្តមកប៉ុន្មានដង?? បើមានមនុស្សប្រុសធ្វើដាក់កូនស្រីរបស់ឯង ឯងទ្រាំបាន? អាថេយ៍ ខ្ញុំជាឪខ្ញុំស្រលាញ់កូនស្រីខ្ញុំ ខ្ញុំចិញ្ចឹមស្រីអាយ មកដោយក្ដីស្រលាញ់ស្រីអាយជាកែវភ្នែកខ្ញុំ សួរថាធ្វើហើយបេះដូងខ្ញុំជាឪវាឈឺបែបណា ត្រូវមនុស្សប្រុសដែរជាពួកបោកប្រាស់បំពាន្ធនេះ?? ឬហែងទ្រាំបាន?? " ជីមីន ស្រែកឡើងតឹងសរសេៃកកែវភ្នែក គេឡើងក្រហម សឹងតែទប់លេងជាប់ ចង់តែទាញកាំភ្លើងមកផ្ដាច់ជីវិតថេយ៉ុង ពេលនេះ ។
" វាល្អប៉ុណ្ណាហើយដែរខ្ញុំ មិនស៊ីចោល? ខ្ញុំកំពុងតែទទួលខុសត្រូវ ហើយ ពេលនេះខ្ញុំស្រលាញ់ អាយរីនទោះនាងមិនមែនជាកូនឯងខ្ញុំក៏នៅតែស្រលាញ់ " ថេយ៉ុង ស្រែកកំហកឡើង ទាំងមិនឱ្យចាញ់ចិត្តជីមីនសូម្បីបន្តិច ។

" និយាយបែបហ្នឹងចង់ស៊ីគ្រប់សំណ??ចឹង ឈរឱ្យខ្ញុំវាយ បួន ដបដៃចាំខ្ញុំពិចារណា រឿង ស្រីអាយរីន " ជីមីន ស្ដាប់សម្ដីពួកម៉ាកចប់ជីមីនរាងត្រជាក់ចិត្តបន្តិចព្រោះគេមិនបានលេងសើចនិងកូនស្រីខ្លួនរឿងអាយុ វ័យ វាអត់សំខាន់សំខាន់ ឱ្យតែថេយ៉ុងមើលថែស្រីអាយរីនបានគេស្លាប់ទៅបិតភ្នែកជិតហើយ។
" ឯងដាច់ចិត្ត វាយកូនប្រសារដែរឬអាប្រុសមីន?? "ថេយ៍
" កូនប្រសារដូចឯងស៊ីឡើងឆ្អែតទើបប្រាប់ឪគេនេះខ្ញុំ សម្លាប់ចោលអត់ស្ដាយទេ " ជីមីន
" ពុទ្ធោអើយ អាឪក្មេក ..." ថេយ៍
" ឪក្មេកក្បាល ហែង ? ចេញទៅ ឃើញមុខឯងខ្ញុំចង់តែ ធាក់ឱ្យធ្លាក់ក្អួតទេ !! " ជីមីន
" និយាយកាត់ៗ ទៅមកលើកនេះចង់ដណ្ដឹងស្រីអាយរីនពីឯង ឯងគិតយ៉ាងមិច? " ថេយ៍ ពេលឃើញថាជីមីន ត្រងជាក់ចិត្តបន្តិចថេយ៉ុងក៏និយាយចូលសាច់ការតែម្ដង ព្រោះមកលើកនេះគេតាំងចិត្តមកដណ្ដឹងស្រីអាយរីនពិតមែន ។
" អាយនៅរៀនមិនទាន់ចប់ ត្រូវឯងមកបំផ្លាញកូនស្រីខ្ញុំមុន អាឯងនេះពិតជាចង្រៃ រកលេខដាក់គ្មានមែនអាចង្រៃ !!! " ជីមីន
" កាលដែរឈរជេនេះ ព្រមលើកកូនឱ្យឬនៅ?? កុំសាុំញាំពេកបានទេ?? "
" ចុះបើខ្ញុំមិនលើកឱ្យ ??"
