ភាគទី៥

617 7 0
                                    

(របស់ស្អុយរលួយ)

ឡានទំនើបម៉ាកចុងក្រោយក្នុងឆ្នាំនេះជាគ្រឿង កំពុងធ្វើដំណើរនៅលើដងវិថីជាបន្តបន្ទាប់គ្នា រាងខ្ពស់មាំសង្ហាដែលមើលទៅពោរពេញទៅដោយអំណាចកំពុងតែអង្គុយឈ្ងោកមុខសម្លឹងមើលឯកសារបស់ខ្លួនទាំងដែរផុតម៉ោងធ្វើការងរទៅហើយ ហើយពេលនេះក៏ចេញពីធ្វើការដូចគ្នាតែគេក៏នៅតែផ្ដោតសំខាន់នៅលើការងាររបស់ខ្លួនមិនឈប់ មុខមាំសង្ហាដកភ្នែកចេញពីឯកសារក្នុងដៃហើយក៏ងាកមកសម្លឹងមើលទិដ្ឋភាពនៅតាមដងផ្លូវបន្តិច កែវភ្នែកកំណាចចោលទៅមើលគ្រប់យ៉ាងនៅលើដងវិថីខួរក្បាលក៏នឹកគិតទៅដល់រឿងរ៉ាវដែរកន្លងហួសដោយមិនដឹងខ្លួន។
“បងសម្លាញ់រ៉ូបមួយនេះស្អាតដែរទេ”រាងតូចរបស់រ៉េននីដើរអែនអនមករកអ្នកកម្លោះដែរកំពុងតែអង្គុយនៅតុធ្វើការ
“មួយណាអោយបងមើលបន្តិច”កែវភ្នែកក៏ដកចេញពីឯកសានៅចំពោះមុខដោយងាកមកសម្លឹងគូរស្នេហ៍ជំនួសវិញ ត្រឹមរាងតូចរបស់នាងក្រមុំដើរទៅដល់អ្នកកម្លោះក៏ចាប់ចង្កេះតូចទាញចូលទៅ ដើម្បីអោយម្ចាស់របស់វាបានមកអង្គុយនៅលើភ្លៅរឹងមាំរបស់ខ្លួន
“អូយ បងនេះខូចណាស់”ស្រីតូចធ្វើជាអៀនប្រៀនដាក់កម្លោះសង្ហា
“ដែរខូចព្រោះតែអូនមិនចឹង ជុប”បបូរមាត់ក្រាស់ក៏អោនទម្លាក់មកថើបស្រីស្រស់នៅក្នុងដៃដែរជាកម្មសិទ្ធិរបស់ខ្លួន
“ហ៊ឹសៗ បានហើយរសើបណាស់”
“ឯណារ៉ូបដែរអូនអោយបងមើល”ហ្វ្រេង ប្ដូររឿងនិយាយជាមួយនាងក្រមុំព្រោះមិនចង់អោយបរិយាកាសធុញទ្រាន់កើតឡើង
“មួយនេះស្អាតដែរទេ”ដៃស្រឡូនក៏លើកមកចង្អុលរ៉ូបនៅក្នុងសៀវភៅបង្ហាញអ្នកកម្លោះ
“ស្អាតតើ បែបចង់ការហើយមើលទៅ”
“អឹម”ស្រីស្រស់ងក់ក្បាលបញ្ជាក់អ្នកកម្លោះ
“ចឹងក៏ឈប់រៀនហើយការតែម្ដងទៅ”ចង្ការឹងមាំក៏ទម្លាក់មកលើស្មាតូចរបស់នាងក្រមុំដៃ
រឹងមាំក៏អោបចង្កេះនាងកាន់តែណែនដៃ
“មិនបានទេ”រង្វង់មុខតូចក៏ងាកមកបដិសេធអ្នកកម្លោះភ្លាមៗ
“ហេតុអី បងថាត្រឹមអូនម្នាក់បងចិញ្ចឹមរស់ស្រួសដោយមិនពិបាកនោះទេ”ហ្វ្រេងសម្លឹងមុខនារីជាគូរស្នេហ៍ព្រមទាំងវាយជញ្ចើមច្រឡើមដាក់នាង
“រឿងនេះអូនដឹង តែអូនក៏ចង់រៀនចប់ដូចមនុស្សស្រីទូទៅដែរ”ដៃតូចក៏លើកមកដាក់លើផែនថ្ពាល់របស់អ្នកកម្លោះព្រមទាំងអង្អែលថ្នមៗត្រង់នោះ
“នេះបងពិតជាមិនយល់ពីអូនពិតមែន”
“មិនយល់ទេ ត្រឹមដឹងថាអនាគតប្រពន្ធបងម្នាក់នេះខំប្រឹងពញរោះតែបងទៅគឺបានហើយ”
“ហ៊ឹសៗ”
“ណាណា”
“ក៏បានស្រេចតែអូនទៅចុះ”អ្នកកម្លោះងក់ក្បាលព្រមចុះចាញ់ នឹងឬកពាម្ញិម្ញ៉ក់របស់នាងក្រមុំហើយគេគឺបែបនេះឯងតែងតែចុះចាញ់នឹងនាងជានិច្ច
