ភាគទី១២

586 10 0
                                    

(ទាសករ)

រយៈពេលពីរខែពិតជាកន្លងផុតទៅយ៉ាងលឿន ហើយវិលវល់នាងក្រមុំក៏បានមករស់នៅទីនេះជិតកន្លះឆ្នាំទៅហើយ មិនចាំបាច់និយាយក៏ដឹងថាជីវិតនាងជួបអ្វីខ្លះដែលនាងរស់នៅមានតែការឈឺចាប់តែប៉ុណ្ណោះ ថ្វីត្បិតតែគេមិនបានវាយធ្វើបាបរាងកាយនាងក៏ពិតមែនតែត្រឹមតែពាក្យសម្ដីរបស់គេក៏ធ្វើអោយនាងឈឺលើសពីពាក្យថាឈឺទៅទៀត។
ផ្ទុយពីនាងក្រមុំដែលតែងតែអង្គុយសោកសៅ ហ្វ្រេងកូ គឺតែងតែមានសេចក្ដីសុខរាល់ពេលដែលបានធ្វើបាបនាងក្រមុំ ជាពិសេសគ្រប់ពេលដែលបានដួសដងយកសេចក្ដីសុខពីរាងកាយរបស់នាងធ្វើអោយគេកាន់តែមានសេចក្ដីសុខលើសដើម តែពេលខ្លះគេក៏មានអារម្មណ៍ថាឈឺពេលបានឃើញទឹកភ្នែករបស់នាង គ្រប់ពេលគេមានអារម្មណ៍បែបនេះគេក៏តែងតែសួរខ្លួនឯងតែគ្រប់យ៉ាងគឺតែងតែគ្មានចម្លើយទទួលបានមកវិញ មិនមែនគ្មានចម្លើយនោះទេគឺគេព្យាយាមមិនរកចម្លើយអោយខ្លួនឯងទៅវិញទេ។
ពន្លឺព្រះអាទិត្យនាព្រឹកថ្ងៃថ្មីជះចាំងចូលមកក្នុងបន្ទប់ធ្វើការ ដែលហ៊ុមព័ទ្ធទៅដោយកញ្ជក់ក្រាស់ក្មឹក ពន្លឺនៃព្រះអាទិត្យចាំងមកប៉ះនឹងរាងកាយដែលកំពុងតែឈរសម្លឹងមើលទេសភាពរបស់ទីក្រុងនាពេលព្រឹក។ រាងកាយមាំដែលតែងតែសង្ហាឥតខ្ចោះពេលនេះកាន់តែសង្ហាពេលបានទទួលបន្ថែមពីពន្លឺធម្មជាតិ កែវភ្នែកមុតស្រួចសម្លឹងមើលទៅលើផ្លូវដែលមានមនុស្សកំពុងតែធ្វើដំណើរដោយមធ្យោយបាយផ្សេងៗគ្នា ត្បិតតែកែវភ្នែកសម្លឹងមើលទៅទេសភាពចំពោះតែខួរក្បាលរបស់គេបែរជាគិតរឿងផ្សេងទៅវិញ ហើយក៏ជារឿងដែលធ្វើអោយគេត្រូវមកឈរគិតរាល់ថ្ងៃមិនព្រមធ្វើការងារដែលមិនចាំបាច់និយាយក៏ដឹងថាជារឿងរបស់នាងក្រមុំនេះឯង អ្នកកម្លោះតែងតែឈរគិតពីរភងរបស់នាងហើយជាពិសេសអារម្មណ៍របស់ខ្លួននាពេលនេះ  ដូចជាពេលនេះគេក៏កំពុងតែ
ឈរគិតឡើងភ្លឹករហូតបានលឺសម្លេងរោទ៍របស់ទូរស័ព្ទទើបស្មារតីគេត្រលប់មកវិញ។
“អាឡូ នេះយើងគិតថាឯងលង់ប្រពន្ធដល់ថ្នាក់ភ្លេចយើងហើយតើ”    ពេលបានដឹងថាជា
អ្នកណាតេមក មិនរងចាំយូរអ្នកកម្លោះក៏ទទួលហើយក៏និយាយដៀមដាមដាក់មិត្តភ្លាមពេលមានឪកាសបាននិយាយជាអ្នកចុងខ្សែ
(លង់មិនកើតទេខ្លាចជាប់ភាពខ្មៅកង្វក់) សម្លេងរបស់អ្នកចុងខ្សែហាក់និយាយឌឺដងអោយអ្នកណាម្នាក់
“មិនបាច់និយាយដល់ថ្នាក់នេះក៏បានដែរ” ព្រោះអាចទាយដឹងតាមរយៈការនិយាយរបស់មិត្តទើបអ្នកកម្លោះព្យាយាមនិយាយអ្វីហាមឃាត់មិត្ត
(ហ៊ឹស)
“ហើយឯងតេមកយើងមានការអី”
(នឹក) ត្រឹមសម្ដីខ្លីៗរបស់អ្នកកម្លោះធ្វើអោយអ្នកម្ខាងទៀតស្រែកឡើងមកដល់ថ្នាក់ភ្លាត់សម្លេង
“ហ៊ើយ”
(វាស្អីឯង)
“ស្ដាប់ហើយព្រឺសម្បុរ”ហ្វ្រេង និយាយព្រមទាំងបង្ហាញទឹកមុខចេញមកនេះទាស់ត្រង់ថាគ្មានអ្នកណាបានឃើញទឹកមុខគេនៅពេលនេះ មិនចឹងគ្រប់គ្នាច្បាស់ជាបានសើចនឹងទឹកមុខរបស់គេជាមិនខាន
(ហាសហា យើងនិយាយលេងទេ) វីល្លៀមសើចឡើងខ្លាំងៗត្រឹមលឺសម្ដីរបស់មិត្តហាក់ដូចជាបានឃើញពីទឹកមុខរបស់អ្នកម្ខាងទៀតបានច្បាស់អញ្ចឹង
“អាចង្រៃ”
ក្រៅពីជេមិត្តរួច ហ្វ្រេងកូ ក៏បានតែឈរចាំស្ដាប់សម្លេងសើចក្អាកក្អាយរបស់អ្នកចុងខ្សែដែលស្ដាប់ទៅហាក់ដូចជាសប្បាយចិត្តណាស់អញ្ចឹង អ្នកកម្លោះឈរស្ដាប់មួយសន្ទទាល់តែមិត្តសម្លាញ់សើចអស់ចិត្តទើបគេនិយាយបន្ត។
“ហើយសម្រេចថាឯងតេមកយើងមានការអីអោយប្រាកដ” ទឹកមុខដែលលេងសើចមុននេះក៏ទៅជាមាំតាមទម្លាប់របស់គេដូចធម្មតា
(ចង់បបួលផឹក)
“ល្អស្អែកឈប់សម្រាក”
(តែថាមិនមែនកន្លែងចាស់)
“ជាកន្លែងណា”
(យើងមានកន្លែងថ្មី ចង់អោយឯងសាក)
“អឹម”
(ចាំយើងផ្ញើរទីតាំងទៅអោយ)
“អឺ បាយ”
ក្រោយពីដាក់ទូរស័ព្ទចុះជាមួយមិត្តអ្នកកម្លោះក៏ត្រលប់ទៅធ្វើការងាររបស់ខ្លួនវិញ ដោយមិនគិតពីរឿងរបស់នាងក្រមុំតទៅទៀត។

ត្រាបាបចងចិត្តWhere stories live. Discover now