ភាគទី១០

670 9 0
                                    

(ស្រីគ្មានតម្លៃ)

គ្រប់កាលកំណត់ដែលត្រូវទៅចូលរួមអាពាហ៍ពិពាហ៍របស់មិត្តសម្លាញ់ខ្លួនក៏មកដល់ រាងខ្ពស់សង្ហារបស់ ហ្វ្រេងកូ ដើរចេញពីក្រុមហ៊ុនធ្វើការលឿនជាងការកំណត់រាល់ថ្ងៃត្រូវហើយក៏ព្រោះតែថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់មិត្តគេចឹងហើយគេមិនអាចទៅយឺតយ៉ាវបានទេ។
“ចៅហ្វាយចង់ទៅកម្មវិធីតែម្ដងរឺយ៉ាងណាទាន”
ត្រឹមលឺសំណួររបស់មនុស្សជំនិត ធ្វើអោយអ្នកដែលអង្គុយស្ងប់ស្ងាត់មុននេះត្រូវងាកមកសម្លឹងមុខកូនចៅភ្លាមៗ
“យើងខំចេញមុនម៉ោង ឯងគិតទៅថាយើងទៅណា”មិនផ្ដល់ចម្លើយតែអ្នកកម្លោះក៏និយាយបញ្ឆិតបញ្ឆៀងដាក់មនុស្សជំនិតវិញ
“បាទ ខ្ញុំយល់ហើយទាន”ក្រោយពីកាត់សេចក្ដីយល់ថូម៉ាស៍ក៏ចាប់កាន់ចង្កូតឡានព្រមទាំងបញ្ជាទៅមុខដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់
នៅតាមផ្លូវធ្វើដំណើរ ហ្វ្រេងកូ ក៏បន្តភាពស្ងប់ស្ងាត់របស់ខ្លួនដោយមិននិយាយអ្វីទាំងអស់រហូតទាល់តែរថយន្ដទំនើបបត់ចូលមកចំណតឡានក្នុងផ្ទះរបស់គេ។
ដៃមាំចាប់ទាញសម្លៀកបំពាក់របស់ខ្លួនអោយបានរៀបរយពេលចុះពីក្នុងឡាន ជើងរឹងមាំក៏បោះជំហ៊ានដើរចូលទៅខាងក្នុងផ្ទះដោយមិនភ្លេចបង្ហាញនូវភាពអង់អាចរបស់ខ្លួន កែវភ្នែកកំនាចក៏រេសម្លឹងរកមើលអ្វីម្យ៉ងពេលចូលមកដល់ខាងក្នុងតែក៏មិនឃើញ ទើបអ្នកកម្លោះងាកមកសួរមេការដែរដើរកាត់គេល្មម។
“ស្រីម្នាក់នោះនៅឯណា”សំនួរគ្មានក្បាលកន្ទុយរបស់គេធ្វើអោយអ៊ំមេការទៅជាឆ្ងល់
“ចាស អ្នកប្រុស”ស្រ្ដីចំណាស់ក៏បន្លឺសម្លេងបន្តិចដើម្បីបញ្ជាក់គេថាគាត់មិនយល់ពីអ្វីដែលអ្នកកម្លោះកំពុងតែនិយាយនោះទេ
“ខ្ញុំចង់សួរពីស្រីម្នាក់នោះ”អ្នកកម្លោះនៅតែសួរបែបមិនច្បាស់លាស់ដដែល តែក៏អាចអោយមេការយល់ពីន័យរបស់គេបានច្បាស់ជាងមុន ព្រោះតែគេព្យាយាមសង្កត់សម្លេងរបស់ខ្លួនអោយបានធ្ងន់ជាងមុន
“អរអ្នកនាង រ៉ូសស៊ីតា រឺនាងកំពុងតែអង្គុយលេងនៅក្នុងសួនច្បារ អ្នកប្រុសត្រូវការរកអ្នកនាងរឺចាំខ្ញុំទៅហើយនាងអោយ”
“មិនបាច់”សម្ដីកំបុតខ្លីៗក៏លាន់លឺចេញពីមាត់របស់អ្នកកម្លោះ
ត្រឹមដឹងថានាងក្រមុំនៅកន្លែងណា ហ្វ្រេងកូ ក៏ធ្វើជាមិនខ្វល់ខ្វាយនឹងនាងក្រមុំតទៅទៀតអ្នកកម្លោះបែរខ្លួនដើរសម្ដៅទៅជាន់ខាងលើដែលជាបន្ទប់របស់ខ្លួន តែហើយគេក៏បង្អាក់ដំណើរបន្តិចព្រមទាំងងាកមកនិយាយជាមនុស្សចំណាស់ ដែរធ្វើការជាមួយអោយអ្នកផ្ទះគេតាំងពីជំនាន់លោកយាយរបស់គេមកម្ល៉េះ។
“អរត្រូវហើយ ថ្ងៃក្រោយហាមអ៊ំនិយាយផ្ដល់កិត្តយសអោយនាងនៅចំពោះមុខខ្ញុំទៀត”