“ម៉ោះចាំអូនអោយរង្វន់ដល់បងណា”ថាហើយរ៉េននីក៏អោនទៅថើបបបូរមាត់របស់ ហ្វ្រេង ដោយកាយវិការស្រេកឃ្លានដែរមានជាយូរ
“អ្ហឹម”សម្លឹងគ្រហឹមពេញចិត្តបន្លឺឡើងតាមបំពង់របស់អ្នកកម្លោះ
“ពេញចិត្តទេបងសម្លាញ់”
“នៅទេបងថាពួកយើងទៅបន្តក្នុងនោះបន្តល្អទេ”មិនរងចាំចម្លើយពីអ្នកម្ខាងទៀត    អ្នកក
ម្លោះក៏លើកបីរាងស្ដើងដើរទៅបន្ទប់គេងផ្ទាល់ខ្លួននៅក្នុងបន្ទប់ធ្វើការ
“អា៎មួយៗប្រយ័ត្នធ្លាក់អូនណា”
“កុំបារម្ភអូនសម្លាញ់”រាងខ្ពស់សង្ហាក៏បីនាងក្រមុំដើរចូលទៅក្នុងបន្ទប់ដើម្បីចាត់ការរឿងដែលនៅរាំងស្ទះរបស់ខ្លួន
គ្រប់យ៉ាងក៏ត្រលប់មកដូចដើមវិញភាពស្រមើស្រម៉ៃពីអតីតកាលក៏ត្រូវបានវិញត្រលប់មកបច្ចុប្បន្នកាលវិញ ស្របពេលឡានទំនើបក៏បើកមកឈប់ចតនៅចំណតឡានក្នុងភូមិគ្រឹះដូចគ្នាអ្នកកម្លោះសម្លឹងទៅទីធ្លាក្នុងភូមិគ្រឹះបន្តិចមុននឹងនាំរាងសង្ហារបស់ខ្លួនចុះពីរថយន្ដទំនើប ហ្រ្វេងកូដើរចូលមកខាងក្នុងភូមិគ្រឹះដែលមានអ្នកបម្រើរងចាំស្វាគមន៍គេត្រឹមជំហានដំបូង អ្នកកម្លោះដើរមករកមនុស្សចំណាស់ដែលកំពុងតែអង្គុយរងចាំគេនៅក្នុងបន្ទប់ទទួលភ្ញៀវ។
“សួស្ដីលោកប៉ា”ហ្វ្រេងអោនមកអោបឳពុករបស់ខ្លួនណែនដៃដោយក្ដីនឹករលឹក
“អឹម”
“នេះលោកប៉ាថាមានរឿងចង់និយាយជាមួយខ្ញុំតើជារឿងអីទៅ”
“តាមប៉ាមកបន្ទប់សៀវភៅមក”មនុស្សចំណាស់ដែរមើលទៅនៅតែរឹងមាំ ក៏ដើរនាំមុខកូនប្រុសទៅបន្ទប់ដាក់សៀវភៅនៅជាន់ខាងលើ
រាងខ្ពស់សង្ហារបស់ ហ្រ្វេង ដើរចូលមកដល់ក្នុងបន្ទប់តាមពីក្រោយអ្នកជាឳពុកដោយឬកពាអង់អាច គេគឺបែបនេះតែងតែធ្វើខ្លួនអោយមើលទៅអង់អាចមានអំណាចគ្រប់ពេលវេលាគ្រប់ទីកន្លែងជានិច្ច។
“អង្គុយចុះទៅកូនប្រុស”ព្រោះឃើញកូនប្រុសនៅតែឈរធ្មឹង ទើបអ្នកជាឳពុកងារដៃជាសញ្ញាដាក់កូនប្រុស
“ហ៊ឹសៗ គួរសមណាស់លោកប៉ា”ហ្វ្រេងកូនិយាយព្រមទាំងសើចតិចៗតែអ្នកកម្លោះក៏មិនទាន់ដើរមកអង្គុយភ្លាមៗ តែក៏ដើរទៅរកមើលសៀវភៅដែរដាក់តម្រៀបគ្នាកម្លោះសង្ហាដើរត្រលប់មកវិញព្រមជាមួយសៀវភៅមួយក្បាលនៅក្នុងដៃ
“បានហើយនៅ ប៉ាមានរឿងចង់និយាយជាមួយឯង”
“ប៉ាក៏និយាយមកខ្ញុំចាំស្ដាប់ស្រាប់ទៅហើយ”មាត់និយាយ តែភ្នែកក៏នៅតែសម្លឹងមើលតួ
អក្សរនៅក្នុងសៀវភៅធ្វើមិនដឹង
“អាទិត្យក្រោយនេះប៉ានឹងរៀបចំកម្មវិធីបង្ហាញម៉ូដគ្រឿងពេជ្រ កូនយល់យ៉ាងម៉េចដែរ”មនុស្សចំណាស់សួរទៅកូនប្រុសដែរគិតតែពីឈ្ងោកមុខមើលសៀវភៅ
