ផ្ដើមរឿង

2.1K 31 7
                                    

(សត្រូវដែលគេតាមរក)

៤ឆ្នាំមុន
“រ៉េននី រ៉េននី អូនយ៉ាងម៉េចហើយអូនមិនត្រូវកើតអីនោះទេបងមកជួយអូនហើយ”រាងកាយសង្ហារត់មកអោបរាងកាយតូចដែលពោរពេញទៅដោយឈាមប្រលាក់ពេញខ្លួនប្រាណ
“អូន អឹក អូនឈឺណាស់បង អឹក បងជួយអូនផង”សម្លេងមនុស្សដែលជិតនឹងដាច់ខ្យល់ទៅហើយតែបែរជាមិនទាន់ចង់ស្លាប់ ស្រែកសុំអង្វរអោយអ្នកជាគូរស្នេហ៍បានជួយខ្លួនអោយផុតពីសេចក្ដីស្លាប់មួយនេះ។
“បងនឹងជួយអូន អូនត្រូវតែទ្រាំអោយបានណា បងនឹងជួយអូន រ៉េននី”ដៃរឹងមាំក៏លើកបីរាងកាយដែលសឹងតែគ្មានវិញ្ញាណឡើងផុតពីដី
“បងសម្លាញ់បងត្រូវតែសកសឹងអោយអូន អឹក បងត្រូវតែជួយអូន អឹក បងសន្យា ត្រូវតែសន្យាជាមួយអូនណា”ដៃតូចលើកមកអង្អែលមុខមាំសង្ហារបស់អ្នកកម្លោះថ្នមៗព្រមទាំងនិយាយផ្ដាំផ្ញើរពាក្យចុងក្រោយ ព្រោះតែដឹងថាខ្លួននឹងគ្មានជីវិតបានយូរទៀតនោះទេ
“បងសន្យានិយាយតែ តែអូនក៏ត្រូវសន្យាដូចគ្នាថាមិនទៅណាចោលបងនោះទេ”បបូរមាត់ក្រាស់អោនមកថើបថ្ងាសមនុស្សជាទីស្រលាញ់
“អូន អឹក អូនសុំទោសដែលមិនអាចធ្វើតាម អឹក ធ្វើបាន...”មិនទាន់បាននិយាយចប់ស្រួលបួលផងខ្យល់ដង្ហើមចុងក្រោយក៏បានផុតបាត់ទៅ ដៃដែលលើកមកអង្អែលមុខអ្នកកម្លោះមុននេះក៏ធ្លាក់ចុះមកក្រោមថ្នមៗ
“អត់ទេ រ៉េននី អូន អូនមិនអាចទៅណាចោលបងបានទេឆាប់ដឹងខ្លួនឡើង រ៉េននីបងមិនអនុញ្ញាតអោយអូនទៅណាចោលបងទាំងអស់ រ៉េននី”ជើងរឹងមាំទៅជាស្រុចចុះមួយរំពេចពេលដែលដឹងថាមនុស្សស្រីនៅលើដៃរបស់ខ្លួនលែងមានវិញ្ញាណទៀតហើយ
“ចៅហ្វាយកាត់ចិត្តទៅ អ្នកនាង រ៉េននី គាត់ទៅបានសុខហើយ”មនុស្សជំនិតដែលឈរក្បែរនោះដោយមិនបាននិយាយអីជាយូរក៏ដើរមករកចៅហ្វាយព្រមទាំងដាក់ដៃលើស្មារបស់ចៅហ្វាយជាការផ្ដល់កម្លាំងចិត្ត
