(មិនមែនចៃដន្យ)
រាងកាយតូចច្រឡឹងរបស់អ្នកណាម្នាក់ដើរចេញពីកន្លែងធ្វើការទាំងហត់នឿយ ក៏ព្រោះតែនាងមិនទម្លាប់នឹងការងារវែនយប់មួយនេះ អោយនាងទម្លាប់យ៉ាងម៉េចបានទៅបើនាងធ្លាប់តែជាអ្នកនាងដែលមានអ្នកមប្រើឆ្វេងស្ដាំ ហើយសុខៗអោយមកត្រូវធ្វើការដោយខ្លួនឯងបែបនេះមិនពិបាកសម្រាប់នាងទើបចម្លែក មិនមែនថានាងមិនធ្លាប់ធ្វើអ្វីសោះនោះទេតាមពិតទៅការងារអ្វីក៏នាងចង់ធ្វើក៏នាងធ្លាប់ធ្វើដែរគ្រាន់តែមិនបានមកធ្វើការងារដល់យប់ជ្រៅថ្នាក់នេះ តែអោយនាងធ្វើយ៉ាងណាបន្ទាប់ពីឳពុកម្ដាយជាទីស្រលាញ់របសស់ខ្លួនបានចែកឋានទៅ នាងក៏ត្រូវរស់នៅពឹងពាក់លើអាត្មាខ្លួនឯង នាងដែលធ្លាប់តែរស់នៅក្នុងទ្រនំដ៏ស្កឹមស្កៃក្នុងឋានៈជាអ្នកនាងតូចមានឳពុកម្ដាយចាំយកចិត្តទុកដាក់មើលថែការពារគ្រប់ពេលវេលា ធ្វើអោយនាងគិតថាមួយជីវិតរបស់ខ្លួននឹងគ្មានថ្ងៃមកជួបរឿងបែបនេះជាដាច់ខាត តែអ្នកណាទៅដឹងគ្រប់យ៉ាងបានជាក្រឡាប់ចាក់ក្រោយពីឳពុកត្រូវមិត្តសម្លាញ់បោកប្រាស់រហូតដល់ធ្លាក់ខ្លួនជំពាក់បំណុលគេជុំទិស ក្រៅពីខូចចិត្តដែលត្រូវបោកប្រាស់ពីមនុស្សដែលខ្លួនទុកចិត្ត ព្រមទាំងខ្មាសមនុស្សគ្រប់គ្នាដែលសើចចំអកខ្លួន ធ្វើអោយគាត់ទ្រាំរស់នៅបន្តមិនបានរហូត កើតគំនិតសម្លាប់ខ្លួនឯងបន្ទាប់ពីឳលាចាកលោកមិនបានប៉ុន្មានម្ដាយរបស់នាងក៏ស្លាប់ទៅម្នាក់ទៀតព្រោះតែគ្រាំចិត្តនឹងការស្លាប់របស់ស្វាមី ក្រោយពីលែងមានវត្តមានរបស់អ្នកមានគុណទាំងពីរ នាងក្រមុំក៏ត្រូវរសាត់អណ្ដែតនៅលើលោកដ៏ធំធេងមួយនេះតែម្នាក់ឯង តែបើទោះបីជាជួបឧបសគ្គច្រើនយ៉ាងណាក៏នាងមិនព្រមចុះចាញ់ដោយងាយៗដែរព្រោះតែនាង នាងគឺ រ៉ូសស៊ីតា គីម នោះអីជាមនុស្សស្រីដែរមិនងាយចុះចាញ់អ្វីនៅចំពោះមុខជាដាច់ខាត។
រាងតូចរបស់នាងក្រមុំឈរនៅពីមុខបន្ទប់ជួលតូចមួយកន្លែង ដៃតូចក៏ទាញកូនសោរពីក្នុង