“ល្អតើប៉ា”ហ្វ្រេង ងើបមុខចេញពីសៀវភៅមកតបឳពុកបន្តិចហើយក៏អោនទៅមើលចាប់អារម្មណ៍របស់នៅក្នុងដៃវិញ
“ដែរប៉ាប្រាប់កូនក៏ព្រោះតែចង់អោយកូនធ្វើជាម្ចាស់កម្មវិធី”
“ហេតុអីទៅប៉ា”
“ក៏ព្រោះឯងជាកូននោះអី”
“ស្រេចតែប៉ាចុះចឹង”ទោះបាននិយាយគ្នាជាច្រើនប្រយោគតែ ហ្វ្រេង នៅតែមិនដកភ្នែកចេញពីសៀវភៅនៅក្នុងដៃដដែល
“ត្រូវហើយប៉ាក៏មានមនុស្ស ចង់ណែនាំអោយឯងស្គាល់ដូចគ្នា”អ្នកជាឳពុកផ្នែកខ្នងនឹងសាឡុងដើម្បីបានទម្រេតចង្កេះរបស់គាត់បានខ្លះ
“អ្នកណាទៅប៉ា”
“ឡាយអិន ដេលវើរ៉ូ វែនតូរៀស៍ កូនស្គាល់គេទេ”
“ហេតុអីក៏ថាមិនស្គាល់នោះលោកប៉ា ខ្ញុំកំពុងគិតថារកឪកាសល្អជួបគេតែពេលនេះប្រហែលមិនបាច់នោះទេ”នៅទីបំផុត ហ្វ្រេង ក៏ព្រមដកភ្នែកចេញពីសៀវភៅនៅក្នុងដៃត្រឹមបានលឺឈ្មោះអ្នកម្ខាងទៀត
“ចឹងក៏ត្រៀមខ្លួនទៅ”មនុស្សចំណាស់សម្លឹងមុខកូនប្រុស ដោយការពិចារណាព្រោះតែគាត់ស្គាល់ចរឹករបស់កូនម្នាក់នេះបានច្បាស់ថាមិនងាយចុះចាញ់អ្នកណាងាយនោះទេ
“បើអស់ការងារហើយខ្ញុំសុំត្រលប់ទៅវិញហើយលោកប៉ា”ហ្វ្រេងកូ មិនទាន់បានងើបដើរចេញផងក៏ត្រូវឳពុកសួរសំណួរបង្អាក់សកម្មភាពរបស់គេ
“ម៉េចក៏ប្រញាប់ទៅវិញម្ល៉េះ”
“ខ្ញុំមានការត្រូវធ្វើបន្តលោកប៉ា”
“មានអ្វីសំខាន់នៅទីនោះរឺក៏អត់”បុរសចំណាស់ចាប់ផ្ដើមបង្ហាញកាយវិការដាក់សម្ពាធមកកូនប្រុសកាន់តែខ្លាំងជាងមុន
“គ្មានទេលោកប៉ា”ហ្វ្រេងនិយាយតបដោយទឹកមុខស្មើរធេងដើម្បីបន្លប់ភ្នែកឳពុក
“ប៉ាលឺថាកូនចាប់មនុស្សស្រីម្នាក់ទៅឃុំនៅទីនោះ ពិតរឺក៏អត់ហ្វ្រេង”នេះទើបជាសាច់ការដែរគាត់ចង់ជួបកូនប្រុសម្នាក់នេះពិតប្រាកដ គ្មានអ្វីដែរថាគាត់មិនដឹងពីកូនប្រុសនោះទេគ្រាន់តែចង់ដឹងហេតុផលអោយច្បាស់ពីមាត់របស់គេដោយផ្ទាល់តែប៉ុណ្ណោះឯង
“នេះជាអ្វីដែរលោកប៉ាចង់ជួបខ្ញុំនៅថ្ងៃនេះ”ហ្វ្រេង នៅតែបង្ហាញទឹកមុខដូចដើមទោះបីជាឳពុកបានដឹងគ្រប់យ៉ាងហើយក៏ដោយ
“ប៉ាមិនដឹងថាកូនធ្លាប់មានគំនុំអ្វីជាមួយនាងនោះទេ តែប៉ាសុំទៅចុះកុំធ្វើបាបមនុស្សស្រីអីកូន”តាំងពីដើមគាត់តែងតែអោយតម្លៃលើមនុស្សស្រីជានិច្ច ព្រោះក៏គាត់ក៏មានម្ដាយជាមនុស្សស្រីដូចគ្នា ចម្លែកអីតែកូនប្រុសម្នាក់នេះទៅជាបែបនេះទៅវិញទាំងដែរគាត់បានប្រៀនប្រដៅមករហូត
“ត្រឹមឃុំទុកមិនចាត់ទុកថាធ្វើបាបទេលោកប៉ា”
“តែយ៉ាងកូនក៏ត្រូវអោយតម្លៃលើមនុស្សស្រីដូចគ្នា”
“ស្រីម្នាក់នោះមិនសមតម្លៃគួរអោយគោរពទេ លោកប៉ា”រំលឹកដល់ឈ្មោះរបស់នាងក្រមុំពេលណាអ្នកកម្លោះក៏មានតែភាពគុំគួននឹងកំហឹងតែប៉ុណ្ណោះ
