ភាគទី៩

588 8 0
                                    

(របស់កម្ចាយចំណង់)

ពេលវេលាពិតជាដើរលឿនដូចពាក្យគេថាពិតមែន វិលវល់ក៏កន្លងផុតទៅពីរខែទៅហើយដែលនាងក្រមុំបានមករស់នៅទីនេះ រស់នៅទាំងត្រូវអ្នកកម្លោះធ្វើបាបផងជាន់ឈ្លីកិត្តិយសរបស់នាងផង តែនាងអាចធ្វើអ្វីបានបើគ្រប់យ៉ាងនាងជាអ្នកផ្ដើមជាកំហុសរបស់នាងតែម្នាក់គត់កំហុសដ៏ឆ្កួតលីលាតែមួយពេលរបស់នាង។
ជើងតូចរបស់នាងក្រមុំដើរចុះឡើងពេញសួនច្បារខាងក្រៅផ្ទះ កែវភ្នែកក៏សម្លឹងមើលទៅទេសភាពជុំវិញទីធ្លាដោយអារម្មណ៍ហេងហាង ថ្វីត្បិតតែនាងអាចមកដើរហើរលេងនៅខាងក្រៅផ្ទះបានក៏ពិតមែនតែនាងហាក់មិនមានសេរីភាពនោះទេ ដូចជាពេលនេះចឹងត្រឹមនាងចេញមកលេងនៅសួនច្បារសោះក៏មានមនុស្សរបស់គេតាមឃ្លាំងមើលនាងគ្រប់ពេលវេលាដែរ ត្រូវហើយតែនាងមកតូចចិត្តធ្វើអីព្រោះនាងជាទាសកររបស់គេស្រាប់ទៅហើយ។
នាងក្រមុំដើរអង្គុយញញឹមសោកសៅតែម្នាក់ឯង នឹកសង្វេគដល់ជីវិតដ៏អភ័ព្វមួយនេះហេតុអីក៏ទេវតាចាំបាច់អោយនាងកើតមកជួបរឿងបែបនេះធ្វើអី ត្រឹមអោយនាងមានសេចក្ដីសុខដូចមនុស្សធម្មតាក៏មិនបានដែររឺ ពេលខ្លះនាងក៏ហត់នឹងលែងចង់រស់នៅបន្តទៀតតែគ្រប់ពេលបានលឺសម្លេងផ្ដាំផ្ញើររបស់ម្ដាយមុនស្លាប់ នាងក៏ត្រូវទ្រាំរស់ទាំងត្រដរទាំងឈឺចាប់ទ្រាំស្ដាប់ពាក្យគេប្រមាថថាជាស្រីឃោឃៅ ជួជាតិ រាល់ថ្ងៃរហូតដល់នាងស៊ាំនឹងពាក្យនេះទៅហើយ បេះដូងរបស់នាងឈឺឡើងលែងហៅថាឈឺទៅហើយ។
“ហ៊ើយ សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងបានទៅជួប ប៉ាម៉ាក់ឆាប់ទៅចុះ”នាងក្រមុំងើយក្បាលសម្លឹងមើលទៅមេឃព្រោះនាងជឿជាក់ថាអ្នកមានគុណរបស់នាងកំពុងតែឈរមើលមកពីទីនោះ ដូចជាពេលនេះដែលនាងកំពុងតែសម្លឹងមើលទៅពួកគាត់ទាំងពីរដូចគ្នា
ដៃតូចស្រឡូនលើកឡើងទៅលើហាក់ឈោងចាប់អ្វីម្យ៉ាង ទឹកមុខក៏លម្អដោយស្នាមញញឹមដែរនាងខានមានជាយូរតាំងពីមកនៅទីនេះ ក្រោយពីលើកសំកាំងជាយូរនាងក្រមុំក៏ទម្លាក់ដៃរបស់ខ្លួនចុះមកវិញព្រមទាំងអង្គុយភ្លឹកមើលនេះមើលនោះតែម្នាក់ឯង ខួរក្បាលក៏ចេះតែគិតរាល់រឿងរ៉ាវដែលខ្លួនធ្លាប់កន្លងមករហូតដល់មិនថាមានមនុស្សកំពុងតែហៅខ្លួន។
