ភាគទី៤

616 8 0
                                    

(នរកឋានកណ្ដាល)

រាងកាយតូចរបស់នាងក្រមុំភ្ញាក់ដឹងខ្លួននៅល្ងាចថ្ងៃថ្មីក្រោយពីសន្លប់អស់បីបួនថ្ងៃ មិនថាជាថ្ងៃនេះរឺក៏លើកដំបូងដែលមកដល់ទីនេះ នាងតែងតែភ្ញាក់ឡើងនៅក្នុងសភាពងងឹតជានិច្ចប្លែកត្រង់ថាពេលនេះនាងកំពុងតែគេងនៅលើកគ្រែដ៏ទន់ បើទោះបីជាមើលមិនឃើញតែនាងក៏មានអារម្មណ៍ដឹង ភាពងងឹតដែរមាននៅពេលនេះវាហាក់បញ្ជាក់ថាជីវិតរបស់នាងតទៅនេះគឺជួបតែភាពសោកសៅខ្មៅកង្វក់គ្មានថ្ងៃនឹងមានពន្លឺដូចអ្នកដទៃ រ៉ូសស៊ីតាចាប់ក្រោកឡើងយឺតៗមួយៗព្រោះនៅមានអារម្មណ៍ថាឈឺចាប់ត្រង់មុខរបួសមិននទាន់បាត់ តែទោះជាខំថ្នមយ៉ាងការឈឺចាប់ក៏នៅតែមាន។
“អូយ”នាងក្រមុំស្រែកតិចៗព្រោះឈឺត្រង់មុខរបួស ដៃតូចក៏លើកទៅស្ទាបត្រង់កន្លែងដែរឈឺទាំងដែលភ្នែកក៏មើលមិនឃើញព្រោះតែសភាពនៅក្នុងបន្ទប់ពេលនេះគឺងងឹតខ្លាំងតែម្ដង
ទឹកភ្នែកនៃការតូចចិត្តក៏ស្រក់ម្ដងមួយដំណក់ៗនៅលើភ្លៅរបស់ខ្លួន ដៃតូចក៏នៅតែអង្អែលត្រង់របួសរបស់ខ្លួនមិនឈប់។
គ្រឹក
សម្លេងមូលទ្វារបន្ទប់ពីខាងក្រៅ ធ្វើអោយនាងក្រមុំនាងទៅមើលតាមប្រភពសម្លេងដែរខ្ទាតចូលក្នុងសោតប្រសាទរបស់ខ្លួនមុននេះ ហើយមិនយូរប៉ុន្មានភ្លើងនៅក្នុងបន្ទប់ក៏ត្រូវបានបើកឡើងកែវភ្នែកតូចរបស់នាងក្រមុំ ក៏បានឃើញរាងកាយរបស់អ្នកណាម្នាក់បង្ហាញខ្លួននៅត្រង់នោះ នាងក្រមុំសម្លឹងមើលជាយូរមុននឹងបង្ហាញទឹកមុខភ័យខ្លាចជាងមុន ពេលឃើញនារីចំណាស់មុខកាចម្នាក់កាន់ថាសអាហារចូលមករកនាង ដោយទឹកមិននិយាយអ្វីទាំងអស់់ក្រៅពីសម្លឹងមើលមក
នាងតែម្យ៉ាងគត់។
អាហារក្លិនឈ្ងុយត្រូវបានលើកមកដាក់ពីមុខនាងក្រមុំ រ៉ូសស៊ីតាមិនបានចាប់អារម្មណ៍អាហារចំពោះមុខតែបែរជាគិតតែពីសម្លឹងមុខអ្នកម្ខាងទៀតដោយការសង្ស័យ។
“អ៊ំស្រីម្នាក់នេះ.គទេដឹង ហេតុអីមិននិយាយអីសោះចឹង”នាងក្រមុំបានតែគិតប្រយោគនេះនៅក្នុងចិត្តមិនហ៊ាននិយាយចេញមកខាងក្រៅអោយអ្នកម្ខាងទៀតបានលឺ ព្រោះបើតាមមើលអ្នកម្ខាងទៀតក៏កាចមិនខុសពីចៅហ្វាយប៉ុន្មាន
“សម្លឹងមុខខ្ញុំមិនឆ្អែតទេ ញ៉ាំបាយរបស់នាងទៅ”សម្ដីសោះកក្រោះតែក៏មិនបានកោងកាចក៏បន្លឺងឡើងធ្វើអោយនាងក្រមុំប្រញាប់ងាកភ្នែកចេញបន្តិច
“អឺខ្ញុំមិនទាន់ឃ្លាននោះទេ អ៊ំទុកត្រង់នឹងសិនចុះ”
“ឃ្លានមិនឃ្លានជារឿងរបស់នាង តួនាទីរបស់ខ្ញុំត្រូវមើលនាងញ៉ាំបាយអោយអស់”សម្ដីមិនព្រមចុះចាញ់របស់មនុស្សចំណាស់ទាក់ទាញអោយនាងក្រមុំងាកមកវិញយ៉ាងលឿន
“គេបញ្ជារឺ”នាងក្រមុំសម្លឹងអ្នកម្ខាងទៀតដោយការចង់ឈ្នះដូចគ្នា
“បើសម្ដៅលើអ្នកប្រុស ហ្រ្វេងកូ គឺនឹងហើយ”
“ចឹងក៏អោយគេញ៉ាំខ្លួនឯងទៅ ខ្ញុំមិនញ៉ាំទេ”ជាលើកទីពីរដែរនាងក្រមុំងាកមុខចេញទាំងគ្មានសុជីវធម៌ដាក់មនុស្សចាស់បែបនេះ
“មិន...”អ្នកស្រីមេការមិនទាន់បាននិយាយអ្វីផង ក៏ត្រូវសម្លេងមានអំណាចបន្លឺឡើងពីខាងក្រៅកាត់សម្ដីរបស់គាត់បានមុនទៅហើយ
“ទុកអោយខ្ញុំ”សម្ដីបន្លឺឡើងស្របពេលរាងខ្ពស់សង្ហារបស់ ហ្រ្វេង ដើរចូលមកតាមពីក្រោយបង្ហាញអោយឃើញពីភាពឃោឃៅរបស់គេនាពេលនេះកាន់តែច្បាស់
“អ្នកប្រុស”
“អស់តួនាទីរបស់អ៊ំហើយ”
“ចាស”ហ៊ើយនេះនាំទុកដាក់ខ្លួនឯងទេនាងតូច     គិតតែប៉ុណ្ណឹងមនុស្សចំណាស់ក៏ដើរចេញ
ទៅតាមបញ្ជារបស់អ្នកកម្លោះ
ក្រឹប
ទ្វារបន្ទប់ក៏ត្រូវបានបិទដោយដៃចំណាស់របស់មេការ នាងក្រមុំចាប់ផ្ដើមមានអារម្មណ៍កាន់តែភ័យខ្លាចជាងមុនពេលលែងមានវត្តមានរបស់អ្នកផ្សេងនៅក្នុងនេះ ក្រៅពីនាងហើយនឹងគេ រ៉ូសស៊ីតា បានត្រឹមតែអង្គុយសម្លក់គេដោយមិនព្រមចាញ់ ដោយមិនព្រមបង្ហាញភាពភ័យខ្លាចអោយអ្នកកម្លោះបានឃើញ តែមានរឺមនុស្សឆ្លាតដូចជាគេត្រឹមឃើញក្រសែភ្នែកញ័រទទ្រើតរបស់នាងក៏គេបានដឹងទៅហើយថាពេលនេះនាងក្រមុំកំពុងតែមានអារម្មណ៍បែបណា កែវភ្នែកមុតស្រួចសម្លឹងមើលដើម្បីត្រួតពិនិត្យនាងក្រមុំតាំងពីក្បាលរហូតដល់ចុងជើង ហើយក៏មកឈប់នៅត្រង់របួសរបស់នាងក្រមុំ។
ហ្រេ្វងកូ នៅតែប្រើភាសាតាមក្រសែភ្នែកក្នុងន័យគម្រាមនាងក្រមុំ តែមានរឺដែលអ្នកម្ខាងទៀតព្រមចាញ់គេដោយងាយៗនោះ អ្នកកម្លោះចូលមកអង្គុយនៅកៅអីឈើក្បែរគ្រែគេងរបស់នាងព្រមទាំងលើកជើងវែងទាំងគូររបស់ខ្លួនដាក់សណ្ដូងលើគ្រែ ក្នុងបំណងអោយប៉ះត្រូវរបួសត្រង់ជើងរបស់នាង ចុងជើងក៏សង្កត់ត្រង់របួសនាងក្រមុំខ្លាំងៗដោយមិនប្រណី ព្រោះទ្រាំនឹងភាពព្រៃផ្សៃរបស់គេមិនបានទើប រ៉ូសស៊ីតា ថយគេចទៅក្រោយព្រមទាំងទាញជើងដែរជាប់ច្រវ៉ាក់មកអោបជាប់ខ្លួន។
