(ព្រោះតួនាទី)
រយៈពេល៣ខែពិតជាកន្លងផុតទៅយ៉ាងលឿន ត្បិតថាវាលឿនក៏ពិតមែនតែនាងក្រមុំក៏រស់នៅក្នុងភាពឈឺចាប់មិនតិចដែរ បើទោះបីជាគេមិនបានធ្វើបាបនាងដូចកាលពីដំបូងតែអ្នកកម្លោះក៏មិនបានធ្វើល្អដាក់នាងណាស់ណាដែរ ពេលខ្លះគេយកចិត្តទុកដាក់ចំពោះនាងក៏ព្រោះតែនាងមានកូនរបស់គេតែប៉ុណ្ណោះ ហើយនេះគឺជាសម្ដីដែលគេតែងតែនិយាយប្រាប់ដល់នាងជារាល់ថ្ងៃត្រឹមសម្ដីប៉ុណ្ណឹងរបស់គេវាអាចធ្វើអោយនាងក្រមុំឈឺគ្រាំចិត្តគ្រប់ពេលវេលា តែនាងក៏ត្រូវតែទ្រាំព្រោះដើម្បីកូនតូចដែលមិនបនាដឹងអីម្នាក់។
បើទោះបីជាអ្នកកម្លោះយកចិត្តចំពោះនាងក៏ពិតមែន តែគេក៏មិនបានព្រួយបារម្ភពីនាងណាស់ណាដែរក៏ព្រោះតែនាងមិនមែនជាមនុស្សស្រីដែលគេស្រលាញ់នោះអី ក៏ដូចជាពេលនេះចឹងនាងត្រូវមកអង្គុយរងចាំពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យតែម្នាក់ឯង តែនាងក៏ស៊ាំនឹងរឿងនេះទៅហើយក៏ព្រោះតែរយៈពេលបីខែមកនេះនាងក៏ត្រូវមកមន្ទីរតែម្នាក់ឯងរហូតនឹងអី។
រ៉ូសស៊ីតា អង្គុយមើលគូរស្វាមីភរិយារបស់អ្នកផ្សេងដោយទឹកមុខស្រពាប់ស្រពោននាងក្រមុំតាមសម្លឹងមើលគេដោយទឹកមុខច្រណែន ព្រោះតែខ្លួនមិនមានវាសនាមានសេចក្ដីសុខដូចជាអ្នកដទៃ កំពុងតែអង្គុយសម្លឹងភ្លឹកទើបនាងមិនបានដឹងទេថាបេលនេះមានអ្នកណាម្នាក់កំពុងតែដើរសំដៅមករកនាងព្រមទាំងចូលមកអង្គុយក្បែររាងតូច ហើយគេក៏គ្មានអ្នកនាក្រៅពី ហ្រ្វេងកូ នេះឯងកម្លោះសង្ហាខាបព្រលឹងស្រីៗទូទាំងពិភពលោក។
“បានចូលពិនិត្យរួចហើយនៅ” សម្លេងរឺងកំព្រឹងដាក់ស្មារតីរបស់នាងក្រមុំដែលភ្លឹកមុននេះអោយងាកមកសម្លឹងមុខគេមិនដាក់ភ្នែក
“លោកហ្វ្រេង”កែវភ្នែកតូចក៏សម្លឹងមើលគេមិនដាក់ដោយការងឿយឆ្ងល់ ដែលនៅសុខៗលេចវត្តមានអ្នកកម្លោះនៅទីនេះ
“ជាខ្ញុំហើយយ៉ាងម៉េច ភ្ញាក់ផ្អើលស្អីណាស់ណា”អ្នកកម្លោះសម្លឹងមើលនាងដោយគ្រសែ
ភ្នែកកាចទើបនាងក្រមុំត្រូវងាកមុខចេញយ៉ាងលឿន
នាងក្រមុំអង្គុយស្ងៀមដោយមិនហ៊ាននិយាយអ្វី ពេលដែលត្រូវអ្នកកម្លោះអង្គុយសម្លឹងមើលនាងមិនឈប់បែបនេះ។
“មុននេះខ្ញុំសួរ នាងមិនទាន់ឆ្លើយនឹងខ្ញុំទេ”ដៃរឹងមាំក៏ចាប់ចង្ការបស់នាងក្រមុំអោយងាកមកសម្លឹងមើលមុខរបស់ខ្លួន
“ចាស”
“មិនទាន់បានចូលពិនិត្យទេមែនទេ”
“ចា ... ចាសនៅទេត្រូវរងចាំតាមលេខរៀង”
“អឹម”
តបតែប៉ុណ្ណឹងអ្នកកម្លោះក៏ព្រមលែងចង្ការបស់នាងអោយមានសេរីភាពឡើងវិញ ចំណែកនាងក្រមុំក៏មិនបាននិយាយអ្វីក្រៅពីអង្គុយរងចាំយ៉ាងស្ងៀមស្ងាត់ ហើយក៏លួចមើលអ្នកកម្លោះម្ដងម្កាលព្រោះតែនៅឆ្ងល់មិនបាត់នឹងវត្តមានរបស់អ្នកកម្លោះ។
“មិនបាច់ឆ្ងល់ទេ ជួនជាឆ្លងកាត់ទីនេះទើបខ្ញុំមកមើលតែប៉ុណ្ណោះខ្លាចនាងមានគំនិតមិនល្អចំពោះកូនខ្ញុំ”ហ្វ្រេងកូ និយាយនូវអ្វីដែលនាងក្រមុំកំពុងតែឆ្ងល់ តែគេមិនដឹងនោះទេថាសម្ដីរបស់គេធ្វើអោយនាងក្រមុំសឹងតែស្រក់ទឹកភ្នែកនៅចំពោះមុខមនុស្សគ្រប់គ្នានៅទីនេះ នេះគេចាត់ទុកនាងជាម្ដាយប្រភេទណាទោះបីជានាងមិនបានល្អគ្រប់ដប់តែនាងក៏មិនមានគំនិតសម្លាប់កូនខ្លួនឯងដែរ។