“អ្នកនាង អ្នកនាង រ៉ូស”ព្រោះតែហៅយ៉ាងណាក៏នាងក្រមុំមិនព្រមឆ្លើយតបទើបមេការចំណាស់ស្រែកហៅនាងក្រមុំខ្លាំងៗ ព្រមទាំងគោះស្មារបស់នាងដើម្បីដាស់ស្មារតីរបស់នាងក្រមុំមកវិញ
“អ៊ំ ស្តេឡា”រ៉ូសស៊ីតាភ្ញាក់បន្តិចពេលត្រូវដៃចំណាស់ទះស្មារបស់ខ្លួន ទើបនាងក្រមុំងាកមកញញឹមដាក់អ្នកម្ខាងទៀត
“កំពុងគិតអីអ្នកនាងបានជាភ្លឹកដល់ថ្នាក់នេះ”
“គ្មានអីទេអ៊ំចេះតែគិតៗប៉ុណ្ណោះ តែថាអ៊ំមកដល់យូរហើយរឺ”នាងក្រមុំញញឹមអឹមអៀនបន្តិច
“មួយសន្ទុះហើយតែអ្នកនាងរវល់ភ្លឹកទើបមិនចាប់អារម្មណ៍ ហ៊ឹសៗ”មេការប្រាប់នាងក្រមុំព្រមទាំងអស់សំណើចតិចៗនឹងទឹកមុខរបស់នាង
“អរ តែថាអ៊ំមានការអីជាមួយខ្ញុំរឺ”
“ខ្ញុំគ្មានទេតែអ្នកប្រុស ហ្រ្វេងកូ មាន”
“គេមកវិញហើយរឺអ៊ំ”ត្រឹមលឺឈ្មោះរបស់អ្នកកម្លោះនាងក្រមុំក៏ស្ទុះងើប ព្រោះបើគេត្រលប់មកពីធ្វើការវិញលើកណានាងនេះជាមនុស្សដំបូងដែរត្រូវជះកំហឹងដាក់
“នៅទេអ្នកនាង”មេការញញឹមតិចៗព្រោះយល់ពីចិត្តរបស់នាងក្រមុំបានច្បាស់
“ចុះអ៊ំថាគេមានការជាមួយខ្ញុំនោះ”
“គឺមុននេះអ្នកប្រុសតេមកអោយប្រាប់អ្នកនាងថា ល្ងាចនេះលោកអាចមកវិញយប់ជ្រៅបន្តិចតែអោយអ្នកនាងត្រូវរៀបចំខ្លួនរងចាំលោកនៅក្នុងបន្ទប់ទាល់តែលោកត្រលប់មកវិញ”
“ចាស ខ្ញុំដឹងហើយ”នាងក្រមុំបានត្រឹមតែដកដង្ហើមធំពេលលឺប្រយោគរៀបរាប់របស់អ្នកម្ខាងទៀត
“ចឹងខ្ញុំលែងរំខានអ្នកទៀតហើយ”ថាហើយមេការក៏ដើរចេញទៅទុកអោយនាងក្រមុំសម្ងំនៅតែម្នាក់ឯង
“ហ៊ឹសៗ”ត្រឹមលែងមានអ្នកណាក្រៅពីនាង នាងក្រមុំក៏សើចចំអកខ្លួនឯងតិចៗព្រោះតែមានអារម្មណ៍កាន់តែសង្វេគខ្លួនឯង ត្រូវហើយនេះជាតួនាទីរបស់នាងដែរត្រូវទៅបម្រើតណ្ហាអោយគេរាងរាល់រាត្រី ពេលអស់តួនាទីនាងក៏ត្រូវគេដេញចេញដូចសត្វធាតុមិនមែនទេមិនស្មើរនឹងសត្វធាតុផង តែណ្ហើយចាត់ទុកថានេះជាកម្មពាដែរនាងត្រូវសងគេទៅចុះហើយនាងក៏នឹងសងគេសងរហូតទាល់តែនាងផុតកម្មពាជាមួយគេ នឹងគ្មានថ្ងៃមកជាប់កម្មពាទាំងនេះជាមួយគេតទៅទៀត។