“មនុស្សស្រីប្រៀបដូចជាម្ដាយរបស់យើងចឹង    កូនត្រូវដឹង”អ្នកជាឳពុកព្យាយាមនិយាយ
ហេតុផលជាមួយកូនប្រុស
“នាងគ្រាន់តែក្មេងនរកមកចាប់ជាតិ មកផ្ដល់ភាពហិនហោចដល់អ្នកដទៃតែប៉ុណ្ណោះ”ហ្វ្រេង បង្ហាញអាការៈកាន់តែខឹងសម្បារចេញមក
“ហ្វ្រេងកូ”
“ខ្ញុំមិនដឹងលោកប៉ាគិតយ៉ាងណានោះទេ តែគ្រប់យ៉ាងដែរខ្ញុំធ្វើសុទ្ធតែមានហេតុផល”
“តែប៉ាចង់អោយកូនគិតឡើងវិញ”
“ខ្ញុំបានគិតយូរហើយមុនធ្វើរឿងនេះលោកប៉ា”ហ្វ្រេងកូ     នៅតែអះអាងពីការសម្រេចចិត្ត
របស់ខ្លួនហើយក៏បញ្ជាក់ថាគេគ្មានថ្ងៃដោះលែងនាងជាដាច់ខាត
“អ្វីដែរប៉ាអាចធ្វើបានគឺក្រើនរំលឹកកូនតែប៉ុណ្ណោះ”អ្នកជាឳពុកគ្រវីក្បាល នឹងឬកពាក្រអើតក្រទមរបស់គេ
“អរគុណលោកប៉ាដែរក្រើនរំលឹក តែប៉ាមិនបាច់បារម្ភនោះទេយ៉ាងក៏ខ្ញុំមិនសម្លាប់នាងដែរ ព្រោះចុងបញ្ចប់ខ្ញុំក៏ត្រូវអោយនាងមានជីវិតរស់ តែរស់ដោយរបៀបណាខ្ញុំមិនហ៊ាននិយាយទេ”ហ្វ្រេងកូសម្លឹងមើលមុខឳពុកព្រមទាំងនិយាយមួយៗបញ្ជាក់ពីគោលបំណងរបស់ខ្លួន
“ខ្លាចក្រែងតែចុងបញ្ចប់ កូននេះឯងជាអ្នកឈឺចាប់”
“គ្មានថ្ងៃនោះទេលោកប៉ា”
“...”មនុស្សចំណាស់មិនបាននិយាយក្រៅពីសម្លឹងមុខកូនប្រុស
“ខ្ញុំលាសិនហើយលោកប៉ា”ហ្វ្រេងកូ អោនគំនាបដាក់ឳពុករួចក៏ដើរចាកចេញពីក្នុងបន្ទប់ទៅបាត់
បុរសចំណាស់ឈរសម្លឹងមើលផែនខ្នងរបស់កូនប្រុស ដែលដើរចេញទៅរហូតទាល់តែបាត់ស្រមោលចេញពីបន្ទប់ តើអោយគាត់ធ្វើយ៉ាងណាបើនេះជាជម្រើសរបស់គេទៅហើយ ក្នុងនាមជាឳពុកម្នាក់គាត់ក៏បានត្រឹមតែណែនាំកូនប្រុសម្នាក់នេះប៉ុណ្ណោះ ព្រោះយល់ថាអ្នកកម្លោះអាចធ្វើអ្វីដែរគួរធ្វើនឹងមិនគួរធ្វើដោយខ្លួនឯងហើយ ក៏បានត្រឹមតែសង្ឃឹមថាចុងក្រោយអ្នកដែរចាញ់គឺជាអ្នកកម្លោះទៅចុះ។
“ហ៊ើយ បើអូនមិនដឹងជាល្អយ៉ាងណាទេ”ដៃជ្រីវជ្រួញក៏លើករូបថតភរិយានៅលើតុមកមើលមុននឹងញញឹមបន្តិច
ហ្វ្រេងកូដើរចុះពីជាន់ខាងលើទាំងអារម្មណ៍មួម៉ៅជាងមុន ជើងរឹងមាំក៏បោះជំហ៊ានវែងៗចេញពីក្នុងផ្ទះឡានរបស់ខ្លួនដែរមានកូនចៅចតចាំជាស្រេច រាងសង្ហាឡើងមកអង្គុយនៅក្នុងឡានទាំងមួម៉ៅមិនបាត់ដៃក៏ទាញក្រវ៉ាត់.កចេញដើម្បីរំសាយអារម្មណ៍តានតឹងបានខ្លះ។
“ចង់ទៅណាទៀតទេចៅហ្វាយ”ថូម៉ាស៍ ឡើងកន្លែងអ្នកបើកព្រមទាំងសួរចៅហ្វាយដែរមានទឹកមុខមួម៉ៅមិនឈប់
“ទៅក្លឹបទៅ”ព្រោះតែមានអារម្មណ៍ថាធុញថប់ខ្លាំង       អ្នកកម្លោះចង់ទៅរកកន្លែងដែរអាច
រំសាយបានខ្លះ
ដៃរឹងមាំរបស់ ហ្វ្រេងកូ ទាញទូរស័ព្ទចេញពីក្នុងហោប៉ៅអាវរបស់ខ្លួន មានបំណងតេទៅរកអ្នកណាម្នាក់
