ភាគទី២២

798 9 0
                                    

(ជម្រើសដ៏ពិបាកសម្រាប់បេះដូង)

ដំណើរកម្សាន្ដដែលសប្បាយចំពោះមនុស្សគ្រប់គ្នា តែវាហាក់មិនសប្បាយចំពោះនាងក្រមុំក៏ព្រោះតែមានអ្នកកម្លោះនៅចាំរករឿងនាងគ្រប់ពេលវេលាមិនឈប់ ហើយពេលនេះក៏កន្លងផុតទៅមួយសប្ដាហ៍ទៅហើយដែរ ដែលនាងវិលត្រលប់មកពីដំណើរកម្សាន្ដដ៏គួរអោយធុញទ្រាន់នោះ។
រ៉ូសស៊ីតា អង្គុយបំបៅដោះកូនតូចនៅក្នុងបន្ទប់គេងធំទូលាយតែម្នាក់ឯង កែវភ្នែកស្រទន់សម្លឹងមើលទៅកូនប្រុសមិនដាក់ភ្នែក តែក្នុងចិត្តក៏គិតភ្លឹកពីអ្វីផ្សេងដែរគ្មានអ្វីក្រៅពីរឿងរបស់អ្នកកម្លោះ ក៏ព្រោះតាំងពីមកពីផ្ទះលំហែកាយរបស់គេវិញគេហាក់សោះកក្រោះដាក់នាងយ៉ាងចម្លែកមិនសូម្បីតែមើលមុខរឺនិយាយសួរនាំនាងសូម្បីតែបន្តិច ដែលធ្វើអោយមនុស្សឆាប់អន់ចិត្តដូចជានាងបានត្រឹមសម្ងំយំស្ងាត់ៗតែម្នាក់ឯងគ្រប់ពេលវេលា។
ក្រឹប
សម្លេងបើកទ្វារចូលមកដាស់ស្មារតីនាងក្រមុំអោយត្រលប់មកវិញ រ៉ូសស៊ីតា ងាកទៅមើលតាមប្រភពសម្លេងបន្តិចមុននឹងញញឹមពេលដឹងថាជាអ្នកណាដែលចូលមក។
“មានអីរឺអ៊ំស្រី”
“មុននេះអ្នកប្រុស ហ្វ្រេងកូ តេមកប្រាប់អោយអ្នកនាងរៀបចំខ្លួនបន្តិចទៀតលោកមកទទួលអ្នកនាងទៅញ៉ាំបាយនៅផ្ទះលោក វីល្លៀម”មិននាំអោយស្មុគស្មាញច្រើនអ៊ំស្រីក៏និយាយសាច់ការជាមួយនាងក្រមុំតែម្ដង
“ចាសខ្ញុំដឹងហើយ អរគុណច្រើនអ៊ំ”រាងតូចក៏បន្តបំបៅដោះកូនអោយទាល់តែរួចរាល់ទើប
ក្រោកទៅធ្វើធុររបស់ខ្លួន
នាងក្រមុំប្រឹងរៀបចំខ្លួនឯងអោយរួចរាល់មុនអ្នកកម្លោះមកដល់ ព្រោះមិនចង់អោយគេធុញទ្រាន់ព្រោះរងចាំខ្លួន ហើយមិនយូរប៉ុន្មានឡានទំនើបក៏លូនចូលមកក្នុងភូមិគ្រឹះដែលបញ្ជាក់ថាអ្នកកម្លោះក៏បានមកដល់ដូចគ្នា ទើបរាងកាយតូចប្រញាប់ចុះទៅខាងក្រោមដោយមិនចង់អ្នកកម្លោះរងចាំយូរតែនាងហាក់មិនបានលឿនជាង ហ្វ្រេងកូ ប៉ុន្មានក៏ព្រោះតែអ្នកកម្លោះបានឡើងមកដល់បន្ទប់មុនបាត់ទៅហើយ។
ហ្វ្រេងកូ ដើរចូលមកខាងក្នុងបន្ទប់កែវភ្នែកកំណាចក៏សម្លឹងមើលទៅនាងក្រមុំមិនដាក់ ត្រូវហើយគឺព្រោះតែភាពស្រស់ស្អាតរបស់នាងនេះឯង រ៉ូសស៊ីតា តែងខ្លួនក្នុងឈុតសាមញ្ញៗតែក៏ស្រស់ស្អាតសិចស៊ីទាក់ភ្នែក។ អ្នកកម្លោះភ្លឹកមើលនាងបន្តិចរួចក៏សម្រួលអារម្មណ៍របស់ខ្លួនមកវិញព្រោះមិនចង់អោយត្រូវនាងក្រមុំសង្ស័យ។
“ទៅបានហើយ”ហ្វ្រេងកូ លូកដៃមកអោបស្មារបស់នាងព្រមទាំងទាញទៅជិតរាងកាយរឹងមាំកក់ក្ដៅរបស់ខ្លួន
រ៉ូសស៊ីតា ហាក់មានអារម្មណ៍ភ័យៗយ៉ាងចម្លែកពេលត្រូវអ្នកកម្លោះប្រតិបត្តិខ្លួនបែបនេះ ដៃតូចក៏ប្រឹងអោបតូចប្រុសនៅក្នុងដៃយ៉ាងជាប់ ដើម្បីព្យាយាមទប់អារម្មណ៍របស់ខ្លួនដែលមាននៅពេលនេះ។
ឡានទំនើបតម្លៃថ្លៃក៏ចាប់ចេញដំណើរត្រឹមបានទទួលបញ្ជារបស់អ្នកកម្លោះ តាមផ្លូវធ្វើដំណើរ ហ្វេ្រងកូ អង្គុយអោបនាងក្រមុំនឹងកូនជាប់នៅក្នុងដើមទ្រូងហាក់ខ្លាចបាត់បង់ពួកគេចេញពីជីវិតរបស់ខ្លួន ទោះជាកាយវិការបង្ហាញថាយកចិត្តទុកដាក់ចំពោះនាងប៉ុណ្ណាតែទឹកមុខរបស់គេគឺនៅតែរក្សាភាពស្មើរធេងដដែលហាក់ដូចជាគ្មានអារម្មណ៍អ្វីក្រៅពីអោបនាងធម្មតាៗ ផ្ទុយពីនាងក្រមុំដែលពេលនេះមានអារម្មណ៍កាន់ច្របូកច្របល់ ព្រោះមិនយល់ពីអ្នកកម្លោះដែលសុខៗក៏មកធ្វើខ្លួនសិ្នតស្នាលនឹងខ្លួនលើសពីធម្មតា ទាំងដែលរាល់លើកត្រឹមមុខរបស់នាងក៏គេមិនចង់មើលផង។