កាបូបរបស់ខ្លួនមកចាក់ចូលទៅក្នុងផ្ទះតូចចង្អៀតរបស់ខ្លួន តែទោះជាផ្ទះមានទំហំតូចក៏ពិតមែនតែក៏អាចធ្វើអោយនាងក្រមុំមានអារម្មណ៍ថាកក់ក្ដៅពេលដែលបានមកដល់បន្ទប់គេងមួយនេះ ទោះមិនដឹងថាហេតុផលណាក៏ដោយតែនាងក៏សប្បាយចិត្តតែក៏មិនបានសប្បាយចិត្តដូចពេលមានអ្នកមានគុណទាំងពីររបស់ខ្លួននៅក្បែរនោះដែរ រ៉ូសឈរគិតមួយសន្ទុះមុននឹងដើរចូលមកខាងក្នុងបន្ទប់ជួលរបស់ខ្លួន ដោយមិនបានដឹងទេថាមានមនុស្សកំពុងតែតាមសម្លឹងមើលគ្រប់សកម្មភាពរបស់ខ្លួនមុននេះគឺចាប់តាំងពីនាងចេញពីកន្លែងធ្វើការរហូតមកដល់បន្ទប់ជួលរបស់នាង។
“ទៅវិញ”ក្រោយពីដឹងពីកន្លែងរបស់នាងក្រមរួចរាល់បបូរមាត់បានរូបក៏បញ្ជាកូនចៅរបស់ខ្លួនបើកឡានចេញទៅវិញ
រ៉ូសស៊ីតាដើរចុលមកដល់ក្នុងបន្ទប់ទឹកមុខដែលខ្សោះអស់កម្លាំងមុននេះក៏ញញឹមចេញមកតែក៏មិនបានរីករាយណាស់ណា ជើងតូចក៏ដើរសម្ដៅទៅរកតុត្រង់ក្បាលដំណេករបស់ខ្លួនដែលមានដាក់តាំងរូបគ្រួសារនៅត្រង់នោះ ដៃតូចអង្អែលលើរូបថ្នមៗទឹកភ្នែកនៃក្ដីនឹករលឹកក៏ស្រក់ចុះមកមួយដំណក់ហើយក៏បន្តដោយមួយដំណក់ទៀត។
“ហេតុអីក៏ប៉ាម៉ាក់ចិត្តដាច់ដាក់ខ្ញុំយ៉ាងនេះ ហ៊ឹក ហេតុអីមិននៅជាមួយកូនអោយបានយូរជាងនេះ ហ៊ឹក កូននឹកអ្នកទាំងពីរខ្លាំងណាស់”នាងក្រមុំយំអោបរូបថតតែម្នាក់ឯងហើយខួរក្បាលក៏រំលឹកទៅដល់រូបភាពក្នុងថ្ងៃដែលអ្នកមានគុណទាំងពីរបានស្លាប់។
ផាំង
សម្លេងគ្រាប់កាំភ្លើងបន្លឺពីក្នុងបន្ទប់ធ្វើការលាន់លឺពេញក្នុងភូមិគ្រឹះទាំងមូលទាក់ទាញអោយមនុស្សទាំងអស់ស្ទុះចូលទៅរកប្រភពសម្លេងដោយម្នាក់ៗមានការភ័យខ្លាចនៅក្នុងខ្លួន
“លោកប៉ា”រាងស្ដើងរបស់នាងក្រមុំដែលរត់មកដល់មុនគេទៅជាស្រែកដោយការភ្ញាក់ផ្អើលពេលបានឃើញសភាពរបស់ឳពុកដែលដេកដួលស្លាប់នៅក្នុងថ្លក់ឈាម
“លោកប្ដី”មិនខុសពីកូនស្រី ភរិយាដែលរត់ចូលមកក៏ទៅជាគាំងនឹងរូបភាពនៅចំពោះមុខដូចគ្នា
“ហ៊ឹកៗអត់ទេលោកប៉ា លោកប៉ាមិនអាចស្លាប់ទេ ហ៊ឹក លោកប៉ាសន្យាហើយថានឹងមិនទៅណាចោលកូននោះទេ ហ៊ឹកៗលោកប៉ាឆាប់ដឹងខ្លួនឡើង ហ៊ឹកៗ”រ៉ូសស៊ីតារត់ទៅអោបសពរបស់ឳពុកព្រមទាំងយំសោកបោកខ្លួន
