Episode:28'' baby girls?? Omg!! " អាយរីន

240 8 0
                                    

ក្លិនស្នេហ៍
ភាគ២៩
ទីង!!
ខណ:ពេលដែរ video download បានទៅហើយនោះសឡេងសារទូរសព្ទ័របស់នាយកម្លោះក៏បន្លឺឡើងថេយ៉ុង សម្លឹងមើលទូសព្ទ័ដែរបញ្ចេញបន្លឺនៅលើអេក្រុងនោះ ក៏សម្រាច់ថាមិនមើល ព្រោះមិនចាំបាច់ទើបដកភ្នែកចេញពីទូរសព្ទ័បែរមករកកុំព្យូទរ័វិញ ។
ទីង ទីង ៗ ៗ
ប៉ុន្តែទូរសព្ទ័មួយគ្រឿងនោះដូចជាមិនបានធ្វើឱ្យគេ មានភាបស្ងប់ចិត្តក្នុងការ សង្កេតមើល video នោះទាល់តែសោះ វានៅតែបន្តលោត ទីងៗៗ មិនដាច់សូ រហូតធ្វើឱ្យនាយកម្លោះត្រូវលូកដៃទាញទូរសព្ទមកមើល ។
'' ប៊ែល... '' ថេយ៉ុងបញ្ចេញស្នាមញញឹមនៅលើរង្វង់មុខឡើងខណៈពេលដែរឃើញសាររបសក្មួយស្រី គេចុចចូលទៅខាងក្នុងទាំងអារម្មណ៍រីករាយ ។
( លោកពូ )
( លោកពូ លោកពូ លោកពូ លោកពូអើយ មិចក៏មិនតបសាររបស់ប៊ែល បែបនេះ ) ប៊ែលីណា ផ្ងើសារហៅឈ្មោះលោកពូជាច្រើនដកខណៈពេលមុននេះបន្តិច លោកពូគេមិនព្រម តបសារនាងសោះ ។
'' បាទ ពូនៅទីនេះ '' ថេយ៉ុង ញញឹមផ្ងើសារតបទៅក្មួយស្រី ហើយក៏ឈោងដៃបិទកុំព្យូទរ័ ងើបឈរដើរទៅផ្ងើសារក្បែរបង្អួច បន្ទបអូសហ្វីស ។
( មិចក៏ក្រតបសាររបស់ប៊ែលម្លេះ? )
'' ក៏មុននេះពូរបស់ណា ខឹងមែនទេ ?? ឱ្យពូសុំទោសមិនឱ្យមានលើកក្រោយទេណា ពូសន្យារ '' ថេយ៉ុង អ្វីដែរគេខ្លាចគឺឃើញប៊ែលយំ អ្វីដែរគេបារម្មណ៍គឺនាងអន់ចិត្តគេអាចចោលការងារគ្រប់យ៉ាងរបស់ខ្លួន ដើម្បីស្រីប៊ែល មិនថាការងារនោះវាសំខានកំរិតណា តែសម្រាប់ថេយ៉ុង គឺប៊ែលីណាមកមុនជានិច្ច ។
( រំខានការងារលោកពូទេដឹង ?? )
'' អត់ទេ ជួនអីពូបង្ហើយរួចល្មម ''
( នឹកលោកពូដល់ហើយ ដៃដន្យអីពោះប៊ែលកាន់តែធំ មិនអាចជិះយន្តហោះបើមិនចឹង ប៊ែលនិងទៅរកពូដល់អង់គ្លេសមិនខានទេ )
'' នឹក ដូចគ្នាខានឱបយូរហើយចាំ បង្កើតនាងច្រម៉កនោះរួចពេលណា ចាំ មកលេងពូក៏បានណា ឬចាំពូទៅរកនៅ ប៊ូសានក៏បាន កុំឱ្យក្មួយពិបាក '' ថេយ៉ុងនៅតែបន្ត ផ្ងើសារជាមួយក្មួយស្រីទៅមកៗជាច្រើននាទីដោយគេនៅតែរក្សាស្នាមញញឹមជាប់លើផ្ទៃមុខ ។
" លេងសារជាមួយអ្នកណា? មិចក៏ញញឹមញញែមម្លេះ? មិនមេនគេមានមនុស្សដែរគេស្រលាញ់ហើយទេដឹង? " គិតដល់ត្រង់នេះបេះដូងដល់តូចតែមួយរបស់ ផាក មីនយ៉ាអាយរីន ដូចជាមានគ្រាប់ព្រួញមកបាញ់ទម្លុះផ្ទួនៗ ។ខណៈពេលដែរខ្លួនបានលួចមើលចៅហ្វាយនាយលេងសារ ជាមួយនិងអ្នកម្ខាងទៀត ។