ធ្វើដំណើរមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់គោលដៅដែលជាភូមិគ្រឹះរបស់ត្រកូល ហ្វីលីព្វ ប្រាយស៍ទីស៍ ដែលវាធំមិនចាញ់ត្រកូលរបស់ ម៉ារីណូ ហារី នោះទេ រាងខ្ពស់សង្ហារបស់អ្នកកម្លោះចុះពីរថយន្ដទំនើបដោយមាននាងក្រមុំចុះមកតាមពីក្រោយដោយមានបីអាល្អិតតូចនៅក្នុងដៃជាប់។
ត្រឹមបានឃើញមិត្តសម្លាញ់ វីល្លៀម ព្រមជាមួយភរិយាក៏ចេញមកទទួលពួកគេទាំងពីរដោយការស្វាគមន៍ មិនខុសពីកម្លោះទាំងពីរទាំង រ៉ូសស៊ីតា នឹង យៀកហ្វី ក៏ញញឹមរាក់ទាក់ដាក់គ្នាព្រមទាំងអោបគ្នាដោយការនឹករលឹកហាក់ដូចបែកគ្នារាប់ឆ្នាំ។
“បែកតែប៉ុន្មានខែសោះ ធំច្រើនណាស់កម្លោះតូច”ដៃស្រឡូន លូកមកច្បិចថ្ពាល់កម្លោះតូចសង្ហាដោយការគ្រឺតក្នាញ់
“អ្នកនាងសុខសប្បាយដែរទេ”រ៉ូសស៊ីតា សួរនាំអ្នកម៉ាក់ថ្មោងថ្មីដោយការព្រួយបារម្ភក៏ព្រួយតែពេលនេះពោះរបស់នាងក៏កាន់តែធំខ្លាំងជាងមុនហើយ ហើយច្បាស់ណាស់ថារឿងនេះលែងជាអាថ៌កំបាំងសម្រាប់អ្នកណាទៀតហើយ
“ចាសសុខធម្មតាទេ”យៀកហ្វី ញញឹមខ្សោះតបអ្នកម្ខាងទៀត ដែរបញ្ជាក់ថាសម្ដីរបស់ខ្លួនមិនបានពិតដូចដែលខ្លួននិយាយចេញទៅនោះទេ
ពេលបានឃើញទឹកមុខរបស់នាងក្រមុំ រ៉ូសស៊ីតា ក៏មិនហ៊ានសួរនាំអ្វីទៀតខ្លាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍ដល់អ្នកមានផ្ទៃពោះ ក៏ព្រោះតែខ្លួនធ្លាប់ឆ្លងកាត់ទើបនាងយល់អារម្មណ៍មួយនេះបានច្បាស់។
“មើលទៅឯង មានក្ដីសុខដល់ហើយ”សម្ដី វីល្លៀម និយាយហាក់បង្គប់ន័យអ្វីម្យ៉ាងដែល ហ្វ្រេងកូ ក៏ដឹងច្បាស់លើកលែងតែក្រមុំទាំងពីរដែលមិនសូវយល់ន័យរបស់ពួកគេទាំងពីរ
“ហ៊ឹសៗ បន្តិចទៀតឯងបានជួបមុខកូនក៏ដូចជាយើងនេះឯង”ហ្វ្រេងកូ ជ្រើសរើសនិយាយបន្លំពីអ្វីដែលមិត្តសម្លាញ់ដែលចង់និយាយ
“ហ៊ឹសៗ មិនមែនតែប៉ុណ្ណឹងទេដឹង”វីល្លៀម និយាយឌឺដងអ្នកម្ខាងទៀតព្រមទាំងដៀងភ្នែកមើលទៅ រ៉ូសស៊ីតា ដែលឈរនិយាយគ្នាជាមួយនឹងភរិយាសម្អប់របស់ខ្លួនដោយមិនចាប់អារម្មណ៍ពីសម្ដីរបស់ពួកគេ។
មិនមែនមានតែ វីល្លៀម នៅទេដែលសម្លឹងមើលពួកនាងសូម្បីតែ ហ្វ្រេងកូ ក៏ងាកដសម្លឹងមើលនាងក្រមុំដូចគ្នា ពេលដែលបានឃើញពីភាពស្រស់ស្រាយរបស់នាងក្រមុំខុសពីរាល់ដងនៅពេលបានឃើញស្នាមញញឹមរបស់នាងក៏អាចធ្វើអោយ មនុស្សម៉ឺងម៉ាត់ដូចជាគេត្រូវញញឹមតាមដោយមិនដឹងខ្លួន។
“ម៉ោះឆាប់ទៅញ៉ាំបាយទៅ   អាហាររៀបចំរួចរាល់ហើយ”ក្នុងនាមជាម្ចាស់ផ្ទះ  វីល្លៀម ក៏
និយាយបបួលគ្រប់គ្នាអោយទៅទទួលទានអាហារពេលល្ងាច ដែលបានរៀបចំទុកយ៉ាងរួចជាស្រេចមុនពេលពួកគេមកដល់។