“អឺ ចាសអ្នកប្រុស”នេះហៅត្រឹមអ្នកនាងក៏មិនបានដែររឺ អ្នកអើយអ្នកប្រុស មេការក៏បានតែគ្រវីក្បាលហួសចិត្តនឹងភាពអំណួតរបស់អ្នកកម្លោះ
ហ្វ្រេងកូ ឡើងមកដល់បន្ទប់របស់ខ្លួនដៃរឹងមាំក៏ចាប់ដោះសម្លៀកបំពាកើរបស់ខ្លួនចេញទាល់តែអស់ទុកត្រឹមខោប៊ុកស័រមួយជាប់ខ្លួនតែប៉ុណ្ណោះ រាងកាយដែរសុទ្ធតែសាច់ដុំហាប់ណែនដើរសម្ដៅទៅបន្ទប់ទឹកជើងដែរកំពុងតែបោះជំហ៊ានក៏បញ្ឈប់ភ្លាមៗ អ្នកកម្លោះក៏ប្ដូរទិសដៅពីបន្ទប់ទឹកដើរតម្រង់ទៅបង្អួចកញ្ចក់របស់ខ្លួន ដៃរឹងកំព្រឹសក៏វែកវាំងននបង្ហើបបន្តិចកែវភ្នែកមុតស្រួចក៏សម្លឹងមើលទៅក្នុងសួនច្បារ មិនមែនទេអ្នកកម្លោះសម្លឹងមើលទៅមនុស្សដែរកំពុងតែអង្គុយនៅក្នុងសួនច្បារទៅវិញទេ ចុងមាត់ក៏ញោចញញឹមបន្តិចពេលបានឃើញផែនខ្នងតូចរបស់នាងក្រមុំ ហ្វ្រេងកូឈរសម្លឹងមើលរាងតូចមួយសន្ទុះទើបដកភ្នែកចេញពីរាងតូចទាំងសោកស្ដាយ ព្រោះមានការប្រញាប់ទើបអ្នកកម្លោះសម្រេចចិត្តដើរទៅធ្វើធុរៈរបស់ខ្លួនវិញ។
រ៉ូសស៊ីតា     ងាកមើលមកខាងក្រោយខ្នងរបស់ខ្លួនពេលមានអារម្មណ៍ថាមានមនុស្សកំពុង
តែសម្លឹងមើលមកខ្លួនតែក្រៅពីភាពទទេស្អាតនាងក៏មិនបានឃើញអ្វីទាំងអស់ កែវភ្នែកសម្លឹងមើលមួយសន្ទុះទើបដឹងថាត្រង់កន្លែងដែលនាងកំពុងតែសម្លឹងគឺជាបន្ទប់របស់អ្នកកម្លោះ ទើបរាងតូចប្រញាប់បែរមកវិញព្រោះខ្លាចអ្នកកម្លោះមកទាន់ចោទថានាងលួចមើល ពេលនោះនាងនេះឯងជាអ្នកចប់។
ព្រោះតែមកអង្គុយនៅទីនេះរាងយូរដែលហើយ ទើបនាងក្រមុំសម្រេចចិត្តក្រោកដើរចេញ ពីកន្លែងនោះដើរត្រលប់មកបន្ទប់របស់ខ្លួនវិញ រាងតូចបោះជំហានដើរចូលទៅក្នុងផ្ទះទាំងអារម្មណ៍រវើរវាយមិនដឹងទៅណា ស្នាមញញឹមក៏ផុសមកលើផ្ទៃមុខពេលបានឃើញមនុស្សជំនិតរបស់អ្នកកម្លោះនៅឈរក្នុងបន្ទប់ទទួលភ្ញៀវដោយម្នាក់ៗ តែងខ្លួនយ៉ាងស្អាតបាតដូចបម្រុងទៅណា។
“សួស្ដីអ្នកនាង រ៉ូសស៊ីតា”កម្លោះសង្ហាទាំងពីរអោនគំនាបដាក់នាងក្រមុំបន្តិចជាការគោរពត្រូវហើយពួកគេទាំងពីរតែងតែរួសរាយរាក់ទាក់ដាក់នាង មិនដូចជាអ្នកកម្លោះនោះទេដែលតែងតែចាំប្រមាថមើលងាយគ្រប់ពេលវេលារាល់ពេលបានជួបនាង។
“សួស្ដី”នាងក្រមុំអោនគំនាបជាការគួរសមដាក់ពួកគេទាំងពីរវិញ
កែវភ្នែកតូចសម្លឹងមើលកម្លោះសង្ហាទាំងពីរ បបូរមាត់បានរូបក៏ញញឹមឡើងបន្តិចមិនដឹងថាហេតុអីបានជានាងញញឹមនោះទេ ដឹងត្រឹមតែថានាងអាចញញឹមបានពេលដែលគ្មានអ្នកកម្លោះនៅក្បែរនាងមិនមែនថានាងមិនហ៊ានញញឹមតែមកពីនាងខ្លាចគេទៅវិញទេ។
“ហើយនេះពួកលោកគិតទៅណា បានជាតែងខ្លួនស្អាតបាតយ៉ាងនេះ”
“អឺ ថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោក វីល្លៀម ទើបពួកខ្ញុំត្រូវទៅតាមចៅហ្វាយដែរ”ថូម៉ាស៍ញញឹមលឹបភ្នែកដាក់នាងក្រមុំ
