ភាគទី២៨

1K 9 0
                                    

(មនុស្សសំខាន់សម្រាប់បេះដូង)

២ខែកន្លងផុតទៅ
រយៈពេលពីរខែទៅហើយដែលនាងក្រមុំបានចាកចេញពីអ្នកកម្លោះ ទោះបីជានាងរស់នៅបានសុខស្រួលដោយគ្មានការរំខានពីអ្នកកម្លោះក៏ដោយ តែនាងក្រមុំក៏មិនបានមានអារម្មណ៍ថាមានក្ដីសុខដូចអ្វីដែលប៉ងប្រាថ្នាដែរ គ្រប់យ៉ាងនាងតែងតែសង្ឃឹមថាអ្នកកម្លោះនឹងមិនមកតាមរញ៉េរញ៉ៃនាងតទៅទៀត ហើយគ្រប់យ៉ាងវាក៏ដូចនាងចង់បានតែនាងភ្លេចគិតថាបេះដូងរបស់នាងមិនបានចង់បានបែបនេះទេ នាងក៏ចាកចេញពីគេក៏ពីតមែនតែនាងក៏យកបានតែរាងកាយរបស់ខ្លួនឯងមកតាមជាមួយតែប៉ុណ្ណោះ ចំណែកបេះដូងរបស់នាងបានទុកនៅទីនោះទុកនៅជាមួយនឹងអ្នកអ្នកកម្លោះជាកន្លែងដែលគ្មានអ្នកណាចង់បានបេះដូងដ៏តូចទាបរបស់នាង។
ថ្វីត្បិតតែនាងចាកចេញពីគេអស់រយៈពេលពីរខែក៏ពិតមែន តែរយៈពេលពីរខែមកនេះនាងមិនដែលរស់នៅមានក្ដីសុខនោះទេ ក៏ព្រោះតែបេះដូងរបស់នាងតែងតែដង្ហោយរបស់គែគ្រប់វិនាទីគ្រប់ដង្ហើម រាល់យប់នាងតែងតែគេងនឹកគេហើយរាល់ពេលដែរនឹកគែនាងក៏តែងតែយំគ្រប់ពេលមុនពេលគេងនាងក៏យំនឹកគេទើបអាចគេងលក់បាន ហើយមានតែពេលគេងលក់តែប៉ុណ្ណោះដែលខួរក្បាលរបស់នាងឈប់នឹកដល់គេដល់មនុស្សព្រៃផ្សៃអាត្មានិយមម្នាក់នោះ។
ដៃតូចចាប់កាន់ធុងតូចសម្រាប់ស្រោចផ្កាដែលតាំងនៅមាត់បង្អួតមាត់ ដៃក៏ចេះតែចាក់ទឹកចូលទៅក្នុងផើមផ្កាមិនឈប់ ចំណែកខួរក្បាលក៏នឹកគិតដល់អ្នកកម្លោះនឹងកូនតូចរបស់ខ្លួនដូចគ្នាតែទោះជានឹកយ៉ាងណាក៏នាងមិនអាចធ្វើអ្វីបានក្រៅពីយំ ក៏ព្រោះតែនាងគ្មានសិទ្ធសូម្បីតែទៅមើលកូនប្រុសរបស់ខ្លួន មិនមែនទេតែនាងមិនហ៊ានទៅមើលទៅវិញទេព្រោះនាងខ្លាចអំណាចរបស់អ្នកកម្លោះនោះអី។ នាងនឹកគេ ចង់អោបគេហើយសង្ឃឹមថ្ងៃណាមួយនាងនឹងបានអោបគេដូចបំណងតែនេះប្រហែលគ្រាន់តែជាការគិតតែប៉ុណ្ណោះ ក៏ព្រោះតែនាងក៏ដឹងហើយថានាងគ្មានថ្ងៃអាចធ្វើបែបនោះជាមួយគេជាដាច់ខាត មិនមែនទេគឺនាងគ្មានសិទ្ធទៅវិញទេ ក៏ព្រោះតែបេះដូងនឹងរាងកាយរបស់គេមិនមែនសម្រាប់នាងនោះទេ គេទុកសម្រាប់មនុស្សដែរគេស្រលាញ់ប៉ុណ្ណោះហើយសម្រាប់ស្រីដូចជានាង ស្រីដែរគេចារឈ្មោះអោយថាជាឃាតករដូចជានាងកាន់តែគ្មានសិទ្ធទៅទៀត។
“ម៉ាក់សង្ឃឹមថាកូននឹងរស់នៅមានសុភមង្គលកូនសម្លាញ់ ហើយម៉ាក់នឹងប្អូននឹងព្យាយាមរស់នៅអោយមានក្ដីសុខដូចគ្នា”រ៉ូសស៊ីតា អង្អែលក្បាលពោះដែលធំរបស់ខ្លួនតិចៗស្នាមញញឹមសោះកក្រោះក៏បង្ហាញនៅលើផ្ទៃមុខស្រទន់តែមានសភាពស្លេកស្លាំង ត្រូវហើយក៏ព្រោះតែនាងមិនបានគេងអោយបានគ្រប់គ្រាន់មិនបានថែរក្សាខុសភាព អោយបានសមស្របតាមបែបស្រីមានផ្ទៃពោះ តែមិនមែនថានាងចង់ថែទាំសុខភាពខ្លួនឯងនឹងកូននោះទេហើយនាងក៏ព្យាយាមឈប់គិតពីអ្វីគ្រប់យ៉ាងដូចគ្នា តែខួរក្បាលមិនល្អរបស់នាងតែងតែគិតរឿងផ្ដេសផ្ដាសជាច្រើនមិនឈប់ទៅតាមស្រីដែលមានផ្ទៃពោះហើយក៏ចូលចិត្តគិតច្រើនដែរវាជារឿងធម្មតា។

ត្រាបាបចងចិត្តWhere stories live. Discover now