" ឈឺស្អីម្លេះ? គេមានឬអត់ទាកទងអីនិងឯងទៅ ហ្អាស៎អាយ !? ជាកូនចៅគេពិតទេ ? មេនហើយគេជាចៅហ្វាយ ឯងជាកូនចៅ ហេតុអីហួងហែងគេដែរ? " អាយរីនស្ដីបន្ទោសខ្លួនឯងតិចៗខណ:ពេលដែរលួចសម្លឹងទៅនាយចៅហ្វាយប្រុសកំពុងតែឈរញញឹមដាក់ទូរសព្ទ័ សម្មភាពបែបនេះបន្តរហូតសឹងតែ១០នាទី ហើយវាក៏មិនអាចធ្វើអោយអាយរីនស្ងប់ចិត្តបានដូចគ្នាបើនាង មិនដឹងថាចៅហ្វាយកម្លោះរបស់ខ្លួនទៅលេងសារជាមួយអ្នកណា ទោះវាជាទង្វើអសុជីវធម៌ដែរទៅលួចឆេកទូសព្ទត័របស់អ្នកដទៃ តែបើអោយនាងឈរឆ្ងល់បែបនេះ នាងសុខចិត្ត ធ្វើជាមនុស្សគ្មានសុជីមធ៌ល្អជាងនៅឆ្ងល់រហូតដល់ស្លាប់ដែរ ។
'' ពូ រវល់បន្តិច ចាំល្ងាច ពូផ្ងើសារទៅណា '' ថេយ៉ុងបញ្ចប់ សារជាមួយក្មួយស្រីព្រមទាំងទម្លាក់ទូរសព្ទ័ដាក់លើតុ។
( ចាស៎ លោកពូ ប៊ែលស្រលាញ់លោកពូណា ) បានឃើញប្រយោគរបស់ក្មួយស្រិហើយធ្បើឱ្យកម្លោះមិនញញឹមគឺមិនបានថេយ៍ ទាញទូរសព្ទ័ មកមើលបន្តិចទើបទម្លាក់លើតុវិញ រាងសង្ហារប្រាស់ខ្លួនចេញពីកៅអី ដើរចូលទៅក្នុងបន្ទប់ ទឹកបាត ទុកទូរសព្ទ័នៅលើតុចោល ។
'' យ៉ាងណាក៏យ៉ាងណាចុះ ! '' ចោលមួយប្រយោគព្រមទាំងដកដង្ហើមធំ អាយរីនក៏ចេញពីគន្លាតទ្វាដើរលបៗចូលមករកតុធ្វើការរបស់ចៅហ្វាយ ហើយក៏លូកយកទូរសព្ទ័របស់គេមកកាន់ជាប់និងដៃ ។
តើវាជារឿងចៃដ្យមេនទេ ដែរទូរសព្ទ័រម្ចាស់ក្រុមហ៊ុនផលិតស្រា ក្រហមមិនដាក់លេខកូដ?? ប៉ុន្តែសំណួរទាំងនេះវាលែងសំខាន់ សម្រាប់ ផាក មីនយ៉ាអាយរីនទៀតហើយ អ្វីដែរនាងចង់ដឹងនៅពេលនេះតើ មនុស្សដែរលេងសារ ជាមួយចៅហ្វាយជាអ្នកណា?? គេជាអ្នកណា ទើបអាចធ្វើឱ្យចៅហ្វាយរបស់នាងញញឹមបានច្រើនថ្នាក់នេះ !!
'' baby girls?? Omg!! " អាយរីន ឧទានឡើងយកដៃម្ខាងខ្ទប់មាត់ ខណៈពេលដែរមុស្សដែរ ប្រុសថេយ៍លែងជាមួយមុននេះគេ save ឈ្មោះដាក់ថា baby girl វាក៏បញ្ជាកបានហើយមែនទេថា គេមានមនុស្សនៅក្នុងចិត្ត សរដែរគេលែងជាមួយគឹជាក្មេងស្រីរបស់គេ មនុស្សតែម្នាក់ដែរធ្វើឱ្យគេ ញញឹមបានជាច្រើនលើក តែហេតុអិក៏នាងមិនសុខចិត្ត?? អាយរីនចុចលើឈ្មោះ នោះបន្ទាប់មកក៏លោតលេខឡើង នាងចុចលើកលេខនោះ ហើយក៏សម្រាច់ចិត្តថា ខលទៅ ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now