“ម៉េចក៏មិនខ្លាំងទៀតទៅ”សម្ដីបញ្ឈឺឌឺដងរបស់គេ ធ្វើអោយរាងតូចងើយមកសម្លឹងមុខគេដោយកែវភ្នែកក្រហមព្រោះចង់យំ
“ហ៊ឹកៗ”ហើយមិនយូរប៉ុន្មាននាងក្រមុំ ក៏សម្រក់ទឹកភ្នែកនៅចំពោះមុខគេអោយទាល់តែបានទាំងដែរព្យាយាមអស់ពីសមត្ថភាពទៅហើយ
“ហ៊ឹស យំហេស”រាងក្រាស់របស់អ្នកកម្លោះងើបចេញពីកៅអីឡើងមកអង្គុយលើគ្រែជាមួយនាងក្រមុំ កែវភ្នែកកំណាចក៏សម្លឹងមើលនាងដោយការគុំគួនមិនបាត់
“ហ៊ឹកៗៗ”ព្រោះមិនដឹងថាឆ្លើយយ៉ាងណាទើបរ៉ូសស៊ីតាបានត្រឹមតែយំហើយក៏កាន់តែខ្លាំងលើសដើម
“ដែរយំនេះព្រោះតែឈឺចាប់ត្រូវទេ ហ៊ឹស បើទោះបីជានាងយំដល់ងាប់ខ្លួនក៏វាគ្មានផលចំពោះខ្ញុំដែរ”
“ហ៊ឹកៗៗ”គេកាន់តែនិយាយនាងក្រមុំក៏កាន់តែយំមិនឈប់
“ឈប់យំទៅរ៉ូសស៊ីតា ព្រោះអាទឹកភ្នែកពុតត្បុតរបស់នាងវាមិនអាចជួយលាងបាបកម្មដែរនាងបានសាងនោះទេ ហើយកុំគិតថានាងកំពុងទទួលកម្មពាព្រោះនេះគ្រាន់តែជាមេរៀនដំបូងដែរខ្ញុំប្រគល់អោយនាងប៉ុណ្ណោះ ព្រោះមនុស្សឃោឃៅដូចជានាងវាគួរតែជួបអាសាហាវព្រៃផ្សៃជាងនេះទើបសាកសម”ដៃរឹងមាំចាប់ច្របាច់ដើមដៃនាងក្រមុំណែន សឹងតែអាចធ្វើអោយបាក់ឆ្អឹងរបស់នាងទៅហើយ
“ធ្វើទៅ ហ៊ឹក ធ្វើតាមអ្វីដែរលោកចង់បានទៅ ហ៊ឹក ធ្វើអោយសមចិត្តលោកទៅ”ព្រោះទ្រាំនឹងសម្ដីប្រមាថរបស់គេមិនបានទើបនាងក្រមុំនិយាយឌឺដងទៅគេវិញ តែក៏ត្រូវទទួលបានការតបស្នងពីគេវិញយ៉ាងសមចិត្ត តែមិនមែននាងគឺសមចិត្តគេទៅវិញទេ
“មិនបាច់មកបញ្ឈឺខ្ញុំទេ រ៉ូសស៊ីតា ព្រោះខ្ញុំគង់តែធ្វើ ហ៊ឹសខ្ញុំនឹងអោយនាងបានស្គាល់ពីការឈឺចាប់បន្តិចម្ដងៗ អោយនាងបានភ្លក់រសជាតិនៃភាពឈឺចាប់ច្រើនជាង រ៉េននី រាប់ម៉ឺនរាប់ពាន់ដងរហូតដល់នាងងាប់ រ៉ូសស៊ីតា គីម”ចុងប្រយោគហ្វ្រេងក៏សង្កត់ឈ្មោះរបស់នាងក្រមុំអោយធ្ងន់ដើម្បីថាគេស្អប់នាងដល់កម្រិតណា
“ហ៊ឹស ខ្ញុំនឹងរងចាំថ្ងៃនោះ ថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ”ទោះជាពេលនេះនាងឈឺចាប់ទាំងកាយទាំងចិត្តយ៉ងណាក៏ដោយ តែនាងក្រមុំក៏នៅតែសើចដើម្បីបញ្ឈឺអ្នកម្ខាងទៀតដោយមិនខ្លាចញញើតត្រូវហើយនាងចាំបាច់ខ្លាចអីទៀតទៅបើគេក៏គង់តែសម្លាប់នាងដដែលនឹង