“ហាសហា ទីបំផុតស្រីចង្រៃនោះងាប់ហើយ មីស្រីចង្រៃនោះងាប់ហើយ ប្អូនប្រុសទីបំផុតបងបានសងសឹកអោយឯងបានហើយ ហាសហា”ជនដៃដល់ទៅជាសើចសប្បាយពេលដែលបានឃើញនារីចំពោះមុខស្លាប់យ៉ាងអណោចអធម ក៏ប៉ុន្តែការសើចសប្បាយរបស់គេបានទាក់ទាញនូវគ្រសែភ្នែកដ៏ឃោឃៅពីអ្នកម្ខាងទៀត
“អាចង្រៃ ងាប់ទៅ”កម្លោះសង្ហាស្ទុះមកចាប់.កអាវរបស់អ្នកម្ខាងទៀតជាប់ព្រមទាំងផ្ដួលទៅលើដី
ឌឹប ឌឹប
សម្លេងកណ្ដាប់ដៃក៏បន្លឺឡើងបណ្ដាក់គ្នាមិនឈប់ ដៃរឹងមាំនៅតែដាល់មុខអ្នកម្ខាងទៀតមិនបង្អង់ដៃដោយការខឹងសម្បារនឹងគុំគួន
“អឹក ហាសហា ឯងជាមនុស្សល្ងង់ ល្ងង់ដល់ថ្នាក់រើសរបស់ស្អុយរលួយយកទៅស៊ី អឹក ល្ងង់ដល់មិនដឹងថាមីស្រីចង្រៃនោះបោក អឹក ហាសហា”ទោះជាមានឈាមហូរចេញមកតាមមាត់តែអ្នកម្ខខាងទៀតក៏នៅតែនិយាយស៊កសៀតអោយអ្នកកម្លោះបានយ៉ាងសប្បាយចិត្ត
“អាតិរច្ឆាន”
ឌឹប ឌឹប
ជាលើកទីពីរដែលអ្នកកម្លោះគិតតែពីដាល់់អ្នកម្ខាងទៀត ព្រោះមិនចង់ស្ដាប់សម្ដីដែលគេនិយាយអាក្រក់ពីមនុស្សជាទីស្រលាញ់របស់ខ្លួនដែលទើបតែចាកចេញទៅមុននេះ
“ចៅហ្វាយ បានហើយចៅហ្វាយ”
“លែងយើង”រាងក្រាស់មិនខ្វល់ពីការចាប់របស់អង្គរក្សដៃដែលស្រោបដោយឈាមក៏នៅ
តែដាល់អ្នកនៅក្រោមរាងកាយរបស់ខ្លួនមិនដកដៃ
“បានហើយលោក រឿងនេះទុកអោយពួកយើងជាអ្នកដោះស្រាយ”ព្រោះមើលឃើញស្ថានភាពកាន់តែមិនស្រួល ទើបប៉ូលីសមួយក្រុមក៏ដើរចូលមករារាំងសកម្មភាពរបស់អ្នកកម្លោះជាបន្ទាន់
“លែង លែងយើង យើងនឹងសម្លាប់វា”
“បានហើយចៅហ្វាយ”
នៅទីបំផុតអ្នកកម្លោះក៏ព្រមងើបចេញពីរាងកាយ ដែលស្ទើរតែស្លាប់ដោយស្នាដៃរបស់ខ្លួន កែវភ្នែកក៏នៅតែសម្លឹងមើលមុខជនដៃដល់ដោយការគុំគួនក្នុងចិត្តដៃដែលដាមដោយឈាមក៏ក្ដាប់ឡើងដើម្បីរំងាប់កំហឹងដែលជ្រាលពេញរាងកាយ។
“ហាសហា អឹក ទោះបីជាអ្នកចង់កាប់ចង់សម្លាប់ក៏យើងមិនខ្លាចដែលក៏ព្រោះ អឹក ក៏ព្រោះតែយើងបានសមបំណងហើយ ហាសហា អឹក តែឯងថ្ងៃណាមួយឯងនឹងស្ដាយក្រោយដែលជ្រើសរើសមនុស្សខុស ហាសហា អឹក”រាងកាយដែលត្រូវប៉ូលីសគ្រាជាប់មិនអោយដួលទៅលើដីក៏នៅតែប្រឹងនិយាយឌឺដងអ្នកម្ខាងទៀតមិនឈប់មាត់
