ភាគទី១៣

596 9 0
                                    

(អន្ទាក់)

អ៊ុប
ដៃតូចលើកឡើងមកខ្ទប់មាត់របស់ខ្លួនឯងទាំងប្រញាប់ប្រញាល់ នាងក្រមុំស្ទុះចុះពីលើគ្រែព្រោះមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែដោលចេញមក ភាពឆ្លេឆ្លារបស់នាងបានធ្វើអោយអ្នកកម្លោះដែលគេងនៅក្បែរនោះក្រោកឡើងតាមដែរ កែវភ្នែកមុតស្រួចសម្លឹងតាមមើលនាងក្រមុំរួចក៏ទាញកន្សែងមកបិទបាំងលែងក្រោមរបស់ខ្លួន ព្រមទាំងដើរតាមក្រោយរាងតូចចូលទៅក្នុងបន្ទប់ទឹក។
អ៊ួក អ៊ួក
ត្រឹមបានមកដល់ក្នងបន្ទប់ទឹក នាងក្រមុំក៏ប្រលែងអ្វីដែលខ្លួនខំទប់មុននេះចេញមកខាងក្រៅទាំងអស់ដោយគ្មានលាក់បាំង ដៃតូចចាប់ចានបង្គន់ដើម្បីទប់ជាលំនឹងព្រោះតែមានអារម្មណ៍ថាខ្លូនចាប់ផ្ដើមគ្មានកម្លាំងទៅហើយ នាងក្រមុំគិតតែពីក្អួតយកៗតាមដែលអាចធ្វើបានព្រោះតែពេលនេះក្នុងខ្លួនរបស់នាងវាពិបាកខ្លាំងណាស់បើមិនបានបញ្ចេញរបស់ទាំងនោះចេញមក។
កំពុងតែក្អួតសុខៗនាងក្រមុំក៏ភ្ញាក់កន្ទ្រាក់ ពេលមានអារម្មណ៍ថាអ្នកណាម្នាក់កំពុងតែរឹតខ្នងនាងពីខាងក្រោយ នាងក្រមុំងាកមើលទៅក្រោយបន្តិចទើបដឹងថាដៃរឹងមាំនោះជារបស់អ្នកណាហើយក៏គ្មានអ្នកណាក្រៅពី ហ្វ្រេកកូ នេះឯង។ អ្នកកម្លោះឈររឹតខ្នងអោយនាងក្រមុំដោយមិននិយាយអ្វីសូម្បីមួយម៉ាត់ ក្រៅពីគិតតែសម្លឹងមើលផែនខ្នងសខ្ចីរបស់នាងដោយទឹកមុខអាណិតអាសូរហើយក្នុងនោះក៏មានបង្កប់ន័យអ្វីម្យ៉ាងដែលគ្មានអ្នកណាបានដឹង។
“យ៉ាងម៉េចហើយ”សម្លេងរឹងកំព្រឹសបន្លឺឡើងហាក់ខ្វល់ខ្វាយបារម្ភនឹងនាងក្រមុំ ដែលខុសពីទឹកមុខដែលសម្ដែងចេញមកអោយបានឃើញ
“ខ្ញុំ ខ្ញុំមិនអីទេ”នាងក្រមុំនិយាយអរគុណអ្នកកម្លោះព្រមទាំងព្យាយាមក្រោកឈរឡើងតែក៏ក្រោកមិនរួចព្រោះគ្មានកម្លាំង ទើបនាងបានតែសម្លឹងមើលមុខរបស់គេហាក់ចង់សុំជំនួយពីអ្នកក
ម្លោះអោយជួយខ្លួន
“ងើបមិនរួច” មាត់សួរតែដៃរឹងមាំក៏ជួយទាញនាងអោយក្រោកឡើងមិនរងចាំនាងក្រមុំបានឆ្លើយតបទាន់
“អរគុណ”
“ឆាប់សម្អាតខ្លួនទៅ ខ្ញុំមានរឿងចង់និយាយជាមួយនាង”អ្នកកម្លោះក៏លែងដៃរបស់ខ្លួនពីរាងកាយរបស់នាងក្រមុំពេលដឹងថានាងអាចទប់ខ្លួនឯងបានហើយ