ទឺត ទឺត
រងចាំមិនយូរប៉ុន្មានអ្នកចុងខ្សែម្ខាងទៀតក៏ទទួលទូរស័ព្ទរបស់គេ ដោយបង្ហាញឬកពាសប្បាយរីករាយចេញមក
(អាឡូ អាហ្វ្រេងមានការស្អីបានតេមករកយើង) សម្លេងអ្នកចុងបន្លឺឡើងឌឺដងអ្នកម្ខាងទៀត
“យើងចង់ផឹក”ហ្វ្រេងកូនិយាយត្រង់ៗដោយមិនលាក់លៀមជាមួយមិត្ត
(អូខេ ទីតាំង)
“កន្លែងចាស់”ថាហើយហ្វ្រេងកូក៏ដាក់ទូរស័ព្ទចុះ
ហ្វ្រេង បិទភ្នែកដើម្បីបានសម្រាកពីការហត់នឿយរងចាំអោយដល់កន្លែងដែរខ្លួនបានណាត់ជាមួយមិត្តសម្លាញ់មុននេះ អ្នកកម្លោះព្យាយាមរំងាប់អារម្មណ៍របស់ខ្លួនដើម្បីកុំអោយគិតច្រើនជាងនេះពិសេសគឺរឿងរបស់នាងក្រមុំជាមនុស្សស្រីដែរគេស្អប់បំផុតនៅក្នុងជីវិតរបស់ខ្លួន។
ជើងវែងបោះជំហានចូលមកខាងក្នុងក្លឹបរាត្រីដែរជាកន្លែងប្រចាំរបស់ខ្លួន ដោយឬកពាមានអំណាច កែវភ្នែកកំណាចសម្លឹងរកមើលកន្លែងអ្នកណាម្នាក់ដែរគ្មានអ្នកក្រៅពី វីល្លៀម នេះឯង ហ្វ្រេងដើរមករកអ្នកដែលកំពុងតែអង្គុយក្រេបស្រាតិចៗព្រោះរងចាំការមកដល់របស់គេ។
ពន្លឺភ្លើងចម្រុះពណ៌នៅក្នុងក្លឹបរាត្រីជះមកចំរាងកាយរឹងមាំ បូករួមជាមួយសម្លេងភ្លេងកន្ទ្រាក់អារម្មណ៍ ធ្វើអោយអ្នកកម្លោះមើលទៅកាន់តែសង្ហានឹងសិចស៊ីទាក់ភ្នែកខុសពីរាល់ដង មនុស្សគ្រប់គ្នាងាកមកសម្លឹងអ្នកកម្លោះមិនដាក់ភ្នែក ជាពិសេសមនុស្សស្រីដែរមកអង្គុយផឹកនៅទីនេះមិនថាមានគូររឺអត់ក៏ងាកមកមើលគេគ្រប់គ្នាដោយក្រសែភ្នែកចង់បាន តែមានរឺដែរគេត្រូវខ្វល់ពីមនុស្សស្រីអស់ទាំងនោះ ព្រោះគេតែងតែសង្ហាស្រាប់ទៅហើយមិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណានោះទេ នេះហើយគឺជាគេមនុស្សដែរមានអំណួតនឹងភាពសង្ហារបស់ខ្លួនឯង។
“មកលឿនជាងការគិតរបស់យើងទៅទៀត”ហ្រេ្វងកូ    ដើរមករកវីល្លៀមដែរកំពុងតែលើក
កែវស្រាអក
“មនុស្សវាចង់ផឹក”វីល្លៀមវាយជញ្ចើមដាក់ហ្រ្វេងកូដែរទើបតែដើរចូលមក
“ហើយឯងកើតស្អីដែរ”ហ្វេ្រង ចាក់ស្រាដាក់ក្នុងកែវរបស់ខ្លួនហើយក៏លើកអកម្ដងក៏អស់ពីកែវ
“គ្មានអីទេគ្រាន់តែចង់ផឹក”
“តាមមើលរឿងសង្សាទៀតហើយ ហ៊ឹស”ហេតុអីក៏ថាគេមិនដឹងព្រោះគេក៏ធ្លាប់មានអារម្មណ៍បែបនេះដែរតែមានជាកាលពីមុន តែពេលនេះមិនមែនទេព្រោះក្នុងចិត្តរបស់គេពេលនេះមានតែគំនុំតែប៉ុណ្ណោះ ជាគំនុំដែរគ្មានថ្ងៃនឹងរលត់ទៅដោយងាយៗជាដាច់ខាត
“ហ៊ឹសៗ និយាយជល់គ្នាមួយ”វីល្លៀមក៏លើកកែវរបស់ខ្លួនមកជល់ជាមួយហ្វ្រេងកូខ្លាំងៗហើយកម្លោះទាំងពីរក៏លើកព្រមគ្នាម្ដងទៀតទាល់តែអស់រៀងខ្លួន
“...”