“ឆាប់នាំគេទៅលោកប៉ូលីស”ព្រោះមិនចង់អោយមានការសម្លាប់មនុស្សនៅទីនេះមនុស្សជំនិតក៏បញ្ជាអោយប៉ូលីសធ្វើការរបស់ខ្លួនបន្ត
“ឯងនឹងស្ដាយក្រោយ អាចង្រៃ ហាសហា”
“ចៅហ្វាយ”
កម្លោះសង្ហាមិនបានតបតអ្វីច្រើន ក្រៅពីបែរទិសដៅមករកមនុស្សស្រីដែរខ្លួនស្រលាញ់ ដែលពេលនេះកំពុងតែដេកនៅក្នុងថ្លក់ឈាមដោយរាងកាយគ្មានវិញ្ញាណ
“បងសន្យាថានឹងសម្លាប់អ្នកដែលធ្វើបាបអូនដោយផ្ទាល់ដៃរបស់បងមិនអោយសល់សូម្បីតែម្នាក់”ថាហើយអ្នកកម្លោះក៏លើបីនាងក្រមុំឡើងម្ដងទៀត
មនុស្សជំនិតព្រមទាំងអង្គរក្សជាច្រើន ដើរតាមរាងកាយសង្ហារបស់ចៅហ្វាយដែលក្នុងដែមានបីរាងកាយមនុស្សជាទីស្រលាញ់របស់ខ្លួនដោយភាបស្ងប់ស្ងាត់
“ថូម៉ាស៍”សុខៗសម្លេងស្អកខ្សោះក៏បន្លឺឡើងកាត់ភាពស្ងប់ស្ងាត់
“បាទចៅហ្វាយ”
“អោយមនុស្សទៅចាត់ការអាចង្រៃនោះ ព្រមទាំងស៊ើបអោយដឹងថាអ្នកណាមានពាក់ព័ន្ធនៅក្នុងរឿងនេះខ្លះ”កែវភ្នែករឹងកំព្រឹស ក៏សម្លឹងមើលទៅរាងកាយដែលគ្មានវិញ្ញាណនៅក្នុងដៃរបស់ខ្លួន
“បាទចៅហ្វាយ”
“បងនឹងធ្វើអោយពួកវាស្លាប់យ៉ាងវេទនា អូនចាំមើលចុះ”ពាក្យស្បថដែលបន្លឺចេញមកធ្វើអោយមនុស្សគ្រប់គ្នានៅទីនោះថាមានអារម្មណ៍ថារឿងនេះនឹងមិនមែនចប់ត្រឹមតែប៉ុណ្ណឹង ហើយច្បាស់ណាស់ថាប្រាកដជាមានមនុស្សស្លាប់ជាមិនខាន តែក៏គ្មានអ្នកណាអាចធ្វើអ្វីបានក្រៅពីចាប់អ៊ុតមើលថាអ្នកណាជាមនុស្សមានសំណាងអាក្រក់ដល់ថ្នាក់នេះ។
ត្រលប់មកបច្ចុប្បន្ន
រាងកាយខ្ពស់សង្ហារបស់អ្នកណាម្នាក់ដែរកំពុងតែអង្គុយផ្អែកខ្នងទៅនឹងភ្នាក់កៅអី ដោយរំលឹកនូវអតីតកាលដ៏ឈឺចាប់មិនអាចបំភ្លេចបានរបស់ខ្លួន គេត្រូវបានមនុស្សស្រីទូទាំងប្រទេសដាក់ងារអោយថាជាបុរសសង្ហាខាបព្រលឹង នោះក៏ព្រោះតែរឿងអតីតដែលជាប់អន្ទោលតាមប្រាណរបស់គេ មនុស្សប្រុសដែលកើតមកមានទាំងព្រម ទាំងសង្ហា ទ្រព្យសម្បត្តិ កិតិ្តយស កេរ្តិ៍ឈ្មោះ ដែលធ្វើអោយមនុស្សស្រីទូទាំងពិភពលោកទទួលស្គាល់ពីភាពឥតខ្ចោះមួយនេះ តែគ្រប់គ្នាមិនបានដឹងទេថាភាពអស្ចារ្យរបស់គេ វាបានបាត់នឹងលែងមានន័យចំពោះគេតាំងពីបួនឆ្នាំមុនមកម្ល៉េះ មនុស្សម្នាក់ដែលធ្លាប់តែសម្បូរបែបមានស្នាមញញឹមចំពោះមនុស្សគ្រប់គ្នាពេលនេះបានប្រែក្លាយទៅជាមនុស្សម្នាក់ដែលមានតែភាពឃោឃៅ ឈាមត្រជាក់ សាហាវព្រៃផ្សៃ ជាប់ខ្លួនរបស់គេពេញមួយជីវិត ចាប់តាំងពីថ្ងៃនោះមកវាបានកែប្រែជីវិតរបស់គេអោយក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ជាមនុស្សដែលមិនខ្វល់ពីអ្នកណា មិនចេះយោគយល់ដល់អ្នកដទៃ ជាមនុស្សដែលមិនស្គាល់ពាក្យថាចាញ់នៅក្នុងជីវិតរបស់គេ វាមានតែពាក្យថាឈ្នះតែមួយគត់នៅក្នុងបញ្ជីរបស់គេ ព្រោះជាទាយាទទោលនៃត្រកូលអ្នកនាំចេញនាំចូលគ្រឿងពេជ្រលំដាប់ពិភពលោកដូចជាគេ ចាត់ទុករាល់ឧបសគ្គចំពោះមុខជាគោលដៅឈានទៅរកភាពជោគជ័យ ហេតុនេះហើយក្នុងជីវិតរបស់គេមិនមានពាក្យថាបរាជ័យគឺមានតែភាពឈ្នះហើយនឹងឈ្នះ ហើយគេក៏ធ្វើអោយមនុស្សគ្រប់គ្នាដឹងថាគេ ហ្រ្វេងកូ ម៉ារីណូ ហារី រឺ ហ្រេ្វង មិនមែនមានតែសព្វនាមតែគ្រប់យ៉ាងគឺជាការពិត។
តុក តុក
សម្លេងគោះទ្វារក៏លាន់លឺពីខាងក្រៅដាស់ស្មារតីអោយមនុស្សម្នាក់ដែលអង្គុយសញ្ចឹងគិតមុននេះភ្ញាក់ស្មារតីឡើងវិញ
“ចូលមក”
“ចៅហ្វាយ មនុស្សដែលជាប់ពាក់ព័ន្ធដែលចៅហ្វាយអោយពួកខ្ញុំរកពេលនេះពួកខ្ញុំដឹងថាជាអ្នកណាហើយទាន”ថូម៉ាស៍រាយការណ៍ពីអ្វីដែលខ្លួនបានដឹងប្រាប់ចៅហ្វាយនាយព្រមទាំងដាក់ឯកសារនៅលើតុ
ហ្រ្វេងកូមិនបានតបតអ្វី ក្រៅពីយកឯកសាចំពោះមុខមកបើកមើលដោយអារម្មណ៍ស្ងប់ស្ងាត់បំផុត ត្រូវហេតុអីគេត្រូវអន្ទះសារនោះបើគ្រប់យ៉ាងវាគង់តែធ្លាក់មកក្នុងដៃគេទៅហើយ កែវភ្នែកពណ៌ផ្សែងបារីសម្លឹងមើលទៅប្រវត្តិរូបរបស់អ្នកណាម្នាក់នៅក្នុងនោះ ចុងមាត់ក៏ញោចញញឹមបន្តិចតែហើយគេក៏ត្រូវងើបមុខមកសម្លក់កូនចៅថ្លែ
“តែម្នាក់”សំនួរបង្កប់ន័យរបស់ចៅហ្វាយធ្វើអោយថូម៉ាស៍ទៅជាធ្លាក់ទឹកមុខចុះបន្តិច