“លោក វីល្លៀម ជាមិត្តជិតដិតរបស់ចៅហ្វាយ”ព្រោះឃើញនាងក្រមុំធ្វើមុខឆ្ងល់ទើបប្រាយស៍តុនប្រញាប់បកស្រាយប្រាប់នាងក្រមុំ
“អរ”
“បាទ/បាទ”កម្លោះទាំងពីរក៏ឆ្លើយតបនាងក្រមុំព្រមគ្នា
“តាមសប្បាយចុះ ខ្ញុំលែងរំខានហើយ”
ក្រោយពីនិយាយលាកម្លោះទាំងពីររួច នាងក្រមុំក៏ដើរចេញពីត្រង់នោះតែមិនទាន់ដើរចេញផុតផងជើងតូចមិនប្រយ័ត្នក៏រអិលនឹងកម្រាលព្រំធ្វើជំពប់ជើងមួយទំហឹង តែក៏សំណាងល្អដែរមានថូម៉ាស៍នៅក្បែរនោះទើបរហ័សមកត្រកងនាងក្រមុំមិនអោយដួល។
“អា”នាងក្រមុំស្រែកទាំងភិតភ័យព្រោះគិតថាខ្លួនឯងដួលបាត់ទៅហើយ
“អ្នកនាងមិនអីទេមែនទេ”ថូម៉ាស៍សួរនាំនាងក្រមុំដោយការព្រួយបារម្ភ
“ដកដៃឯងចេញទៅ”សម្លេងគ្រលមាំបន្លឺឡើងកាត់ជំនួសចម្លើយរបស់នាងក្រមុំ
“ចៅហ្វាយ/លោក ហ្វ្រេង”ទាំងពីរនាក់ក៏ប្រញាប់ថយចេញពីគ្នាពេលបានឃើញអ្នកកម្លោះតែក៏មិនបានខ្លាចដូចទឹកមុខដែលគេបានបង្ហាញអោយឃើញនៅពេលនេះដែរ
ហ្រ្វេងដើរចុះពីជាន់ខាងលើមកជាន់ខាងក្រោម ចោះងវែងក៏បោះសម្ដីមករកទីតាំងដែលនាងក្រមុំកំពុងតែឈរដោយទឹកមុខមាំបង្ហាញពីភាពឃោឃៅចេញមកអោយឃើញច្បាស់ មិនអោយគេខឹងបានយ៉ាងម៉េចបើមកឃើញស្រីរបស់ខ្លួនកំពុងឈរអោបគ្នាជាមួយកូនចៅរបស់ខ្លួន ថែមទាំងមានទឹកមុខញញឹមពព្រាយទៀត។
“អូយ” មិននិយាយអ្វីច្រើនត្រឹមមកដល់អ្នកកម្លោះក៏ទាញរាងតូចអោយចូលទៅរកខ្លួនមួយទំហឹងដោយមិនគិតនឹងថ្នាក់ថ្នម
“ខ្ញុំវាមិនដល់ចិត្តរឺយ៉ាងម៉េច បានជាមកទាក់កូនចៅរបស់ខ្ញុំ”មិនត្រឹមតែសម្ដីសូម្បីតែកែវភ្នែករបស់គេក៏កំណាចដូចគ្នា
“មិនមែន”មិនទាន់បានបកស្រាយផងក៏ត្រូវអ្នកកម្លោះនិយាយកាត់មុនទៅហើយ
“បិទមាត់ស្រីធ្មប់”
“ចៅហ្វាយ”
“ឯងក៏ដូចគ្នា បើមិនចង់ត្រូវដេញចេញកុំយកខ្លួនមកប្រលូកប្រលាក់នឹងស្រីពិសពុលម្នាក់នេះអោយសោះ”ចុងប្រយោគហ្វ្រេងក៏ងាកមកសម្លឹងមុខនាងក្រមុំដែរនៅក្នុងដៃរបស់ខ្លួន
“...”ទាំងអស់គ្នាបានត្រឹមតែស្ងាត់ព្រោះមិនអាចតតាំងនឹងអ្នកកម្លោះបានតទៅទៀត
“ស្រីឥតកេរ្ដិ៍ខ្មាស ស្រីគ្មានតមម្លៃ”
ផាច់
ព្រោះទ្រាំនឹងការប្រមាថមើលងាយរបស់អ្នកកម្លោះលែងបានតទៅទៀត ទើបដៃតូចក៏លើកទៅទះគេមួយទំហឹងតាមកំហឹងរបស់ខ្លួន សម្រាប់នាងការទះគេប៉ុណ្ណឹងនៅស្ទើរផងនេះគេមើលងាយនាងម្នាក់មិន គ្រប់ថែមទាំងមកនិយាយស្ដីមើលងាយនាងនៅចំពោះមុខកូនចៅរបស់គេទៀតផង ចង់ប្រាប់ថានាងក៏ចេះឈឺព្រោះបេះដូងនាងជាសាច់វាចេះឈឺមិនមែនដុំថ្មដែររឹងមាំរហូតនោះទេ។
“រ៉ូសស៊ីតា” ហ្វ្រេងកូ ងាកមកសម្លុតនាងក្រមុំដែរនាងប្រហើនហ៊ានទះគេនៅចំពោះមុខមនុស្សរបស់គេបែបនេះ
