Episode:49

237 8 0
                                    

ក្លិនស្នេហ៍
ភាគ៤៩
សឡេងបទភ្លេងឡើងអន្លងអន្លូច ជាមួយ ទិត្យភាពយ៉ាងស្ងៀមស្ងាត់នៅក្នុងហាងស្រារបស់ ប្រុសកម្លោះគីម ថេយ៉ុង អាយរីនស្លៀក រ៉ូបខ្មៅសាច់រលោងត៉ាងប្រណិត មានប្រវែងលើភ្លៅ ថែមទាំងមានឆែកបញ្ចេញសាច់ភ្លៅសរខ្ចី ផ្នែកខាងលើ មានដៃតូចឆ្មា ផ្ទៃខាងក្រោយវាលដល់គល់ចង្គេះបង្ហាញផែនស្នងសរខ្ទី រាងតូចស៊ក ម្រាមដៃឱបក្រសោកកៀកដើមដៃប្រុសជេយ៍ ថែមទាំងងើបសម្លឹងញញឹមពព្រាយដល់គូរបណ្ដើរអូសទាញឱ្យនាយកម្លោះញញឹមតាមឡើងក្ដីសុខតែម្ដង ។
" ចៅហ្វាយ ថ្ងៃនេះអូនអាយ មិនធ្វើការ នាងសុំ មកអង្កុយលេងនៅទីនេះ " នាយកម្លោះជេយបន្លឺសឡេង ក្រោយពេលប្រទះឃើញ ចៅហ្វាយប្រុសនៅក្នុងហាង ចំណែកថេយ៉ុងឯណេះ កាលបើបានឮប្រយោគនាយជំនិតហើយ ក៏ងួកក្បាលតប តែទឹកមុខវិញងាប់ដូចចែកទ្រព្យមិនស្មើរ ។ តើអ្នកណាទៅមុខរីកបាន បើឃើញមនុស្សស្រីខ្លួនទៅដើរកៀកដៃប្រុសផ្សែងនៀក ? ថេយ៉ុងសម្លឹងនាងតូចពីលើដល់ក្រោមអាយរីនញញឹមតបទាំងបបូរមាត់ក្រហមឆេះ មែនហើយនាងឌឺគេហើយយ៉ាងមិច?
" មនុស្សស្រីល្អឯណាដោយគ្រាន់តែ បែកគ្នាភ្លាមស្រាប់តែមានប្រុសភ្លែតនោះ? " ថេយ៍ ពោលឡើងទាំងសង្រឺតជើង ធ្មេញ ខឹងឡើងងឺងស្លឹកត្រចៀកពេលជេយ៍ទៅបាត់នាយក៏មានពាក្យផ្លែកផ្កាអោយស្រីអាយតែម្ដង ពេលនៅក្បែរគេតែខ្លួនដូច ប្រុស បែកមិនទាន់បានប៉ុន្មានថ្ងៃតែងខ្លួនដូចម៉ូដែល ។
" ហើយយ៉ាងមិច ឬចង់ឱ្យខ្ញុំ នៅត្រាំត្រែង ដូចជាប៊ែលីណា ទ្រាំជាមួយ ពួកម៉ាក់លោក? បែបនោះត្រូវសុំទោសផង ព្រោះខ្ញុំមិនបានទុកសោកបោកប្រាណដោយសារមនុស្សប្រុស! "អាយរីន និយាយចប់ក៏ឈានជើងថយក្រោយដើរទៅអង្គុយកៅអីខ្ពស់លើកជើងកងអន្លាក់ខ្លាបង្ហាញសាច់សរដល់គល់ភ្លៅឃើញបែបនោះថេយ៉ុងក៏រហស័ដោះអាវក្រហ្សេហ៍របស់ខ្លួនយកទៅក្របលើភ្លៅរបស់នាង ។
" ឆាប់ទៅប្ដូរឈុត ហើយឈប់ស្លៀកបែបនេះទៀត !!" ថេយ៉ុងកំហកដោយសឡេងមាំ មើលនាងស្លៀកពាកចុះ ឆែកលើឆែកក្រោម បង្ហាញអោយអាណាមើលនៀក?