“បាទចៅហ្វាយ”
“ចង្រៃយ៍”
ផាំង
ដៃរឹងមាំបោកសំណុំឯកសានៅលើតុធ្វើការមួយទំហឹង ដោយការខឹងសម្បាព្រមទាំងក្រោកឈរពេញកម្ពស់របស់ខ្លួន
“អឺចៅហ្វាយ”
“នេះពួកឯងធ្វើការយ៉ាងម៉េចគ្រាន់តែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានល្អដែរ”
“អឺអោយពួកខ្ញុំសុំទោសផងចៅហ្វាយ”
“ត្រឹមមនុស្សស្រីតែម្នាក់ពួកឯងចំំណាយពេលដល់ទៅបួនឆ្នាំ ថាទៅយើងគួរតែទុកពួកឯងទៀតទេ”
“សុំទោសចៅហ្វាយ សុំចៅហ្វាយលើកលែងអោយពួកខ្ញុំម្ដងចុះ”តាមពិតគេក៏ខំប្រឹងណាស់ដែលតែរឿងនេះវាហាក់ដូចជាអាថ៌កំបាំងខ្លាំងណាស់ទើបគេពិបាករកបែបនេះ
“ចេញទៅចេញពីមុខយើងអោយអស់ទៅ”
“បាទទាន”អង្គរក្សទាំងអស់ក៏ប្រញាប់នាំគ្នាចេញពីបន្ទប់តាមបញ្ជា ព្រោះមិនចង់ធ្វើអោយទោសៈរបស់ចៅហ្វាយកើនឡើងខ្លាំងជាងនេះ
“ហ៊ឹស រយៈពេលបួនឆ្នាំដែលខ្ញុំតាមរកនាងហើយនៅទីបំផុតពួកយើងក៏ជួបគ្នាអោយទាល់តែបាន ខ្ញុំនឹងធ្វើអោយនាងស្គាល់ពីនរកឋានកណ្ដាលវាមានរូបភាពបែបណា”ជើងរឹងមាំក៏ជាន់ឈ្លីឡើងរូបរបស់នាងក្រមុំដោយការគុំគួននឹងស្អប់ខ្ពើម
“មានស្អីរឺថូម៉ាស៍ហើយម៉េចក៏ឯងធ្វើមុខដូចចង់ស្លាប់បែបនេះ”ប្រាយស៍តុនសួរមិត្តរួមក្រុមដោយអាការៈងៀងឆ្ងល់
“គ្មានអីទេគ្រាន់តែធ្វើអោយចៅហ្វាយខឹងតែប៉ុណ្ណោះឯង”
“ចៅហ្វាយខឹង ហើចៅហ្វាយខឹងរឿងអី”
“រឿងកាលពីបួនឆ្នាំមុន”ថូម៉ាស៍និយាយចេញមកទាំងទឹកមុខធុញទ្រាន់
“អរ នេះកុំប្រាប់ថាឯងស៊ើបមិនទាន់ដឹងទៀតអោយសោះ”កម្លោះសង្ហាចង្អុលមុខមិត្ត
“ស៊ើបដឹងហើយ”
“បើដឹងហើយចុះចៅហ្វាយខឹងរឿងស្អីទៅ”
“ដែលចៅហ្វាយខឹង ក៏ព្រោះតែមនុស្សដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះជាមនុស្សស្រីតែម្នាក់”មិនត្រឹមតែ ថូម៉ាស៍ នោះទេដែលធ្វើមុខឆ្ងល់សូម្បីតែអ្នកស្ដាប់ក៏បង្ហាញអាការៈមិនខុសពីគេប៉ុន្មានដែល
“ចម្លែកនេះត្រឹមមនុស្សស្រីតែម្នាក់ ម៉េចក៏ប្រើពេលស៊ើបយូរយ៉ាងនេះ”អ្នកកម្លោះលើកដៃអេះក្បាលខ្លួនឯង