“ហ៊ឹកៗលោកប្ដី បងកុំទៅណាចោលអូននឹងកូនអោយសោះណា បើបងទៅបានអ្នកណានៅមើលថែពួកអូនទៅ លោកប្ដី ហ៊ឹក”ដៃជ្រីវជ្រួយលើកមកអង្អែលមុខស្វាមីរបស់ខ្លួនដោយមិនអស់ចិត្ត
“ហ៊ឹកៗលោកប៉ាឆាប់់់់់ដឹងខ្លួនឡើយ លោកប៉ាកុនមិនព្រមអោយលោកប៉ាទៅណាជាដាច់ខាត”នាងក្រមុំនៅតែអោបក្រសោបរាងកាយដែលគ្មានវិញ្ញាណរបស់ឳពុកព្រមទាំងអង្រួនតិចៗជា
ការដាស់
“ហ៊ឹកៗកូនប៉ា ប៉ាគាត់ទៅចោលយើងហើយ គាត់ដាច់ទៅចោលពួកយើងហើយកូន ហ៊ឹក”អ្នកជាម្ដាយអោបកូនស្រីដែលកំពុងតែអោបសពរបស់ឳពុក
“ហ៊ឹកៗអត់ទេម៉ាក់ប៉ាគាត់ ហ៊ឹក ប៉ាគាត់មិនទៅណាចោលយើងទេ ហ៊ឹកៗ”
“កូនស្រី”
“ម៉ាក់ ហ៊ឹកៗ”ទាំងពីរអ្នកម្ដាយកូនក៏យំយែកដាក់គ្នាព្រមទាំងអោបរាងកាយមនុស្សដែលគ្មានវិញ្ញាណជាប់មិនលែង
ក្រោយពីរៀបចំពិធីបុណ្យសពរបស់ឪពុករួចរាល់ ម្ដាយកូនទាំងពីរបានត្រឹមតែអង្គុយកើតទុក្ខរៀងខ្លួន ហើយមិនយូរប៉ុន្មានអ្នកជាម្ដាយក៏ទៅជាធ្លាក់ខ្លួនឈឺព្រោះតែជម្ងឺគ្រាំគ្រាចិត្តចំពោះការស្លាប់របស់ស្វាមី ហើយជម្ងឺរបស់់គាត់ក៏ទៅជាធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានពន្លឺថានឹងជាសះស្បើយមកវិញ។
អ្ហក អ្ហក
សម្លេងស្អកខ្សោះលាន់លឺមិនឈប់ជារៀងរាល់ថ្ងៃ ហើយតែកាន់ធ្ងន់ធ្ងរទៅជារឿយៗធ្វើអោយអ្នកជាកូនស្រីកាន់តែពិបាកចិត្តនឹងខ្វល់ខ្វាយពីសុខភាពរបស់អ្នកម្ដាយលើសដើម
“អ្នកម៉ាក់នេះឆាប់ញ៉ាំថ្នាំទៅ ន្អាលសម្រាក”ដៃតូចកាន់គ្រប់ថ្នាំពីរបីគ្រាប់នៅក្នុងដៃ ព្រមជាមួយកែវទឹកហុតមកអោយម្ដាយ
“មិនបាច់ទេកូន អ្ហក ម៉ាក់រស់មិនបានយូរទៀតនោះទេ អ្ហក”
“ម៉ាក់ឈប់និយាយទៅ ម៉ាក់កាន់តែនិយាយកាន់តែពិបាក”នាងក្រមុំនិយាយដោយប្រឹងទប់ទឹកភ្នែករបស់ខ្លួនឯង
“អ្ហក ម៉ាក់មិនអីនោះទេកូនកុំបារម្ភអី”អ្នកជាម្ដាយប្រឹងញញឹមដាក់កូនស្រីដែលជាស្នាមញញឹមធ្វើអោយនាងក្រមុំកាន់តែពិបាកទ្រាំលើសដើម
“ហ៊ឹក ម៉ាក់ត្រូវតែរឹងមាំណា ហ៊ឹក លោកប៉ាដាច់ចិត្តទៅចោលពួកយើងម្នាក់ហើយ ម៉ាក់មិនត្រូវទៅកូនម្នាក់ទៀតនោះទេ បើគ្មានអ្នកទាំងពីរតើអោយកូនរស់នៅយ៉ាងណាទៅ”រ៉ូសស៊ីតាស្រែកយំខ្លាំងៗចេញមកដោយមិនលាក់លៀមអ្វីទៀត
