ក្លិនស្នេហ៍
ភាគ៧០
" ដូចពួកហិតកាវ " ថេយ៉ុងពោលសើចឡើង ក្អឹកពេលឃើញនាងពាកអាវធំៗវែងដល់ចង្គុង ស្លៀកខោខប៊យជើងធំ ហៀរជើង ទើបនាយកំលោះដកដសចេញពីចង្ការកើមរបស់ខ្លួនរួចទៅចាប់ នាងឱ្យឈប់បង្វិលខ្លួនទៀតវាគួរឱ្យវិលមុខណាស់។
" គួរឱ្យស្អប់ណាស់ " នាងលើកដៃគួរទ្រូងគេមួយដៃ ឮសូរតែឌឹប កំលាំងដៃធ្ងន់អត់ធ្មមបន្តិចម៉ងហើយ ។ " និយាយលេងទេ តែបើប្ដូចេញក៏ល្អបន្តិច អូននិងក្លាយជាអ្នកម៉ាក់គេហើយមិនត្រូវធ្វើខ្លួនបែបនេះទៀតទេ " ថេយ៉ុងចាប់ប្រអប់ដៃអាយរីនមកថើបក្សឺតៗក៏បន្លប់ ប្រដៅនាងខ្លះ២០ឆ្នាំហើយមែនក្មេងទៀតទេ បើរៀបការនិងគេមែននោះនាងមានតួនាទីច្រើនដែរត្រូវបំពេញ ជាម្ដាយជាភរិយា ជាលោកស្រីក្រកូលគីម ចៅហ្វាយស្រីក្រុមហ៊ុនហាងស្រាក្រហម នាងត្រូវបង្ហាញឱ្យអ្នកជំនួយផកសែងបានឃើញ ក្នុងនាមជាភិយា គីម ថេយ៉ុង និងចូលរួមកម្មវិធីធំៗក្នុងសង្គមជាច្រើន ចេញមុខតាមTVទៀត បែបនេះគេត្រូវតែ បង្រៀននាងឱ្យហើយ ជាកូនស្រីអ្នកមានកើតក្នុងត្រកូលអភិជនក្ដី តែការជួបជុំក្នុងសង្គម ឬកម្មវិធីផ្សែងនាងមិនដែរធ្លាប់ទេដូច្នេះត្រូវការឱ្យគេ ជាអ្នកបង្ហាត់បង្រៀន ។
" បងមិនចូលចិត្តឬ " អាយរីន ងើយសម្លឹងមុខថេយ៉ុង នាងដឹងខ្លួនថាការតែងខ្លួននាងវាមិនសូវជាល្អបើបណ្ដើរចេញទៅក្រៅជាមួយគេច្បាស់ណាស់ថាមនុស្សមើលមកគិតថានាងជាក្មេងស្ទាវ ។
" បើប្រាប់ថាមិនចូលចិត្តអូនជឿរទេ?? " ថេយ៉ុង
" ចង់ឱ្យផ្លាសប្ដូរទេ" ស្រីតូច លើកចិញ្ចើមចូលគ្នាបើគេ និយាយពាក្យអូខេ តែមួយម៉ាត់នាងរីករាយផ្លាស់ប្ដូដើម្បីគេ ។
" ផាក មីនយ៉ាអាយរីន ! "ថេយ៉ុង
" ហុឹមមម? " អាយរីន
" បងមិនមែនឲ្យអូនមកផ្លាសប្ដូរដើម្បីបងទេ បងស្រលាញ់អូន ទោះអូនស្លៀកពាក់ដូចជាក្មេងហិតកាវក៏បងនៅតែស្រលាញ់តែ ការស្លៀកពាក់ត្រូវមើលតាមកាល:ទេស: ថានៅទីណាស្លៀកបែបណា ក្នុងកម្មវិធីនេះគេស្លៀកបែបនេះក្នុងកម្មវិធីនោះគេស្លៀកបែបនោះ ហើយចំណង់ចំណូលចិត្តអូនបែបណាក៏ស្លៀកទៅបងមិនហាមទេ " ថេយ៉ុង និយាយរៀបរាប់យ៉ាងវែងអន្លាញតែមានហេតុផល លើកឡើង ដើម្បីឱ្យនាងយល់ថាគេចង់ឱ្យនាងល្អ នាងនៅក្មេងការប្រលូក ក្នុងសង្គម ក៏មិនដែលបានឈានជើងចូលតែបើសិនធ្វើជាដៃគូជីវិតរបស់គេ រឿងទាំងនេះគឺនាងគិចមិនផុតទេ ។
" ចាស់ លោកប៉ាបង " អាយរីនពោលឡើងញញឹមក្ចឹបហើយក៏ស្រវាឱបចង្កេះកំលោះពេញដៃ នាងយល់ស្របនិងសម្ដីគេគ្រប់យ៉ាង និងព្យាយាមរៀនអ្វីដែរគេបាន ប្រាប់ ។