ក្រោយពីលឺសម្ដីចាក់ដោតរបស់អ្នកកម្លោះរួចមក រ៉ូសស៊ីតា ក៏មិនបាននិយាយអ្វីក្រៅពីអង្គុយរងចាំវែនពិនិត្យរបស់ខ្លួន ដោយទឹកមុខស្រពាប់ស្រពោនជាងពេលគ្មានវត្តមានរបស់អ្នកកម្លោះ ចំណែក ហ្វ្រេងកូ ក៏ឧស្សាហ៍ងាកមកសម្លឹងមើលមុខស្រទន់ពោរពេញទៅដោយទុក្ខកង្វល់របស់នាងក្រមុំ ទោះបីជាដឹងថាសម្ដីរបស់ខ្លួនធ្វើអោយនាងក្រមុំទៅជាបែបនេះតែគេក៏មិនគិតនឹងលួងលោមនាងក្រមុំសូម្បីតែបន្តិច តែមិនមែនថាអត់សោះនោះទេគេក៏ពិបាកចិត្តដូចគ្នាពេលឃើញនាងសោកសៅមិនឈប់បែបនេះ តែក៏ព្រោះតែចិត្តរឹងមានះរបស់ខ្លួនទើបអ្នកកម្លោះបានតែធ្វើជាមិនអើពើចំពោះនាងក្រមុំ។
គ្រប់ពេលនាងឈឺចាប់គេសុទ្ធតែដឹងតែគេក៏មិនដឹងថាត្រូវលួងលោមនាងបែបណា ក៏ព្រោះតែពេលនេះចិត្តគំនិតរបស់គេកំពុងតែច្របូកច្របល់ចូលគ្នាអស់ហើយ ត្រូវហើយរាល់ពេលដែលនាងមកពិនិត្យផ្ទៃពោះ គេក៏តែងតែមកលួចមើលនាងពីចម្ងាយដូចគ្នាមិនមែនព្រោះខ្លាចនាងធ្វើមិនល្អដាក់កូនគេនោះទេ តែគេមិនចង់អោយនាងដឹងថាគេបារម្ភពិនាងទៅវិញទេ។
ក្រោយពិនិត្យផ្ទៃពោះរួចរាល់នាងក្រមុំក៏ដើរចេញពីមន្ទីរពេទ្យ ដោយមានអ្នកកម្លោះដើរនាំមុននាង ហ្វ្រេងកូ ងាកមកមើលរាងតូចដែលដើរដោយកាយវិការយឺតៗថ្នមៗព្រោះតែខ្លាចប៉ះពាល់កូននៅក្នុងផ្ទៃ រ៉ូសស៊ីតា ដើរដោយកាយវិការប្រុងប្រយ័ត្នដៃតូចក៏លើកមកអោបពោះដែលធំជាងមុនព្រោះតែមានវត្តមានរបស់អាល្អិតតូចនៅក្នុងនេះ។
“ម៉ោះខ្ញុំជួយ”ដៃរឹងមាំក៏លូកទៅអោបចង្កេះនាងក្រមុំដោយកាព្រួយបារម្ភ សកម្មភាពរបស់អ្នកកម្លោះធ្វើអោយនាងក្រមុំភ្ញាក់ផ្អើលបន្តិចតែក៏ប្រឹងសម្រួលទឹកមុខមកជាធម្មតាវិញ
“ចាស អរគុណ”រ៉ូសស៊ីតា ក៏មិនបាននិយាយអ្វីតទៅទៀតគ្រៅពីអោយអ្នកកម្លោះគ្រាឡើងឡានទំនើបដែលចតចាំជាស្រេច
នៅលើឡានតាមផ្លូវមានតែភាពស្ងៀមស្ងាត់ ដោយមិនមានអ្នកណានិយាយអ្វីទាំងអស់នាងក្រមុំក៏បានតែងាកសម្លឹងមើលទៅក្រៅបង្អួចតាមកញ្ជក់ឡាន ចំណែកអ្នកកម្លោះក៏មិនខុសពីនាងអ្នកទាំងពីរសម្លឹងមើលទៅទិសដៅពីរផ្សេងគ្នា ក្រោយពីសម្លឹងមើលអស់មួយសន្ទុះទើបនាងក្រមុំដឹងថានេះមិនមែនជាផ្លូវទៅផ្ទះរបស់អ្នកកម្លោះនោះទេ។
“នេះយើងទៅណា”កែវភ្នែកតូចងាកសម្លឹងមើលមកគេដោយការចង់ដឹង
“ក្រុមហ៊ុនរបស់ខ្ញុំ”អ្នកកម្លោះតបទាំងមិនងាកមកមើលនាងក្រមុំសូម្បីតែបន្តិច
ឃើញភាពព្រងើយកន្តើយរបស់អ្នកកម្លោះនាងក្រមុំក៏មិនបាននិយាយអ្វី ក្រៅពីស្ងៀមស្ងាត់ទៅវិញ ហើយប្រើពេលមិនយូរប៉ុន្មានឡានទំនើបក៏មកឈប់នៅពីមុខក្រុមហ៊ុនគ្រឿងពេជ្រដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញ។
រ៉ូសស៊ីតា ដើរចូលមកក្នុងក្រុមហ៊ុនជាមួយអ្នកកម្លោះដោយមានគេចាំអោបនាងជាប់ជានិច្ចកែវភ្នែកតូចក៏សម្លឹងមើលក្នុងក្រុមហ៊ុនហើយក៏ត្រូវងាកមកវិញពេលឃើញខ្សែភ្នែកជាច្រើគូរកំពុងតែសម្លឹងមើលមកនាងនឹងអ្នកកម្លោះ តែមើលទៅមានតែនាងប៉ុណ្ណោះដែលមានអាការភិតភ័យព្រោះមើលទៅអ្នកកម្លោះពេលនេះបែរជាធ្វើឬកពាធម្មតាដូចគ្នាអ្វីកើតឡើងចឹង។
រាងតូចក៏ត្រូវបានអ្នកកម្លោះនាំមកដល់ជាន់ខាងលើនៃបន្ទប់ធ្វើការរបស់គេ ហ្វ្រេងកូ នឹងតែអោបរឹតរាងកាយតូចរបស់នាងក្រមុំដោយកាយវិការហួងហែងដូចខ្លាចបាត់បង់នាងណាស់ចឹង។
“ព្រីយ៉ា ជួយយកអាហារសម្រាប់អ្នកមានផ្ទៃពោះចូលទៅក្នុងបន្ទប់ខ្ញុំផង”ហ្វ្រេងកូ ងាកមកបញ្ជាលេខានៅមុខបន្ទប់របស់ខ្លួនមុននឹងនាំរាងតូចដើរចូលទៅក្នុងបន្ទប់ធ្វើការរបស់គេ