“នេះហើយដែលយើងកំពុងតែសង្ស័យនោះ”
“ហ៊ើយមិនយល់ទេ មិនយល់ទេ”ប្រាយស៍តុននិយាយព្រមទាំងគ្រវីក្បាលបញ្ជាក់
“ហ៊ើយ”ថូម៉ាស៍បានត្រឹមតែដកដង្ហើមធំ ហើយខួរក្បាលក៏កំពុងតែរិះគិតពីអ្វីម្យ៉ាងដែលខ្លួនកំពុងតែសង្ស័យ
“នេះមានរឿងអីកើតឡើង”កម្លោះសង្ហា ដែលធ្វើអោយនារីៗឈ្លក់វង្វេងពេលដែលបានឃើញគេដើរចូលមកសួរនាំដោយការចង់ដឹង ព្រោះតែពេលនេះឃើញម្នាក់ៗដែលកំពុងតែឈរនៅខាងក្រៅបន្ទប់ដោយមានទឹកមុខតានតឹង។
“ចៅហ្វាយគាត់កំពុងតែមួម៉ៅលោកវីល្លៀម”អង្គរក្សម្នាក់ក្នុងចំណោមនោះឆ្លើយប្រាប់គេ
“មិនអីទេចាំខ្ញុំជាអ្នកនិយាយជាមួយគេ”
“បាទលោក”
ដៃរឹងមាំក៏ចាប់បើកទ្វារបន្ទប់ចូលមកខាងក្នុង គ្រាន់តែចូលមកដល់ភ្លាមចំហាយនៃកំហឹងក៏សាយភាយមកដល់រាងកាយរបស់គេតែម្ដង
“ឯងមានការស្អី”សម្ដីមិនរាក់ទាក់បូករួមនឹងកំហឹង ក៏ត្រូវបានជះមកលើអ្នកកម្លោះដែលទើបតែចូលមកដល់ តែយ៉ាងណាក៏អ្នកម្ខាងទៀតមិនប្រកាន់ស្រាប់ទៅហើយព្រោះគេស៊ាំនឹងសម្ដីមិនរាប់ញ្ញាតិរបស់មិត្តម្នាក់នេះទៅហើយ។
“ហើយវាស្អីឯងយើងមកលេងមិនបានរឺ”
“យើឯងកំពុងតែមួម៉ៅ”
“រឿងរបស់ឯងមកមួម៉ៅដាក់យើងធ្វើស្អី”
“ឯងវាមកខុសពេល”សម្ដីប្រកែកទៅប្រកែកមកទើបធ្វើអោយអ្នកជាភ្ញៀវត្រូវសុំចុះចាញ់
“ហូយ បានហើយប្រាប់បានទេរឿងស្អីដែលធ្វើអោយឯងមកអង្គុយមួម៉ៅបែបនេះ”វីល្លៀម សួរមិត្តត្រង់ៗដោយការចង់ដឹង
“រឿងការងារតែប៉ុណ្ណោះ”ហ្វ្រេងកូឆ្លើយខ្លីតែសាងការចម្លែកចិត្តដល់មិត្តជាខ្លាំង
“ការងារស្អីដែលឯងធ្វើមិនបាននោះ”
“ការងារណាក៏យើងធ្វើបានដែរ គ្រាន់តែលើកនេះមានដៃគូរប្រកួតប្រជែងកំប៉េចកំប៉ុកម្នាក់ប៉ុណ្ណោះ”ម្ចាស់នាំចេញនាំចូលគ្រឿងពេជ្រប្រចាំអេស៉្បាញ សម្លឹងមើលឯកសារនៅលើទុកបន្តិចមុននឹងងាកមុខចេញ
“តែយើងថាដូចជាមិនមែនរឿងការងារនោះទេ”កែវភ្នែកមុតស្រួចរបស់    វីល្លៀម    សម្លឹង
មើលទៅឯកសាកៀនតុរបស់ហ្រ្វេង
“ស្អីឯង”ហ្រ្វេងកូមើលតាមក្រសែភ្នែករបស់មិត្តមុននឹងញោចចុងមាត់បន្តិច