កម្លោះក្រមុំទាំងពីរគូរក៏នាំគ្នាដើរទៅបន្ទប់អាហារ ដែលមានម្ចាស់ផ្ទះដូចជា វីល្លៀមនឹងភរិយាដើរនាំមុខ ត្រឹមមកដល់បន្ទប់អាហារក៏ធ្វើអោយអ្នកឃ្លានស្រាប់ទៅជាស្រក់ទឹកមាត់សឹងតែទ្រាំមិនបានចង់ញ៉ាំភ្លាមៗ អាហារជាច្រើនត្រូវបានរៀបចំយ៉ាងស្រស់ស្អាតព្រមទាំងមានសម្ព័ន្ធភាពដូចជានៅកន្លែងតាំងពិព័រម្ហូបអញ្ចឹង ដែលធ្វើអោយអ្នកមើលឃើញហើយមិនចង់ញ៉ាំព្រោះស្ដាយនឹងភាពល្អឥតខ្ចោះទាំងនេះ។
“ម៉ោះឆាប់ញ៉ាំទៅ  ក្រែងម្ហូបត្រជាក់អស់លែងឆ្ងាញ់”វីល្លៀម  ងាដៃអោយគ្រប់គ្នាបានចូល
អង្គុយតាមកន្លែងរៀងៗខ្លួន ហើយប្រាកដណាស់ថាក្នុងនាមជាភរិយានាងក្រមុំក៏ចូលមកអង្គុយក្បែរគេទាំងទឹកមុខស្រពាប់ស្រពោន។
“ញ៉ាំអានេះទៅ”ក្រោយពីអង្គុយញ៉ាំបានមួយសន្ទុះ ហ្វ្រេងកូ ក៏ដួសម្ហូបដែលនៅឆ្ងាយពីនាងក្រមុំដាក់ចានអោយនាងញ៉ាំ ដែលកាយវិការរបស់គេធ្វើអោយនាងភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាអ្នកកម្លោះធ្វើបែបនេះចំពោះខ្លួន
“ចាស អរគុណ”
ទង្វើររបស់ពួកគេទាំងពីរធ្វើអោយអ្នកអង្គុយក្បែរនេះដូចជា យៀកហ្វី ត្រូវអោនមុខចុះញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ ហើយក៏ច្រណែននឹងនាងក្រមុំដែលមានអ្នកកម្លោះចាំយកចិត្តយកថ្លើមបែបនេះ ផ្ទុយពីខ្លួនដែលកុំថាឡើយទង្វើបែបនេះសូម្បីតែឈ្មោះរបស់គេក៏នាងគ្មាននឹងសិទ្ធិហៅចំផង។
មិនយូរប៉ុន្មានការញ៉ាំអាហារពេលល្ងាចក៏បានចប់សព្វគ្រប់ បន្ទាប់ពីញ៉ាំអាហាររួចរាល់ ហ្វ្រេងកូ ក៏មិនទាន់ត្រលប់ទៅវិញភ្លាមដោយនៅនិយាយគ្នាលេងជាមួយមិត្ត ព្រោះតែពួកគេខាននិយាយគ្នាយូរដែលហើយដោយសារតែរវល់នឹងរឿងផ្ទាល់ខ្លួនរៀងៗខ្លួន។ កម្លោះសង្ហាទាំងពីរក៏មកអង្គុយនិយាយគ្នាលេងនៅមាត់អាងទឹកក្បែរភូមិគ្រឹះ។
ផ្ទុយពីកម្លោះសង្ហាទាំងពីរ ពេលនេះអ្នកម៉ាក់ៗក៏មិននិយាយគ្នាលេងនៅក្នុងសួនច្បារដែលមានអាកាសធាតុល្អ ដែលអាចធ្វើអោយអារម្មណ៍ស្មុគស្មាញដែលមាននៅក្នុងចិត្តធូរស្រាលបានខ្លះ។
“អ្នកនាងពិតជាសំណាងដែលមានលោក ហ្វ្រេងកូ ចាំយកចិត្តយកថ្លើមបែបនេះ”ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកដោយមិនដឹងខ្លួន
“គ្រប់យ៉ាងមិនមែនសុទ្ធតែល្អដូចជាអ្នកនាងគិតនោះទេ”រ៉ូសស៊ីតា ញញឹមខ្សោះចេញមកកែវភ្នែកមូលក្លំក៏សម្លឹងទៅអ្នកម្ខាងទៀតដែលកំពុងតែអង្គុយសម្រក់ទឹកភ្នែក
ក្ដីអាណិត យល់ចិត្ត ចាប់មានឡើងនៅក្នុងចិត្តរបស់នាងក្រមុំ ត្រូវហើយនាងយល់ពីអារម្មណ៍មួយនេះច្បាស់ ក៏ព្រោះតែនាងក៏ឆ្លងកាត់វាដែរថែមទាំងពេលនេះនាងក៏កំពុងតែជួបវានៅឡើយ ទោះជាអាណិតយល់ចិត្តប៉ុណ្ណាតែនាងក៏មិនអាចជួយអ្វីអ្នកម្ខាងទៀតបានក៏ព្រោះតែនាងក៏មិនអាចជួយខ្លួនឯងបានដែរទៅមានសមត្ថភាពឯណាជួយអ្នកដទៃនោះ មើលទៅវាសនារបស់ពួកនាងប្រហែលជាត្រូវរងកម្មក្រោមស្នាដៃរបស់ពួកគេពេញមួយជីវិតដោយមិនអាចជៀសបាន។
“ហើយនេះលោក វីល្លៀម គេដឹងថាអ្នកនាងមានផ្ទៃហើយមែនទេ”
“អ្នកនាងថាទៅពោះខ្ញុំធំដល់ថ្នាក់នេះទៅហើយ បើគេមិនដឹងទើបចម្លែក”
“ហ៊ឹសៗ ខ្ញុំនេះចំមែន”រ៉ូសស៊ីតា ទះថ្ងាសខ្លួនឯងតិចដែលសួរអ្វីមិនបានជាគិត តែនាងក៏សប្បាយចិត្តដែលអាចធ្វើអោយអ្នកម្ខាទៀតញញឹមបានបែបនេះ
