(ច្បាស់ក្នុងចិត្ត)
“បើអស់លោកគ្មានយោគបល់អីទេ ខ្ញុំនឹងសម្រេចយកផែនការណ៍មួយនេះ”សម្ដីមានអំណាចបន្លឺឡើងនៅក្នុងបន្ទប់ប្រជុំដ៏ស្ងប់ស្ងាត់
កែវភ្នែកដែលពោរពេញទៅដោយអំណាចរបស់អ្នកកម្លោះ សម្លឹងមើលទៅម្ចាស់ភាគហ៊ុនទាំងអស់ដែលនៅក្នុងនេះដោយរស្មីនៃអំណាច ហ្វ្រេងកូបង្ហាញទឹកមុខស្មើរធេងចេញមកដើម្បីបញ្ជាក់ពីសម្ដីរបស់ខ្លួន។
“គ្មានទេ”ម្ចាស់ភាគហ៊ុនទាំងអស់ឆ្លើយព្រមគ្នា ដោយយល់ស្របទៅតាមគំនិតរបស់គេដែលជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនមួយនេះ
“ល្អណាស់បើចឹងសម្រេចតាមនេះចុះ”
“ល្អៗៗ”
ផាច់ៗៗៗ
សម្លេងទះដៃរបស់ម្ចាស់ភាគហ៊ុនផ្សេងទៀតបន្លឺឡើង ដើម្បីអមអរនូវគម្រោងថ្មីរបស់អ្នកកម្លោះដែលនឹងជិតអនុវត្តន៍នៅលើទីផ្សារ ហ្វ្រេងកូក្រោកឈរពេញកម្ពស់របស់ខ្លួនបបូរមាត់ក៏ញោចញញឹមបន្តិចជាការជឿជាក់លើខ្លួនឯង។
ក្រោយពីបញ្ជាប់ការប្រជុំ កម្លោះសង្ហាក៏ដើរចេញពីបន្ទប់ប្រជុំដោយមានមនុស្សជំនិតដើរតាមពីក្រោយយ៉ាងប្រកៀក ដើរបណ្ដើរដៃក៏ទាញក្រវ៉ាត់.ករបស់ខ្លួនបណ្ដើរដើម្បីរំសាយភាពធុញថប់នៅក្នុងខ្លួនបានខ្លះ។
ជើងមាំបោះជំហ៊ានចូលមកក្នុងបន្ទប់ធ្វើការ ដែលជាកន្លែងស្ងប់ស្ងាត់សម្រាប់គេបំផុតនឹង
ជាកន្លែងដែរខ្លួនអាចរំសាយភាពធុញបានដោយការសម្ងំនៅតែម្នាក់ឯង តែគ្រប់យ៉ាងគេគិតខុសព្រោះតែភាពស្ងប់ស្ងាត់ដែរគេចង់បានត្រូវបានរំខានដោយមនុស្សជំនិត ដែលគួរអោយចង់ធាក់របស់គេ។
“ចៅហ្វាយ”ប្រាយស៍តុន ដែលដើរតាមអ្នកកម្លោះមុននេះក៏ដើរចូលមកតាមគេដល់ក្នុងបន្ទប់ធ្វើការ
“ចង់តាមយើង២៤ម៉ោងរឺយ៉ាងម៉េច ប្រាយស៍តុន”ហ្វ្រេង ងាកមកសម្លឹងមុខកូនចៅបែបសម្លក់
“បើសិនចៅហ្វាយអនុញ្ញាត” អ្នកកម្លោះនិយាយដោយមិនមានបំណងឌឺដងចៅហ្វាយរបស់ខ្លួន តែគេនិយាយគឺជាការពិតតួនាទីរបស់គេគឺការពារសុវត្ថិភាពអោយអ្នកកម្លោះដូច្នេះហើយគេមិនរារែកនោះទេបើអ្នកម្ខាងទៀតអនុញ្ញាតអោយគេបានការរពារគ្រប់ពេលវេលានោះ។
“យើងអនុញ្ញាតអោយឯងលាឈប់”
“កុំអីចៅហ្វាយ”
“មានការស្អីក៏ឆាប់និយាយមក”ហ្វ្រេង ក៏សួរសាច់ការទៅកូនចៅមិនមែនថាគេមិនដឹងថាកូនចៅមករកគេព្រោះរឿងអីនោះទេ ព្រោះបើអ្នកម្ខាងទៀតហ៊ានមករំខានពេលវេលាផ្ទាល់ខ្លួនរបស់គេបែបនេះមានន័យថាជាការងារសំខាន់មិនខាន គ្រាន់តែពេលនេះគេមិនដឹងថាជារឿងអ្វីតែប៉ុណ្ណោះ។
“មុននេះអ៊ំ ស្តេឡា តេមកប្រាប់ថាលោកម្ចាស់កំពុងតែនៅផ្ទះរបស់ចៅហ្វាយ”
“ហើយយ៉ាងម៉េច”អ្នកកម្លោះនៅតែនិយាយដោយទឹកមុខស្មើរធេង ទាំងដែលក្នុងចិត្តកំពុងតែចង់ដឹងបន្តថានឹងមានអ្វីកើតឡើង