“ខ្ញុំក៏ចាំមើល ចាំមើលដង្ហើមដែរជិតផុតរបស់នាងដោយការសមចិត្ត”ហ្រ្វេងទាញនាងក្រមុំអោយមកកាន់តែជិតខ្លួនព្រមទាំងប្រើក្រសែភ្នែកកំណាចសម្លឹងមើលទៅនាង
ព្រុស
ដៃដែលចាំច្របាច់ដៃតូចរបស់នាងក្រមុំមុននេះ ក៏រុញរាងតូចអោយដួលទៅលើគ្រែមួយទំហឹង មុននឹងរាងខ្ពស់សង្ហាក្រោកឈរពេញកម្ពស់របស់ខ្លួន
“ខ្ញុំទុកពេលអោយនាងកន្លះម៉ោងស៊ីបាយក្នុងចាននេះអោយអស់ មិនចឹងថ្ងៃងាប់របស់នាងមិនឆាប់មកដល់ទេ”អ្នកកម្លោះអោនមកខ្សឹបក្បែរត្រចៀករបស់នាងក្រមុំ រួចរាល់ហើយក៏ចាកចេញពីបន្ទប់ទុកអោយនាងក្រមុំនៅសម្ងំយំតែម្នាក់ឯង មិនមែនថាគេមិនដឹងថានាងយំនោះទេតែនេះជាការសមចិត្តរបស់គេទៅវិញទេដែលបានឃើញនាងយំដោយការការឈឺចាបយ៉ាងនេះ
“ហ៊ឹកៗ មនុស្សអាក្រក់ មនុស្សព្រៃផ្សៃ មនុស្សឈាមខ្មៅ ម៉េចក៏មិនសម្លាប់ខ្ញុំអោយស្លាប់តែម្ដងទៅ ហ៊ឹកៗ លោកប៉ាអ្នកម៉ាក់កូនចង់ទៅជួបអ្នកទាំងពីរណាស់”ពេលដែលលែងមានវត្តមានរបស់អ្នកកម្លោះនៅទីនេះទៀតនាងក្រមុំក៏គិតតែពីយំយកៗ មុខស្រទន់ផ្គាប់មុខយំនៅលើគ្រែធំទូលាយភាពភ័យខ្លាច ឯកាធ្វើអោយនាងក្រមុំមើលទៅកាន់តែសង្វេគលើសដើម។
រ៉ូសស៊ីតា យំរហូតដល់ខ្សោះកម្លាំងពីខ្លួននាងក្រមុំក៏គេងលក់ទាំងទឹកភ្នែកជាប់ផែនថ្ពាល់ រាងកាយតូចគេងអោបខ្លួនកំព្រោកៗ ដោយភាពរងាឯកាដែរសាយភាយចេញពីរាងកាយនឹងក្នុងចិត្ត ក្រៅពីយំយ៉ាងអស់កម្លាំងនាងក្រមុំក៏គេងលក់ដោយមិនបានធ្វើតាមការក្រើនរំលឹករបស់អ្នកកម្លោះសូម្បីតែបន្តិច មិនមែនថានាងចង់ឌឺដងគេនោះទេតែអោយនាងលេបចូលបានយ៉ាងម៉េចបើជីវិតកំពុងតែជូចត់បែបនេះ បើញ៉ាំក៏មានតែញ៉ាំទាំងទឹកភ្នែកដែរដូច្នេះនាងជ្រើសរើសមិនញ៉ាំល្អជាងមិនខ្វល់ថាគេធ្វើអីដាក់នាងក៏ដោយ ទោះយ៉ាងណាក៏គេគង់តែសម្លាប់នាងចោលដដែលនឹង បើចឹងនាងចាំបាច់អីត្រូវខ្លាចទៀតនោះ។
គ្រឹក