អ្នកម៉ាក់ទាំងពីរក៏អង្គុយនិយាយគ្នាពីរឿងរបស់កូនៗ ដែលវាធ្វើអោយ យៀកហ្វី លែងមានអារម្មណ៍ទុក្ខសោកដូចពីប៉ុន្មាននាទីមុននេះ ត្រូវហើយក្នុងពេលដែលនាងមិនមានអ្នកណាយល់ចិត្តគឺមានតែកូននេះឯងជាកម្លាំងចិត្តដើម្បីអោយនាងអាចរស់បន្តបាន តែក៏រស់ទាំងត្រដរវេទនាបំផុតដោយសារស្នាដៃរបស់គេ។
ដោយនៅអាងទឹកក្បែរភូមិគ្រឹះ ដែលពេលនេះសុទ្ធតែដបស្រាដោយសារតែស្នាដៃរបស់កម្លោះសង្ហាទាំងពីរជាអ្នកចាត់ការ តែទោះជាផឹកច្រើនគួរសមតែក៏បានធ្វើអោយមនុស្ស.ករឹងដូចជាពួកគេស្រវឹងងាយៗនោះដែរ។ ទាំង ហ្វ្រេងកូ នឹង វីល្លៀម អង្គុយផឹកទល់មុខគ្នាដោយទឹកមុខជូរចត់ ក៏ព្រោះតែម្នាក់ៗសុទ្ធតែមានរឿងលាក់ទុកនៅក្នុងចិត្តរៀងៗខ្លួនដោយមិនដឹងថាគួរធ្វើបែបណារឺនិយាយយ៉ាងណាអោយវាបានល្អប្រសើរជាងនេះ។
គំនិតដែលគិតថានិយាយគ្នាលេងមុននេះក៏ត្រូវបានបាត់ ក៏ព្រោះតែពេលនេះម្នាក់ៗបានត្រឹមតែអង្គុយផឹកយ៉ាងស្ងៀមស្ងាត់រៀងៗខ្លួនដោយមិននិយាយអ្វីក្រៅពីផឹក ស្រាក៏ត្រូវអស់ពីមួយដបហើយមួយដបទៀតដោយស្នាដៃរបស់ពួកគេ   ដែលគិតតែពីផឹកសឹងតែងូតជំនួសទឹកបាន
ទៅហើយ។
“ហ៊ើយ”សម្លេងដកដង្ហើមធំរបស់អ្នកទាំងពីរក៏បន្លឺឡើងព្រមគ្នា ដែលពេលនោះហើតទើបមុខសង្ហាមិនចាញ់គ្នាប៉ុន្មានត្រូវងាកមកសម្លឹងមុខគ្នាមិនដាក់ភ្នែក
“ឯងកើតស្អី”ហ្វ្រេងកូ ជាអ្នកបើកឆាកសួរសំនួរមុនបន្ទាប់ពីស្ងៀមស្ងាត់ព្រោះរវល់តែផឹកមុននេះ
“គ្មានអីគ្រាន់តែ ស្មុគស្មាញគិតអ្វីមិនចេញតែប៉ុណ្ណោះ”វីល្លៀម និយាយហាក់មិនចង់ប្រាប់អ្វីម្យ៉ាងដល់អ្នកកម្ខាងទៀត ត្រូវហើយពេលនេះមិត្តរបស់គេកំពុងតែស្មុគស្មាញខ្លាំងបើមកអោយដឹងរឿងរបស់គេទៀត ច្បាស់ណាស់ថានឹងធ្វើអោយគេកាន់តែស្មុគស្មាញលើសដើមបើចឹងគេសុំលាក់មិនអោយអ្នកម្ខាងទៀតដឹងល្អជាង ចាំគេចាត់ការរឿងរួចរាល់ចាំប្រាប់ដល់មិត្តក៏មិនទាន់ហួសពេលដែរ។
“ហ៊ឹម”ហ្វ្រេង គ្រហឹមនៅដើម.កហើយក៏លើកកែវស្រានៅក្នុងដៃមកអកផឹកម្ដងទាល់តែអស់ហាក់ដូចជាផឹកទឹក
“ហើយចុះឯង កើតស្អីដែរ”មិនធ្វើតែជាអ្នកឆ្លើយ វីល្លៀម ក៏សួរនូវអ្វីដែលខ្លួនចង់ដឹងទៅមិត្តសម្លាញ់ភ្លាមហើយប្រាកដណាស់ថាអ្នកម្ខាងទៀតក៏មិនខុសពីខ្លួនប៉ុន្មានដែរ
“យើងក៏ដូចជាឯងចឹង”
“ហ៊ឹសៗ ឯងកុហកយើងមិនសមទេ ឯងស្រលាញ់អ្នកនាង រ៉ូសស៊ីតា តើមែនទេ”ព្រោះដឹងថាមិត្តសម្លាញ់ច្បាស់ជាមិនព្រមនិយាយការពិតទើប វីល្លៀម បាញ់សំណួរចំៗទៅអ្នកកម្លោះ
ត្រឹមបានលឺប្រយោគសំនួររបស់មិត្តសម្លាញ់ធ្វើអោយ ហ្វ្រេងកូ នៅស្ងៀមមួយខណៈព្រោះពេលនេះបេះដូងរបស់គេកំពុងតែលោតញាប់ខុសពីធម្មតា អោយគេត្រូវឆ្លើយបែបណាបើពេលនេះគេកំពុងតែច្របូកច្របល់នៅក្នុងចិត្តគិតអ្វីមិនចេញ គេមិនដឹងក្នុងចិត្តរបស់គេស្រលាញ់រឺក៏គ្រាន់តែអាណិតនាងអោយប្រាកដ តែបើសួរថាគេនៅស្រលាញ់ រ៉េននី ទេគេអាចនិយាយបានថាគ្មានទេក្នុងចិត្តរបស់គេពេលនេះគ្មាននាងទៀតទេមិនដឹងថាតាំងពីពេលណា ដឹងត្រឹមតែថាតាំងពីមានវត្តមានរបស់ រ៉ូសស៊ីតា ចូលមកក្នុងជីវិតរបស់គេអ្វីៗក៏ផ្លាស់ប្ដូរគ្រប់យ៉ាងសូម្បីតែគេខ្លួនឯងក៏សឹងតែមិនចង់ជឿដូចគ្នាថាគ្រប់យ៉ាងអាចទៅរួច។
