ក្លិនស្នេហ៍
ភាគ៧៤
" មិនបាច់ប្រញាប់ នាងគង់តែបានងាប់ទេ!!! ឯង ឯង ឆាប់លូនមកឬចង់ឱ្យវាងាប់?? " សឡេងស្រែកកំហកបន្លឺគំរាម អ្នកដែរជាប់ចំណងរួចក៏បន្ត ប្រើកែវភ្នែកកំណាច សម្លឹងទៅរកថេយ៉ុង ។
" ខ្ញុំព្រមហើយ !!! "នាយកំលោះស្រែកកំហកតប រួចបន្តរ លុតចង្គុងទល់និងដី អូសចង្គុងម្ដងបន្តិចៗ ចូលទៅរក ស្រីម្នាក់ដៃទាំងពីរនៅតែបន្តលើកឡើងត្រឹមសៀតផ្កា ទោះដឹងថាគេមិនគួរមកបន្ទាបខ្លួនកហរាបលូនដាក់ស្រីម្នាាក់នេះក្ដីតែគេក៏មិនអាចបណ្ដោយឱ្យស្រីអាយរីនកើតអីជាដាច់ខាតសុខចិត្តស្លាប់ក៏មិនឱ្យ ស្រីម្នាក់នេះប៉ះពាល់អាយរីន ។ នាងតូចអាយរីន ខាំមាត់បង្ហូរទឹកភ្នែកឈឺពាសពេញប្រអប់ទ្រូង ទឹកភ្នែកហូរមិនបាច់ ស្រីតូចងាកមុខចេញពីនាយកំលោះព្រោះមិនអាចទ្រាំមើលគេបានទៀតទេ បេះដូងនាងវាខ្ទិចខ្ទាំអស់ហើយ ។ថេយ៉ុង រំកិលចង្គុងយឺតៗរហូតទៅកៀកនិង ជើងរបស់ស្រីម្នាក់នោះទើបនាយកំលោះ ងើយសមហលឹងមុខនាងដូចជាចង់ស៊ីសាច់ទាំងរស តែស្រីម្នាក់នោះគ្មានអារម្មណ៍ខ្លាចរអាលអីបន្តិចនោះទេ ។
" កុំប្រើក្រស៊ែកភ្នែកបែបនេះមកសម្លឹងយើង អាកូនស្វា " ស្របសម្ដីចុងកាំបិតស្រួច ក៏បានដកចេញពីបំពងករបស់អាយរីន ប្ដូរទិសដៅមករកនាយកំលោះវិញ ។
" ចង់បានស្អីទៀតនាងចង់បានស្អីទៀត ?? " ថេយ៉ុងស្រែកកំហកពេលឃើញឈាមលើបំពងកអាយរីនហុរកាន់តែខ្លាំង ទៅ មុននេះនាងមិនបានញុចចុងធម្មតាតែមានចេតនា ធ្វើឱ្យស្រីអាយរីនមានរបួស ។
" ក្រាបសំពះ បាតជើងយើងទៅ នេះសំពះត្រង់នេះ ! "
" បងថេយ អូនអង្វ កុំ កំុអី ហុឹក បងថេយ៍ កុំណា " សឡេង ស្រែកតបតរបស់អ្នកម្ខាងទៀតធ្វើឱ្យស្រីអាយរីនកាន់តែឈឺចុកចាប់ មិនថាថេយ៉ុងលូតឬសំពះស្រីម្នាក់នេះនៅតែផ្ដាច់ជីវិតខ្លួនដដែរ ។
" មិនហ៊ានឬ?? ចឹងខ្ញុំ បាច់បំបែកក្បាលស្រីឯងហើយណា .. ."សឡេងស្រាៗ ថ្មមៗទន់ភ្លន់ តែកែវភ្នែកបង្កប់ដោយភាពពិសពល់ ឃោឃៅ កំណាច ជាស្រីបីសាច ស្រីឈុតខ្មៅដកកាំងភ្លើងពីគល់ចង្គេះ យកមកភ្ជុងចំថ្ងាស់របស់ស្រីក្រមុំដែរអង្គុយលើកៅអីដៃជាប់ចំណង កាំភ្លើដែរបានដាក់គ្រាប់រួចជាស្រាច់កេះតែកាច់ធនាថា អាយរីនច្បាស់ជាបាត់បង់ជីវិត ពីលើភពផែនដីនេះ ជាមិនខាន ថេយ៉ុងចាប់ផ្ដើមញរ័បបូរមាត់ទទ្រើត កែវភ្នែកក្រហមច្រាលទឹកភ្នែកកូនប្រុស មួយតំណក់ក៏ស្រក់ចុះមក ។ មិនមែនស្រក់ព្រោះតែភយ័ដែរខ្លួននិងត្រូវស្លាប់ តែស្រក់ព្រោះ មកឃើញ មនុស្សស្រីដែរខ្លួនស្រលាញ់ត្រូវមករងទុកបែបនេះ គេទ្រាំមិនបាន ឃើញនាងឈឺឃើញនាងយំ ឡេឈឺចាប់ជាងអាយរីនរាប់លានដងទៅទៀត ។