ហ្វ្រេងបើកទ្វារចូលមកខាងក្នុងបន្ទប់ដើរឬកពាអង់អាចដូចកាលពីលើកដំបូង អ្នកកម្លោះចូលមកជាមួយសម្លៀកបំពាក់គេងយប់ ដែលបញ្ជាក់ថាគេបានជម្រះកាយដែលកង្វក់រួចរាល់ហើយ ខុសពីអ្នកដែលកំពុងតែគេងដែរមិនបានដូរសម្លៀកបំពាក់តាំងពីមកដល់ថ្ងៃដំបូង កែវភ្នែកកំណាចសម្លឹងមើលរាងកាយដែលគេងអោបខ្លួនចូលគ្នាដោយក្រសែភ្នែកទទេស្អាត មុននឹងងាកទៅសម្លឹងមើលថាសអាហារដែលមានអាហារនៅពេញនោះទាំងអស់ បញ្ជាក់អោយឃើញថានាងក្រមុំមិនបានប៉ះពាល់សូម្បីតែបន្តិច ទឹកមុខស្មើរធេងមុននេះក៏ទៅជាក្រហមដោយសារកំហឹងមួយរំពេច រាងក្រាស់ក៏ដើរទៅកញ្ឆក់រាងតូចដែរកំពុងតែគេងនៅលើគ្រែមួយទំហឹង។
ព្រុស
រ៉ូសស៊ីតា ត្រូវបានដៃរឹងមាំចាប់ទាញទម្លាក់ពីលើគ្រែដោយមិននប្រណីដៃ នាងក្រមុំតូចគេងអោបខ្លួនដែរឈឺចុកចាប់ពេលត្រូវអ្នកកម្លោះទាញទម្លាក់ចុះមក រ៉ូសស៊ីតាសម្លឹងមើលគេដោយមិននិយាយអ្វីក្រៅពីខាំមាត់ប្រឹងទប់កំហឹងរហូតដល់ចេញឈាមចេញមកតិចៗ ហ្វ្រេងដើរមកអង្គុយចោងហោងមុននាងក្រមុំព្រមទាំងញញឹមដោយការពេញចិត្ត។
“ចូលចិត្តអាបែបដាច់ខ្យល់ក៏មិនបា្រប់”ហ្វ្រេងកូ ចាប់ច្របាច់ចង្ការបស់នាងក្រមុំខ្លាំងៗចុងម្រាមដៃស្រឡូនក៏ចុចត្រង់ស្នាមឈាមដែលហូរមកអោយនាងកាន់តែឈឺលើសដើម
“អ្ហឹស មនុស្សចង្រៃ”នាងក្រមុំគ្រវាសដៃដែរចាប់ចង្ការបស់ខ្លួនចេញកែវភ្នែកក៏នៅតែសម្លឹងមើលមកគេមិនដាក់ភ្នែកដដែល
“មុនចេញទៅខ្ញុំអោយនាងធ្វើស្អី”មានរឺដែលអ្នកកម្លោះ ព្រមចាញ់នាងក្រមុំដោយងាយៗនោះម្ដងនេះអ្នកកម្លោះក៏លូកមកចាប់ដើមដៃរបស់នាង ព្រមទាំងច្របាច់ខ្លាំងៗអោយឃើញស្នាមម្រាមដៃយ៉ាងច្បាស់
“...”រ៉ូសស៊ីតា ខាំមាត់ខ្លួនឯងទប់ការឈឺចាប់តែក៏មិនព្រមស្រែកចេញមកអោយអ្នកកម្លោះបានលឺដែរ
“មិនលឺរឺយ៉ាង រ៉ូសស៊ីតា”
“ហើយយ៉ាងម៉េច”ទោះជាឈឺចាប់យ៉ាងណា ក៏នាងក្រមុំព្យាយាមតតាំងនឹងអ្នកកម្លោះអោយដល់ទីបំផុតទាំងដែរដឹងហើយថាលទ្ធផលចុងក្រោយទៅជាយ៉ាងណា
“ខ្ញុំអោយនាងស៊ីវាអោយអស់ ម៉េចក៏នាងមិនស៊ី”ហ្រ្វេងកូនិយាយព្រមទាំងចង្អុលទៅថាសអាហារដែរដាក់នៅក្បែរគ្រែ
“ខ្ញុំមិនឃ្លាន”
“ហ៊ឹស ចឹងនាងគួរតែដឹងហើយ”ហ្វេ្រងសម្លឹងមើលមកនាងព្រមទាំងញញឹមចេញមកយ៉ាងគួរអោយខ្លាច
“លោក អា៎”
“ម៉ោនេះ”ដៃរឹងមាំក៏ចាប់អូសរាងកាយរបស់នាងក្រមុំ ដែលដួលនៅលើឥដ្ឋមុននេះយ៉ាងទន់ហន់ទៅរកតុអាហារដែរនៅក្បែរនោះ