“ចង់ធ្វើអីក៏ធ្វើទៅ”នាងក្រមុំបិទភ្នែកដើម្បីបណ្ដេញភាពឈឺចាប់ដែលកំពុងតែស្ទះណែននៅក្នុងដើមទ្រូង
“នាងប្រហើនណាស់”
“ចៅហ្វាយ”អង្គរក្សទាំងពីរក៏ហៅអ្នកម្លោះតិចៗ
ត្រឹមលឺប្រយោគមិនពេញសម្លេងរបស់កូនចៅ អ្នកកម្លោះក៏ងាកមកសម្លក់កូនចៅក្នុងន័យគម្រាមគំហែង ក្រៅពីបញ្ជាក់ន័យតាមក្រសែភ្នែករួចរាល់អ្នកកម្លោះក៏ងាកមកសម្លឹងនាងក្រមុំវិញដោយការខឹងសម្បារ
“ហ៊ឹក”ភាពក្លាហ៊ានដែលមានមុននេះក៏ចាប់ផ្ដើមថយចុះពេលបានឃើញទឹកមុខរបស់គេ
“ម៉ោនេះ”ដៃរឹងមាំក៏ចាប់អូសរាងតូចចេញទៅយ៉ាងទីណាត់ទីណែន
“ចៅហ្វាយ”
“ប្រាយស៍តុន”ព្រោះដឹងពីគំនិតរបស់មិត្តសម្លាញ់ថូម៉ាស៍ក៏ប្រញាប់ចូលមកឃាត់
“ឯងក៏ឃើញមិនចឹង”អ្នកកម្លោះទៅជានៅមិនសុខ ពេលដែរឃើញចៅហ្វាយទៅជាគ្មានហេតុផលបែបនេះ
“យើងដឹង តែថាទុកអោយចៅហ្វាយដោះស្រាយខ្លួនឯងទៅ”ថូម៉ាស៍ងក់ក្បាលដាក់មិត្តជាការបញ្ជាក់
ជើងតូចរបស់នាងក្រមុំប្រឹងបោះជំហ៊ានអោយទាន់តាមកម្លាំងអូសរបស់អ្នកកម្លោះ នាងក្រមុំប្រឹងទប់សម្លេងនៃការឈឺចាប់របស់ខ្លួន មិនអោយបានស្រែកចេញមកអោយអ្នកកម្លោះបានលឺបានដឹងថានាងកំពុងតែឈឺចាប់ខ្លាំង។
ព្រុស
រាងស្ដើងត្រូវដៃរឹងកំព្រឹសរបស់ ហ្វ្រេង ចាប់គ្រវែងបោះមកលើគ្រែមួយទំហឹងដៃ កែវភ្នែកកំណាចសម្លឹងមើលមកនាងសឹងតែទម្លុះសាច់របស់នាងអោយធ្លុះបាន រ៉ូសស៊ីតា បានត្រឹមជ្រប់មុខយំដោយការតូចចិត្ត។
“ត្រៀមខ្លួនងាប់អោយហើយទៅ រ៉ូសស៊ីតា”អ្នកកម្លោះដើរមករកនាងក្រមុំដែរអង្គុយយំយែកនៅលើគ្រែគេងរបស់គេ
“អ្ហឹម”ដៃតូចក៏បានត្រឹមតែក្ដាប់ពូកណែន ពេលត្រូវអ្នកកម្លោះទាញទៅអោបថើបញក់ញីបបូរមាត់របស់នាងតាមអំពើចិត្តរបស់គេ
ហ្វ្រេងកូអោបថើបរាងកាយតូចណែនដៃហាក់ស្រែកឃ្លាននាងក្រមុំជាខ្លាំង ដៃរឹងមាំក៏រុញច្រានរាងស្ដើងអោយដួលទៅលើគ្រែព្រមទាំងតាមទៅទ្រោបពីលើនាង អ្នកកម្លោះប្រញាប់ចាត់ការសម្លៀកបំពាក់របស់នាងក្រមុំព្រមទាំងរបស់ខ្លួនតាមពីក្រោយ។
បន្ទាប់ពីបានបង្រ្គាបនាងក្រមុំរួចរាល់អ្នកកម្លោះក៏ប្រញាប់តែងខ្លួនសាជាថ្មី នេះបើគេមិនមានការត្រូវធ្វើគេច្បាស់ជាចាត់ការនាងអោយសន្លប់បីយប់បីថ្ងៃជាមិនខាន កែវភ្នែកក៏សម្លឹងមើលមកផែនខ្នងសខ្ចីរបស់នាងក្រមុំតែមិនបានកំណាចដូចរាល់ដង វាហាក់ដូចជាមានពន្លឺអ្វីម្យ៉ាងដែរបង្កប់នៅក្នុងនោះ។
“ព្រោះតែនាងទើបខ្ញុំត្រូវយឺតយ៉ាវបែបនេះ”ចុងមាត់ក៏ញោចញញឹមបន្តិច
ជុប