" ខ្ញុំនិងរកវិធីផ្សេងយកអាយរីនទាល់តែបាន "
" ឯងគិតថាស្រួលដល់ម្លឹង?? "
" ត្រឹមជាលោកម្ចាស់កំប៉េកបំប៉ុកដូចឯង ផ្ទាត់តែម្រាមដៃក៏ទៅហើយ មកក្អេងក្អាងស្អីនិង ??? " ថេយ៉ុង និយាយបណ្ដើរ សើចបណ្ដើរ ពោលពាក្យឡើងក្អេងក្អាងគ្មានក្រែងរអាលចិត្ត លោកម្ចាស់ ផាកអីបន្តិចសោះហើយ ។
" បែបនោះឬ?? ចង់សាកល្បងទេ ,?, "ជីមីននិយាយដោយទឹកមុខមាំទាំ គេក៏ចង់ដឹងដូចគ្នាថាថេយ៉ុងអាច យកអាយរីនទៅបានឬអត់បើគ្មានការអនុញ្ញាតពីគេនេះ ?
" អត់ទេ ! ខ្ញុំមិនចង់ធ្វើបាបឯងទេ "
" អាអត់ប្រយោគជន៍ "ជីមីនកំហក ដៀលពួកម៉ាកបន្តិចនាយឡំជាមួយ សឡេងអស់សំណើច កំហឹងដែរកើតឡើងមុននេះក៏រលាយអស់ទៅតាមខ្យល់ទៅហើយ ។
" សម្រេចថាលើក អាយរីនឱ្យហើយណា ?? " ថេយ៉ុងជ្រួញចិញ្ចើមសម្លឹងមុខពួកម៉ាករងចាំស្ដាប់ចម្លើយទោះគេមើលដឹងថាពេលនេះជីមីនមិនបដិសេធតែទោះជាយ៉ាងណាត្រូវតែប្រាកដចិត្តឱ្យគេនិយាយចេញពីមាត់សិន ។
" ចង់រៀបការពេលណា?? " ជីមីនសួរត្រង់ៗ មិនចង់ក្បាច់ក្បូរព្រោះគេមិនបានតាំងចិត្ត ឃាត់ឃាំងហាមប្រាម ទំនាក់ទំនងអ្នកទាំងពីរនោះទេ ។
" រងចាំដល់ចប់ក្ដីប៊ែលីណាសិន ដរាមណា ចាប់ជនល្មើមិនទាន់បានខ្ញុំមិនអាច រកក្ដីសុខឃើញទេ " ថេយ៉ុង គ្រាន់តែរំលឹកដល់រឿងនេះទឹកមុខកំលោះក៏ប្រែរជា មាំភ្លាម រលាយអស់នៅទឹកមុខដែររីករាយលេខសើចជាមួយពួកម៉ាកមុននេះ ។
" ខ្ញុំមិនចង់ឱ្យអាយចាំយូរ ខ្ញុំចង់ឱ្យឯងរៀបការឆាប់ៗ បើបានឯងមកក្បែអាយក៏ល្អនាងនិងបានអ្នកមើលថែ និយាយតាមត្រង់ខ្ញុំមិនចង់ឱ្យឯងលូកដៃដល់រឿង ប៊ែលទៀតទេ ខ្ញុំខ្លាចមានគ្រោះថ្នាក់ដល់ស្រីអាយរីន " ជីមីន ជ្រែកហោប៉ាវ សម្លឹងទៅអាគារខ្ពស់ នោះ ថាគេអាថ្នានិយមក៏បានតែគេជាឪពុកច្បាស់ជាបារម្ភពីកូនស្រីហើយ បើជុងហ្គុកនៅតែបន្តកាន់ក្ដីមិនលែងបែបនេះគ្រោះថ្នាកនិងធ្លាក់មក លើអាយរីនជាអ្នកបន្ទាប់ ដីការចាប់ខ្លួនស្នើ ចេញទៅហើយនៅឡើងតែជនល្មើចាប់មិនទាន់បាននៅឡើយ ។
" បើសិនជារឿងនេះ ឯងមិនបាច់កង្វល់នោះទេ ស្រីអាយរីនជាកែវភ្នែកខ្ញុំ ខ្ញុំមិនឱ្យពួកអាចង្រៃអស់នោះមកប៉ះពាល់ ចុងសរសៃសក ស្រីអាយរីនបានទេ " ថេយ់ុង ពោលឡើងដោយសឡេងប្រាកដប្រជា ព្រមទាំងជ្រែងហោប៉ាវសម្លឹងមើលទៅអាគារខ្ពស់ៗ តាមកេវភ្នែកជីមិនដូចគ្នា បន្ទាប់ពីនិយាយរឿង ដែរជាបញ្ហាចប់ អ្នកជាពួកម៉ាកក៏ជជែកគ្នាពីនេះពីនោះ រហូតដល់រំលងអាធ្រាតក៏មិនងស់រឿងនិយាយព្រោហបែកគ្នាមកយូរគួរសមការនឹករលឹកគឺត្រូវតែមាន ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now