“ហើយឯងពិបាកចិត្តរឿងស្អីដែរ”
“រឿងស្មុគស្មាញបន្តិចបន្តួចតែប៉ុណ្ណោះ”
“លឺថាឯងឃុំខ្លួនស្រីម្នាក់ ជានាងតើមែនទេ”វីល្លៀម សួរទាំងមិនមើលមុខហ្វ្រេងកូដៃក៏គ្រវីកែវស្រាតិចៗដើម្បីអោយចូលជាតិមុននឹងលើកមកផឹក
“រឿងយើងល្បីដល់ថ្នាក់នេះរឺ”
“អ្នកណាប្រើអោយឯងជាបុគ្គលល្បី”កម្លោះសង្ហាងាកមកញញឹមស្រស់
“ហ៊ឹស”ហ្វ្រេងបានត្រឹមតែគ្រវីក្បាលហួសចិត្តនឹងអាមិត្តពូកែស៊ើបម្នាក់នេះអោយតែជារឿងរបស់គេអ្នកម្ខាងទៀតតែងតែដឹងគ្រប់យ៉ាង
“សម្រេចថាជានាងមែនក៏អត់”វីល្លៀមនៅតែជជីកសួរអ្នកកម្ខាងទៀតអោយបាន ទាំងដែរគេក៏បានដឹងច្បាស់នៅក្នុងចិត្តទៅហើយ
“ឯងដឹងមិនចឹង”ហ្វ្រេងនៅតែមិននិយាយបញ្ជាក់ច្បាស់អោយអ្នកម្ខាងទៀតបាត់សង្ស័យ
“ឯងធ្វើបែបនេះធ្វើអី ហ្រេ្វង”
“ដើម្បីរកយុត្តិធម៌អោយ រ៉េននី របស់យើង”អ្នកកម្លោះទម្លាក់ទឹកមុខបន្តិចពេលនឹកដល់ឈ្មោះមនុស្សជាទីស្រលាញ់
“ចឹងឯងប្រគល់នាងអោយប៉ូលីសទៅគឺបានហើយ”
“ហ៊ឹស ប៉ូលីសហេសរយៈពេលប៉ុន្មានឆ្នាំហើយដែរប៉ូលីសដោះស្រាយរឿងនេះមិនបាន បួនឆ្នាំហើយឯងដឹងទេ អាវីល មកដល់ពេលនេះប៉ូលីសក៏ធ្វើស្អីមិនកើតដែរមនុស្សដូចជានាងទាល់តែយើងទើបចាត់ការបាន”
“សងសឹកហើយឯងបានស្អីមកវិញ សុភមង្គល ភាពស្កប់ស្កល់រឺក៏ រ៉េននី គ្រប់យ៉ាងមិនអាចដូចដើមទេ អាហ្វ្រេង”គេនិយាយសុទ្ធតែមិនខុសនោះទេរឿងអតីតកាលដែរកន្លងហួសទៅហើយគុំគួនក៏មានតែធ្វើអោយខ្លួនឯងធ្លាក់ទៅក្នុងអន្ទាក់នៃភ្លើងគំនុំតែប៉ុណ្ណោះ
“បាន ច្បាស់ជាបានអោយតែឃើញនាងវិនាសរស់នៅឈឺចាប់ស្ទើរស្លាប់ យើងច្បាស់ជាសប្បាយចិត្ត”កែវភ្នែកបង្កប់ដោយភ្លើងគំនុំក៏បង្ហាញអោយឃើញច្បាស់
“ឯងច្បាស់ហើយ”
“ឈប់និយាយពីរឿងឥតប្រយោជន៍នេះទៀតទៅ”ក៏ព្រោះតែគេ ក៏មិនដឹងថាខ្លួនឯងពេលនេះកំពុងតែគិតអីអោយប្រាកដដូចគ្នាទើបហ្វ្រេងរើសជ្រើសបង្វែរការសន្ទនា
“ហ៊ឹស”ព្រោះហួសចិត្តនឹងឬកពាមិនជាក់លាក់របស់មិត្តទើប វីល្លៀម បានត្រឹមតែគ្រវីក្បាលហួសចិត្ត ដៃរឹងមាំក៏លើកកែវស្រាមកផឹកបន្ត
“ត្រូវហើយអាទិត្យក្រោយនេះប៉ារៀបចំកម្មវិធីបង្ហាញម៉ូដគ្រឿងពេជ្រ ឯងកុំភ្លេចទៅចូលរួមផង”
“យើយច្បាស់ជាទៅហើយ”
“ឡាយអិន ក៏មកចូលរួមដែរ”ហ្វ្រេងកូ វាយជញ្ចើមដាក់វីល្លៀមពេលមិត្តងាកមកសម្លឹងមើលមកគេ
“ពិតមែនរឺ”កម្លោះសង្ហាញោចមាត់ញញឹមតិចៗ
“អឹម”
“បានធ្វើការស្គាល់គេជាផ្លូវការហើយចឹង”
“ឯងចង់ស្គាល់គេដល់ថ្នាក់នេះរឺ”ហ្វ្រេងសម្លឹងមើលមកវីល្លៀមដោយក្រសែភ្នែកចង់ដឹង
“រាប់អានជាមិត្តប្រសើរជាងធ្វើជាសត្រូវអាចង្រៃ”
“ហ៊ឹសៗ ម៉ោះផឹកអបអរទៅចឹង”ម្ដងនេះជាហ្រេ្វងកូលើកមកជល់ជាមួយវីល្លៀមម្ដង