“ចាស”កែវភ្នែកស្រទន់នៅតែសម្លឹងមើលគេមិនដាក់ភ្នែកដដែល
“កុំយឺតយ៉ាវ មិនចឹងនាងនឹងត្រូវថ្នាំខ្លាំងពីខ្ញុំ”ថាហើយអ្នកកម្លោះក៏ដើរចេញពីបន្ទប់ទឹកទុកអោយនាងក្រមុំឈរសម្លឹងមើលផែនខ្នងរបស់គេទាំងអារម្មណ៍តូចចិត្ត
រ៉ូសស៊ីតា ក៏ប្រញាប់រូតរះងូតទឹកសម្អាតខ្លួនប្រាណរបស់ខ្លួនតាមបញ្ជារបស់អ្នកកម្លោះព្រោះបើហ៊ានតែអោយគេចាំយូរច្បាស់ណាស់នាងនេះឯងជាអ្នកវេទនានោះ នាងក្រមុំចំណាយពេលរាងយូរគួរសមនៅក្នុងបន្ទប់ទឹកទម្រាប់តែរួចរាល់ ជើងតូចរបស់នាងក្រមុំបោះជំហ៊ានចេញមកមិនបានប៉ុន្មានផងក៏ត្រូវបញ្ឈប់ពេលបានឃើញកែវភ្នែកកំណាចកំពុងតែសម្លឹងមើលមកនាងមិនដាក់។
នាងក្រមុំទៅជាញ័រមួយខណៈពេលបានប្រសព្វភ្នែកជាមួយគេ ហើយអ្វីដលកាន់តែធ្វើអោយនាងភ័យជាងនេះនោះ គឺអ្នកកម្លោះពេលនេះមិនបានស្ថិតក្នុងសភាពដូចពីដំពូងដែលនាងបានឃើញនោទេ មិនដឹងថានាងយឺតយ៉ាវរឺគេលឿនពេករឺយ៉ាងណាព្រោះតែពេលនេះអ្នកកម្លោះតែងខ្លួនរួចជាស្រេចព្រមទាំងមកអង្គុយចាំនាងមុនទៀតផង។
“២០នាទី ៥០វិនាទី”អ្នកកម្លោះអោនមើលនាឡិកាតម្លៃថ្លៃរបស់ខ្លួនដោយទឹកមុខស្មើរធេងតែក៏អាចធ្វើអោយអ្នកស្ដាប់ទៅជាញ័រព្រោះតែខ្លាច
“ខ្ញុំ ខ្ញុំសុំទោសដែលអោយលោករងចាំ”នាងក្រមុំប្រញាប់អោយសុំទោសសុំពែរ៍ពីអ្នកកម្លោះដែលពេលនេះកំពុងតែសម្លឹងមើលនាងដោយខ្សែភ្នែកកំណាច
“បើនាងនៅនិយាយអត់ប្រយោជន៍ទៀត ខ្ញុំនឹងកាត់អណ្តាតនាងចោល”
“អឺ ខ្ញុំដឹងហើយ”ហាក់ដូចដឹងពីបំណងរបស់អ្នកកម្លោះ នាងក្រមុំក៏ដើរដូចរត់ទៅផ្លាស់សម្លៀកបំពាក់របស់ខ្លួន
ក្រោយពីរួចរាល់នាងក្រមុំក៏ដើរចេញមកវិញ ព្រមជាមួយឈុតសាមញ្ញៗរបស់ខ្លួនដែលតែងតែពាក់ជាប្រចាំ នាងក្រមុំបានត្រឹមតែឈ្ងោកមុខចុះមិនហ៊ានសម្លឹងមើលមុខរបស់គេដែលគិតតែពីសម្លឹងនាងមិនឈប់ រ៉ូសស៊ីតា ឈរស្ងៀមយ៉ាងយូរដើម្បីរងចាំសំណួរពីអ្នកកម្លោះតែចាំយ៉ាងណាក៏គេមិនព្រមនិយាយអ្វីទាល់តែសោះ។
“លោកមានការអីនិយាយជាមួយខ្ញុំរឺ”ព្រោះឃើញអ្នកកម្លោះមិននិយាយអ្វី ទើបនាងក្រមុំដាច់ចិត្តសួរទៅគេ