“យើងមិនដឹងទេ”អ្នកកម្លោះ   បង្ហាញពីអារម្មណ៍ស្រពិចស្រពិលរបស់ខ្លួនចេញមកនៅលើ
ផ្ទៃមាំមុខយ៉ាងច្បាស់ៗ
“ដែរមិនដឹងនេះ មិនដឹងពីចិត្តខ្លួនឯងរឺស្អីអោយប្រាកដ”វីល្លៀម នៅតែសួរដេញដោលអ្នកកម្លោះមិនឈប់ទាំងដែលខ្លួនគេពេលនេះក៏កំពុងតែជួបរឿងមិនខុសពីអ្នកម្ខាងទៀតប៉ុន្មានដែរ តែគ្រប់យ៉ាងត្រូវបានគេខ្លួនឯងធ្វើអោយវាកប់បាត់ទៅក្នុងជម្រៅបេះដូង ដ៏ខ្មៅងងឹតមួយនេះបាត់ទៅហើយ ហើយក៏គ្មានថ្ងៃអោយមានបានកើតឡើងដូចគ្នាអ្វីដែលអាចកើតឡើងគឺមានតែការសងសឹកនឹងគំនុំតែប៉ុណ្ណោះដែរនាងក្រមុំត្រូវតែសងគេគ្មានថ្ងៃបញ្ចប់។
“យើងមិនដឹងនោះទេពេលនេះយើងកំពុងតែច្របូកច្របល់ខ្លាំងណាស់”
“ឯងនៅស្រលាញ់អ្នកនាង រ៉េននីទេ”អ្នកកម្លោះនៅតែសួរសំនួរដែលធ្វើអោយអ្នកឆ្លើយដូចជា ហ្វ្រេងកូ ពិបាកនឹងនិយាយចេញមក
“យើងមិនដឹងថាក្នុងចិត្តយើងលែងមានតាំងពីណានោះទេ តែយើងក៏មិនចង់ក្បត់សន្យាជាមួយនឹងនាងនោះទេ”ដៃរឹងកំព្រឹសក៏លើកមកដាក់ត្រង់ដើមទ្រូងខាងឆ្វេងរបស់ខ្លួន ដែលពេលនេះវាគ្មានអារម្មណ៍អ្វីសោះចំពោះមនុស្សដែលខ្លួនធ្លាប់ស្រលាញ់
“ចឹងឯងនៅតែចង់សងសឹក”
“អត់ទេ យើងមិនចង់អោយជីវិតរស់នៅក្នុងភ្លើងគំនុំអស់មួយជីវិតនោះទេ កាលពីមុនយើងមិនដែលគិតថានឹងបញ្ឈប់គំនិតសងសឹកមួយនេះ តែគ្រប់យ៉ាងក៏ផ្លាស់ប្ដូរក្រោយនាងចូលមកក្នុងជីវិតរបស់យើង ហើយវាកាន់តែប្រែប្រួលពេលដែលយើងទទួលបានកាដូមានតម្លៃស្មើរនឹងជីវិតរបស់យើងពីនាង”ទឹកមុខមាំមុននេះក៏ញោចញញឹមបន្តិច ពេលគិតដល់កូនប្រុសតូចរបស់ខ្លួន ជាមនុស្សដែលធ្វើអោយគេមានក្ដីសុខដែរគេស្រលាញ់លើសអ្វីៗទាំងអស់ស្រលាញ់លើសពីជីវិតរបស់គេទៅទៀត។
“ហ្វ្រេងស្គីស៍”មិនថាតែអ្នកម្ខាងទៀតសូម្បីតែ វីល្លៀម ក៏អាចញញឹមបានពេលនឹកដល់មុខគួរអោយស្រលាញ់របស់ក្មួយប្រុស
“ហ៊ឹម”
“ចឹងឯងគួរតែដោះលែងខ្លួនឯងចេញពីអតីតកាល មករស់នៅក្នុងបច្ចុប្បន្នជាមួយមនុស្សដែលខ្លួនស្រលាញ់ រស់នៅជាមួយសុភមង្គលដែលខ្លួនចង់បាន”
ក្រោយពីបញ្ចប់ប្រយោគរបស់ខ្លួនហើយ គ្មានអ្វីតបតពីអ្នកម្ខាងទៀតក្រៅពីភាពស្ងៀមស្ងាត់ បន្ទាប់ពីរងចាំចម្លើយរបស់អ្នកម្ខាងទៀតតែក៏នៅតែគ្មានសម្លេងអ្វីទើបអ្នកកម្លោះនិយាយឡើងកាត់ភាពស្ងៀមស្ងាត់។
“ជួនកាលកំហុសឆ្គងពីអតីតកាលរបស់អ្នកណា មិនអាចយកមកកាត់ក្ដីគេទាំងស្រុងនោះទេ ពេលខ្លះពួកគេក៏មានមូលហេតុដែរចាំបាច់ត្រូវធ្វើរឿងទាំងនោះក៏ថាបាន”អ្នកកម្លោះព្យាយាមនិយាយអ្វីដែរអាចអោយមិត្តសម្លាញ់យកទៅពិចារណាខ្លះ ព្រោះថាពេលនេះអ្នកម្ខាងទៀតមើលទៅមិនបានប្រឆាំងនេងគំនិតរបស់គេដូចកាលពីមុននោះទេ
“...”ហ្វ្រេងកូ នៅតែមិនតបតអ្វីក្រៅពីស្ងាត់ដដែល តែគេក៏កំពុងតែគិតពីអ្វីដែរមិត្តសម្លាញ់បាននិយាយមុននេះ អ្នកកម្លោះអង្គុយស្ដាប់នូវគំនិតរបស់អ្នកនៅចំពោះមុខដោយមិនមាត់មិន.កអ្វីក៏ព្រោះតែពេលនេះគេព្យាយាមបញ្ឈប់គ្រប់យ៉ាងអោយចប់ត្រឹមនេះ