“អា៎ លែងទៅ ហ៊ឹកៗ”នាងក្រមុំព្យាយាមប្រទាយប្រទង់ជាមួយអ្នកកម្លោះតែមានរឺដែលមនុស្សកម្លាំងតិចដូចជានាងអាចយកឈ្នះគេបាននោះ
“ស៊ីទៅ ដើម្បីបន្តជីវិតថោកទាបរបស់នាងមិនចឹង”ដៃម្ខាងរបស់គេក៏ចាប់ច្របាច់មាត់របស់នាងអោយហើបឡើងម្ខាងទៀតក៏ដួសបាយដាក់ចូលមាត់របស់នាង កាយវិការកញ្ឆក់កញ្ឆែងរបស់អ្នកកម្លោះស្ទើរតែសម្លាប់នាងក្រមុំបានភ្លាមៗ
“អឹម”ផ្ទៃមុខតូចប្រឹងងាកចេញពីការចាប់របស់គេទាំងទឹកភ្នែកហូរមករហាម
“ស៊ីទៅ រ៉ូសស៊ីតា ក្រែងនាងគេចពីទង្វើឃោឃៅរបស់ខ្លួនព្រោះចង់រស់ហី ចឹងក៏ស៊ីទៅ”មិនខ្វល់ថានាងក្រមុំបដិសេធយ៉ាងណា អ្នកកម្លោះនៅតែព្យាយាមញាត់ញៀនគ្រប់យ៉ាងចូលទៅក្នុងមាត់នាងក្រមុំមិនឈប់
“អឹមៗៗ ហ៊ឹកៗៗ”
ឌឹប ឌឹប
ដៃតូចលើកមកវាយដើមដៃរបស់គេខ្លាំងៗ ដើម្បីអោយគេបានបញ្ឈប់ទង្វើព្រៃផ្សៃរបស់ខ្លួននាពេលនេះតែមានរឺនាងកាន់តែតគេកាន់តែចង់ឈ្នះនាងលើសដើម។
ប្រាវ
ថាសអាហារត្រូវហ្រ្វេងវាសទម្លាក់ចុះមកខាងក្រោមធ្វើអោយបែកខ្ទេចអស់គ្មានសល់ កាកសំណល់អាហារធ្លាក់ជ្រុះរាយប៉ាយពេញពីមុខនាងក្រមុំ
“ហ៊ឹកៗ មនុស្សព្រៃផ្សៃ ឈាមត្រជាក់”ទឹកភ្នែកសឹងតែក្លាយជាឈាមរបស់នាងក្រមុំក៏ស្រក់ចុះមកមួយដំណាក់ហើយមួយដំណក់ទៀតជាបន្តបន្ទាប់គ្នា
“ហ៊ឹស ខ្ញុំម៉េចនឹងស្មើរស្រីជូជាតិដូចជានាងទៅ ហ៊ឹស ចង់ស៊ីទៀតទេខ្ញុំនឹងបញ្ចុកអោយដល់ចិត្ត”
“ហ៊ឹកៗចេញទៅមនុស្សឆ្កួត”
“នេះមិនទាន់ជាការឈឺចាប់ពិតប្រាកដនោះទេ វានៅមានអាឈឺជាងនេះរាប់រយដងទៅទៀត ហើយខ្ញុំនឹងអោយនាងដឹងថានរកឋានកណ្ដាលវាមានពិតនឹងមានរូបរាងបែបណា រ៉ូសស៊ីតា គីម ស្រីពិសពុល”ហ្រ្វេងកូទាញរាងកាយនាងក្រមុំអោយខិតចូលមករកគេ
ផាច់
ព្រោះទ្រាំនឹងការប្រមាថរបស់គេមិនបានទើបនាងក្រមុំទះអ្នកកម្លោះមួយកំផ្លៀដោយភ្លេច
គិតថាគេធ្លាប់គម្រាមអ្វីដល់នាងខ្លះ ផ្ទៃមុខរឺងមាំក៏ងាកមកសម្លឹងមុខនាងយឺតៗមុននឹងទាញកន្ទ្រាក់ដៃរបស់នាងមុននឹងសំកាំងនៅលើអាកាស
“ខ្ញុំរំលឹកនាងហើយ   នាងទះខ្ញុំម្ដង  ខ្ញុំនឹងកាត់ម្រាមដៃនាងម្ដងដូចគ្នា”សម្ដីព្រមជាមួយទឹក
មុខម៉ឺងម៉ាត់របស់អ្នកកម្លោះធ្វើអោយរ៉ូសស៊ីតាទៅជាស្លេកមុខមួយរំពេច