ហ្វ្រេងកូ មិនបាននិយាយអ្វីក្រៅពីសម្លឹងមើលមុខរបស់នាងដដែល ក្រៅពីបន្តសម្លឹងបានមួយសន្ទុះធំទៀតទើបអ្នកកម្លោះព្រមហាសម្ដីដ៏មានតម្លៃរបស់ខ្លួនមកកាន់នាងក្រមុំ។
“នាងមានកូន”
ក្ដុក
ត្រឹមពាក្យថា កូន ដែលបន្លឺចេញពីមាត់របស់អ្នកកម្លោះធ្វើអោយបេះដូងនាងក្រមុំសឹងតែជ្រុះដាច់ពីទងទៅហើយ រ៉ូសស៊ីតា មិនដឹងនិយាយអ្វីក្រៅពីឈរសម្លឹងមើលមុខរបស់គេដោយការភិតភ័យ។
“ខ្ញុំសួរមិនទេហេស”ព្រោះនាងក្រមុំមិនព្រមតប ទើបភាពអត់ធ្មត់ដែលប្រឹងទប់មុននេះក៏របូតចេញមកធ្វើអោយអ្នកកម្លោះស្រែកគំហកដាក់នាងក្រមុំមួយទំហឹង
“ហ៊ឹក អត់ អត់មានទេ”ទឹកភ្នែកនៃភាពទន់ជ្រាយក៏ស្រក់ចុះមកព្រោះតែមិនអាចទប់ទល់នឹងភាពកំណាចរបស់អ្នកកម្លោះបាន
“ឈប់កុហកខ្ញុំទៅ រ៉ូសស៊ីតា”អ្នកកម្លោះក្រោកឈរពេញកម្ពស់ព្រមទាំងបោះជំហ៊ានដើរចូលមកកាន់តែជិតនាងក្រមុំ
“ខ្ញុំពិតជាអត់មានមែន ហ៊ឹក”ជើងតូចក៏ចាប់ផ្ដើមឈានថយក្រោយពេលបានឃើញកាយវិការដាក់សម្ពាធពីអ្នកកម្លោះ
“ចុះអាការនាងវាជាស្អី”
“អូយ”ទឹកមុខក៏ចាប់ផ្ដើមជ្រួញចូលគ្នាដែលកើតចេញពីការឈឺចាប់ ពេលត្រូវអ្នកកម្លោះរុញទៅបុកនឹងជញ្ជាំងមួយទំហឹង
“គិតថាខ្ញុំល្ងង់មើលដឹងស្អីចឹងហេស” ដៃរឹងមាំក៏លើកមកឃាំងរាងកាយនាងក្រមុំមិនអោយរត់ទៅណារួច
“អាចមកពីខ្ញុំញ៉ាំមិនសូវទៀងពេលនឹងគេងមិនគ្រប់គ្រាន់ ទើបទៅជាឈឺក្រពះក៏ថាបាន
នាងក្រមុំព្យាយាមនិយាយអ្វីដែលស្ដាប់ទៅសមហេតុផល ដើម្បីកុំអោយអ្នកកម្លោះខឹងខ្លាំងជាងនេះ
“ខ្ញុំមិនបានល្ងង់”
“តែខ្ញុំពិតជាគ្មានមែន”
“មានរឺក៏អត់បន្តិចទៀតគង់តែដឹងទេ”
“លោក លោកចង់ធ្វើអី”
“ម៉ោនេះ”ដៃរឹងមាំក៏ចាប់.កដៃតូចរបស់នាងក្រមុំអោយដើរមកតាមខ្លួន
“អត់ទេលែង ខ្ញុំមិនទៅទេ”នាងក្រមុំប្រឹងរើអោយចេញពីការចាប់របស់គេតែវាក៏ហាក់គ្មានប្រយោជន៍ព្រោះតែនាងមិនអាចយកឈ្នះអ្នកកម្លោះបាន
“បិទមាត់ទៅ បើមិនចង់ត្រូវទម្លាក់ពីជាន់នេះទៅក្រោម”អ្នកកម្លោះងាកមកសម្លុតគម្រាមនាងក្រមុំ
“ហ៊ឹក”