“ចាសលោកប្រធាន”
ងាកមកមើលកម្លោះសង្ហាទាំងពីររបស់យើងវិញ ពេលនេះកំពុងតែឈរសម្លឹងមើលមុខគ្នាក្រោយពេលលែងមានវត្តមានរបស់ចៅហ្វាយនៅទីនេះ។
“ណែ ឯងមិនគិតប្រាប់រឿងដែលយើងបានដឹងដល់ចៅហ្វាយទេហេស”ប្រាយស៍ តុនទះស្មារបស់មិត្តសម្លាញ់តិចៗ
“ប្រាប់តែមិនមែនពេលនេះទេ”ថូម៉ាស៍ ងាកមកនិយាយជាមួយមិត្តរួមក្រុមដោយទឹកមុខកង្វល់មិនខុសពីអ្នកម្ខាងទៀត
“ហើយចាំដល់ពេលណា នេះយើងត្រូវទ្រាំឃើញអ្នកនាង រ៉ូសស៊ីតា គ្រាំចិត្តរាល់ថ្ងៃបែបនេះរឺ”
“ដល់ពេលចៅហ្វាយនឹងចង់ដឹងដោយខ្លួនឯងហើយ”
“ដល់ពេលនោះយើងថាច្បាស់ជាមានអ្នកស្លាប់ជាងមិនខាន ហើយប្រាកដណាស់ថាម្នាក់នោះជាអ្នកនាងរ៉ូសស៊ីតានេះឯង”
“មិនដល់ថ្នាក់នោះទេ ជឿយើងទៅ”ថូម៉ាស៍ ទះស្មាអ្នកម្ខាងទៀតហើយក៏ដើរចេញទៅបាត់ទុកអោយ ប្រាយស៍តុននៅធ្វើមុខឆ្ងល់តែម្នាក់ឯង
ងាកមកមើលអ្នកនៅក្នុងបន្ទប់វិញ ពេលនេះនាងក្រមុំកំពុងតែអង្គុយមើលសៀវភៅកែអផ្សុកដោយមានអ្នកកម្លោះអង្គុយធ្វើការរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ដូចគ្នា។
តុក តុក
សម្លេងគោះទ្វារពីខាងក្រៅក៏បន្លឺឡើងទាក់ទាញខ្សែភ្នែកទាំងពីរគូរអោយងាកទៅមើល អ្នកកម្លោះក៏ប្រញាប់អនុញ្ញាតព្រោះដឹងថាជាអ្នកណា។
“ចូលមក”
“នេះអាហារដែលលោកប្រធានត្រូវការ” លេខារូបស្រស់ក៏លើកអាហារមកដាក់ពីមុខនាងក្រមុំហើយក៏ញញឹមរាក់ទាក់បែបជាមិត្តដាក់ម្ខាងទៀត
“ទុកត្រង់នឹងទៅ”
“អរគុណអ្នកនាងច្រើនហើយ”រ៉ូសស៊ីតា ញញឹមស្រទន់ដាក់អ្នកម្ខាងវិញស្នាមញញឹមរបស់នាងធ្វើអោយអ្នកកម្លោះសម្លឹងមើលមិនដាក់ភ្នែក
ព្រោះមិនចង់រំខានពេលរបស់ចៅហ្វាយយូរ លេខារូបស្រស់ក៏ប្រញាប់ចាកចេញទៅវិញក្រោពីធ្វើតួនាទីរបស់ខ្លួនរួចរាល់ ត្រឹមគ្មានវត្តមានរបស់អ្នកផ្សេងអ្នកកម្លោះក៏បញ្ជានាងក្រមុំដោយសម្លឹងកាចមានអំណាចរបស់ខ្លួន។
“ឆាប់ញ៉ាំទៅ អាហារត្រជាក់វានឹងលែងឆ្ងាញ់”កែវភ្នែកកំណាចក៏សម្លឹងមើលមកនាងក្នុងន័យគម្រាមគំហែង
“ចាស”
តបទទួលតែប៉ុណ្ណឹង រ៉ូសស៊ីតា ក៏អោនញ៉ាំអាហារនៅចំពោះមុខដោយស្ងៀមស្ងាត់បំផុតតែញ៉ាំមិនបានប៉ុន្មានម៉ាត់នាងក៏ឈប់ញាំ ក៏ព្រោះតែនាងឆ្អែតនឹងអាហារដែលអ៊ំមេការធ្វើអោយនាងញ៉ាំកាលពីព្រឹករួចហើយ ទើបពេលនេះនាងញ៉ាំបានតែបន្តិចក៏ទៅលែងរួចតាមពិតទៅនាងក៏មិនចង់ញ៉ាំដែរតែដែលញ៉ាំក៏មិនចង់អោយគេខឹងនាងតែប៉ុណ្ណោះ។ ហ្វ្រេងកូ សម្លឹងមើលមកនាងក្រមុំដែលអង្គុយស្ងៀមមិនព្រមញ៉ាំអាហារដូចកាលពីដំបូង អ្នកកម្លោះទម្លាក់ប៊ិចនៅក្នុងដៃចុះព្រមទាំងដើរសំដៅមករកនាងក្រមុំដែលកំពុងតែអង្គុយនៅលើសាឡុង។
“ម៉េចក៏មិនញ៉ាំ”ហ្វ្រេងកូ ដើរមកអង្គុយជិតនាងក្រមុំព្រមទាំងសម្លឹងមើលមុខនាងដោយគ្រសែភ្នែកកំណាច
“ខ្ញុំ ខ្ញុំមិនឃ្លាន”ពេលបានប្រសប់ភ្នែកនឹងអ្នកកម្លោះនាងក្រមុំក៏ទៅជាភ័យធ្វើអ្វីមិនចេញ
ឆ្លើយតបនឹងអ្នកកម្លោះទាំងញ័រតតាត់
“មិនឃ្លានក៏ត្រូវតែញ៉ាំ ទោះមិនគិតពីខ្លួនឯងក៏គួរតែគិតពីសុខភាពរបស់កូននៅក្នុងផ្ទៃ”មិននិយាយតែមាត់អ្នកកកម្លោះនៅសម្លឹងមើលទៅត្រង់ពោះរបស់នាងក្រមុំដើម្បីបញ្ជាក់
“ខ្ញុំច្បាស់ជាគិតហើយ តែដែលមិនឃ្លានព្រោះព្រឹកមិញអ៊ំ ស្តេឡា ធ្វើអាហារអោយខ្ញុំញ៉ាំរួចហើយ”
“ខ្ញុំមិនខ្វល់ ព្រឹកមិញជារឿងផ្សេង ពេលនេះជារឿងផ្សេង”