កម្លោះសង្ហាក៏អង្គុយផឹកស្រាជជែកគ្មានលេង ព្រមទាំងស្ដាប់បទភ្លេងដែរបើកកំដរអារម្មណ៍ កម្លោះទាំងពីរក៏អង្គុយផឹករហូតទាល់តែធ្លាក់ភ្នែករៀងខ្លួនទើបនាំគ្នាត្រលប់មកផ្ទះវិញ។
គ្រឹប
ទ្វារបន្ទប់គេងត្រូវបានបើកដោយដៃរឹងមាំរបស់ ហ្វ្រេងកូ ជើងរឹងមាំក៏បោះជំហានទ្រេតទ្រូតដើរចូលមកកាន់តែជិតគ្រែគេង ដែលមានរាងតូចកំពុងតែគេងនៅលើនោះដោយ.កជើងនៅជាប់នឹងច្រវ៉ាក់ ត្រូវហើយចម្លែកណាស់មែនទេដែរគេមិនបានត្រលប់ទៅបន្ទប់របស់ខ្លួនតែក៏ដើរបន្ទប់របស់នាងក្រមុំ សូម្បីតែគេពេលនេះក៏មិនដឹងថាខ្លួនឯងកំពុងតែគិតអីដូចគ្នា។
កែវភ្នែកមុតស្រួចសម្លឹងមើលរាងកាយរបស់នាងក្រមុំ ដែលកំពុងតែគេងបែរខ្នងដាក់គេតាំងពីក្បាលរហូតដល់ចុងជើងដោយអារម្មណ៍ប្រាប់មិនត្រូវ រាងកាយតូចរបស់នាងក្រមុំប្រែខ្លួននៅលើគ្រែធំទូលាយយ៉ាងលំបាកក៏ព្រោះតែច្រវ៉ាក់ដែរនៅជាប់នឹង.កជើងរបស់ខ្លួន រ៉ូសស៊ីតាគេងញញឹមតិចៗហាក់កំពុងតែយល់សុបិន្ដឃើញរឿងល្អ ដោយមិនបានដឹងទេថាមានមនុស្សកំពុងតែឈរសម្លឹងមើលមកខ្លួនដោយក្រសែចម្លែក ហើយនៅសុខៗដៃរឹងមាំរបស់អ្នកកម្លោះក៏ចាប់ទាញភួយចេញពីរាងកាយរបស់នាងក្រមុំទម្លាក់ចុះមកលើឥដ្ឋចោលដោយមិនស្រណោះមុននឹងនាំរាងកាយរបស់ខ្លួនទៅទ្រោបពីលើនាងភ្លាមៗ។
“អា៎”រ៉ូសស៊ីតា ស្រែកខ្លាំងដោយការភិតភ័យយពេលដែលមានអ្នកណាម្នាក់មករំខានដំណេករបស់ខ្លួនទាំងកណ្ដាលយប់អាធ្រាត
ហ្រ្វេងមិនចាប់អារម្មណ៍ពីការស្រែករបស់នាងក្រមុំ អ្នកកម្លោះអោនមកថើបដើម.ករបស់នាងក្រមុំខ្លាំងបង្កើតចេញជាស្នាមក្រហមនៅត្រង់នោះ ហើយក៏ថើបដេញឡើងរហូតមកដល់មុខព្រមទាំងបញ្ចប់់ដោយការបឺតជជក់បបូរមាត់នាងក្រមុំខ្លាំងៗ
“អ្ហឹម”នាងក្រមុំទៅជាមានអាការៈវិលមុខពេលដែរបានស្រង់រសជាតិស្រាពីក្រអូមមាត់អ្នក
កម្លោះដែលមានខ្លាំងជាងស្រាដែលខ្លួនធ្លាប់បានផឹក
“អ្ហឹម”សម្លេងគ្រហឹមពេញចិត្តក៏បន្លឺឡើងតាមបំពង់របស់អ្នកកម្លោះ ដៃរឹងមាំក៏លើកមកស្ទាបអង្អែលរាងកាយតូចរបស់នាងក្រមុំ ព្រមទាំងច្របាច់តិចៗតាមអារម្មណ៍ប្រាថ្នារបស់ខ្លួនដែរមាននៅពេលនេះ បបូរមាត់ក្រាស់ក៏ថើបដេញតាមរាងកាយរបស់នាងក្រមុំចុះមកខាងក្រោមអ្នកកម្លោះអោនថែថើបដើមទ្រូងរបស់នាងក្រមុំ ដែរមានក្រណាត់ជារនាំងមិនអោយបបូរមាត់របស់គេបានប៉ះដល់សាច់ពិត។
“កុំធ្វើបែបនេះអីសុំអង្វរ ហ៊ឹកៗ”នាងក្រមុំរើបម្រាស់ក្រោមរាងកាយរបស់គេមិនឈប់
“បិទមាត់នាងទៅស្រីពិសពុល”
“ខ្ញុំជាស្រីពិសពុលលោកមកធ្វើបែបនេះដាក់ខ្ញុំធ្វើអី ហ៊ឹកៗ”
ខ្វោក
អ្នកកម្លោះមិនបានតបតនឹងនាងក្រមុំ តែដៃរឹងមាំក៏ចាប់ហែកអាវដំណេករបស់នាងក្រមុំខ្ទេចគ្មានសល់សភាពដើម
