ក្លិនស្នេហ៍
ភាគ២៨
" ចៅហ្វាយ...សុ...សុំ..សុំទោសទាន ! " សឡេងនាយជំនិតបន្លឺឡើងកាត់បរិយាកាស ធ្វើឱ្យកម្លោះក្រមុំរហស័ដកខ្លួនចេញពីគ្នា លឿនដូចជាភ្នែកបន្ទោល ថេយ៉ុង ក៏ប្រញាប់ដើរត្រុយទៅអង្គុយលើតុធ្វើការធ្វើជាយកឯកសារមកពិនិត្យមើល ។
" ខ...ខ្ញ..ខ្ញុំ ទៅសិនហើយ " និយាយដោយសឡេងរដិប រដុប ហើយក៏ដកខ្លួនចាកចេញជាប្រញាប់ ទាំងភយ័មិនទាន់បាត់នៅឡើយ ចេញទៅដល់ទ្វាអូសហ្វី រាងតូចលូកដៃស្ទាបចង្វាក់បេះដូងដែរកំពុងតែលោតញាប់នោះ មិចក៏ប្រុសម្នាក់នេះចេះតែធ្វើឱ្យនាងញាប់ញរ័ម្លេះ? វាមិនមេនជាលើកតំបូងទេដែរគេចេះតែធ្វើបែបនេះរាប់ដងទៅហើយ ពិតជាចង្រៃមែន ។" មានការអី ? " ពេលដែរឃើញអាយរីនចេញទៅផុត ថេយ៉ុងក៏បន្លឺសឡេងសួរទៅកាន់នាយជំនិតដែរឈរឱនមុខចុះ យកដៃឱបចូលគ្នា ក៏ព្រោះតែមិនចង់ឃើញចរឹកព្រាន នេះអី គេលេងស្អីគេនិងចំម្លែកមែន ស្ដាប់ប្រយោគចៅហ្វាយ រួច ទើបនាយកម្លោះ ឈានជើងចូលទៅរកតុធ្វើការរបស់ចៅហ្វាយនាយ ។
" បានvideo ថ្មីនៃការកើតមាន ឧបទ្ទវហេតុ របស់អ្នកនាងប៊ែលហើយទាន " ជេយ៍ ពោលចប់ក៏ឈានជើងយក ហ្វាល មួយ ដែរមានផ្ទុក video clip ដែរទាកទងជាមួយនិង សកម្មភាព ជនសង្ស័យ ដែរ លបលួចវាយប្រហារ ប៊ែលីណាកាលពីប៉ុន្មានខែមុននោះ មកដាក់លើតុឱ្យចៅហ្វាយប្រុស ។ ថេយ៉ុង លូកដៃយក ហ្វាល់មួយគ្រាប់នោះយកមកក្ដាប់ចូលក្នុងប្រអប់ដៃ នាយកម្លោះក្ដាប់ ណែនឡើងប៉ោងសរសៃដៃខណ:ពេលដែរពេលនេះកំហឹងកំពុងច្រាស់ច្រាលឡើងមកសារជាថ្មី ។
" ចេញទៅ " កំហកមួយប្រយោគ ដេញនាយជំនិតម្រាមដៃដែរក្ដាប់ ហ្វាលមុននេះ ក៏លាម្ដងបន្តិចៗ រុញហ្វាលចូលក្នុងកំព្យូទរ័ ។ ចំណែកឯអ្នកដែរមានងារត្រឹមនាយជំនិតក៏ឈានជើងថយក្រោយ ឱនក្បាលមានគំនាប់ ហើយក៏ដើរចេញទៅ ។ ហ្វាលកំពុងតែតំណើរការបើ ដោយត្រូវរងចាំការ ដោនលោត ១០០%ទើបអាចបើកបាន បើគិតជានាទីប្រហែលជា ៣៥នាទី ថេយ៉ុងអង្គុយ លើកៅអីធ្វើការទាំងចិត្តអន្ទះសារសឹងតែដាច់ខ្យល់ស្លាប់ ។ ស្របពេលដែរកុំព្យូរ័ដើរមិនទាន់បាន ១០%ផងនោះ ប្រុសកំលោះយកដៃញីសៀតផ្កាតិចៗបង្ហើបនៅភាពតានតឹង ក្នុងខ្លួន គេរងចាំ ពីមួយនាទីទៅមួយនាទី តែកុំព្យូទរ័ដូចជាមិនតំណើរការនៅក្នុងហ្វាល់ដូចវាដូចជាមានប្រនព្ធ័ការពារអ្វីម្យ៉ាងទើបអាចបើកបាន ។
ទ្រឺតៗ !!