មិនដឹងថាមូលហេតុអ្វីទើបបណ្ដាលចិត្តអោយអ្នកកម្លោះ អោយអោនទៅថើបថ្ងាសដែរជោកដោយញើសរបស់នាងក្រមុំដែរបញ្ជាក់ថាមុននេះមានអ្វីកើតឡើងរវាងពួកគេ ព្រោះតែហត់នឿយទើប រ៉ូសស៊ីតា គេងលក់ដោយបានដឹងថាអ្នកកម្លោះធ្វើរឿងផ្អែមល្ហែមដែរនាងតែងតែស្រមៃចង់បានពីអ្នកកម្លោះ បបូរមាត់ក្រាស់ក៏ដកចេញពីថ្ងាសតូចរបស់នាងក្រមុំមុននឹងដើរចេញពីបន្ទប់ដោយមិនរំខានដំណេករបស់នាងតទៅទៀត។
ហ្វ្រេងកូ បោះជំហ៊ានចូលមកខាងក្នុងកម្មវិធីទាំងប្រញាប់ប្រញាល់ព្រោះតែយឺតយ៉ាវក្នុងការចូលរួមកម្មវិធីរបស់មិត្តសម្លាញ់ កែវភ្នែកមានអំណាចរបស់អ្នកកម្លោះក៏សម្លឹងរបស់មើលម្ចាស់កម្មវិធីក្នុងយប់នេះដើម្បីធ្វើការសុំទោសគេ។
អ្នកកម្លោះដើរទៅរកកូនកម្លោះពេលបានឃើញវត្តមានរបស់គេ មុខមាំសង្ហាក៏ញញឹមបន្តិចជាការរាក់ទាក់ដាក់ម្ចាស់កម្មវិធីដែរពេលនេះកំពុងតែធ្វើមុខក្រញូវដាក់គេ តែគេក៏ជឿថាមិនមែនព្រោះការមកយឺតរបស់គេអាចមកពីមូលហេតុផ្សេងក៏ថាបាន។
“យើងស្មានតែឯងមិនមកហើយតើ”ត្រឹមមិត្តដើរមកដល់ វីល្លៀមក៏បាញ់សម្ដីទៅអ្នកកម្ខាងទៀតចំៗ
“មិនមកយ៉ាងម៉េចនឹងកើត បើយប់នេះជាយប់ពិសេសរបស់ឯង”ហ្វ្រេងក៏លូកទៅទះស្មាកូនកម្លោះតិចៗ
“ហ៊ឹស ជាកម្មពាទៅវិញទេ”
“និយាយឆ្កួតស្ដីអាចង្រៃនេះ”
ហ្វេ្រងកូ ព្យាយាមនិយាយសម្ដីលេងសើចដើម្បីកុំអោយមិត្តពិបាកចិត្តជាងនេះព្រោះមើលទៅកូនកម្លោះយប់នេះហាក់ស្រពាប់ស្រពោនខុសពីកូនកម្លោះទូទៅ
“យើងនិយាយជាការ រៀបការជាមនុស្សស្រីដែរខ្លួនមិនស្រលាញ់ថែមទាំងស្អប់បែបនេះយើងថាគ្មានសេក្ដីសុខនោះទេ”វីល្លៀម និយាយបញ្ជាក់ ព្រមទាំងដៀងភ្នែកទៅមើលកូនក្រមុំរបស់ខ្លួនដែរឈរក្បែរនោះដោយការស្អប់ខ្ពើម
“ហ៊ើយ នៅជាមួយគ្នាយូរទៅក៏គង់តែស្រលាញ់គ្នាទេ ជឿយើងទៅ”
“វាគ្មានថ្ងៃនោះទេ”
ហ្វ្រេង បានត្រឹមតែគ្រវីក្បាលនឹងចរឹតរបស់មិត្តសម្លាញ់ត្រូវហើយពួកគេទាំងពីរគឺមិនខុសគ្នាប៉ុន្មានទេបើតាំងចិត្តថាធ្វើអ្វីហើយក៏ត្រូវតែធ្វើអោយបាន ទោះស្ដេចមករារាំងក៏គ្មានផ្លូវអាចបញ្ឈប់ពួកគេបានដែរ។
“ហើយឯណាកូនក្រមុំរបស់ឯង” ព្រោះតាំងពីមកដល់គេមិនទាន់បានជួបកូនក្រមុំរបស់មិត្តទើបអ្នកកម្លោះគិតចង់ទៅរាក់ទាក់បន្តិច
“នៅខាងនោះ ឯងសួរធ្វើអី”ព្រោះឆ្ងល់ដែរសុខៗមិត្តសម្លាញ់សួររកមនុស្សស្រីដែរខ្លួនស្អប់ទើបវីល្លៀមសួរអ្នកម្ខាងទៀតបញ្ជាក់
“គិតចង់ទៅរាក់ទាក់បន្តិច” កម្លោះសង្ហាក៏វាយជញ្ចើមដាក់អ្នកជាកូនកម្លោះនៅក្នុងកម្មវិធីយប់នេះ
“យើងថាមិនបាច់ទេ ក្រែងស្រីម្នាក់នោះប្រើមាយាទាក់ឯងម្នាក់ទៀត”សម្ដីមិនផ្ដល់កិត្តិយសអោយនាងក្រមុំក៏បន្លឺចេញមកធ្វើអោយ ហ្វ្រេងកូ ត្រូវចំហមាត់ព្រោះមិនធ្លាប់បានលឺមិត្តសម្លាញ់និយាយបែបនេះពីមុនមក
“តែថាកូនក្រមុំឯងស្អាតគ្រាន់បើ”
“ច្បាស់ជាស្អាតហើយ ព្រោះធ្វើខ្លួនដើម្បីតែទាក់មនុស្សប្រុស”