ផ្ទុយពីនាងក្រមុំដែរកំពុងតែអង្គុយកើតទុក្ខ ពេលនេះអ្នកកម្លោះបែរជាសម្ងំអង្គុយធ្វើការដោយទឹកមុខញញឹមញញែមទៅវិញក្រោយពីបានទូរស័ព្ទទៅផ្ដែផ្ដាំនាងក្រមុំរួចរាល់ ហ្រ្វេងកូផ្នែកខ្នងធំទូលាយរបស់ខ្លួនទៅនឹងកៅអី មាត់ក៏ហួចចេញជាចម្រៀងលេងកម្សាន្ដអារម្មណ៍របស់ខ្លួនបបបូរមាត់ក្រាស់ក៏ញញឹមមិនឈប់។
“អេហើយនេះឯងញញឹមអីអា ហ្វ្រេង ភ្លេចហើយរឺថាឯងកំពុងតែសងសឹកនាង”ត្រូវហើយគ្រប់ពេលដែរគេញញឹមភ្លេចខ្លួនអ្នកកម្លោះតែងតែក្រើនរំលឹកខ្លួនឯងជានិច្ច តែគ្រប់យ៉ាងវាផ្ទុយស្រលះព្រោះខួរក្បាលនឹងបេះដូងរបស់គេវាមិនបានសមមាត្រគ្នានោះទេ
ដៃរឹងមាំក៏ទាញរូបមួយសន្លឹកពីក្រោមតុធ្វើការរបស់ខ្លួនចេញមកមើល ចុងមាត់ក៏ញោចញញឹមបន្តិចពេលបានឃើញស្នាមញញឹមអ្នកដែលលែងមានជីវិតលើលោកនេះទៀត ម្រាមដៃស្រឡូនក៏លើកមកអង្អែលលើរូបមួយសន្លឹកនោះតិចៗហាក់បានថ្នាក់ថ្នមរបស់ពិត។
“បងនឹងមិនធ្វើអោយអូនអស់សង្ឃឹមនោះទេ”កែវភ្នែកមុតស្រួច ក៏ខំប្រឹងបិទដើម្បីកម្ចាត់អារម្មណ៍ច្របូកច្របល់របស់ខ្លួនដែរកំពុងតែមាននៅពេលនេះ
ក្រោយពីបណ្ដេញរឿងស្មុគស្មាញទាំងអស់អោយចេញពីខួរក្បាល អ្នកកម្លោះក៏ងាកមកចាប់អារម្មណ៍នឹងការងាររបស់ខ្លួនវិញ ហ្រ្វេងព្យាយាមពង្រឹងស្មារតីរបស់ខ្លួនក្នុងការធ្វើការងារនៅចំពោះមុខតែគ្រប់យ៉ាងហាក់មិនបានផលពេលខួរក្បាលរបស់គេចេះតែគិតពីនាងក្រមុំមិនឈប់។
បន្ទប់ធ្វើការទាំងមូលមានសភាពស្ងប់ស្ងាត់ ខុសពីក្នុងចិត្តរបស់ម្ចាស់បន្ទប់ដែរពេលនេះកំពុងតែច្របូកច្របល់ ខួរក្បាលទាំងមូលកំពុងតែប្រកាប់ប្រចាក់គ្នានូវរឿងជាច្រើនដែរអ្នកកម្លោះព្យាយាមបណ្ដេញវាចេញ អ្នកកម្លោះទម្លាក់ប៊ិចនៅក្នុងដៃចុះព្រមទាំងយកដៃជ្រប់មុខរបស់ខ្លួនដោយភាពស្មុគស្មាញ។
ទឺត ទឺត
សម្លេងទូរស័ព្ទបន្លឺឡើងបំផ្លាញភាពស្មុគស្មាញដែរអ្នកកម្លោះកំពុងតែមាន ដៃរឹងមាំដែរជ្រប់មុខមុននេះក៏ស្រវ៉ាយកទូរស័ព្ទមកមើល កែវភ្នែកមុតស្រួចសម្លឹងមើលលេខនៅលើអេក្រង់ទូរស័ព្ទមុននឹងចុចទទួល។
“អាឡូ មានការស្អីឯង”ព្រោះដឹងថាអ្នកចុងខ្សែជាអ្នកណាទើបអ្នកកម្លោះប្រើភាសាគំរោះគំរើយដាក់