“ហ៊ឹក អត់ទេកុំ កុំធ្វើបែបនេះ ហ៊ឹក ខ្ញុំសុំអង្វរលោក”នាងក្រមុំប្រឹងទាញដៃរបស់ខ្លួនចេញពីការចាប់របស់គេ
“ឬកពាមួយនេះវាដូចគ្នានឹងពេលដែរនាងសម្លាប់ រ៉េននី ដែរទេ និយាយទៅស្រីពិសពុល”
“អា៎ ចេញទៅ ហ៊ឹក ឆាប់ចេញទៅ ខ្ញុំមិនចង់ស្ដាប់នោះទេ”នាងក្រមុំគ្រវីក្បាលទៅមកហាក់ដូចជាមនុស្សឆ្កួតព្រោះមិនចង់ស្ដាប់ពីអតីតកាលដ៏ឈឺចាប់របស់ខ្លួន
ព្រុស
ជាលើកទីពីរដែលអ្នកកម្លោះទាញរាងកាយតូច អោយដួលដោយមិនស្រណោះស្រណោកសូម្បីបន្តិចកែវភ្នែកកំណាចក៏សម្លឹងមើលមកនាងបែបគួរអោយសង្វេគ តែគេក៏ពេញចិត្តនឹងរូបភាពរបស់នាងក្រមុំនៅពេលនេះ។
“ខ្ញុំមិនបានសាហាវ ជូជាតិដូចជានាងនោះទេ រ៉ូសស៊ីតា តែអោយវាចាំក្នុងខួរក្បាលនាងផងថ្ងៃក្រោយកុំហ៊ានបញ្ចោសកំហឹងរបស់ខ្ញុំអោយសោះ”ហ្វ្រេង ដៀងមើលរាងតូចបន្តិចមុននឹងដើរចេញពីបន្ទប់របស់នាងក្រមុំដោយមិនបានធ្វើអ្វីដូចដែរខ្លួនគម្រាមនាងក្រមុំមុននេះ ត្រូវទោះបីជាគេឃោឃៅ ឈាមត្រជាក់យ៉ាងក៏ដោយតែគេមិននឹងដាច់ចិត្តធ្វើបែបនេះដាក់មនុស្សដែលមានភេទដូចម្ដាយរបស់ខ្លួនទៅ
(សុំសួរថាការធ្វើទារុណកម្មដោយមិនស្ដាប់ហេតុផលគេនេះជាស្អីទៅវិញ?)
ក្រោយពីអ្នកកម្លោះចាកចេញទៅមិនយូរប៉ុន្មាន រាងកាយចំណាស់របស់មេការក៏ដើរចូលមកខាងក្នុងបន្ទប់ ត្រឹមឃើញរូបភាពចំពោះមុខភ្លាមមនុស្សចំណាស់សឹងតែស្រក់ទឹកភ្នែកព្រោះនឹកអាណិតនាងក្រមុំជាពន់ពេក មេការដើរមកក្បែរនាងក្រមុំព្រមទាំងអង្អែលក្បាលរបស់នាងតិចៗចំហាយកក់ក្ដៅពីបាតដៃចំណាស់ ធ្វើអោយនាងត្រូវងើយមុខទៅមើលព្រោះតែនាងខានទទួលបានអារម្មណ៍បែបនេះជាយូរមកហើយ។
“ហ៊ឹកៗ”រ៉ូសស៊ីតា សម្លឹងមុខអ្នកម្ខាងទៀតព្រមទាំងសសៀចូលជិតដើម្បីសុំចំហាយកក់ក្ដៅ
ឃើញនាងក្រមុំទៅជាបែបនេះមេការក៏មិនបានហាមឃាត់ទង្វើរបស់នាង បានត្រឹមតែអោបនាងតូចតបវិញ        ក្រោយពីអង្គុយយំក្នុងទ្រូងដ៏កក់ក្ដៅអស់ជាច្រើនម៉ោងនាងក្រមុំក៏ចាប់ថយ
ចេញពីអ្នកម្ខាងទៀត។
“អរគុណអ៊ំស្រីច្រើនណាស់”មិននិយាយតែមាត់ ដៃតូចក៏លើកមកសំពះអ្នកដែរមានវ័យ
ចំណាស់ជាងខ្លួន
“មិនអីទេ”
“ហ៊ឹក”