រាងតូចក៏ត្រូវដើរតាមកម្លាំងអូសរបស់គេដោយមិននិយាយអ្វីទៀត ក្រៅពីមានតែទឹកភ្នែកដែលហូរចុះមកយ៉ាងសស្រាក់ព្រោះឈឺចាប់ អ្នកកម្លោះគិតតែពីអូសនាងក្រមុំតាមអារម្មណ៍របស់ខ្លួនដោយមិនខ្វល់ពីនាងសូម្បីតែបន្តិច។
ហ្វ្រេងកូ អូសរាងកាយតូចយ៉ាងទីណាត់ទីណែងកាត់មុខមនុស្សគ្រប់គ្នាដែលកំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ គ្រប់គ្នាដែលនៅទីនោះត្រូវងាកមកមើលដោយការភ្ញាក់ផ្អើលនឹងអាណិតនាងក្រមុំ រ៉ូសស៊ីតា បានត្រឹមតែអោនមុខចុះមិនហ៊ានសម្លឹងមើលអ្នកណាព្រោះមិនចង់ឃើញគ្រសែភ្នែកដែលអ្នកគ្រប់គ្នាសម្លឹងមើលមកនាង ព្រោះវាធ្វើអោយនាងបានត្រឹមតែឈឺចាប់នឹងសង្វេគខ្លួនឯងលើសដើម។
“ឯងចង់ទៅណា”ប្រាយស៍តុន សួរមិត្តសម្លាញ់ពេលឃើញថាគេបម្រុងនឹងដើរទៅតាមចៅហ្វាយដែលទើបតែចេញទៅមុននេះ
“ទៅបើកឡានអោយចៅហ្វាយ”ថូម៉ាស៍ ងាកមកតបបន្តិចបម្រុងនឹងដើរចេញទៅតែក៏ត្រូវអ្នកម្ខាងទៀតឃាត់បានមុន
“យើងថាមិនបាច់ទេ”
សម្ដីរបស់គេធ្វើអោយទាំង ថូម៉ាស៍ នឹងមេការងាកមកមើលមុខគេព្រោះមិនយល់ពីន័យរបស់គេ។
“ថីមិនបាន”
“បើចៅហ្វាយចង់ប្រើយើងមែន គាត់មិនមែនអូសអ្នកនាង រ៉ូសស៊ីតា ចេញទៅទាំងមិនខ្វល់ពីអ្នកណាមែននេះទេ ម្យ៉ាងយើងយល់ថាកុំទៅរំខានគាត់អីល្អជាង”
“ឯងនិយាយត្រូវ”ថូម៉ាស៍ ក៏បញ្ឈប់គំនិតរបស់ខ្លួនមុននេះហើយក៏បានត្រឹមតែឈរមើលឡានទំនើបរបស់ចៅហ្វាយបើកចេញពីភូមិគ្រឹះក្នុងល្បឿនលឿន
“ហ៊ើយ អាណិតអ្នកនាង រ៉ូសស៊ីតា ខ្លាំងណាស់”មេការដែលបានឃើញហេតុការណ៍មុននេះ
ដែរក៏និយាយចេញមកទាំងសម្លឹងស្រពោនបង្កប់ដោយភាពអាណិតចំពោះនាងតូច
“អាណិតតែក៏មិនដឹងជួយយ៉ាងណាដែលអ៊ំ គ្រប់យ៉ាងមានតែចៅហ្វាយប៉ុណ្ណោះដែលអាចដោះស្រាយបាន”ប្រាយស៍តុនក៏បានតែគ្រវីក្បាលទាល់បញ្ញា
“មនុស្សល្អៗដូចជាអ្នកនាង មិនគួរមកជួបរឿងបែបនេះទេ”ថាហើយមនុស្សចំណាស់ក៏ដើរចេញទៅទុកអោយកម្លោះសង្ហាទាំងពីរឈរសម្លឹងមុខគ្នាដោយការពិចារណា
“យើងថារឿងនេះ ច្បាស់ជាមានអ្វីលាក់បង្កប់ជាមិនខាន”សុខៗថូម៉ាស៍ក៏និយាយឡើងធ្វើអោយមិត្តសម្លាញ់ត្រូវសម្លឹងមើលមកគេបែបចង់ដឹង
“ឯងចង់និយាយពីអី”
“រឿងអ្នកនាង រ៉ូសស៊ីតា”
“កុំប្រាប់ថាឯងចង់...”