សឡេងទូរសព្ទ័បានបន្លឺ ញរ័ទ្រឺតៗនៅលើតុធ្វើការ ថេយ៉ុងដកភ្នែកចេញពីកុំព្យូទរ័បន្តិចងាកមកសម្លឹង ទូរសព្ទ័ដែរកំពុងតែ ញរ័មិនដាច់ ម្រាមដៃកម្លោះក៏លូកយកទូរសព្ទ័មកកាន់និងដៃមុននិងអូសលើកស្គ្រីន បន្តយកមកផ្ទប់និងត្រចៀក ។
" យ៉ាងមិច? " ចោលប្រយោគឡើងសោះកក្រោះ រងចាំការឆ្លើយតបពីអ្នកដែរទូរសព្ទ័ មក ទាំងរក្សាទឹកមុខមាំ មិនព្រមដកភ្នែកចេញពីកុំព្យូទរ័ ។ ហើយការសម្ដីបែបនេះ គេមិនដែរប្រើជាមួយអ្នកណាក្រៅពីជុងហ្គុកពួកម៉ាកស្លាប់រសរបស់គេទេ ។
( រវល់ស្អីម្លេះទើបតែទៅមិនចង់លើក? ) ជុងហ្គុកកំហកតិចៗខណ:ពេលដែរបើកសឡេងឮៗ ឱ្យស្រីប៊ែលបានស្ដាប់ជាមួយគ្នា មួយរយ:នេះថេយ៉ុងមិនដែរផ្ងើសារទៅលេងក្មួយនោះទេ ទើបបង្កឱ្យស្រីប៊ែលកើតចិត្តនឹករលឹកលោកពូជាខ្លាំងម្យ៉ាងពេលនេះនៅឆ្ងាយពីគ្នាខ្លាំងណាស់ ។
" មួយរយ:នេះមានរឿងត្រូវដោះស្រាយ ចុះស្រីប៊ែលយ៉ាងមិខដែរ ? មួយរយ:នេះមិនបានផ្ងើសារទៅរកទេ " ថេយ៍គេនៅតែបែបនេះ បែបនេះមកជាង២០ឆ្នាំហើយ ទោះជានឿយហត់យ៉ាងណា មនុស្សដែរគេសួរសុខទុកមុនគេគឺជាស្រីប៊ែលក្មួយស្រីជាស្រលាញ់របស់គេ ។ ថេយ៍ស្រលាញ់ប៊ែលណាស់រហូតហួរព្រំដែនពូនិងក្មួយទៅទៀត ប៉ុន្តែខណ:ពេលដែរក្មួយស្រីមានមនុស្សក្នុងបេះដូងទៅហើយនោះ នាងស្រលាញ់ពួកម៉ាកគេយ៉ាងនេះ តើគេដាច់ចិត្តជ្រៀតជ្រែកដែរឬ? មែនហើយគេសុខចិត្តឈឺចាប់ ឱ្យតែ ប៊ែលីណាមានក្ដីសុខ តើមានអ្នកណាដឹងទេ ខណ:ពេលដែរជុងហ្គុកធ្វើឱ្យនាងឈឺ ធ្វើឱ្យនាងយំ គេឈឺកំរិតណា? មេនហើយគ្មានអ្នកណាដឹងក្រៅពីគេខ្លួនឯងនោះទេ គេលាក់បានយ៉ាងល្អសូម្បីតែស្រីប៊ែលក៏មិនបានដឹងថាគេគិតអ្វីលើនាងដែរ ។
( ចុះឯងយ៉ាងមិចហើយ ស្លាប់ឬនៅ? ) ជុងហ្គុកនិយាយបន្លំព្រោះស្មានដឹងថាពួកម៉ាកកំពុងតែគ្រាំគ្រាចិត្តមេនហើយ គេជាមនុស្សប្រុសជាពួកម៉ាកថេយ៉ុង ថេយ៉ុងស្រលាញ់អ្នកណាចូលចិត្តអ្នកណា រឿងអីគេមិនដឹងនោះ?