“តែ”
“ត្រូវតែញ៉ាំ ឆាប់ញ៉ាំទៅ”
ដៃរឹងមាំក៏ដួសអាហារពីក្នុងចានមកបញ្ចុកនាងក្រមុំព្រោះខ្លាចថានាងមិនព្រមញ៉ាំ រ៉ូសស៊ីតា ក៏បានតែហាមាត់ញ៉ាំតាមការបញ្ចុករបស់គេ។
“ខ្ញុំញ៉ាំដោយខ្លួនឯងបាន”ក្រោយពីញ៉ាំអស់មួយម៉ាត់ដំបូង នាងក្រមុំក៏និយាយប្រាប់គេត្រង់ៗព្រោះតែនាងមិនទម្លាប់នឹងភាពជាសុភាពបុរសរបស់គេនាពេលនេះនោះអី
“អឹម ត្រូវញ៉ាំអាហារក្នុងចាននេះអោយអស់មិនចឹងកុំថាខ្ញុំអាក្រក់អោយសោះ”ក្រោយពីគម្រាមនាងក្រមុំរួចរាល់អ្នកម្លោះក៏ដើរទៅតុធ្វើការបស់ខ្លួនវិញ តែក៏មិនភ្លេចតាមសម្លឹងមើលនាងក្រមុំជាប់ព្រោះខ្លាចនាងមិនព្រមធ្វើតាមគេបញ្ជា
ចំណែកនាងក្រមុំក៏បានតែអង្គុយលេបអាហារទាំងចង់ចេញមកវិញ ព្រោះតែឆ្អែតខ្លាំងពេកតែក៏ទ្រាំញ៉ាំទាល់តែអស់ មិនអោយនាងទ្រាំញ៉ាំយ៉ាងម៉េចបើគេលេងអង្គុយសម្លឹងមិនដាក់ភ្នែកបែបនេះ។
ហើយនៅទីបំផុត រ៉ូសស៊ីតា ក៏អាចញ៉ាំអាហារមួយពេលដ៏លំបាកវេទនារបស់ខ្លួនទាល់តែអស់ពីចាន ព្រោះតែញ៉ាំឆ្អែតជ្រុលបូករួមទាំងអាការអ្នកមានផ្ទៃពោះទើបនាងក្រមុំគេងលក់នៅលើសាឡុងតាំងពីពេលញ៉ាំអាហារអស់រួចរាល់តាមការបញ្ជាររបស់អ្នកកម្លោះ ហ្វ្រេងកូ ដែលគិតតែពីឈ្ងោកមុខធ្វើការមុននេះក៏ងាកមកមើលនាងក្រមុំ ព្រោះតែទទួលបានភាពស្ងប់ស្ងាត់មិនមានសម្លេងដូចកាលពីដំបូង កែវភ្នែកមុតស្រួចសម្លឹងមើលរាងតូចដែលគេងលក់នៅលើសាឡុងដោយមិនដឹងខ្យល់អី។
ជើងក៏បោះជំហ៊ានស្រាលៗចេញពីតុធ្វើការរបស់ខ្លួនព្រោះខ្លាចរំខានដំណេករបស់នាង អ្នកកម្លោះដើរមកឈប់ពីមុខម្ដាយកូនរបស់គេហើយក៏ឈរសម្លឹងនាងមិនដាក់ភ្នែក ហើយក៏ចាប់អារម្មណ៍ថាបេលនាងគេងលក់បែបនេះគឺគួរអោយស្រលាញ់ខ្លាំងប៉ុណ្ណា។
“ស្រីធ្មប់”ព្រោះមិនចង់អោយខ្លួនឯងភ្លឹកនឹងសម្រស់របស់នាងយូរ អ្នកកម្លោះក៏ប្រញាប់បីរាងតូចចូលទៅក្នុងបន្ទប់គេងនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន
ហ្វ្រេងកូ ដាក់នាងក្រមុំចុះមកលើគ្រែថ្នមៗដោយការប្រុងប្រយ័ត្ន ដៃរឹងមាំក៏លើកទៅដាក់លើពោះរបស់នាងក្រមុំព្រមទាំងអង្អែលថ្នមៗនៅត្រង់នោះ ទឹកមុខដែលធ្លាប់តែមាំទៅជាញញឹមបន្តិចពេលដឹងដល់វត្តមាននៃសាច់ឈាមរបស់ខ្លួន។
“ខ្ញុំគួរធ្វើបែបណាចំពោះនាងនៅពេលនេះ រ៉ូសស៊ីតា”ហ្វ្រេងកូ អង្គុយសម្លឹងមើលនាងក្រមុំមួយសន្ទុះហើយក៏ងើបដើរចេញ តែគេក៏អោនមកថើបត្រង់ពោះរបស់នាងក្រមុំហាក់ចង់ផ្ដល់ភាពកក់ក្ដៅដល់កូនរបស់ខ្លួន
កែវភ្នែកតូចក៏បើកឡើងមកពេលដឹងថាអ្នកកម្លោះបានចាកចេញពីក្នុងបន្ទប់នេះ ត្រូវហើយនាងបានដឹងខ្លួនយូរហើយតាំងពីពេលអ្នកកម្លោះលើកបីនាងមកក្នុងបន្ទប់នេះម្ល៉េះ តែដែលនាងមិនព្រមបើកភ្នែកក៏ព្រោះតែនាងមិនចង់ទទួលបានភាពសោះកក្រោះពីអ្នកកម្លោះតែប៉ុណ្ណោះ ដៃតូចក៏លើកមកអង្អែលត្រង់កន្លែងដែលអ្នកកម្លោះថើបមុននេះដោយទឹកមុខញញឹមពព្រាយ តែហើយនាងក្រមុំទម្លាក់ទឹកមុខចុះវិញពេលគិតដល់រឿងអ្វីម្យ៉ាង។
“ឯងញញឹមអី រ៉ូសស៊ីតា ដែលគេធ្វើក៏ព្រោះតែតួនាទីតែប៉ុណ្ណោះគេធ្វើព្រោះតែឯងពពោះកូនរបស់គេនោះអី នាងល្ងង់”គិតដល់ចំណុចនេះនាងក្រមុំក៏បិទភ្នែកសម្ងំគេងទៅវិញដោយបណ្ដោយអោយទឹកភ្នែកស្រក់ចុះមកដោយភាពឈឺចាប់ តែដៃតូចក៏នៅតែអង្អែលត្រង់ពោះរបស់ខ្លួនមិនឈប់ដូចគ្នា។