" ខ្ញុំព្រម !" ថេយ៉ុង បិតភ្នែកស្រែកមួយសឡេង ទើបធ្វើឱ្យស្រីម្នាក់នោះ ងាកមករកគេវិញដោយមុខស្ងួតៗគ្មានជាតិ ដូចជាមនុស្ស វិកលចរិក នាងសើចញឹមៗ ស្ងួតៗ ។ ទើបបោះប្រអប់ជើងទាំង ទៅក្បែរ នុងកន្លែងដេរនាយកំលោះលុតចង្គុងនោះ។
" ហុឹមហុឹម ... " ស្រីម្នាក់នោះក្រហុឹមដើមក ញាក់ជើងតិចៗ ដើម្បីឱ្យថេយ៉ុងដឹងថាគេដល់ពេលត្រូវក្រាបសំពះ បាតជើងខ្លួនហើយ ។
" ថេយ៍..."អាយរីនអួលនិយាយលេងចេញ ចុកណែនពេញទ្រូងសូម្បីតែដកដង្ហើមក៏ពិបាកដែរ អារម្មណ៍របស់នាងពេលនេះមិនខុសពីមនុស្សស្លាប់ទាំងរស់ទេ ។
" អូនត្រូវតែរស់ " ឆ្លើយតបជាមួយមនុស្សស្រីជាទីស្រលាញ់ហើយ បាយកំលោះ ក៏ទម្លាក់ដៃទាំងទល់និងដី ក្បែរបាតជើងរបស់ស្រីម្នាក់នោះ មុននិងទម្លាក់ក្បាលរបស់ខ្លួនយឺតៗ ចូលទៅតាមក្រោយ ទីបំផុតក្បាលរបស់នាយកំលោះក៏បាន បន្ទាប់ទៅក្បែរ និងត្រនាប់ជើងក្ដៅរបស់ស្រីម្នាក់នោះឱ្យទាល់តែបាន ។
"ហាហា !!! " សឡេងសើច ក្អាកក្អាយបានបន្លឺឡើងស្រីម្នាក់នោះឈាន់មួយជំហាន ជាន់លើម្រាមដៃរបស់ថេយ៉ុង ចង្កត់ចូលក្នុង ដី ព្រមទាំងសង្កត់មួយទំហឹង។ នាយកំលោះ នៅស្ងាមទោះការជាន់នោះវាមានភាពឈឺចាប់តែក៏មិនបានបង្ហាញឱ្យមនុស្សស្រីនៅអង្គុយលើកៅអីបានឃើញនោះទេ ។
" សំពះ ម្ដងទឿ ក្រាបសំពះម្ដងទៀត!!! " នាងដកជើងចេញពីម្រាមដៃនាយកំលោះរួចបញ្ជាកឱ្យគេ សំពហខ្លួនម្ដងទៀត ។
" បានហើយ ខ្ញុំអង្វ ប៉ុហ្នឹងបានហើយកុំធ្វើបាបគាត់នាងចង់សម្លាប់សម្លាប់ខ្ញុំទៅកុំធ្វើបាបគាត់" អាយរីនស្រែកយំដោយការឈឺចាប់ ពេលនេះពាក្យថាឈឺវានៅតិចណាស់ បើប្រើសម្រាប់នាងពេលនេះ ។
ផាំង!!! ផាំង!!!
ស្នូរ ឡេងកាំភ្លើងបន្លឺឡើងយ៉ាងរន្ទឺ ។ មិនឱ្យខកចិត្តស្រីម្នាក់នោះក៏បំពេញបំណងស្រីអាយរីន ពីគ្រាប់ផ្ដាច់យកជីវិត ឈាមបានខ្ទាត់ប្រលាក់ពាសពេញកាំភ្លើខ្លីរបស់ស្រីឈុតខ្មៅ អាយរីន បិទភ្នែកងើយក្បាលលើបង្អែកកៅអីឡើងបាត់មាត់បាត់កខណ: នៅលើ ថ្ងាស់មានបៀមជាប់នូវគ្រាប់កាំភ្លើង ឈាមចាប់ផ្ដើម ហូរចេញពីថ្ងាស់ស្រោចមកដល់ភ្នែកនិងផ្ទៃមុខរលោងឱ្យប្រែជា ក្រហមច្រាល ឆ្អាមពេញទី ។
" អាយរីន!!! " ថេយ៉ុងស្រែកឡើងភ្លាតសឡេងស្រែកឡើងចង់បែកបំពងក...
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