ជាថ្មីម្ដងទៀតដែរ ហ្វ្រេងកូ ត្រូវគ្រវីក្បាលហួសចិត្តនឹងមិត្តសម្លាញ់ម្នាក់នេះ ព្រោះត្រឹមគេឈរនិយាយជាមួយមិនដល់ប៉ុន្មាននាទីផង អ្នកកម្ខាងទៀតក៏ដៀលកូនក្រមុំរបស់ខ្លួនកប់ៗមាត់ទៅហើយ។
“យើងលែងនិយាយជាមួយឯងហើយ” ថាហើយកម្លោះសង្ហាក៏ដើរសម្ដៅទៅរកកូនក្រមុំដែរឈរតែម្នាក់ឯងនៅក្នុងកម្មវិធីយ៉ាងកណ្ដោចកណ្ដែង
រាងខ្ពស់សង្ហារបស់ ហ្វ្រេងកូ ដើរសម្ដៅមករកកូនក្រមុំរបស់មិត្តដោយទឹកមុខញញឹមរាក់ទាក់មិនបានបង្ហាញពីភាពកំណាចរបស់ខ្លួនដូចពេលនៅជាមួយនឹងនារីម្នាក់ទៀត
“សួស្ដីអ្នកនាង”ដៃរឹងមាំក៏លូកទៅចាប់ដៃតូចរបស់នាងក្រមុំជាការរាក់ទាក់
“ចាសសួស្ដី”ព្រោះមើលឃើញពីភាពជាមិត្តរបស់អ្នកកម្លោះទើបនាងក្រមុំមិនរារែកក្នុងការចាប់ដៃរបស់គេតបវិញ
“ខ្ញុំ ហ្វ្រេងកូ ជាមិត្តរបស់វីល្លៀម”កម្លោះសង្ហាធ្វើការណែនាំខ្លួនអោយកូនក្រមុំបានស្គាល់គេកាន់តែច្បាស់ជាងនេះទៀត
“ចាសខ្ញុំ យៀកហ្វី”
“ជាកូនកាត់”
“ចាសអត់ទេ ប៉ាម៉ាក់ជាជនជាតិចិនពួកគាត់មករស់នៅទីនេះតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ”
“ចឹងមានន័យថាអ្នកនាងកើតនៅទីនេះ”មិនរងចាំអោយអ្នកម្ខាងទៀតបានបកស្រាយអ្នកកម្លោះក៏អាចកាត់ន័យយល់បានបាត់ទៅហើយ
“ចាសត្រូវហើយ”ស្នាមញញឹមស្រទន់ក៏លេចឡើងលើផ្ទៃមុខ.សរលោង តែមិនយូរប៉ុន្មានក៏ត្រូវរលុបទៅវិញពេលបានឃើញកូនកម្លោះរបស់ខ្លួនកំពុងតែសម្លឹងមើលមកនាង មិនមែនទេហៅថាសម្លក់វិញទើបត្រូវជាង
“ចុះឯណាប៉ាម៉ាក់របស់អ្នកនាង” ព្រោះឃើញនាងឈរតែម្នាក់ឯងទើបអ្នកកម្លោះសួររកចាស់ទុំរបស់នាងក្រមុំ
“ពួកគាត់ស្លាប់យូរហើយ” ទឹកដែរសោកសៅស្រាប់ក៏កាន់តែសោកសៅលើសដើមពេលគិតដល់អ្នកមានគុណរបស់ខ្លួន
“សុំទោសផង”
“មិនអីទេ”
“ចឹងអ្នកនាង..”
“អាហ្វ្រេង”សម្លេងរំខានរបស់ វីល្លៀម ក៏ហៅកាត់នូវសំនួរដែលអ្នកកម្លោះចង់សួរនាងក្រមុំមុននេះ
“វាស្អីឯង”ហ្វ្រេង ងាកមកសម្លក់មិត្តសម្លាញ់ព្រោះដឹងពីចរឹតរបស់គេច្បាស់ជាងអ្នកណាៗទាំងអស់ ត្រូវហើយបើមិនដឹងពួកគេម៉េចនឹងអាចរាប់អានគ្នាបានយូរយ៉ាងនេះទៅ
“យើងត្រូវទៅទទួលភ្ញៀវ”សម្ដីកំបុតៗរបស់វីល្លៀមធ្វើអោយហ្វ្រេងជ្រួញជញ្ចើមព្រោះមិនយល់
“ហើយមកប្រាប់យើងធ្វើស្អី យើងមិនមែនម្ចាស់កម្មវិធីទេ”
“ឯងមិនមែន យើងនិយាយពីស្រីចំពោះមុខឯង”វីល្លៀម ក៏ដៀងភ្នែកមកមើលកូនក្រមុំរបស់ខ្លួនដោយភាពស្អប់ខ្ពើមមិនប្រួលប្រែ
“ហ៊ឹសៗ មកសុំប្រពន្ធវិញក៏មិនប្រាប់”ហ្វ្រេងកូ និយាយផ្លែផ្កាអោយអ្នកជាកូនកម្លោះ
“មិនមែនប្រពន្ធ”
“ហ៊ឹស”