ចំណែក ហ្វ្រេងកូ ពេលនេះក៏មិនបានចេញមកធ្វើការដូចកាលពីលើកដំបូងអ្នកកម្លោះពេលនេះកំពុងតែអង្គុយសម្លឹងមើលរូបមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន ដែលបានចាកចេញពីគេអស់រយៈពេលបួនឆ្នាំទៅហើយ។
“បងសង្ឃឹមថាអូននឹងយល់ពីចិត្តរបស់បង មិនថាថ្ងៃក្រោយទៅជាយ៉ាងណាអូននៅតែស្ថិតក្នុងការចងចាំនឹងបេះដូងរបស់បងជានិច្ច រ៉េននី”អ្នកកម្លោះអង្អែលរូបថតរបស់អ្នកដែលស្លាប់
ទៅដោយក្ដីនឹករលឹកមិនអាចភ្លេច
ទឺត ទឺត
កំពុងតែភ្លឹកនឹងរូបថត អ្នកកម្លោះក៏ភ្ញាក់ស្មារតីបន្តិចពេលលឺសម្លេងទូរស័ព្ទរោទ៌ហើយគេក៏ប្រញាប់ចុចទទួលពេលដឹងថាជាអ្នកណា។
“អាឡួលោកប៉ា”មាត់និយាយដៃក៏បើកថតតុទុករូបដែលខ្លួនមើលមុននេះនៅក្នុងនោះ
(ប៉ាស្មានថាកូនមិនលើកទូរស័ព្ទរបស់ប៉ាហើយតើ) អ្នកចុងខ្សែក៏និយាយបង្អាប់ពេលបានលឺសម្លឹងរបស់កូនប្រុស
“ហ៊ឹសៗ យ៉ាងក៏ខ្ញុំមិនអកត្តញ្ញូដល់ថ្នាក់នឹងដែរ លោកប៉ា”
(ហើយនេះប៉ាមានរំខានម៉ោងការងាររបស់កូនរឺអត់)
“អត់ទេប៉ា ប៉ាមានការអីរឺ”ហ្វ្រេងកូ ក៏ងើបដើរចេញពីកៅអីរបស់ខ្លួនដើរមកឈរនៅជញ្ជាំងកញ្ជក់ដោយសម្លឹងមើលទៅទិដ្ឋភាពនៅខាងក្រោមអាគារ
(ល្ងាចនេះប៉ាចង់អោយកូនមកញ៉ាំអាហារពេលល្ងាចជាមួយប៉ានៅផ្ទះ) ប្រយោគនិយាយហាក់ស្ដាប់ទៅធម្មតា មានតែមនុស្សឆ្លាតដូចជាអ្នកកម្លោះនោះទេទើបដឹងពីគោលបំណងរបស់ឳពុកនាពេលនេះ
“ប៉ាប្រហែលមិនចង់អោយខ្ញុំទៅតែម្នាក់ឯងទេមើលទៅ”
(អាកូនចង្រៃនេះ មិនគិតចង់អោយប៉ាបានជួបចៅប៉ាខ្លះទេរឺយ៉ាងម៉េច) មនុស្សចំណាស់ស្ដីអោយកូនប្រុសជើងល្អរបស់ខ្លួន
“កូនខ្ញុំមិនទាន់កើតនោះទេប៉ា”អ្នកកម្លោះព្យាយាមនិយាយឌឺដងអោយឳពុកខឹងលេង
(មិនទាន់កើតតែប៉ាក៏ចង់ឃើញ សម្រេចថាល្ងាចនេះកូនត្រូវនាំ រ៉ូសស៊ីតា នឹងចៅប៉ាមកជាមួយដែរមិនចឹងកូនមិនបាច់មកទេ) សម្ដីគម្រាមរបស់ឳពុកធ្វើអោយអ្នកកម្លោះទៅជាសើចបន្តិច
“ហ៊ឹសៗ បាទលោកប៉ា”
(ចឹងប៉ុណ្ណឹងចុះប៉ាឈប់រំខានឯងហើយ អរហ្វ្រេង បន្តិចទៀតមានភ្ញៀវម្នាក់គេទៅជួបកូន)
“បាទប៉ា”អ្នកកម្លោះក៏បានតែតបទទួលដោយមិនបានសួរនាំអ្វីច្រើនតទៅទៀត
ហ្វ្រេងកូ សម្លឹងមើលទូរស័ព្ទតម្លៃថ្លៃរបស់ខ្លួនហើយក៏ចុចបិទមុននឹងត្រលប់ទៅធ្វើការងារដែលនៅសេសសល់របស់ខ្លួនអោយរួចរាល់មុនពេលកំណត់។
ក្រឹប
សម្លេងបើកទ្វារចូលមកដោយគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់ ទើបត្រូវធ្វើអោយអ្នកដែរតាំងចិត្តអង្គុយធ្វើការមុននេះត្រូវងាកទៅមើលតាមប្រភពសម្លេង ចង់ដឹងថាអ្នកណាដែលគ្មានសុជីវធម៌ដាក់គេបែបនេះ តែហើយអ្នកកម្លោះក៏ត្រូវធ្វើមុខមាំមុននឹងញញឹមបន្តិចពេលបានដឹងថាជាអ្នកណាដែលហ៊ានមកក្អាងក្អាងនៅបន្ទប់របស់គេបែបនេះ។
“អ្នកមានដូចជាឯងគ្មានភាពថ្លៃថ្នូរទេរឺយ៉ាងម៉េច បានជាចូលមកក្នុងបន្ទប់អ្នកដទៃដោយគ្មានការអនុញ្ញាតបែបនេះ”ហ្វ្រេងកូ ងើបចេញពីតុធ្វើការរបស់ខ្លួនដែលទើបតែអង្គុយមិនប៉ុន្មាននាទីមុននេះមកឈរចំពោះមុខភ្ញៀវដែលមិនបានអញ្ជើញ
“ពីដំបូងក៏គិតថាគួរសមជាមួយ តែយល់ថាមនុស្សដូចជាឯងមិនសាកសមទើបខ្ចិល”មិនព្រមចាញ់អ្នកម្ខាងទៀត ឡាយអិន ក៏និយាយឌឺដងទៅវិញព្រមទាំងចូលទៅអង្គុយនៅលើសាឡុងដោយមិនរងចាំការអនុញ្ញាតពីម្ចាស់បន្ទប់ជាមុនសិន