“កូនចម្កួតម៉ាក់នឹងមិនទៅណាចោលកូននោះទេ ប៉ាក៏ដូចគ្នាពួកយើងនៅតែចាំមើលកូនពី
ចម្ងាយជានិច្ច”
“អត់ទេម៉ាក់ ម៉ាក់កុំនិយាយបែបនេះអី ហ៊ឹកៗ”នាងក្រមុំយំយែកហាក់យល់ពីសម្ដីរបស់ម្ដាយដែលចង់និយាយប្រាប់ខ្លួន
“ស្ដាប់ម៉ាក់”
“អត់ទេខ្ញុំមិនចង់ស្ដាប់ម៉ាក់និយាយទៀតទេ”នាងក្រមុំគ្រវីក្បាលដោយការបដិសេធ
“រ៉ូស រ៉ូសស្ដាប់ម៉ាក់ណាកូន អ្ហកៗ កូនមើលម៉ាក់ចុះម៉ាក់ឡើងគ្មានសង្ឃឹមថាជាទៅហើយ អ្ហកៗ អ្វីដែលម៉ាក់ចង់ប្រាប់កូននោះគឺ អ្ហកៗ កូនត្រូវចេះថែរក្សាខ្លួនពេលដែលគ្មានប៉ាម៉ាក់ តូ្រវរស់នៅធ្វើជាមនុស្សល្អ អ្ហកៗៗ ត្រូវបំភ្លេចរាល់អតីតកាលដែលកន្លងផុតទៅ ហើយត្រូវចាប់ផ្ដើមជីវិតសារជាថ្មីដឹងហើយនៅ អ្ហកៗៗៗ”មនុស្សចំណាស់និយាយផ្ដែផ្ដាំកូនស្រីរបស់ខ្លួនប្រៀបដូចជាដឹងថាជីវិតរបស់ខ្លួននឹងត្រូវអស់នាពេលបន្តិចទៀតនេះចឹង
“ហ៊ឹកៗម៉ាក់”
“សន្យានឹងម៉ាក់ណាកូនស្រី”អ្នកម្ដាយ លើកដៃមកអង្អែលមុខរបស់កូនស្រីដោយផ្ដល់ភាពកក់ក្ដៅនឹងក្ដីស្រលាញ់អោយកូនស្រីតែម្នាក់របស់ខ្លួន
“ហ៊ឹកៗអត់ទេកូន កូនមិនសន្យានឹងម៉ាក់នោះទេម៉ាក់ត្រូវតែនៅជាមួយកូន”រ៉ូសស៊ីតា គ្រវីញាប់សឹងតែធ្លាក់ចេញពីស្មាទៅហើយ
“រ៉ូស អ្ហកៗៗ សន្យាកូន អ្ហកៗៗ កូនត្រូវតែសន្យាណា អ្ហកៗៗ”
“ហ៊ឹកៗម៉ាក់ឈប់និយាយទៀតទៅ ហ៊ឹកៗកូនសន្យានឹងម៉ាក់ហើយ កូនសន្យា”នាងក្រមុំចាប់ដៃជ្រីវជ្រួលរបស់អ្នកម្ដាយជាប់ព្រមទាំងយកមកដាក់ផ្អឹបនឹងមុខស្រទន់របស់ខ្លួន
“អ្ហកៗៗៗ ម៉ាក់ស្រ អ្ហកៗៗ ស្រលាញ់ ស្រលាញ់កូន...”និយាយបានតែប៉ុណ្ណឹងដង្ហើមចុងក្រោយដែលនៅសេសសល់ក៏ត្រូវបានដាច់ទៅបាត់ ដៃក៏ធ្លាក់ចុះពីផ្ទៃមុខរបស់កូនស្រីដោយឯកឯង
“អត់ទេ ហ៊ឹក អត់ទេអ្នកម៉ាក់ អ្នកម៉ាក់មិនអាចទៅណាចោលកូនបានទេអ្នកម៉ាក់ឆាប់ដឹងខ្លួនឡើង ហ៊ឹកៗ”កូនស្រីអង្រួនអ្នកជាម្ដាយរបស់ខ្លួនខ្លាំងៗព្រោះមិនជឿថាគាត់នឹងចាកចេញពីនាងនោះទេ។