“ម៉ោនេះ”វីល្លៀម ក៏ចាប់អូសដៃកូនក្រមុំរបស់ខ្លួនចេញទៅទាំងតក់ក្រហល់មិនអោយនាងបានត្រៀមខ្លួនជាមុន
ហ្វ្រេងកូ ឈរមើលអនាគតស្វាមីភរិយាថ្មោងថ្មីព្រមទាំងគ្រវីក្បាលទាំងហួសចិត្ត តែហើយអ្នកកម្លោះក៏ស្រមៃចេញរូបភាពរបស់អ្នកណាម្នាក់ដែរស្លៀកឈុតកូនក្រមុំមួយនេះ ដែលគ្មានអ្នកណាក្រៅពី រ៉ូសស៊ីតា នេះឯង ត្រឹមគិតដល់រាងតូចបានគ្រងឈុតរបស់កូនក្រមុំអ្នកកម្លោះក៏ញញឹមចេញមកដោយមិនដឹងខ្លួន។
“នេះឯងគិតឆ្កួតអី អាហ្វ្រេង ស្រីម្នាក់នោះគ្មានថ្ងៃបានស្លៀកឈុតកិត្តិយសនេះជាដាច់ខាត”អ្នកកម្លោះក៏គ្រវីក្បាលខ្លាំងៗដើម្បីបណ្ដេញរូបភាពរបស់នាងក្រមុំចេញពីខួរក្បាលរបស់ខ្លួន
អ្នកកម្លោះក៏ឈប់គិតពីនាងក្រមុំតទៅទៀត រាងខ្ពស់សង្ហាក៏ដើរទៅរាក់ទាក់ភ្ញៀវដែលធ្វើជំនួញរួមគ្នា ដែលត្រូវបានអញ្ជើញអោយមកចូលរួមកម្មវិធីក្នុងយប់នេះអ្នកកម្លោះឆ្លៀតពេលក៏សួរសុខទុកព្រមទាំងនិយាយរឿងជំនួញរបស់ខ្លួននឹងដៃគូរដែលត្រូវសហការណ៍គ្នាបន្តបន្ទាប់ទៀត។
យប់នេះសឹងតែគេជាម្ចាស់កម្មវិធីទៅហើយព្រោះភ្ញៀវដែលមករួមសឹងតែពាក់កណ្ដាលទៅហើយដែលគេស្គាល់ ហ្វ្រេងកូ និយាយរាក់ទាក់ដៃគូរជំនួញទាំងចាស់ទាំងថ្មីរបស់ខ្លួនដោយទឹកមុខញញឹមរាក់ទាក់តែក៏ពោរពេញទៅដោយអំណាច ពេលពិភាក្សាអ្នកកម្លោះក៏មិនភ្លេចក្រេបស្រាតម្លៃថ្លៃដែលនៅក្នុងដៃរបស់ខ្លួនដូចគ្នា។
ហើយមិនយូរប៉ុន្មានពេលវេលាសប្បាយក៏បានដល់ទីបញ្ចប់ អ្នកកម្លោះក៏ដើររកមិត្តសម្លាញ់ដែលកំពុងតែឈរជូនដំណើរភ្ញៀវដោយទឹកមុខប្រឹងញញឹមចេញមក រងចាំទាល់តែមិត្តជូនដំណើរភ្ញៀវអស់ទើបអ្នកកម្លោះដើរមកតាមក្រោយ អាចនិយាយបានថាគេនៅដល់បិទកម្មវិធីក៏ថាបាន ព្រោះតែពេលនេះក្នុងកម្មវិធីទាំងមូលមានតែមនុស្សរបស់គេនឹងវីល្លៀមតែប៉ុណ្ណោចំណែកភ្ញៀវដែលបានមកចូលរួមក៏ត្រលប់ទៅវិញអស់ដូចគ្នា។
“អរគុណដែលមករួម”វីល្លៀមលូកមកទះស្មារបស់ហ្វ្រេងតិចៗជាអរគុណ
“យើងត្រូវតែមកស្រាប់ហើយ”
“ហ៊ឹសៗ មើលទៅឯងដូចជាស្រវឹងហើយ”ព្រោះឃើញអាការខុសប្លែកធម្មតារបស់មិត្តទើបអ្នកកម្លោះអាចមើលដឹងថាអ្នកម្ខាងទៀតកំពុងតែស្រវឹង
“តិចតួចទេ”ត្រូវហើយមិនចាំបាច់អ្នកណានិយាយក៏គេដឹងថាខ្លួនឯងស្រវឹងដែរ គ្រាន់តែគេមិនបានស្រវឹងដល់ថា្នក់វង្វេងវង្វាន់មិនដឹងអី
“ហ៊ឹសៗ”
“យើងទៅសិនហើយ”
“អឹម សុវត្ថិភាពតាមផ្លូវ”
“យើងមានអ្នកបើកអោយហើយ”ហ្វ្រេង ក៏និយាយបញ្ឈឺការព្រួយបារម្ភរបស់មិត្តមកលើខ្លួន
“អាចង្រៃនេះ”
“ខ្ញុំទៅសិនហើយអ្នកនាង”ទោះយ៉ាងណាក៏អ្នកកម្លោះមិនភ្លេចងាកមកលាកូនក្រមុំដ៏ស្រស់ស្អាតរបស់មិត្ត
“ចាសតាមសម្រួល”
ហ្វ្រេងកូ បែរក្រោយដើរចេញពីកម្មវិធីក្រោយពីឈរលាម្ចាស់កម្មវិធីរួចរាល់តែហើយគេក៏ត្រូវបកក្រោយមកវិញពេលនឹកឃើញដល់អ្វីម្យ៉ាង។