ហ្វ្រេងកូ ឈរសម្លឹងមើលអ្នកម្ខាងទៀតទាំងហួសចិត្តតែគេក៏មិនបាននិយាយអ្វីដូចទម្លាប់ក្រៅពីដើរចូលទៅអង្គុយទល់មុខអ្នកម្ខាងទៀត។
“មានការស្អីក៏ឆាប់និយាយមក យើងគ្មានពេលសម្រាប់មនុស្សដូចជាឯងច្រើនទេ”
“ហ៊ឹស គិតថាយើងមានពេលជាមួយឯងណាស់ណាទៅ បើកុំតែយល់ដល់មុខលោកអ៊ំយើងក៏មិនចង់មកជួបមនុស្សគ្មានមាយាទដូចជាឯងដែរ”
“អាចង្រៃ”ហ្វ្រេងកូ ងើបឈរពេញកម្ពស់ព្រោះបម្រុងនឹងចង់ទៅដាល់អ្នកម្ខាងទៀតតែក៏ត្រូវ ឡាយអិន ហាមបានមុនព្រមទាំងនិយាយឌឺដងមកវិញ
“អេ ក្នុងនាមឯងជាម្ចាស់ក្រុមហ៊ុនបើហ៊ានធ្វើអីផ្ដេសផ្ដាសដាក់អ្នកបណ្ដាក់ទុនដូចជាយើងឯងនឹងខាតបង់ធំមិនខាន”
ហ្វ្រេងកូ នៅតែមិនបោះបង់គំនិតដែលចង់ដាល់អ្នកម្ខាងទៀតអោយបាត់រាងចាលដដែល
តែគេក៏បានតែទ្រាំហើយក៏សម្រួលអារម្មណ៍របស់ខ្លួនព្រមទាំងអង្គុយចុះមកវិញ ដោយប្រើកែវភ្នែកកំណាចរបស់ខ្លួនសម្លឹងមើលទៅដៃគូរសហការណ៍ថ្មី ដែលគេមិនចង់សហការណ៍ជាមួយបើមិនយល់ដល់មុខឳពុករបស់ខ្លួន។
“ក្រុមហ៊ុនរបស់យើង បើទោះជាគ្មានម្ចាស់ភាគហ៊ុនដូចជាឯងក៏មិនរលាយដែរ”
“ហ៊ឹស ជោគជតាមនុស្សមើលមិនឃើញនោះទេ”ឡាយអិន ញញឹមចុងមាត់បន្តិចពេលបានឌឺដងអោយអ្នកម្ខាងទៀតខឹងមិនបាត់
“ឃើញមិនឃើញយើងចេះចាត់ចែងខ្លួនឯងហើយ កុំសូញសាញច្រើនបើចង់សហាការណ៍ក៏ឆាប់យកឯកសារបស់ឯងមក យើងមិនចង់ចំណាយពេលនឹងមនុស្សដូចឯងច្រើនទេ”មិននិយាយស៊ាំញ៉ាំតទៅទៀតអ្នកកម្លោះក៏និយាយសាច់ការរបស់ខ្លួនចេញមក ព្រោះគេធុញទ្រាន់នឹងការប្រកែកគ្នានឹងអ្នកម្ខាងទៀតខ្លាំងមែនទែនហើយ
“ហ៊ឹស អាចង្រៃ”
មិនសូញសាញអ្វីច្រើនទៀត កម្លោះទាំងពីរក៏ធ្វើការចុះហត្ថលេខាលើឯកសារបស់ខ្លួនរៀងៗខ្លួនហើយប្រើមិនប៉ុន្មាននាទីគ្រប់យ៉ាងក៏បានចប់សព្វគ្រប់។
“មិនបាច់ជូនដំណើរយើងទេ”ព្រោះឃើញអ្នកម្ខាងទៀតក្រោកឡើងមកតាមខ្លួន ទើប ឡាយអិន និយាយស៊កសៀតអោយ ហ្វ្រេងកូ ចាលើកចុងក្រោយមុននឹងចាកចេញទៅ
“យើងមិនគិតថាជូនស្រាប់ហើយ”
ហ្វ្រេងកូ ក៏បានធ្វើដូចមាត់និយាយមែនដោយមិនបានជូនដំណើរអ្នកម្ខាងទៀត ត្រូវហើយដែរគេក្រោកឈរមុននេះគេមិនបានមានន័យថាចង់ជូនដំណើរ ឡាយអិន បន្តិចនោះទេគេគ្រាន់តែឈរទៅតាមទម្លាប់ពេលធ្វើជំនួញចប់របស់គេតែប៉ុណ្ណោះ។
“យើងនឹងអោយឯងបានឃើញពីជោគជតារបស់ឯងឆាប់ៗនេះ” បន្ទាប់ពីឈរសម្លឹងដល់អ្នកម្ខាងទៀតចេញផុត អ្នកកម្លោះក៏សម្រួលសម្លៀកបំពាក់របស់ខ្លួនហើយក៏មកអង្គុយធ្វើការដូចកាលពីដំបូងវិញ
ក្រោយពីគេងលក់យ៉ាងស្កប់ស្កល់អស់ជាច្រើនម៉ោង នាងក្រមុំក៏ក្រោកដើរចេញមកខាង
ក្រៅបន្ទប់កែវភ្នែកតូចក៏សម្លឹងមើលអ្នកកម្លោះដែលកំពុងតែភ្ជង់អារម្មណ៍ធ្វើការរបស់ខ្លួន ជើងតូច
ក៏បោះជំហ៊ានទៅអង្គុយនៅលើសាឡុងយ៉ាងថ្នមបំផុត ព្រោះខ្លាចរំខានដល់អ្នកកម្លោះក្នុងការធ្វើការងារ ហ្វ្រេងកូ ដកភ្នែកចេញពីការងារចំពោះមុខសម្លឹងមើលតាមផែនខ្នងរបស់នាងក្រមុំហើយក៏អោនមកមើលនាឡិកាតម្លៃថ្លៃរបស់ខ្លួនទើបដឹងថាពេលនេះម៉ោង៤ជិត៥ទៅហើយ ទើបអ្នកកម្លោះបិទឯកសារដែលខ្លួនទើបតែបង្ហើយរួចមុននេះទុកហើយក៏ងើបដើរមករកនាងក្រមុំ។
“ឃ្លានដែរទេ”ដៃរឹងមាំក៏លូកមកវាសសក់ដែលធ្លាក់បាំងមុខរបស់នាងចេញ
“អត់ទេ”កែវភ្នែកតូចក៏ងាកមកសម្លឹងមុខរបស់គេ ហើយក៏ត្រូវងាកទៅវិញពេលត្រូវអ្នកកម្លោះសម្លឹងមើលចំមកភ្នែករបស់នាងដូចគ្នា