បើទោះបីជានាងក្រមុំប្រឹងអង្រួនយ៉ាងណា ក៏អ្នកជាម្ដាយមិនព្រមក្រោកមកនិយាយជាមួយនាងដូចមុននេះទៀតឡើយដែលបញ្ជាក់បានថាគាត់បានស្លាប់បាត់ទៅហើយ នាងក្រមុំអោបរឹតរាងកាយលែងមានវិញ្ញាណដោយការអាលោះអាល័យ។
“ម៉ាក់ម៉េចក៏អ្នកម៉ាក់ដាច់ចិត្តទៅចោលកូនបែបនេះ ហ៊ឹកៗ លោកប៉ាទៅម្នាក់ហើយម៉េចក៏ម៉ាក់ទៅម្នាក់ទៀត ហ៊ឹក ម៉ាក់ឆាប់ដឹងខ្លួនមកវិញមកកូនមិនអោយម៉ាក់ទៅណាចោលកូនដូចជាលោកប៉ានោះទេ ហ៊ឹកៗម៉ាក់ភ្ញាក់ឡើងមក”នាងក្រមុំយំអោបរាងកាយដែលគ្មានវិញ្ញាណរបស់អ្នកម្ដាយដែលមិនព្រមកម្រើកទៅណាសូម្បីតែបន្តិច ហើយនៅទីបំផុតអ្វីដែលនាងខ្លាចបំផុតក៏បានកើតឡើងមិនថាជាអ្នកម្ដាយរឺក៏ឳពុករបស់នាង គ្រប់គ្នាសុទ្ធតែចាកចេញពីនាងទៅដោយមិនស្រណោះសូម្បីតែបន្តិចចាកចេញទៅទាំងមិនអោយនាងបានត្រៀមខ្លួនទុកជាមុន។
នាងក្រមុំអង្គុយសម្លឹងមើលរូបថតនៅក្នុងដៃ ដោយទឹកភ្នែកនៅតែហូរចុះមកដោយនាងក៏មិនបានដឹងថាខ្លួនឯងយប់បែបនេះយូរប៉ុណ្ណាហើយទេ។
“ហ៊ឹកៗបើសិនជាពេលនេះអ្នកទាំងពីរនៅក្បែរកូនមិនដឹងថាល្អយ៉ាងណានោះទេ តែកូនដឹងថាប៉ាម៉ាក់នៅតែចាំមើលកូនពីចម្ងាយត្រូវដែលទេ កូនសន្យាថានឹងមិនទន់ជ្រាយទៀតនោះទេកូននឹងរឹងមាំមិនធ្វើអោយប៉ាម៉ាក់អស់សង្ឃឹមនោះទេ ហើយកូនសុំសន្យាថានេះជាលើកចុងក្រោយដែលកូនយំនឹកអ្នកទាំងពីរ”នាងក្រមុំអង្គុយយំរៀបរាប់តែម្នាក់ឯង ដោយស្នាមញញឹមលាយលំជាមួយទឹកភ្នែក
ក្រោយពីអង្គុយនឹករលឹកដល់អ្នកមានគុណបានមួយសន្ទុះ នាងក្រមុំក៏ងើបដើរទៅបន្ទប់ទឹកដើម្បីលាងសម្អាតរាល់ភាពហត់នឿយចេញពីខ្លួនប្រាណ ព្រោះតែភាពហត់នឿយនាងក្រមុំក៏ដាក់ខ្លួនគេងនោះលើគ្រែហើយក៏គេងលក់បានភ្លាមៗតែម្ដង។
YOU ARE READING
ត្រាបាបចងចិត្ត
Romanceភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើពីមុន ក៏ព្រោះតែកំហឹងមួយពេលបានដែលមិនចេះគិតរបស់នាងបានសាងជាត្រាបាបរុំជាប់ខ្លួនរបស់នាងអស់មួយជីវិត តែទីបំផុតត្រាបាបរបស់...