“បញ្ជាក់ថារៀងស្អីអោយប្រាកដ”
“រឿងការងារ”ហ្រេ្វងកូនៅតែមិននិយាយការពិតប្រាប់មិត្តរបស់ខ្លួនដដែល
“គូរសត្រូវថ្មីមែនទេ បែបនេះច្បាស់ជាសប្បាយមិនខានទេ”ព្រោះដឹងថាសួរទៀតក៏គ្មានប្រយោជន៍ទើបអ្នកកម្លោះមិនដឹញដោលតទៅទៀតបានត្រឹមតែចាក់បណ្ដោលតាមមិត្ត
“មិនទាន់រាប់ថាជាសត្រូវនោះទេតែបើគេហ៊ានតែក្អេងក្អាងលើទឹកដីរបស់យើង យើងនឹងមិនលើកលែងអោយវាជាដាច់ខាត”
“ហូយ គ្រាន់ទេស្ដាប់ក៏សប្បាយទៅហើយនៀក ទម្រាំតែបានលេងទៀតមិនដឹងសប្បាយយ៉ាងណាទេ”វីល្លៀម រៀបរាប់ឡើងមកដូចរឿងកាប់ចាក់ជារឿងសប្បាយណាស់ចឹង
“វាត្រូវតែចឹងហើយហ៊ឹស”ហ្វ្រេងកូញោចចុងមាត់ជាស្នាមញញឹមបន្តិច
“តែថាអាម្នាក់នោះជាអ្នកណា”
“ប្រាប់ក៏ឯងមិនស្គាល់ដែល”
“ប្រាប់ឯងប្រាប់ពេលនេះយើងអាចនឹងស្គាល់ក៏ថាបាន”
“ឡាយអិន ដេលវើរ៉ូ វៀនតូរៀស៍”សម្ដីរបស់មិត្តធ្វើអោយអ្នកនៅចំពោះមុខបើកភ្នែកធំៗ
“គឺគេទេរឺ”
“ឯងស្គាល់”
“អ្នកណាមិនស្គាល់គេគឺចប់ហើយអ្នកប្រុសទីពីរនៃត្រកូល ដេលវើរ៉ូ រីកចម្រើនខាងវិស័យ
ត្បូងពេជ្រនឹងសណ្ឋាគារ”
“ហ៊ឹសបើបានសត្រូវដែលខ្លាំងបែបនេះយើងរឹតតែចង់សាក”ហ្រ្វេងញញឹមដោយមានអំណួតចេញមក
“តែយើងថាបើបានជាមិត្តរឹតតែល្អ”វីល្លៀមងាកមកវាយជញ្ចើមដាក់មិត្តសម្លាញ់
“ត្រូវមើលថាគេចង់រាប់យើងជាមិត្តរឺក៏អត់”
“បានហើយឈប់និយាយពីរឿងនឹងទៅ”
“ហើយឯងមករកយើងមានការអី”ហ្វ្រេងកូ សួរព្រោះដឹងថាអ្នកម្ខាងទៀតច្បាស់ជាមានរឿងអ្វីមករកខ្លួនមិនខានទើបអ្នកកម្លោះសួរសំណួរចំៗ
“ចង់បបួលឯងទៅផឹកទៅទេ”
“ល្អកំពុងតែស្ត្រេសផង”ចម្លើយឆ្លើយដោយមិនគិតច្រើន បានរបូតចេញពីបបូរមាត់បានរូបរបស់ហ្រេ្វង
“ចឹងទៅពេលនេះតែម្ដងទៅ”កម្លោះសង្ហាទាំងពីរ ក៏បញ្ឃប់ការនិយាយពីអ្នកនៅមួយប្រទេសទៀតហើយក៏ចេញពីបន្ទប់ទៅកន្លែងដែលពួកគេចង់ទៅ ហើយក៏តែងតែទៅជាប្រចាំផងដែរ។

ត្រាបាបចងចិត្តWhere stories live. Discover now