មិនយូរប៉ុន្មាន ពេលរំឡលងអាធ្រាតក៏ឈានជើងចូលមកដល់ ថេយ៉ុងបានបញ្ជា ឱ្យនាយជំនិតបើកឡានជូនខ្លួននិង អនាគតភរិយាយ មកដល់ប្រលានយន្តហោះ ហើយក៏បន្ត ដឹងដៃនាងក្រមុំ ឡើងយន្តហោះជាមួយគ្នា ហើយវិនាទីបន្ទាប់ សឡេងយន្តហោះក៏បានបន្លឺឡើង នាំរាងកាយ កអ្នកទាំងពីឆ្ពោះទៅកាន់ប្រទេសកូរ៉េ ។ នៅក្នុងយន្តហោះបន្ទប់vip ថេយ៉ុងប្រែជាស្ងាត់អារម្មណ៍គិតតែពីនេះពីនោះមិនឈប់ជាពិសេសរឿងពួកម៉ាក់នេះ ឯងមិនដឹងថាទៅត្រូវប្រុស ជីមីន បាញ់បំបែក ស្រទះក្បាលឬអត់ ។
" កើតអីហ្នឹង មិចក៏ត្រជាក់ចុងដៃចុងជើងម្លេះ? " អាយរីន ស្រវាចាប់ប្រអប់ដៃ នាយកំលោះតាំងពីឡើងឡានមិនឃើញគេនិយាយអ្វីសោះអង្គុយស្ងៀមៗ ។
" បងមិនស្រួលខ្លួន " ថេយ៍ ឆ្លើយឱ្យរួចតែពីមាត់ការពិតបារម្ភពីរឿងប្រុសមីនទៅវិញទេ គេមិនដឹងនិយាយពីណាទៅណា គេជាពួកម៉ាក់និងគ្នាតែបែរជាមកបំពាន្ធលើកូនស្រីពួកម៉ាកទៅវិញ បើសិនជា កើតលើកូនស្រីខ្លួនគេក៏ប្រហែលជាទប់កំហឹងមិនបានដូចគ្នា ។
" មិនមែនមកពី ត្រូវជួបលោកប៉ាទេដឹង? ក្រែងបងនិយាយថាលោកប៉ាជាពួកម៉ាក់ន៊បងហ្អេសហេតុអីត្រូចខ្លាច?? គេតាមសម្លាប់មិនឃើញខ្លាចមកខ្លាចត្រឹម ជួបលោកប៉ារបស់ប្រពន្ធ ?? " អាយរីន លួងលោង ដោយនិយាយឱ្យគេសើចឡើងបន្តិច ការពិតនាងក៏កង្វល់នរណាក៏ដឹងថាលោកប៉ាកាច ស្រួលមិនស្រួលនាំនិយាយត្រូវគ្នា បែកមាត់រាងខ្លួន ។
" បងមិនខ្លាចនិងប្រឈមនិងប៉ារបស់អូនតែខ្លាចថាវាមិនយល់ហើយយកអូចេញពីបង "ថេយ៉ុងពោលឡើងដោយកង្វលក្នុងចិត្ត គេចាស់ណាស់ហើយ តើអាចទេ ជីមីនព្រមលើកកូនស្រី របស់ខ្លួនឱ្យគេនោះ ។
" ហើយបងព្រមឱ្យលោកប៉ាយកអូនទៅ?? "អាយរីន
" មិន ! បងមិនព្រមដាច់ខាត់ !! " ថេយ៍
" បើចឹង កុំទៅកង្វល់ និងរឿងដែរមិនទាន់កើតជួនវាមិនអាក្រក់ដូចបងគិតទេ " នាងលើកទឹកចិត្តគូរស្នេហ៍ដោយការលើកដៃទៅ ទះលើប្រអប់ដៃគេថ្មមៗ ផ្ដល់កំលាំងកាយកំលាំងចិត្តដល់គេ ឱ្យយកឈ្នះចិត្ត លោកប៉ាបាន ថេយ៉ុងញញឹមជាប់ហើយក៏ទាញ់ក្បាលនាងមកក្បា ព្រមទាំងប្រថាប់បបូរមាត់លើថ្ងាស់នាងមួយក្សឺតយ៉ាងវែងទើបបន្តទាញកាយតូចឱបជាប់ទ្រូង ។
រយះពេលជាង១០ម៉ោងបានកន្លងផុតទៅ យន្ត ក៏បាន ចុះនៅអាកាយាន្តដ្ឋាន អុីនឆុន ថេយ៉ុងបានឱ្យមនុស្សត្រៀមឡានរងចាំរួចជាស្រាច់ គ្រាន់តែមកដល់ ភ្លាមឡានក៏មកដល់ភ្លេច។