“យើងមិនដឹងថាគួរនិយាយអ្វីទៀតនោះទេ តែឯងគួរតែជ្រើសរើសរវាង រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ហើយបំភ្លេចរាល់អតីតកាល រឺសុខចិត្តរស់នៅជាមួយអតីតកាលហើយដោះលែងនាងអោយមានសេរីភាព”ព្រោះឃើញតែភាពស្ងៀមស្ងាត់របស់មិត្ត ទើបអ្នកកម្លោះនិយាយអ្វីដែរអាចធ្វើអោយបេះដូងរបស់អ្នកម្ខាងទៀតមានក្ដីសុខបាន
“យើងអរគុណឯងច្រើនណាស់”ហើយទីបំផុតសម្លេងរឹងមាំដែរបាត់ជាយូរ ក៏ព្រមបង្ហើបឡើងមកហាក់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯង
“អ្វីដែរអាចអោយបេះដូងមានក្ដីសុខឯងក៏ធ្វើទៅ”
“មិនមែនតែយើងទេឯងក៏ដូចគ្នា”
សម្ដីរបស់ ហ្វ្រេងកូ ធ្វើអោយអ្នកញញឹមមុននេះដូចជា វីល្លៀម ត្រូវទម្លាក់ស្នាមញញឹមចុះមួយរំពេចព្រោះយល់ពីន័យដែលអ្នកចំពោះមុខចង់និយាយ តែគេក៏បានត្រឹមតែសើចបែបចំអកអោយខ្លួនឯងចេញមកទាំងជូរចត់។
“ហ៊ឹសៗ រឿងរបស់យើងនឹងឯងវាមិនដូចគ្នាទេ”សម្លេងរឹងមាំ ដែលបង្កប់ទៅដោយភ្លើងគំនុំក៏បន្លឺឡើងដែលអាចអោយអ្នកស្ដាប់យល់ពីជម្រៅចិត្តរបស់គេនៅពេលនេះបានច្បាស់
“តែវាក៏កើតចេញពីភ្លើងគំនុំតែម្យ៉ាងគត់”
“រវាងអតីតកាលនឹងបច្ចុប្បន្នយើងបែកចែកគ្នាច្បាស់ អាហ្វ្រេង”ព្រោះយល់ពីន័យរបស់អ្នកកម្ខាងទៀតទើប វីល្លៀម បដិសេធភ្លាមៗព្រោះរឿងរបស់គេវាមិនមែនជាភ្លើងគំនុំពីអតីតកាលតែមានជាកម្មពារដែលគេត្រូវផ្ដល់អោយនាងក្រមុំយ៉ាងទាន់ហន់ទៅវិញ ព្រោះមនុស្សស្រីចិត្តឃោឃៅដូចជានាងត្រូវតែជួបមនុស្សដូចជាគេទើបសាកសមគ្នា។
“ភាពខុសឆ្គងរឺត្រឹមត្រូវ កើតចេញពីគំនិតរបស់មនុស្សម្នាក់ៗរៀងៗខ្លួន បើយើងគិតថាត្រូវវានឹងត្រូវ បើយើងគិតថាខុសវាក៏ខុសដូចគ្នា សង្ឃឹមថាឯងនឹងយល់ពីន័យរបស់យើង”ហ្វ្រេងកូ ដើរមកទះស្មារបស់មិនត្តសម្លាញ់តិចៗហើយក៏ដើរចាកចេញទៅ
ក្រោយពីលែងមានវត្តមានរបស់មិត្ត វីល្លៀម ក៏អង្គុយគិតតែម្នាក់ឯងមិនមែនថាគេមិនយល់ពីន័យរបស់មិត្តនោះទេ តែគ្រប់យ៉ាងគេក៏គិតរួចទៅហើយថានាងក្រមុំត្រូវតែសងគេសងគ្រប់យ៉ាងដែលគេបានបាត់បង់ទៅ ហើយអ្វីដែលគេបានបាត់បង់គេនឹងទាមទារយកពីនាងវិញអោយអស់ដោយមិនអោយសល់សូម្បីតែមួយចំណែកតូច។
ក្រោយពីចាកចេញពីមិត្តសម្លាញ់ អ្នកកម្លោះក៏បបួលនាងក្រមុំត្រលប់ទៅវិញដែលរាងតូចក៏ព្រមទៅទាំងសោកស្ដាយក៏ព្រោះតែកំពុងតែនិយាយគ្នាយ៉ាងសប្បាយរីករាយ តែព្រោះមិនចង់អោយអ្នកកម្លោះទើប រ៉ូសស៊ីតា បានតែយល់តាមសម្រួលដោយមិននិយាយអ្វីក្រៅពីញញឹមតបតែនាងមិនបានដឹងទេថាអ្នកកម្លោះមើលដឹងចិត្តរបស់នាងបានច្បាស់ តាមរយទឹកមុខតូចដែលបង្ហាញវាចេញមកអោយឃើញគ្រប់យ៉ាង។
តាមផ្លូវធ្វើដំណើរត្រលប់មកវិញមានតែភាពស្ងប់ស្ងាត់ ក៏ព្រោះតែម្នាក់ៗបានតែបែរមុនទៅទិសផ្សេងម្ខាងម្នាក់ ដោយអ្នកកម្លោះអង្គុយពីរឿងដែលបាននិយាយជាមួយនឹងមិត្តសម្លាញ់មុននេះ ដោយឡែកនាងក្រមុំពេលឃើញគេមិនមាត់ទើបនាងក៏មិនហ៊ាននិយាយអ្វីព្រោះខ្លាចថាធ្វើអោយរំខានដល់អារម្មណ៍របស់គេ។