“ហ៊ឹកៗ ចេញទៅមនុស្សចង្រៃ កុំធ្វើបែបនេះដាក់ខ្ញុំ” ដៃតូចក៏លើកគក់ខ្នងរបស់គេមិនឈប់
“ខ្ញុំនឹងធ្វើអោយនាងក្លាយជាមនុស្ស   លែងសល់តម្លៃក្នុងពិភពលោកមួយនេះ” ថាហើយ
អ្នកកម្លោះក៏អោយមកថើបនាងក្រមុំខ្លាំងៗត្រង់ដើមទ្រូងណែនក្ដំរបស់នាង ដែរមានត្រឹមអាវក្នុងបិទបាំង
“អា៎ចេញទៅអាមនុស្សឆ្កួត អាមនុស្សរោគចិត្ត អាឈាមត្រជាក់ ចេញទៅ ហ៊ឹកចេញពីខ្ញុំទៅ”រ៉ូសស៊ីតាក៏មិនព្រមចុះចាញ់អ្នកកម្លោះដោយងាយៗ មាត់ក៏ជេគេព្រមទាំងដៃក៏លើកមកវាយគេមិនឈប់
“បានហើយ ស្រីពិសពុល”អ្នកកម្លោះអោយមកថើបបបូរមាត់តូចរបស់នាងក្រមុំព្រមទាំងសង្កត់ធ្ងន់ព្រោះខឹងដែរនាងក្រមុំជេរគែមុននេះ
“អឹ្ហម”
“អូយ” ហ្រ្វេងកូ      ស្រែកឡើងដោយការឈឺចាប់ពេលត្រូវនាងក្រមុំខាំបបូរមាត់របស់ខ្លួន
រហូតដល់ចេញឈាម
“ហ៊ឹកៗ ចេញទៅ”
“ស្មានថាខ្ញុំចង់ប៉ះនាងណាស់រឺ រាងកាយដែរស្អុយរលួយមិនដឹងជាឆ្លងកាត់អាប្រុសណាខ្ល” អ្នកកម្លោះស្ទុះចេញពីរាងកាយនាងក្រមុំដោយគ្មានអារម្មណ៍ធ្វើអ្វីបន្តទៀត
“បើចឹងក៏ចេញទៅប៉ះពាល់ខ្លួនប្រាណខ្ញុំធ្វើស្អី” នាងក្រមុំសម្លក់គេថ្លែដោយបង្ហាញការឈឺចាប់ដោយអ្នកកម្លោះបានឃើញច្បាស់
“ខ្ញុំប្រាប់នាងទៅចុះ នាងគ្មានអ្វីប្រៀបបាននឹង រ៉េននី របស់ខ្ញុំសូម្បីចុងសរសៃសក់”
“ត្រូវខ្ញុំវាឃោឃៅ ពិសពុល គ្មានតម្លៃពេញចិត្តលោកហើយនៅ”
“នៅទេទាល់តែនាងវេទនាជាងនេះ ទើបសមចិត្តយើង”ដៃរឹងមាំចាប់ច្របាច់ស្មានាងក្រមុំខ្លាំងៗមិនគិតនឹងថ្នមដៃ
“ហ៊ឹកៗ”
“ចាំទុកក្នុងខួររបស់នាងផង ថាអារាងកាយមួយនេះវាគ្មានតម្លៃសមនឹងអោយយើងប៉ះពាល់ទេ គ្រប់យ៉ាងដែរយើងធ្វើគឺដើម្បី រ៉េននី ចាំទុកទៅ”ហ្វ្រេងអង្រួនរាងតូចខ្លាំងៗហើយក៏រុញនាងអោយដួលផ្ងារក្រោយមួយទំហឹង ដែរសំណាងហើយវានៅលើពូកមិនចឹងទេក្បាលរបស់នាងអាចនឹងបែកក៏ថាបាន។
គ្រាំង
ដៃរឹងមាំក៏ទាញទ្វារបន្ទប់បិទខ្លាំងៗដោយកំហឹងរបស់ខ្លួន ក្រោយពេលលែងមានវត្តមានរបស់អ្នកកម្លោះនៅទីនេះនាងក្រមុំក៏គិតតែពីអង្គុយយំមិនឈប់នឹងអាណិតខ្លួនឯង ដៃស្រឡូនជូនឈាមដែលកំពុងតែហូរចេញពី.កជើងរបស់ខ្លួនដែរកើតចេញពីការរើបម្រាស់មុននេះ រ៉ូសស៊ីតាដាក់ខ្លួនគេងយំយ៉ាងស្ងៀមស្ងាត់អស់ជាច្រើនម៉ោងរហូតដល់ហើមភ្នែក មិនមែនថានាងចង់យំធ្វើបាបខ្លួនឯងនោះទេតែនាងក៏មិនដឹងថាត្រូវធ្វើអ្វីផ្សេងក្រៅពីនេះ នាងក្រមុំព្យាយាមបិទភ្នែកគេងតែទោះនាងខំប្រឹងយ៉ាងណាក៏នាងនៅតែមិនអាចគេងលក់បានដដែល ទើបនាងបានត្រឹមតែបញ្ឈរភ្នែករហូតដល់ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ព្រោះតែភាពងងុយខ្លាំងទើបនាងក្រមុំអាចគេងលក់បានដោយមិនដឹងខ្លួន។

ត្រាបាបចងចិត្តWhere stories live. Discover now