“ល្ងាចនេះលោកប៉ាអោយពួកយើងទៅញ៉ាំបាយនៅផ្ទះរបស់គាត់”
“ចាស”ក្រមុំភ្ញាក់ផ្អើលពេលលឺពាក្យថាពួកយើងចេញពីមាត់របស់គេ
“ហ្អែម ដូចដែរនាងបានលឺ”ហ្វ្រេងកូ គ្រហែមបន្តិចដើម្បីបន្លប់សម្ដីរបស់ខ្លួនមុននេះ
“ចាស”
អ្នកកម្លោះក៏ក្រោកឈរពេញកម្ពស់របស់ខ្លួន ព្រមទាំងទាញនាងក្រមុំអោយក្រោកមកតាមខ្លួនរាងតូចក៏ក្រោកឈរតាមការទាញរបស់ដោយការប្រុងប្រយ័ត្ន កម្លោះក្រមុំទាំងពីរក៏បណ្ដើរគ្នាចេញទៅ។
មិនយូរប៉ុន្មានឡានទំនើបក៏បត់ចូលមកក្នុងភូមិគ្រឹះដ៏ប្រណីតនៅកណ្ដាលទីក្រុង ដែលវាខុសពីផ្ទះរបស់អ្នកកម្លោះដែលស្ថិតនៅរាងឆ្ងាយពីទីក្រុងគួរសមដែរ រ៉ូសស៊ីតា ដើរចូលមកក្នុងភូមិគ្រឹះដោយមានអ្នកកម្លោះអោបបណ្ដើរចូលមកយ៉ាងកៀកកិត សឹងតែគ្មានចន្លោះប្រហោងអោយនៅសេសសល់។
ត្រឹមឃើញកូនប្រុសដើរចូលមកដល់ អ្នកជាឳពុកដែលអង្គុយរងចាំជាស្រេចក៏ដើរចូលមករាក់ទាក់កូនប្រុសនឹងនាងក្រមុំដោយទឹកមុខញញឺមញញែម។
“មកហើយរឺកូន”មនុស្សចំណាស់ចូលមកអោបកូនប្រុសតាមដោយនាងក្រមុំតាមក្រោយ
“បាទប៉ា/ចាសលោកអ៊ំ”
“អ៊ំស្អីទៅ មានចៅរបស់ប៉ាទៅហើយនៅហៅអ៊ំទៀត ហៅលោកប៉ាទៅទើបស្និតជាង”
នាងក្រមុំហាក់ស្ទាក់ស្ទើរនឹងសម្ដីរបស់មនុស្សចំណាស់ តាមពិតទៅនាងក៏ចង់ហៅបើមិនទាស់ត្រង់ថាមានអ្នកកម្លោះនៅត្រង់នេះ។
“លោកប៉ាអោយហៅក៏ហៅទៅ”ព្រោះឃើញឬកពាស្ទាក់ស្ទើររបស់នាង ទើបគេដឹងថាដែលនាងមិនហ៊ានហៅអាចមកពីខ្លាចគេក៏ថាបាន
“ចាសលោកប៉ា”ក្រោយពីទទួលបានការអនុញ្ញាតរួចរាល់ នាងក្រមុំក៏ធ្វើតាមចិត្តរបស់ខ្លួនភ្លាមក្រោយពីបានហៅតាមបំណងនាងក៏មានអារម្មណ៍ថាកក់ក្ដៅយ៉ាងចម្លែក
“ហ៊ឹសៗ បែបនេះស្ដាប់ទៅពិរោះបន្តិច”មនុស្សចំណាស់ក៏អង្អែលក្បាលនាងក្រមុំដោយក្ដីអាណិតស្រលាញ់
នាងក្រមុំបានតែឈរញញឹមពេញចិត្ត ពេលបានទទួលក្ដីស្រលាញ់ពីមនុស្សម្នាក់ដែលផ្ដល់ភាពកក់ក្ដៅអោយនាងមិនខុសពីគ្រួសាររបស់នាង។
“ហើយនេះជាកូនប្រុសរឺក៏ស្រីប៉ាភ្លេចសួរ”
“ចាសជាកូនប្រុសលោកប៉ា”
“នៅតែជាប្រុស តែសង្ឃឹមថាមិនកាត់ដូចឳវាទៅចុះ”សម្ដីរបស់ឳពុកធ្វើអោយអ្នកកម្លោះត្រូវងាកមកទាំងមិនយល់
“ជាកូនខ្ញុំ បើមិនកាត់ដូចខ្ញុំអោយដូចអ្នកណាលោកប៉ា”អ្នកកម្លោះតវ៉ាឡើងមកទាំងមិនសុខ
ចិត្តនេះកូនគេមួយទាំងមូលមិនអោយកាត់មកគេយ៉ាងម៉េច
“ដូចកូនស្រីរបស់ប៉ានឹងហើយ”
“ហ៊ឹស”អ្នកកម្លោះបានតែគ្រវីក្បាលហួសចិត្តនឹងសម្ដីរបស់ឳពុក
“ម៉ោះទៅញ៉ាំបាយទៅ ប៉ាបានអោយគេធ្វើម្ហូបច្រើនណាស់សម្រាប់បំប៉នកូននឹងចៅរបស់ប៉ា”មនុស្សចំណាស់ក៏ដឹងដៃនាងក្រមុំដើរទៅបន្ទប់អាហារដោយមិនខ្វល់ពីវត្តមានរបស់កូនប្រុស
“ចាសលោកប៉ា”នាងក្រមុំក៏ដើរតាមការដឹកដៃរបស់អ្នកម្ខាងទៀត ដោយមិនភ្លេចងាកមកមើលអ្នកកម្លោះក៏ប៉ះបាននឹងខ្សែភ្នែកដ៏កំនាចរបស់គេកំពុងតែសម្លឹងមើលមក
ហើយទាំងបីនាក់ក៏ដើរមកដល់បន្ទប់អាហារ ដែលត្រូវបានគេរៀបចំទុលនៅលើតុរួចជា
ស្រេច នាងក្រមុំបើកភ្នែកធំៗចំពោះអាហារនៅលើនោះវាច្រើនខ្លាំងណាស់ហើយថែមទាំងគួរអោយចង់ញ៉ាំទៀតផង។
“អង្គុយទៅនៅភ្លឹកដល់ណា”ហ្វ្រេងកូ អោនមកខ្សឹបពីខាងក្រោយនាងក្រមុំថែមទាំងទាញកៅអីអោយនាងអង្គុយនៅក្បែរគេទៀតផង