គ្រប់យ៉ាងក៏បន្តមានតែភាពស្ងប់ស្ងាត់ រហូតដល់រថយន្តទំនើបបានបត់ចូលមកដល់ក្នុងភូមិគ្រឹះធំស្កឹមស្កៃដែលឈរកណ្ដាលទីក្រុងរបស់អ្នកកម្លោះ ត្រឹមរថយន្តបញ្ឈប់កង់ភ្លាមមិនរងចាំយូរនាងក្រមុំក៏បីកូនតូចដែលលង់លក់របស់ខ្លួនចុះពីឡានភ្លាមៗ ដោយមិនគិតនឹងរងចាំអ្នកកម្លោះដូចរាល់ដង កាយវិការរបស់នាងក្រមុំធ្វើអោយអ្នកកម្លោះតាមសម្លឹងមើលមិនដាក់ភ្នែកតែក៏មិនបាននិយាយអ្វីក្រៅពីដើរតាមនាងយ៉ាងស្ងៀមស្ងាត់។
រាងកាយតូចចូលមកដល់បន្ទប់គេងរបស់ខ្លួននឹងអ្នកកម្លោះ ដៃតូចដាក់កូនអោយគេងក្នុង
អង្រឹងដូចរាល់ដង កែវភ្នែកតូចក៏សម្លឹងមើលមុខតូចរបស់កូនមុននឹងអោនថើបថ្ពាល់កូនប្រុសដែលគេលក់បន្តិច។
ក្រឹប
សម្លឹងបិទទ្វារចាក់សោរក៏បន្លឺឡើងពីក្រោយនាងក្រមុំ ដែលបញ្ជាក់ថាអ្នកកម្លោះបានឡើងមកដល់បន្ទប់ហើយ ព្រោះមិនដឹងថាត្រូវនិយាយអ្វីជាមួយគេទើបនាងក្រមុំព្យាយាមដើរគេចពីគេដោយទិសដៅគឺក្នុងបន្ទប់ទឹក តែមិនទាន់បានដើរផុតផងក៏ត្រូវដៃរឹងមាំរបស់ ហ្វ្រេងកូ ចាប់ជាប់បាមមុនបាត់ទៅហើយ។
“ចង់ទៅណា រ៉ូសស៊ីតា”សម្លឹងរឹងកំព្រឹសមានអំណាចក៏បន្លឺឡើងតិចៗក្បែរត្រចៀកនាងក្រមុំហាក់ខ្លាចរំខានដល់ដំណេករបស់កូនតូច
“ខ្ញុំ ខ្ញុំចង់ទៅងូតទឹកពេលនេះស្អិតខ្លួនខ្លាំងណាស់”នាងក្រមុំប្រញាប់ដោះស្រាយទាំងសម្លេងត្រដិតចេញមកដែរធ្វើអោយអ្នកកម្លោះកាន់តែចង់ធ្វើបាបនាងលើសដើម
“ចង់ងូតទឹករឺចង់គេចខ្ញុំអោយប្រាកដ”
“មិនមែន...”
“អឺក អឹ”សម្លេងតូចក៏បន្លឺកាត់ចង្វាក់ហាក់ចំពេលល្អសម្រាប់នាងក្រមុំដែលមិនដឹងថាគួរដោះស្រាយយ៉ាងណាជាមួយនឹងអ្នកកម្លោះ
ទាំងពីរនាងក៏ដើរមកមើលកូនតូចដែលបម្រាស់តិចៗនៅក្នុងអង្រឹង នាងក្រមុំលើកកូនតូចដែលពេលនេះមិនបានគេងដូចមុនតែក៏បើកភ្នែកសម្លឹងមើលមកពួកគេមិនឈប់ ឃើញទឹកមុខគួរអោយស្រលាញ់របស់កូនប្រុសក៏ធ្វើអោយអ្នកកម្លោះសើចទាំងហួសចិត្ត ដែលកូនប្រុសហាក់ធ្វើតួនាទីការពារអ្នកជាម្ដាយបានយ៉ាងល្អ។
“កាន់ជើងគ្នាណាស់អាល្អិត” អ្នកកម្លោះនឹកគិតក្នុងទាំងហួសចិត្ត ព្រោះគ្រប់ពេលដែលគេឈ្លោះជាមួយនាងក្រមុំគឺមានអាល្អិតនេះឯងជាអ្នករារាំងគ្រប់ពេល
“ធ្វើមុខបែបឃ្លានមែនទេ កូនសម្លាញ់”លែងខ្វល់ពីអ្នកកម្លោះទៀតនាងក្រមុំក៏ចាត់ការបំបៅដោះកូនតូចរបស់ខ្លួន
ដៃតូចក៏លើកមកអង្អែលមុខតូចៗរបស់កូនតិចៗ ស្នាមញញឹមនៃក្ដីសុចក៏លេចឡើងលើផ្ទៃ
មុខរបស់នាងក្រមុំ ដែលធ្វើអោយអ្នកឈរមើលដូចជាអ្នកកម្លោះត្រូវញញឹមតាមដោយមិនដឹងខ្លួន ហើយក៏កាន់តែធ្វើអោយគេបានដឹងកាន់តែច្បាស់ពីអារម្មណ៍របស់ខ្លួននៅពេលនេះថាគេគួរតែជ្រើសរើសយកអ្វីអោយប្រាកដ។
រ៉ូសស៊ីតា នៅតែញញឹមស្រស់នឹងឬកពារបស់កូនប្រុស តែហើយនាងក្រមុំត្រូវស្រែកឡើងដោយការឈឺចាប់ពេលត្រូវកូនប្រុសក្បាលខូចខាំចុងទ្រូងរបស់ខ្លួនខ្លាំងៗ។
“អូយ”
“យ៉ាងនឹងមានរឿងអី”ហ្វ្រេងកូ ដែរឈរក្បែរនោះក៏ស្ទុះមកសួរនាងក្រមុំដោយការព្រួយបារម្ភពេលបានឃើញទឹកមុខឈឺចាប់របស់នាង
ពេលត្រូវអ្នកកម្លោះសួរចំៗបែបនេះ នាងក្រមុំក៏ស្ទាក់ស្ទើរក្នុងការឆ្លើយប្រាប់ទៅគេ ហើយទឹកមុខក្រហមព្រោះការអឹមអៀនក៏កើតឡើងភ្លាមៗ។
“គ្មាន គ្មានអីទេ”