" លោកម្ចាស់ឱ្យមកទទួល " នាយអ្នកបើកឡានពោលឡើងព្រមទាំងបើទ្វាឡានពណ៌ខ្មីរួចជាស្រាចរងចាំ ថេយ៉ុងនិងអាយរីន ដោយមាន គ្នីគ្នាប្រមានជា៦នាក់ ទៀតនៅឈរពីក្រោយ ឃើញបែបនោះ អាយរីននិងថេយ៉ុងក៏សម្លឹងមុខគ្នាមុន និងបោះជំហ៊ានឈានចូលទៅអង្គុយក្នុងឡានខ្មៅសេរីទំនើប អាយរីនក្ដាប់ ប្រអប់ដៃកំលោះជាប់ នាងមានអារម្មណ៍ដឹងថាលោកប៉ាមិនស្រួល ព្រោះគ្រាន់តែមកទទួលមនុស្សតែពីរនាកគាត់បើមនុស្សរហូត ៧នាក់មក ទទួល បើកឡានអមឆ្វេងអមស្ដាំ។ ពេលឃើញនាង ក្ដាប់ដៃខ្លួនរហូតបែកញើសថេយ៉ុងក៏ទះ ប្រអប់ដៃនាងក្រមុំ ដើម្បីបញ្ជាក់ថាវានិងមិនអីគ្មានអីកើតឡើងទេ ។ ប្រើពេលប្រហែលជា២០នាទីឡានរបស់ ត្រកូល ផាកបានលូតនចូលមកដល់ភូមិគ្រឹះដល់ស្គឹមស្កៃងើយសម្លឹងសឹងតែបាក ក ។
" អ្នកនាង ឡើងទៅក្នុង ចំណែកអ្នកដែរនៅសល់លោកម្ចាស់បញ្ជាឱ្យទៅជួប នៅរៀនហាលជាន់ទីបួន "ឈានជើងចុះពីឡានមិនទាន់បាន មួយនាទីសឡេង កូនចៅរបស់ពួកម៉ាកក៏បន្លឺឡើងធ្វើឥ្យថេយ៉ង សង្រឺតធ្មេញ ឮក្រេតក្រត់ ប្រដៅកូនចៅរបៀបណា ទើបគ្មានសុជីវធម៌បែបនេះឬកាត់ទៅចៅហ្វាយវា ?? ថេយ៉ុងរអ៊ូតែក្នុងចិត្តតែក៏មិនហ៊ាននិយាយព្រោះពេលនេះមកក្នុងនាមជាកូនប្រសារ មិនហ៊ានធ្វើអីផ្ដេសផ្ដាសខ្លាចគេលេងលើកកូនស្រីឱ្យ ។
" បងថេយ៍..."អាយរីនអេះអុញមិនចង់ចេញពីគេខ្លាចថាលោកប៉ាធ្វើបាប វាយដុំអីបែបនិង ទើបនាងកង្វល់ក្នុងចិត្តចង់ទៅជាមួយគេដែរ ។
" ឆាប់ទៅសំរាងទៅបន្តិចបងទៅរក " ថេយ៉ុងនិយាយដោយញញឹមជឿរជាក់ថាគេច្បាស់ជាចរចាជាមួយជីមីនបាន យ៉ាណា ជីមីនមិនសម្លាប់ពួកម៉ាក់៉ងទេ បន្ទាប់ពីឃើញរាងតូចឡើងទៅផុត ថេយ៉ុងក៏ឡើងទៅជាន់ទីបួនតាមអ្វីដែរ កូនចៅរបស់ពួកម៉ាកប្រាប់
" អាប្រុសមីន..." ថេយ៍យ៉ុង បង្អូសសឡេងដូចជាស្ទាក់ស្ទើនៅក្នុងការនិយាយ ពេលឃើញផែនខ្នងពួកម៉ាកឈរច្រត់ចង្កេះស្កេហស្កាងនៅរានហាល គេបាននិយាយហើយថាគេមិនបានខ្លាចក្នុងការមកប្រឈមនិងមុខពួកម៉ាកទេ តែការពិតមិនដូចអ្វីដែរនិយាយទេ ដូចទើបពេញកំលោះម៉ែ ឱ្យទៅជួបឪក្មេចចឹងហាស៎ ។
" រំលោប កូនស្រីខ្ញុំមកប៉ុន្មានដង??? " ប្រយោគរឹងកំព្រឹសរបស់លោកម្ចាស់ផាកជីមីនបន្លឺឡើងធ្វើឱ្យថេយ៉ុងលេបទឹកមាត់ក្អឿកៗ ជីមីននិយាយទាំងមិនទាំងសូម្បីងាកមុខមកសម្លឹងពួកម៉ាកសឡេងរឹងៗបានបញ្ជាក់យ៉ាងច្បាស់ថាកំពុងតែខឹងថេយ៉ុង ខឹងខ្លាំងណាស់ ។
" ឯងដឹងរឿងហើយហ្អេស ?? " ថេយ៉ុងដើរទៅក្បែបង្កាន់ដៃ ស្ពានឈរទទឹមនិងពួកម៉ាក់ ថាទៅបើតាមធម្មតាគេ មិនញញើត ជាមួយ ជីមីនទេ តែដល់ពេលយើងធ្វើបាបកូនស្រីគេក្នុងចិត្តចេះតែខ្លាចឪគេបាញ់បំបែកក្បាល អីចឹង ហូវ ។
YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