“ម៉ោះញ៉ាំបាយទៅ”ប្រមុខគ្រួសារក៏ចាប់ផ្ដើមចេញបញ្ជាពេលឃើញគ្រប់គ្នាចូលមកអង្គុយរួចរាល់អស់ហើយ
“ឆ្ងាញ់ណាស់”ត្រឹមមួយម៉ាត់ដំបូងនាងក្រមុំក៏ញញឹមចេញមកទាំងចិត្តរំភើប វាមិនមែនឆ្ងាញ់នឹងរសជាតិតែម្យ៉ាងនោះទេតែវាក៏បានមកពីភាពកក់ក្ដៅផងដែរ
“បើឆ្ងាញ់ក៏ញ៉ាំអោយច្រើនទៅកូន”
“ញ៉ាំអានេះទៅ”អ្នកកម្លោះក៏ដួសអាហារមួយមុខមកដាក់ក្នុងចានរបស់នាងក្រមុំ
“ចាស អរគុណ”ស្នាមញញឹមដែលមិនធ្លាប់បានបង្ហាញនៅចំពោះមុខគេក៏បង្ហាញឡើងមកអោយអ្នកកម្លោះបានឃើញច្បាស់
អ្នកកម្លោះក៏សម្លឹងមើលស្នាមញញឹមរបស់នាងក្រមុំឡើងភ្លឹក ហើយអ្នកកម្លោះក៏ប្រញាប់ងាកមកចាប់អារម្មណ៍អាហាររបស់ខ្លួនវិញពេលត្រូវនាងក្រមុំធ្វើមុខជ្រួញដាក់ព្រោះឆ្ងល់ ចំណែកមនុស្សចំណាស់ក៏បានតែអង្គុយញ៉ាំបាយរបស់ខ្លួន ព្រមទាំងលួចមើលសកម្មភាពរបស់កូនប្រុសរបស់ខ្លួនម្ដងម្កាល។
អ្នកកម្លោះក៏ធ្វើតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយដួសម្ហូបដែលនាងក្រមុំចង់ញ៉ាំដាក់ក្នុងចានរបស់នាងហើយមិនយូរប៉ុន្មានពេលវេលាស្រស់ស្រូបអាហារក៏បានចប់។
ទម្រាំតែរួចរាល់ក៏យប់គួរសមណាស់ទៅហើយ ទើបអ្នកកម្លោះសម្រេចថាគេងនៅទីនេះព្រោះមិនចង់ធ្វើដំណើរយប់ជ្រៅខ្លាចប៉ះពាល់ដល់នាងក្រមុំនឹងកូន នៅក្នុងបន្ទប់ពេលនេះមានតែនាងម្នាក់ឯងប៉ុណ្ណោះក៏ព្រោះតែពេលនេះ អ្នកកម្លោះចេញទៅនិយាយការងារជាមួយឳពុករបស់ខ្លួនទៅហើយ រ៉ូសស៊ីតា ដើរចេញពីក្នុងបន្ទប់ទឹកដោយភាពហត់នឿយនឹងល្វើយមិនបានគិតអីច្រើននាងក្រមុំក៏ដាក់ខ្លួនគេងនៅលើគ្រែធំទូលាយហើយក៏គេងលក់បានភ្លាមៗតែម្ដង។
ក្រឹប
ដៃរឹងមាំទាញទ្វារបិទយ៉ាងស្រាលដៃបំផុតព្រោះខ្លាចធ្វើអោយនាងក្រមុំភ្ញាក់ដឹងខ្លួន ជើងរឹងមាំរបស់អ្នកកម្លោះក៏បោះជំហ៊ានដើរមករកគ្រែដែលមានរាងតូចកំពុងតែគេងនៅត្រង់នោះ អ្នកកម្លោះឡើងមកលើគ្រែយឺតៗព្រមទាំងសម្លឹងមើលនាងក្រមុំមិនឈប់។
ដៃរឹងមាំក៏លើកមកអង្អែលពោះនាងក្រមុំ ដើម្បីផ្ដល់ភាពកក់ក្ដៅអោយកូននៅក្នុងនោះកែវភ្នែកដែលធ្លាប់តែកំណាចក៏សម្លឹងមើលនាងដោយមានពន្លឺអ្វីម្យ៉ាងលាក់បង្គប់នៅក្នុងនោះ ដែលសូម្បីតែគេក៏មិនបានដឹងដូចគ្នាថាជាអ្វីអោយប្រាកដ។
“កូនខឹងប៉ាទេដែលប៉ាធ្វើអាក្រក់ដាក់ម៉ាក់របស់កូន ប៉ាកំពុងតែព្យាយាមទុកពេលអោយប៉ាណាកូនសម្លាញ់”អ្នកកម្លោះញញឺមយ៉ាងមានសេចក្ដីសុខចេញមក ហាក់ដូចបាននិយាយជាមួយកូនប្រុសដោយផ្ទាល់អញ្ចឹង
ជុប ជុប
ហ្វ្រេងកូ អោនមកថើបត្រង់ពោះរបស់នាងក្រមុំតាមដោយថ្ងាសរបស់នាងក្រមុំតាមក្រោយដូចគ្នាដៃរឹងមាក៏លូកមកវាសសក់ដែលធ្លាក់ចេញពីមុខរបស់នាង។
“រាត្រីសួស្ដី កូនសម្លាញ់”នាងក៏ដូចគ្នា ចុងប្រយោគអ្នកកម្លោះក៏និយាយក្នងចិត្តតែម្នាក់ឯ
ងហាក់មិនចង់អោយអ្នកណាបានលឺសូម្បីតែនាងតូច
អ្នកកម្លោះក៏ដាក់ខ្លួនគេងនៅក្បែររាងតូច ដៃរឹងមាំក៏លូកទៅអោបនាងហាក់ចង់ផ្ដល់ភាពកក់ក្ដៅដល់ម្ដាយកូនទាំងពីរ ហើយមិនយូរប៉ុន្មានអ្នកកម្លោះក៏លងលក់ទៅតាមនាងក្រមុំដោយមិនដឹងខ្លួន។
YOU ARE READING
ត្រាបាបចងចិត្ត
Romanceភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើពីមុន ក៏ព្រោះតែកំហឹងមួយពេលបានដែលមិនចេះគិតរបស់នាងបានសាងជាត្រាបាបរុំជាប់ខ្លួនរបស់នាងអស់មួយជីវិត តែទីបំផុតត្រាបាបរបស់...