(គ្មានស្អីទេយើងមានការទើបតេទៅ)សម្លេងហាក់មិនសប្បាយចិត្តដូចរាល់ដងទើបអ្នកក
ម្លោះជ្រួញជញ្ចើមបន្តិចដោយការសង្ស័យ
“ឯងកើតស្អីស្ដាប់ទៅដូចមិនសប្បាយចិត្ត”
(គ្មានអីទេ)វីល្លៀមប្រឹងនិយាយទាំងក្នុងចិត្តស្ទះស្ទើរតែស្លាប់ទៅហើយ
“ហើយមានការស្អីជាមួយយើង”ព្រោះមានអារម្មណ៍ថាស្មុគស្មាញដូចគ្នា ទើបអ្នកកម្លោះនិយាយសាច់ការជាមួយមិត្តសម្លាញ់តែម្ដង
(អាទិត្យក្រោយឯងទំនេរទេ)
“ថី”
(បើទំនេរមកចូលរួមពិធីមង្គលការយើងផង)
ត្រឹមលឺប្រយោគរបស់អ្នកចុងខ្សែនិយាយចប់ ហ្រ្វេងកូ ទៅជាគាំងនិយាយអ្វីមិនចេញព្រោះភ្ញាក់ផ្អើលនឹងសម្ដីរបស់មិត្តមុននេះ
(ឯងលឺយើងនិយាយទេ អាហ្រ្វេង)ព្រោះមិនលឺការឆ្លើយតបរបស់មិត្តទើបវីល្លៀមហៅអ្នកម្ខាងទៀត
“ឯងនិយាយលេងរឺ អាវីល្លៀម”ព្រោះមិនច្បាស់នឹងត្រចៀករបស់ខ្លួនទើបអ្នកកម្លោះសួរបញ្ជាក់អ្នកចុងខ្សែម្ដងទៀត
(យើងគ្មានពេលមកកំប្លែងជាមួយឯងទេ)
“អឺដឹងហើយ តែថាជាមួយសង្សារបស់ឯងរឺ”ហ្រ្វេង សួរនូវសំណួរមិនច្បាស់លាស់ទើប វីល្លៀម សួរតបគេវិញ
(ស្អីឯង) សម្លឹងហាក់កំពុងតែធុញថប់ក៏បន្លឺឡើងពីមាត់របស់អ្នកកម្លោះ
“យើងមានន័យថា ឯងរៀបការជាមួយសង្សារបស់ឯងមែនទេ”អ្នកកម្លោះក៏និយាយបញ្ជាក់សំនួររបស់ខ្លួនឯងអោយអ្នកម្ខាងទៀតបានយល់ជានេះ
(អត់ទេ)
ជញ្ចើមក្រាស់ក៏ជ្រួញចូលគ្នាបន្តិចពេលលឺចម្លើយខុសពីការគិតរបស់ខ្លួន ហ្វ្រេង សម្រួលទឹកមុខរបស់ខ្លួនបន្តិចមុននឹងសួរមិត្តបន្តទៀត
“ហើយជាមួយអ្នកណា”ហ្វ្រេងកូកាន់តែឆ្ងល់ពេលសុខៗ អ្នកម្ខាងទៀតក៏រៀបការបែបទាន់ហន់តែមិនមែនជាមួយមនុស្សស្រីដែរខ្លួនស្រលាញ់ទៅវិញ
(ជាមួយស្រីឥតកេរ្ដិ៍ខ្មាស)
“ហ៊ើយឯងនិយាយពីស្អី”
(គ្មានអីទេកុំចាប់អារម្មណ៍អី)វីល្លៀមក៏និយាយបន្លំសំនួររបស់មិត្តសម្លាញ់
“ហើយនេះការឯងមួយទាំងមូល បែរជាអញ្ជើញយើងតាមទូរស័ព្ទចឹងរឺ”ព្រោះមិនចង់អោយអ្នកម្ខាងទៀតស្មុគស្មាញជាងនេះទើបអ្នកកម្លោះប្ដូរសំណួរដើម្បីបន្លំ
(យើងនៅឆ្ងាយ)
