episode:08

320 8 0
                                    

ក្លិន ស្នេហ៍
ភាគ៨
ស្ដាប់សម្ដីរបស់ អាយ ចប់ធ្វើឱ្យកម្លោះជេយ៍ ឯណេះជ្រួញចិញ្ចើមឡើងមកភ្លាម នេះសម្រាច់ថាមកដាក់ពាក្យធ្វើការឬមកសុំបាយញាំឱ្យ ប្រាកដ ជេយ៍ សម្លឹង នាងតូចពីលើដល់ក្រោមគ្មានសន្លោះ រូបរាងពណ៌សម្រុល ស្បែក ដៃជើង ម្រាមស្រលូន មិនសមជាកូនអ្នកអត់នោះទេ ។
'' ទីនេះមិនមេនជាមណ្ឌលកុមាកំព្រា ដែរមានបាយសម្រាបជនអាណាថាដូចជានាងនោះទេ '' ជេយ៍ បំរុងនិងហាមាត់និយាយអនុញ្ញាតឱ្យនាង ញាំបាយទៅហើយស្រាប់តែមានសឡេងរឹងកំព្រឹសមួយបន្លឺឡើង។ អាយរីនងាកទៅរកប្រភពសឡេងព្រមទាំងជ្រួញចិញ្ចើម
ឡើងមក ។
"លោកពូនេះជ្រែកដីមកពីទិសណា? អេបើចាំមិនសុខជាមនុស្សតែម្នាក់ ដែរជួលនៅក្នុងពិធីខួបកំណើតរបស់អ៊ំជុន ? )
" ខ្ញុំមិនបាននិយាយជាមួយពូ ទេ ខ្ញុំនិយាយជាមួយបងប្រុសខាងណេះ ហេតុអីអត់សុជីធម៌មកកាត់សម្ដីគេដែរ " អាយរីន ផ្អែកខ្នង និង តុខ្ពងមានប្រវែងវែងជាកន្លែងគិតជ្រួញចិញ្ចើមសួរគេទាំងគ្មានញញើត ព្រមទាំងទាញស្កគ្រាប់មកបៀម ឌឺដងថែមទៀត។
" អ្នកនាង...ឯងទៅរើសក្មេងមកពីណាអាជេយ៍? ពាក្យសម្ដីគ្មានសិលធម៌ គ្មានឪពុកម្ដាយព្រានប្រដៅ មិនគិតទេថាជាជនជាតិកូរ៉េ" ថេយ៉ុង ផ្ចាញ់ផ្ជាលដៀលនាងតូចកប់មាត់ធ្វើឱ្យនាងឯណេះត្រូវ ក្ដៅមុខឡើងមកភ្លាម ជាស្អីជួបគ្នាលើកតំបូងក៏ដៀងគ្នាទៅហើយ ជាមនុស្សចាស់ មិចមកសម្ដី គ្រោតគ្រាតដាក់នាងទៅកើត ឬនៅស្រុកគេយូចេះតែពាក្យដៀលប្រមាឌ?
"អេ !! លោកពូ មួយប្រយោគនោះដូចជាជ្រុលពេកហើយ ហេតុអីចាំបាច់ដៀលគ្នាដែរ ? លោកពូគ្មានកូនស្រីទេឬយ៉ាងមិច ប្រុសស្អីសម្ដីឆ្កែម្លេះ? ខ្ញុំអាណិតចិត្តប្រពន្ធ អាណិតចិត្តកូនស្រីលោកពូណាស់ដែរមាន ឪសម្ដីឆ្កែដូចលោកពូ " អាយរីន រះមួយខ្សែ ហាក់មិនដឹងពីឋានះ ប្រុសកម្លោះសម្ដីឈ្លើយទឹកមុខឌឺដងមិនព្រមចុះចាញ់ ព្រមទាំងញាក់ ជើងតិចៗតាមសឡេង ភ្លេងដែរបន្លឺនៅក្នុងហាង។