“យប់នេះកុំធ្ងន់ដៃដាក់កូនក្រមុំពេក”ហ្វ្រេង អោនមកខ្សឹបក្បែរត្រចៀករបស់វីល្លៀមតិចៗព្រោះមិនចង់អោយនាងក្រមុំអៀនពេលបានលឺសម្ដីរបស់គេ
“អាហ្រ្វេង អាចង្រៃ”វីល្លៀមលើកជើងមកធាក់អ្នកម្ខាងទៀតតែហ្វ្រេងរហ័សជាងទើបគេចចេញបានមុន
ឃើញហេតុការណ៍មិនស្រួលអ្នកកម្លោះក៏ប្រញាប់ថយគេច ស្នាមញញឹមស្រស់ស្រាយក៏បង្ហាញនៅលើផ្ទៃមុខមាំរបស់អ្នកកម្លោះ បន្ទាប់ពីបានញ៉ោះមិត្តសម្លាញ់រួចរាល់ហ្វ្រេងកូក៏ប្រញាប់ចាកចេញពីកម្មវិធីត្រលប់មកផ្ទះរបស់ខ្លួនវិញ ដូចជាមានអ្វីកំពុងតែរងចាំគេនៅឯផ្ទះអញ្ចឹង មិនមែនទេអាចថាគេកំពុងប្រញាប់ទៅជួបរបស់សំខាន់នៅផ្ទះទើបត្រូវជាង។

រាងកាយទ្រេតទ្រូតរបស់អ្នកកម្លោះដើរចូលមកខាងក្នុងបន្ទប់ដេករបស់ខ្លួន ត្រឹមមកដល់កែវភ្នែកមុតស្រួចក៏សម្លឹងរកមើលរាងកាយដែរគេងនៅទីនេះមុនគេចាកចេញ តែក៏មិនបានឃើញអ្វីក្រៅពីភាពទទេស្អាត ត្រឹមមិនបានឃើញស្រីតូចស្រីផ្អែមអ្នកកម្លោះក៏ដើរចេញពីបន្ទប់របស់ខ្លួនទាំអទឹកមុខក្រញូវសម្ដៅទៅបន្ទប់នាងក្រមុំដែលនៅក្បែរនោះ។
គ្រាំង
សម្លេងបិទលាន់លឺសូរខ្លាំងៗផ្អើលអស់មនុស្សទូទាំងផ្ទះ មិនលើកលែងសូម្បីតែម្ចាស់បន្ទប់ដែលកំពុងគេងលង់លក់មុននេះក៏ត្រូវស្ទុះក្រោកឡើងព្រោះការសម្លេងរំខាន
ឌឹប
រាងកាយធ្ងន់កណ្ដុករបស់អ្នកកម្លោះក៏ស្ទុះមកសង្គ្រុបរាងតូច ដែលអង្គុយនៅលើគ្រែអោយដួលដេកទៅវិញ អ្នកកម្លោះក៏សម្លឹងមើលមុខរបស់ស្រីតូចដោយក្រសែភ្នែកភ្នែកស្រែកឃ្លានខុសពីធម្មតា ដៃតែម្ខាងរបស់គេក៏ចាប់ដៃទាំងគូររបស់នាងក្រមុំបោះផុតទៅលើក្បាលចំណែកដៃម្ខាងទៀតក៏អង្អែលតាមខ្លួនប្រាណរបស់នាងក្រមុំ ហើយក៏មកបញ្ឈប់ត្រង់ត្រគាកព្រមទាំងច្របាច់ខ្លាំងៗ។
“អូយ”នាងក្រមុំស្រែកពេលត្រូវអ្នកកម្លោះចាប់ត្រគាករបស់ខ្លួនខ្លាំងៗបែបមិនប្រណីដៃ តែវាមិនមែនត្រឹមតែឈឺតែម្យ៉ាងនៅទេក្នុងនោះក៏មានលាយលំនឹងភាពស្រៀវស្រើប ធ្វើអោយនាងក្រមុំត្រូវពត់ពែនខ្លួនក្នុងរង្វង់ដៃរបស់អ្នកកម្លោះ
“ហ៊ឹសៗ”ហ្វ្រេងកូ     សើចពេញចិត្តនៅដើម.កពេលបានផ្ដល់ភាពស្រើបស្រាលអោយអ្នក
នៅក្រោមរាងកាយរបស់ខ្លួន
ត្រឹមឃើញនាងក្រមុំបម្រាស់បែបមានសេចក្ដីសុខ អ្នកកម្លោះក៏អោនមកប្រថាប់បបូរមាត់របស់នាងតូចតិចៗថ្នមៗមិនបានខ្លាំងខ្លាដូចរាល់ដង
“អ្ហឹម”
ត្រឹមអ្នកកម្លោះលែងដៃអោយមានសេរីភាព រ៉ូសស៊ីតា ក៏លើកមកអោបរឹតរាងកាយរបស់គេយ៉ាងណែនដៃ ហាក់ដូចខ្លាចរាងកាយមួយនេះរបូតចេញពីដៃរបស់ខ្លួនហើយគ្មានថ្ងៃត្រលប់មកវិញ។

ត្រាបាបចងចិត្តWhere stories live. Discover now