Episode:72

204 4 1
                                    

ក្លិនស្នេហ៍
ភាគទី៧២
" ហ្អើយ !!!! " សូសឡេងដកដង្ហើមធំអាយរីនបន្លឺឡើងវាមិនមែនជាលើកទីមួយទេដែរនាងដកដង្ហើមធំៗ បែបនេះ វាជាច្រើនដងរាប់មិនអស់ទៅហើយសូម្បីអង្គុយក៏អង្គុយមិនជាប់និងពូលដែររសាប់រសល់អន្ទះសារសឹងស្លាប់មិនដឹងថា ថេយ៉ុងត្រូវលោកប៉ាខ្លួនសម្លាប់ឬអត់ឬក៏ត្រូវកាត់ដៃកាត់ជើងក៏មិនដឹង ។អាយរីនប្រាស់ខ្លួនងើបគូតចេញពីពូកដើរទៅដើរមក ត្រជាក់អស់ចុងដៃចុងជើង នាងដើរទៅដើរមកមិនដឹងជាប៉ុម្មានសិបតហរឡប់ទៅហើយសូម្បីតែ ជំនាងបន្ទប់ក៏យល់ថា វិលមុខដែរ ។
" ហ្អើយយយ! "ដងដង្ហើម ធំៗខូខូ អាយរីន ក៏បង្គុយខ្លួននៅលើកពូវិញ ព្យាយាមសមហរួលអារម្មណ៍ធ្វើចិត្តឱ្យត្រជាកបំផុត ដោយនាងបិទភ្នែកហើយ ដងដង្ហើមវែងៗចេញចូលៗ
" កំពុងធ្វើអីហ្នឹងនាងច្រម៉ក់?? " ខណ:ពេលដែរកំពុងតែបិទភ្នែកសម្រួលអារម្មណ៍សឡេងមាំៗធំក្រល៌ របស់ប្រុសកំលោះបានបន្លឺឡើងថេយ៉ុងទាញទ្វាបន្ទប់បិទហើតឈរសម្លឹងមើលទៅអាយរីនដែរកំពុងតែ អង្គុយពែនផ្នែនតាំងសមាធិកសឹងតែទប់សំណើចមិនបាន ។
" បងថេយ៍!! លោកប៉ាថាយ៉ាងមិចខ្លះ?, " កាលបើបានឃើញរាងសង្ហាឈរបង្ហាញខ្លួននៅចំពោះមុខស្រីអាយរីនក៏ស្ទុះចេញពីលើពូករត់លឿនស្លេវទៅក្រសោបឱបចង្គេះរបស់គេព្រមទាំងងើយក្បាលសួរ គេទាមទាចំលើយភ្លាមព្រោះចិត្តនាងក្ដីអន្ទះសារណាស់ ។ ចង់ដឹងចង់ឮថាលោកប៉ានិយាយអីខ្លះមានធ្វើបាបរាងកាយអនាគតប្ដីខ្លួនឬអត់នាងភយ័នាងបារម្ភ ។
" លំដាប់បងទៅហើយ លោកប៉ាអូនអាចរារាំងបាន?? "ថេយ៉ុង ពោលឡើងទាំងក្អេងក្អាងទាំងដែរមុននេះបើជីមីនបដិសេធខ្លួនក៏មិនដឹងត្រូវធ្វើមិចក្បាលមួយតែឯង ហើយមកទឹកដីគេសួរថា ខ្លាំងអី? ស្ដាប់សនៀងប្រុសកំលោះចប់ស្រីអាយរីនប្រែទឹកមុខធ្វើមាត់ពេបភ្លាមនាងជ្រិញអើយសែនជ្រិញនិងចរឹកប្រុសម្នាក់នេះដល់កំពូលហើយ ។
" យ៉ាងមិចពេបមាត់ស្អី តិចអត់មិនបានរំលោបឥឡូវហ្នឹង "ថេយ៉ុង ធ្វើមុខព្រានបន្ត ឈ្មក់ថើបថ្ពាលនាងមួយខ្សឺតយ៉ាងខ្លាំង ហើយក៏បបូរមាត់មកវិញក្រោមស្នាមញញឹមមានក្ដីសុខ ។
" ឈប់ភ្លាម !! ឆាប់បញឈប់គំនិតរបស់បងភ្លាម បើមិនចង់ឱ្យលោកប៉ាសម្លាប់បង " អាយរីនពោលឡើងដោយទឹកមុខស្មើ គេទើបតែរួចពីស្លាប់ ហើយមកចង់បានស្អី បើជីមីនដឹង មិនសម្លាប់គេហើយទេ ?
" បងនិយាយលេងទេអ្នកណាទៅហ៊ាន បើឪគេនៅឈរចាំមាត់ទ្វាបន្ទប់នោះ "ថេយ៉ុង ដៀងកន្ទុយភ្នែកទៅរកទហវាបន្ទប់អាយរីនក៏ងាកក្បាលសម្លឹងទៅតាម នេះកំុប្រាប់ណាថាលោកប៉ានាងមកឈរនៅខាងក្រៅព្រោះខ្លាច ថេយ៉ុងធវើស្អីខ្លួននោះ? គិតក្នុងចិត្តហើយអត់មិនបាននិងលួចសើច អាយរីន លើកដៃខ្ទប់មាត់សើចខឹខឹ ។
" អត់តែពេលនេះទេ បើបងចង់ទោះឪអូននៅឈរចុងគ្រែគិតថាឃាតបងបានឬ? "ថេយ៉ុង និយាយឮៗបំណងចង់ឱ្យជីមីន ស្ដាប់ឮ ព្រោះគេចាប់បានសម្រឹបជើើងរបស់ពួកម៉ាក ដើរមកដល់មិញៗនេះទេ ។
" បានសម្ដីណាស់ប្រុសសម្អុយ មុននេះអូនភយ័ណាស់" អាយរីន
" ភយ័អី? " ថេយ៉ុង
" ខ្លាចលោកប៉ាធ្វើអីបង "អាយរីន
" វាជាពួកម៉ាកបងណា វាមិនអាចធ្វើអីបងទេ ចេះមកអង្គុបារម្ភទៅកើតក្មេងល្ងង់ " ថេយ៉ុលើកបាតដៃធំកហាស់ទៅជីលក់ក្បាលនាងខ្លាំង ដោយស្នាមញញឹម គេរីកបេះដូងនៅពេលដែរនាងពោលពាក្យថាបារម្ភមនុស្សស្រីដែរសោះកក្រោហះដូចជា ផាកមីនយ៉ាអាយរីនក៏អាច និយាយពាក្យបារម្ភបានដែរ ។ ចំណែកអ្នកដែរនៅឈរខាងក្រៅ កាលបើបានឮប្រយោគផ្អែមល្ហែម បែបនោះក៏មិនចង់រំខាន ជីមីនក៏បស់ជំហានចេញពីមុខបន្ទប់កូនស្រីដោយទុកឱ្យពួកគេមានពេលជាមួយគ្នា ទោះគេខឹងថេយ៉ុងដែរធ្វើបាប ស្រីអាយរីន ឱ្យឈឺក៏ពិមែន តែក៏មិនចិត្តអាក្រក់ដល់ថ្នាក់បំបែកពួកគេដែរ ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now