" ទាកទងអីនិងលោក? ខ្ញុំមកទីនេះក្នុងនាមជាភ្ញៀវ មិនមេនកូនចៅ ហើយត្រូវស្ដាប់លោក? ពាក់ពន្ធ័អីនិងគ្នាដែរ? " អាយរីន ចោលសម្ដីរួចក៏លើស្រាក្រហមមកផឹក ក្អឹកៗមិនខ្វល់ពីក្រស៊ែភ្នែករបស់ប្រុសថាគេកំពុងតឬខឹងនាងសឹងតែឡើងឈាមស្លាប់ទៅហើយ ។
និយាយដល់ត្រង់នេះក៏ធ្វើឱ្យប្រុសកម្លោះស្ងាត់ខណ:ពេលនោះ រេនហ្សា ក៏ចូលមកត្រូវសាច់ការ ល្មម ។
" ថេយ៍យ៉ុង ចាំយូរទេ? "រេនហ្សា ឧទានឡើងលោមកឱបដើមដៃថេយ៉ុងបង្ហាញពីភាពស្និតស្នាលលើសពីអ្នកស្គាល់គ្នា ។
" មិនយូរទេ សម្រាប់ រេន យូរយ៉ាងណាក៏ខ្ញុំចាំបាន " ថេយ៉ុងលូកដៃក្រសោបចង្គេះរេនហ្សា ញញឹមពព្រាយ ឌឺដងផ្លែផ្កាឱ្យយនាងក្រមុំ គេដេញនាងសុំបែកនាងធ្វើឱ្យនាងស្អប់ដើម្បីឱ្យនាងនៅឱ្យឆ្ងាយពីគេ តែមុនមែនឱ្យនាងមកផ្លែផ្លាកឌឺដងទេ បើចឹងដដែលគេបែកនាងធ្វើអី ? ថេយ៉ុរិតកម្លាំងដៃកាន់ែខ្លាំទាញេាងកាយរេនហ្សាចូលក្បែរ ធ្វើឱ្យបេះដូងក្រមុំរីកមាឌជ្រៀពេញទ្រូង រេនសម្លឹងមខប្រុសកម្លោះទាំងក្ដីសុខ បន្តនៅស្ងៀមឱ្យគេ ឱបក្រសោបបន្ត ដោយមិនបដិសេធ ។
" សម្ដីផ្អែមដល់ហើយ អេ នេះ អ្នករត់តុថ្ងៃមុនទេតើស?? ពេលនេះដូចជាគ្រាន់បើម្លេះ" រេនហ្សា បេះដៃចេញពីដើមដៃថេយ៉ុងលើកមកឱបជុះវិញទ្រូងខ្លួនឯង ដើរចុះដើរឡើងសម្លក់សម្លឹង ស្រីអាយរីនមិនឈប់មែនហើយ ថ្នាក់ថេយ៉ុងក៏ផ្លឹកដែរ បើមិនមែនបែកគ្នាមុនអាយរីនប្រហែលជាត្រូវភ្លឹបៗរបស់ប្រុសថេយ៍ហើយ ។
" គ្រាន់បើមិនគ្រាន់បើ វាអត់ទាកទងនិងនាងទេ សំខាន់ខ្ញុំចូលផឹក ខ្ញុំមានលុុយចេញថ្លៃស្រា មិនមែនមកផឹកដើម្បីទាកប្រុសផឹកស៊ីហ្វីរាល់ពេលដូចជានាងនោះទេ " អាយរីនទម្លាក់កែវស្រាចុះពីដៃលូកដៃទាញលុយសុទ្ធមួយដុំ ដាក់លើតុដើម្បីឱ្យបុគ្គលិក គិតលុយ ព្រមទាំងចុះពីលើកៅអីដើមកប្រឈមនិងរេនហ្សាទាំងមុចកាចៗ ។
" ប្រុសម្នាក់ដែរនាងកំពុងតែឱបដៃនេះ ខ្ញុំស៊ីរួចហើយ សោះកក្រោះណាស់ គ្មានជាតិ! យកទេ? ខ្ញុំឱ្យ " អាយរីន ឱនទៅក្សឹបដាក់ត្រចៀក រេនហ្សា តិចៗ បង្កឱ្យនាងក្ដៅមុខឆេវ ប្រទាំថងាកមុខចេះពីរេនហ្សាកែវភ្នែកមុតដែរ បង្កមកពី eyeshadow បាញ់ទៅអតីតសង្សារឱ្យក្ដៅក្រហល់ក្រហែយភ្លាម មែនហើយទោះនិយាយតិចៗ ក្សឹបៗ ជាងនេះ ប្រយោគទាំងនោះក៏មិនអាចរំលង រន្ធត្រចៀកនាយកម្លោះបានដែរ ពោលចប់ស្រីតូចក៏ ទាញដៃរ៉ុបដែរធ្លាក់នោះឡើងយឺតៗ មុននិងឈានជើងដើរចេញទៅ ។ ចំណែករេនហ្សាបានត្រឹមតែក្ដាប់ដៃខឹងឡើងក្ដៅមុខ ចង់ចេញផ្សែងតាមត្រចៀកចង់ដឹងថានាងបានស៊ី ថេយ៉ុង ដូចដែរនិយាយឬអត់ តែខ្លួន មិនបានត្រូវជាអ្វីនិងថេយ៉ុងទើបបានត្រឹមស្ងាត់ ទាំងចិត្តនោះក្ដៅឡើងអន្ទះអន្ទាញ ចង់តែហក់ទះទប់អាយរីនឱ្យតាមចិត្តខឹងនៅពេលនេះតែធ្វើមិនបាន ព្រោះខ្លួនត្រូវបំពេញតួនាទី ជាទេពធីតានៅក្នុងក្រស៊ែភ្នែករបស់ ប្រុសថេយ៉ុង បន្ត ។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now