“នេះជាមេរៀន ថ្ងៃក្រោយកុំចង់ទៅបញ្ចោសគាត់ទៀតអោយសោះ”ដៃរបស់មេការក៏គ្រានាងក្រមុំអោយមកអង្គុយនៅលើគ្រែក្បែរនោះវិញ
“ខ្ញុំ ខ្ញុំមិនចង់រស់ទៀតទេអ៊ំស្រី”នាងក្រមុំក៏ទម្លាយរឿងរ៉ាវនៅក្នុងចិត្តប្រាប់ដល់់អ្នកម្ខាងទៀត
“ហ៊ើយ គ្រប់យ៉ាងតែងតែមានហេតុហើយនឹងផល”
“ចាស ហើយនេះក៏ជាផលដែរខ្ញុំទទួលបានដូចគ្នា ហ៊ឹក”នាងក្រមុំព្យាយាមញញឹមខ្សោះដាក់មនុស្សចំណាស់
“ថ្ងៃណាមួយ នាងនឹងយល់កាន់តែច្បាស់ជាងនេះ”មេការ ក៏ទាញអ្វីចេញពីហោប៉ៅអាវរបស់ខ្លួន
“នេះអ៊ំចង់ធ្វើអីនឹង”រ៉ូសស៊ីតា សួរដោយការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាអ្នកចំពោះមុខមានកូនសោរខ្នោះជើងរបស់ខ្លួន
“នាំនាងទៅសម្អាតខ្លួនចេញនឹងអី”មេការញញឹមស្រស់ដាក់នាង ខុសពីទឹកមុខដែលជួបនាងកាលពីដំបូងដាច់
“ធ្វើបែបនេះមិនបានទេគេអាចនឹងដាក់ទោសអ៊ំណា”កែវភ្នែកក៏ងាកមើលឆ្វេងស្ដាំ ព្រោះខ្លាចអ្នកកម្លោះនៅត្រង់ណាមួយដែលខ្លួនមើលមិនឃើញ តែនាងក៏មិនបានដឹងដែរថារាល់សន្ទនារបស់នាងគឺអ្នកកម្លោះស្ដាប់លឺបានគ្រប់ពាក្យគ្រប់សម្ដី
“នេះជាបញ្ជា”ត្រឹមប្រយោគខ្លីៗ ក៏អាចបញ្ឈប់អាការៈឆ្លេឆ្លារបស់នាងមុននេះបានដោយគ្មានលក្ខខណ្ឌ
“...”
“ម៉ោះ ចាំខ្ញុំនាំនាងទៅសម្អាតខ្លួន”ក្រោយពីដោះលែងអោយនាងក្រមុំមានសេរីភាពរួចមេការក៏បម្រុងនាំនាងទៅក្នុងបន្ទប់ទឹកតែក៏ត្រូវនាងបដិសេធសំណើរ
“មិនបាច់ទេ”រាងតូចស្ទុះងើបឡើង
“ហេតុអីទៅខ្មាសរឺ”សំណួរចំៗរបស់មនុស្សចាស់ ធ្វើអោយរ៉ូសស៊ីតាទៅជាមុខក្រហមភ្លា
មៗដោយការខ្មាសអៀន
“មិនមែននោះទេ តែមកពីខ្ញុំមិនទម្លាប់ដែលមានអ្នកណាម្នាក់មកងូតទឹកអោយបែបនេះ”
“មិនអីនោះទេរៀនទម្លាប់អោយហើយទៅ”
“មិនបានទេអ៊ំស្រី ចាត់ទុកថាខ្ញុំសុំអង្វរទៅចុះណា”រ៉ូសស៊ីតាលើកដៃសំពះអង្វរមិនឈប់ធ្វើអោយអ្នកម្ខាងទៀតមើលមកនាងដោយការយល់ចិត្ត
“អឺៗឆាប់ទៅ”
“អរគុណអ៊ំស្រី”នាងក្រមុំញញឹមរួចក៏ដើរប៉ាំងខ្ញើតចូលទៅក្នុងបន្ទប់ទឹក
បន្ទប់ពីឈរសម្លឹងមើលរាងតូចរបស់នាងក្រមុំចូលទៅផុតបាត់ភ្នែកហើយ មេកាក៏ដើរទៅយករបស់ដើម្បីចាត់ការសម្អាតសាកសពចានដែរបែកមុននេះព្រមទាំងកាកសំណល់អាហារ។

ត្រាបាបចងចិត្តWhere stories live. Discover now