"មិនឃើញថាជ្រុសទេសម្រាប់ក្មេង មិនចូលសាលាដូចជានាង វានៅតិចពេកផង ហើយមិនបាច់អាសូដល់ចិត្តប្របន្ធកូនខ្ញុំទោះជាយ៉ាងណា ប្រពន្ធកូនខ្ញុំក៏ជាស្រីពេញលក្ខណ: មិនបានស្រីមិនចំស្រីប្រុស មិនចំប្រុសដូចជានាងទេ តែងខ្លួនស្អីក៏មិនដឹងពិបាកភ្នែក" ថេយ៉ុង និយាយទាំងកែវភ្នែកមិនពេញចិត្តនិងរូបរាងនាងពេលនេះណាស់។
" អេ តាចាស់ យូរទៅកាត់តែយូទៅ ហើយ ម្ចាស់ហាងគេមិនទាំងមាត់ផងចុះ តាសចាស់ឯងជាស្អីបានសម្ដីដៀលគេពេញមាត់ នេះ " អាយ
"អ្នកនាងគឺថា ...អាជេយ៍ចេញទៅ មានស្អីក៏ទៅធ្វើទៅ " ស្ដាប់សម្ដីចៅហ្វាយរួចកម្លោះជេយ៍ ក៏ដកខ្លួនឈានជើងថយក្រោយយ៉ាងប្រញាប់មិនដឹងនាងជាអ្នករករឿងដាក់ខ្លួន ដោយខ្លួនឯង។ ថេយ៉ុ ចង់កាត់តែឃ្នើចិត្តនិងនាងម្នាក់នេះហើយ ជួបគ្នាលើកទីមួយ នាងថាគេជាអ្នកបើឡាន ជួកគ្នាលើកទីពីរ នាងដៀលគេ ជួបគ្នាលើកទី ៣ នាងដៀលគេទៀត? ក្មេងនេះពិតជាមិនដឹងថាផែនដីនេះធំប៉ុណ្ណាមេន។
" អេ បងប្រុស និងមិនទាន់ និយាយទេថាឱ្យបាយខ្ញុំញាំឬអត់ " ខណ:ពេលដែរ ជេយ៍ចេញទៅនាងតូចក៏អើយក៏ បំរុនិងរត់ទៅតាមជេយ័ តែក៏ត្រូវប្រអប់ក្រាស់ចាប់ដើមដៃជាប់ហើយរុញមកកន្លែងដើមវិញ។
"ចេញទៅមុនខ្ញុំចាប់កាច់ក៏ នាង !! "បោះមួយប្រយោគឡើងរឹងកំព្រឹសដូចជាដុំថ្ម ទើបនាងតូចជ្រួញចិញ្ចើមឡើង។
" លោកពូជាស្អី?? ហើយហេតុអីខ្ញុំត្រូវ ចេញតាមស្ដីពូ ? " អាយរីនពើងទ្រូងរវ៉ានិងគេ នាងមករកម្ចាស់ហាងមិនបានមករកតាចាស់ក្លិនក្រអូបនេះទេ។
" ចង់ ចេញតាមសម្រួលឬចង់ឱ្យសន្តិសុខអូសចេញទៅ? " ថេយ៉ុង ជ្រែងហោប៉ាវ សម្លឹងនាងទាំងទឹកមុខមាំ នេះមកដៀលម្ចាស់គេកប់ៗមាត់ហើយនៅរកបាយញាំទៀតឬ??
'' មិចក៏ចេះតែប្រើកំលាំងបាយ?? ''
'' អាជេយ៍អូស ស្រីនេះចេញទៅ !!'' កំហកស្រែក ហៅជំនិត មួយប្រយោគសឹងតែផ្អើល ហាង ដោតកែវភ្នែករឹងកំព្រឹសរហូតធ្វើឱ្យនាងតញចឯណេះលួសប្រលឹងទៅស៊ីប្រលិចអស់ឃើញមុខ ផ្អែមៗចឹងៗទេ តែកាច់ ម៉ែឪអាកាចហើយ សម្ដីមួយមាត់ៗ ដូច យកកាំបិតកាប់ក្បាល ដៀលកប់មាត់។

សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣ Where stories live. Discover now