" បើស្លាប់អាចនិយាយជាមួយឯងបានទេ?? កុំពូកែរំខានប្រសាធខ្ញុំពេក " ថេយ៉ុងកំហក តិចៗតាំងពីបានស្រីប៊ែលធ្វើប្រពន្ធមកឃើញថាសម្ដីបានជាងមុនឆ្ងាយណាស់ ប្រហែលជាកាច់ចង្កូមខ្លាចោលខ្លះហើយទេដឹង ។
( បើសិនជាស្លាប់ក៏គួរតែរកកូនបន្តត្រកូលដែរពិតទេ មិនដឹងទេអ្នកណាណ៎ដេញឱ្យខ្ញុំយកប្រពន្ធតែរហូតមកដល់ពេលនេះខ្ញុំមានកូននៅក្នុងពោះស្រីប៊ែល ៧ខែទៅហើយអាអ្នកខ្លះមិនឃើញមានស្រីញីណាមួយមកនាំឱ្យខ្ញុំបានស្គាលឱ្យប្រាកដ ប្រជាសោះ នែ៎អាថេយ៍ តិចងាប់អត់កូនស្នងត្រកូលវើយ!! ) ជុងហ្គុករៀបរាបវែងដូចជាខ្សែងខ្លែង ធហវើឱ្យអ្នកអង្គុយលើរទះដូចជាប៊ែលីណា នោះសើចឡើងតិចៗដោយមិនាបមលឺសូសឡេង នាងតូចញញឹមខ្ចឹប អាយុជិត៥០ហើយម្នាក់ៗនៅតែឈ្លោះគ្នាដូចជាកូនក្មេងទៅកើត ។ ចំណែកអ្នកដែរស្ដាប់តាមរលកធាតុអាកាសនោះវិញ បែរជាក្ដៅស្លឹងត្រចៀក ។
" បើឯងទើសទាល់រឿងខ្ញុំគ្មានប្រពន្ធណាស់ បង្កើតកូនជាមួយស្រីប៊ែលឱ្យ ៤ ១០នាកមកជាតិនេះខ្ញុំមិនយកប្រពន្ធទេ បានហើយ រវល់ណាស់! " ថេយ៉ុង កំហកតបពួកម៉ាករួចក៏ទម្លាក់ទូរសព្ទ័ចុះទាំងខឹងទាំងមួរម៉ៅ នេះវាកម្មពាមេនហើយណាពីមុនគេនេះជាអ្នកដេញ ស្ដីឱ្យជុងហ្គុក មិនមានកូនស្នងត្រកូលប៉ុន្តែមកដល់ពេលនេះទើបគេដឹងច្បាស់ថាគេនេះឯងដែរជាអ្នកអត់កូនស្នងត្រកូលពិតប្រាកដ ។ ថេយ៉ុងទម្លាក់ទូរសព្ទ័ចុះចេញពីត្រចៀកទម្លាក់ចោលលើតុរួចក៏ សម្លឹងទៅរកកុំព្យូទរ័ ខណ:ពេលដែរ video នោះ download បានល្មម ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Acciónនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