“ត្រូវហើយ”អ្នកម្ខាងទៀតមិនទាន់និយាយចប់ផង ថូម៉ាស៍ ក៏និយាយចេញមកព្រមទាំងញញឹមហាក់ដឹងពីអ្វីម្យ៉ាងនៅចំពោះមុខ
“មិនបានទេ យើងមិនអាចធ្វើដោយគ្មានបញ្ជារបស់ចៅហ្វាយបានទេ បែបនេះវាល្មើសនឹងច្បាប់របស់ចៅហ្វាយ”ប្រាយស៍តុន បដិសេធនឹងចម្លើយរបស់មិត្តភ្លាមៗព្រោះគេមិនចង់អោយជាប់ឈ្មោះជាកូនចៅអកត្តញ្ញូនឹងចៅហ្វាយនាយ
“ហ៊ើយ ល្មើសស្អីទៅរឺមួយឯងចង់ឃើញចៅហ្វាយដាក់ទោសមនុស្សម្នាក់ទាំងគ្រប់យ៉ាងស្រពិចស្រពិលបែបនេះ”ថូម៉ាស៍លើកដៃកៀក.ករបស់អ្នកជាមិត្ត
“តែយើងថាមិនល្អទេ”
“មិនល្អស្អីទៅ គ្រាន់តែធ្វើអោយគ្រប់យ៉ាងបានច្បាស់លាស់ជាងនេះតែប៉ុណ្ណោះ ឯងសាកគិតទៅមើលបើគ្រប់យ៉ាងដូចជាយើងគិតយ៉ាងហោចណាស់ ក៏អាចអោយចៅហ្វាយស្រាយការយល់ច្រលំនឹងអ្នកនាង រ៉ូសស៊ីតា ហើយពួកគាត់ទាំងពីរក៏ត្រលប់មករស់នៅដូចជាអ្នកដទៃទូទៅចឹងដែរថាមិនត្រូវយើងទទួលបានចៅហ្វាយស្រីម្នាក់ទៀតផងក៏ថាបាន”ឃ្លាចុងក្រោយ អ្នកកម្លោះក៏និយាយខ្សឹបៗព្រមទាំងសើចតិចៗនៅដើម.ក
“ចុះបើគ្រប់យ៉ាងនៅតែដូចដើម”ប្រាយស៍តុន ងាកមកសម្លឹងមុខរបស់មិត្តពេលដែលលែងបានលឺសម្លេងសើចរបស់គេតទៅទៀត
សំណួររបស់ ប្រាយស៍តុន ធ្វើអោយអ្នកកម្លោះទៅជាគាំងមួយខណៈនិយាយអ្វីមិនចង់ចេញ មិនមែនថាគេមិនបានគិតពីរឿងនេះទេតែគេគ្រាន់តែសង្ឃឹមថាគ្រប់យ៉ាងនឹងមានវិធីដោះស្រាយដែលល្អជាងនេះ។
“បើគ្រប់យ៉ាងមិនដូចយើងគិត មានតែទុកអោយចៅហ្វាយជាអ្នកដោះស្រាយតែប៉ុណ្ណោះ”
ថូម៉ាស៍ និយាយចេញមកហាក់លែងមានជំនឿដូចការពីលើកដំបូង
“ហ៊ើយ”ប្រាយស៍តនបានត្រឹមតែដកដង្ហើមធំ ព្រោះថាពេលនេះគេក៏គិតអ្វីមិនចេញដូចគ្នាមិនដឹងថាត្រូវជួយដោះស្រាយបញ្ហាបែបនេះយ៉ាងម៉េច
“តែសម្រេចថាឯងជួយយើងរឺក៏អត់”ព្រោះមិនអស់ចិត្តនឹងឬកពារបស់មិត្ត ថូម៉ាស់ ក៏សួរមិត្តបញ្ជាក់ម្ដងទៀត
“បើមិនមែនជារឿងខុសច្បាប់ យើងក៏មិនបដិសេធ”ព្រោះគិតថាគំនិតរបស់អ្នកម្ខាងទៀតត្រឹមត្រូវទើបអ្នកកម្លោះមិនអែអង់នឹងទទួលសំណើរនេះ
“នេះទើបសមជាសម្លាញ់របស់យើង ហាសហា”ដៃដែលកៀក.កមុននេះក៏លើកមកទះស្មារបស់ ប្រាយស៍តុន ខ្លាំងៗដោយការពេញចិត្ត
ក្រោយពីនិយាយស្រុះស្រួលគ្នារួច កម្លោះសង្ហាទាំងពីរក៏បំបែកគ្នាទៅធ្វើធុរៈផ្ទាល់ខ្លួន ក៏ព្រោះតែថ្ងៃនេះជាថ្ងៃឈប់សម្រាកទើបពួកគេចង់មានវេលាផ្ទាល់ខ្លួនអោយខ្លួនឯងខ្លះ តែក៏ម្នាក់ៗក៏មិនភ្លេចពីការងារដែលខ្លួនបាននិយាយគ្នាមុននេះដូចគ្នា។

ត្រាបាបចងចិត្តWhere stories live. Discover now