ជាលើកទីពីរដែរកម្លោះសង្ហាជ្រួញជញ្ចើមចូលគ្នាព្រោះមិនយល់ មនុស្សដែរឆ្លាតស្រាប់ដូចជាហ្វ្រេងក៏ចាប់ផ្ដើមដឹងរឿងតិចៗរបស់មិត្តតែក៏ជ្រើសរើសធ្វើមិនដឹងមិនលឺ
“ហើយពេលនេះឯងនៅឯណា”
(នៅរុស្ស៊ី)
“ហ៊ឹសៗ”ហ្វ្រេងកូសើចចេញមកនូវដើម.ករបស់ខ្លួន
(សើចស្អីឯង)វីល្លៀម សួរទៅមិត្តទាំងមិនយល់នេះគេពិបាកចិត្តថ្នាក់នេះវានៅសើចចេញទៅកើត
“ឯងជិតរៀបការតែបែរជាហោះហើរទៅឆ្ងាយយ៉ាងនេះហេស”
សំនួរចំៗរបស់ខ្លួនធ្វើអោយអ្នកនៅចុងខ្សែទៅជាឆ្លើយមិនចេញនៅស្ងៀមមួយខណៈ វីល្លៀម ស្ងប់ស្ងាត់មួយសន្ទុះមុននឹងតបតចម្លើយរបស់អ្នកកម្លោះវិញ។
(យើងធុញថប់) មែនពេលនេះគេកំពុងតែស្មុគស្មាញគិតអ្វីមិនចេញសង្សាជាទីស្រលាញ់ក៏បាត់ស្រមោលរកមិនឃើញ នូវត្រូវមករៀបការជាមួយមនុស្សស្រីដែលគេតែងតែស្អប់ដល់ឆ្អឹងត្រូវហើយគេស្អប់ស្រីម្នាក់នោះខ្លាំងណាស់ ស្អប់ដល់ថ្នាក់ចង់សម្លាប់នាងអោយបាត់ពីលោកមួយនេះមិនអោយបានរួមលោកជាមួយគេតទៅទៀត។
“មិនចង់ជឿសោះ កូនកម្លោះដែលជិតរៀបការបានជានិយាយពាក្យនេះទៅវិញ”នេះបើនៅជិតគេនឹងប្រដៅអាមិត្តម្នាក់នេះអោយបានរាងចាលខ្លះ នឹងមិនអោយនិយាយពាក្យនេះចេញបានជារៀងរហូត
(ឯងមិនមែនយើង ឯងមិនដឹងទេ)ត្រូវហើយមានអ្នកណាអាចយល់ពីគេបានទៅដែរមិនអាចរៀបការជាមួយមនុស្សស្រីខ្លួនឯងស្រលាញ់ ទាំងដែរមើលឃើញនឹងភ្នែកបែបនេះតែមិនអាចប៉ះពាល់បានទៅវិញ
“អូខេៗ”
(ចឹងបានហើយយើងមិនរំខានឯងទៀតទេ ហើយកុំភ្លេចទៅចូលរួមពិធីរបស់យើងផង)វីល្លៀម និយាយជាហូរហែ តែចុងប្រយោគអ្នកកម្លោះក៏មិនភ្លេចរំលឹកមិត្តអោយទៅចូលរួមកម្មវិធីដែរគេមិនចង់អោយកើតឡើង
“យើងដឹងហើយ ថ្ងៃនោះយើងនឹងផឹកអោយណាណីផឹកលាភាពនៅលាវរបស់ឯងតែម្ដង”ហ្វ្រេងកូ និយាយព្រមទាំងសើចតិចៗពេលបានបង្អាប់អ្នកម្ខាងទៀត
(គ្មានផ្លូវទេរៀបការក៏ពិតមែន តែយើងនឹងទៅរកក្រៅរាល់យប់ដដែល)
“ហ៊ឹសៗ អោយតែដូចមាត់ អាចង្រៃ”
(បានហើយយើងដាក់ចុះហើយ)
“អឹម”
ក្រោយពីដាក់ទូរស័ព្ទរបស់មិត្តសម្លាញ់ចុះ ហ្រ្វេងក៏តាំងស្មារតីធ្វើការរបស់ខ្លួនវិញដោយមិនបានគិតពីរឿងឥតប្រយោជន៍តទៅទៀត។

ត្រាបាបចងចិត្តWhere stories live. Discover now