“បើគ្មានអីម៉េចក៏ស្រែក”គេមិនមែនល្ងង់ដែលជឿសម្ដីកុហករបស់នាងក្រមុំ ទើបអ្នកកម្លោះនៅតែជជីកសួរដេញដោលនាងមិនឈប់
“ប្រហែលជាគេរមាស់អញ្ចាញ ទើបបានជាខាំបែបនេះ”នាងក្រមុំនិយាយមិនចំន័យប្រាប់អ្នកកម្លោះតែក៏អាចអោយមនុស្សឆ្លាតដូចជាគេអាចកាត់ន័យយល់បានថានាងចង់និយាយពីអ្វី
“ឈឺដែរទេ”
“មិនអីទេតិចតួចប៉ុណ្ណោះ”
“ហ៊ឹម”
ក្រោយពីសួរនាំរួចរាល់ក៏គ្មានអ្នកណានិយាយអ្វីទៀត ដោយនាងក្រមុំក៏បន្តបំបៅដោះកូនតូចរបស់ខ្លួនបន្តដោយមានអ្នកកម្លោះនៅអង្គុយជិត ក្រោយពីបានបៅឆ្អែតឆ្អន់អាល្អិតកំហូចក៏គេងលក់បាត់ ពេលដឹងថាកូនប្រុសគេងលក់នាងក្រមុំក៏កម្រើកខ្លួនតិចៗដើម្បីយកកូនដាក់អោយគេងតែក៏ត្រូវអ្នកកម្លោះទទួលយកកូនពីដៃរបស់នាងបានមុន។
“ទុកអោយខ្ញុំវិញ”ថាហើយអ្នកកម្លោះក៏យកអាល្អិតក្បាលខូច ដាក់អោយគេងក្នុងអង្រឹងក្បែរនោះ
រ៉ូសស៊ីតា ឈរមើលសកម្មភាពរបស់អ្នកកម្លោះបន្តិចហើយក៏ប្រញាប់ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីចាត់ការធុរផ្ទាល់ខ្លួន។
“បើថ្ងៃក្រោយខាំម៉ាក់ទៀត ប៉ានឹងវាយកូនដឹងហើយនៅ”អ្នកកម្លោះនិយាយខ្សឹបដាក់កូនប្រុសតិចៗហើយក៏អោនមកថើបកូនប្រុសមួយខ្សឺត
កែវភ្នែកមុតស្រួចងើបចេញពីកូនប្រុស ដោយសម្លឹងរកមើលនាងក្រមុំតែក៏មិនឃើញទើបគេដឹងថានាងកំពុងតែនៅក្នុងបន្ទប់ទឹក តែហើយស្នាមញញឹមកំណាចបែបលាក់កំណួចក៏បង្ហាញឡើងនៅលើផ្ទៃមុខរបស់គេពេលគេគិតឃើញវិធីអ្វីម្យ៉ាងចេញមក។
មិនរងចាំយូរអ្នកកម្លោះក៏ប្រញាប់ចាត់ការសម្លៀកបំពាក់របស់ខ្លួនទាល់តែអស់ ជើងរឹងមាំក៏បោះជំហ៊ានចូលទៅក្នុងបន្ទប់ទឹកដែលមាននាងក្រមុំនៅក្នុងនោះ រ៉ូសស៊ីតា ឈរក្រោមទឹកផ្កាឈូកបណ្ដោយអោយទឹកត្រជាក់ៗស្រក់មកជម្រះភាពហត់នឿយចេញពីរាងកាយ តែហើយនាងក្រមុំត្រូវភ្ញាក់បន្តិចពេលត្រូវអ្នកកម្លោះលូកមកអោបពីខាងក្រោយ។
រាងតូចឈរស្ងៀមមិនហ៊ានកម្រើកទៅណា ពេលមានអារម្មណ៍ដល់អ្វីម្យ៉ាងដែលកំពុងតែបំប៉ោងមាឌនៅត្រង់ចង្កេះរបស់ខ្លួន។
“លោកហ្វ្រេង”សម្លេងញ័រតិចៗបន្លឺឡើងព្រោះអារម្មណ៍ចាប់ផ្ដើមមិនស្ងប់
“ខ្ញុំត្រូវការនាង ត្រូវការចូលទៅក្នុងរាងកាយនាងពេលនេះ”សម្ដីត្រង់របស់អ្នកកម្លោះធ្វើអោយនាងក្រមុំកាន់តែនៅស្ងៀមមិនហ៊ានកម្រើកទៅណា
បបូតមាត់ក្រាស់ក៏ទម្លាក់មកថើបស្មានតូចរបស់នាងក្រមុំពីខាងក្រោយ ដៃដែលអោបនាងពីខាងក្រោយក៏ចាប់បង្វិលរាងតូចអោយបែរមុខមករកគេ ទឹកមុខរបស់គេពេលនេះប្រាប់បានថាគេត្រូវការនាងខ្លាំងប៉ុណ្ណា ចាប់តាំងពីមានវត្តមានរបស់នាងគេមិនដែលបានប៉ះពាល់រាងកាយស្រីណាក្រៅពីនាង។ ហើយមួយរយពេលចុងក្រោយមកនេះគេក៏មិនបានបញ្ចេញអារម្មណ៍ស្រ្តេសរបស់ខ្លួនដូចគ្នា ក៏ព្រោះតែគេរងចាំអោយរាងកាយរបស់នាងបានរឹងមាំជាងមុនហើយពេលនេះក៏ដល់ពេលដែលគេត្រូវធ្វើតាមចិត្តចង់របស់គេម្ដងហើយ ដែលប្រាកដណាស់ថាគេត្រូវតែបានទាំងដើមទាំងការពីនាងមកវិញក្នុងពេលដែលធ្វើអោយគេស្រ្តេសមករាប់ខែ ហើយយប់នេះគេនឹងស្រូបយកគ្រប់យ៉ាងពីនាងក្រមុំរហូតទាល់តែគេពេញចិត្ត។

ត្រាបាបចងចិត្តWhere stories live. Discover now