“គាត់និយាយទៀតថាលោកម្ចាស់នាំអ្នកនាង រ៉ូសស៊ីតា ទៅនិយាយនៅក្នុងបន្ទប់សៀវភៅរបស់ចៅហ្វាយច្រើនម៉ោងយើងនៅតែមិនទាន់ចេញមកវិញទៀត”
“ហ៊ឹស”ហ្វ្រេងក៏មិនបាននិយាយអ្វីក្រៅពីសើចនៅដើម.ក
“ខ្លាចក្រែងតែ”ប្រាយស៍តុន សម្លឹងមុចចៅហ្វាយព្រោះចង់ដឹងថាគេមានប្រតិកម្មបែបណារឺក៏អត់តែក្រៅពីភាពទទេស្អាតនៅលើផ្ទៃមុខសង្ហាមួយនោះ គេក៏មិនបានមើលឃើញអ្វីផ្សេងទៀត
ដែរ។
“លោកប៉ាមិនសម្លាប់ស្រីម្នាក់នោះទេ”ព្រោះដឹងពីគំនិតរបស់កូនចៅ ទើបអ្នកកម្លោះសម្រាយបញ្ជាក់មុន
“អរ បាទចៅហ្វាយ”ព្រោះមិនឹងថាត្រូវនិយាយអ្វីទៀតទើបកម្លោះសង្ហាបែរខ្លួនដើរចេញពីបន្ទប់ធ្វើការរបស់ចៅហ្វាយព្រោះមិនចង់រំខានពេលវេលារបស់គេតទៅទៀត
“ឈប់សិន” នៅសុខៗសម្ដីរឹងមាំក៏បន្លឺបង្អាក់ដំណើររបស់អ្នកកម្លោះធ្វើអោយអ្នកម្ខាងទៀតត្រូវងាកមកយ៉ាងលឿន
“មានបញ្ហាអ្វីមែនទេចៅហ្វាយ”
“ពេលនេះម៉ោងប៉ុន្មានហើយ”
“៣រសៀលហើយទាន”ប្រាយស៍តុនសម្លឹងមើលនាឡិកានៅលើដៃរបស់ខ្លួន
“អឹម ល្ងាចនេះយើងមានណាត់ជាមួយភ្ញៀវដែរទេ”ហ្វ្រេងកូ សួរព្រមទាំងដើរទៅអង្គុយនៅលើសាឡុងក្បែរនោះ ទឹកមុខដែលគ្មានពន្លឺអ្វីក៏នៅតែបង្ហាញលើមុខរបស់គេដដែល
“គ្មានទេទាន”
“បានហើយទៅវិញចុះ”
“បាទចៅហ្វាយ”កម្លោះសង្ហា ក៏អោនគំនាបដាក់ចៅហ្វាយបន្តិចជាការការនឹងទទួលបញ្ជាព្រមគ្នា
ប្រាយស៍តុន ក៏ដើរចេញពីបន្ទប់របស់អ្នកកម្លោះដោយទឹកមុខឆ្ងល់ឡើងមកជាមួយមិនបាត់ ត្រឹមបានឃើញវត្តមានរបស់មិត្តអ្នកដែលឈររងចាំស្ដាប់ដំណឹងនៅខាងក្រៅដូចជា ថូម៉ាស៍ក៏រត់មករកអ្នកកម្លោះភ្លាមៗតែម្ដង។
“ចៅហ្វាយគាត់និយាយអីទេ”ថូម៉ាស៍ចូលមកសួរនាំអ្នកម្ខាងទៀតដោយការចង់ដឹង
“ឯងក៏ស្គាល់ចៅហ្វាយហើយមិនអញ្ចឹង”ប្រាយស៍តុន មិនបានបកស្រាយតែក៏និយាយនូវអ្វីដែរអាចធ្វើអោយអ្នកម្ខាងទៀតយល់បាន
“ហ៊ើយ”
“ហ៊ានភ្នាល់គ្នាទេ”
“ភ្នាល់ស្អី”
“ភ្នាល់ថាចៅហ្វាយទៅរឺមិនទៅ”ប្រាយស៍តុនញាក់ជញ្ចើមដាក់មិត្តសម្លាញ់
“ឯងហ៊ានភ្នាល់យ៉ាងនេះមានន័យថាឯងដឹងចម្លើយច្បាស់ទៅហើយ យើងមិនលេងជាមួយទេនាំតែឯងបានលុយយើងទទេៗ”ថូម៉ាស៍ មិននិយាយតែមាត់តែក៏ឆ្លៀតគ្រវីក្បាលបដិសេធដើម្បីបញ្ជាក់
“យើងមិនច្បាស់ទេ”
“យ៉ាងណាក៏យើងមិនលេងដែរ”
“លេងទៅ”
“អត់ទេ”
“ខ្លាចចាញ់”
“ខ្លាចក្បាលឯង”
“ចឹងក៏លេងទៅ”ប្រាយស៍តុន ក៏នៅតែបញ្ចុះបញ្ចូលមិត្តមិនមែនថាគេចង់បានលុយរបស់អ្នកម្ខាងទៀតនោះទេ តែដែលគេចង់ដឹងពិតប្រាកដនោះគឺអារម្មណ៍របស់ចៅហ្វាយគេទៅវិញទេ
“ប្រាប់ថាអត់គឺអត់ហើយ អាចង្រៃ”
កម្លោះសង្ហសទាំងពីរក៏ប្រកែកគ្នាមិនឈប់ មានទាំងទាត់ធាក់មានទាំងជេរគ្នាដូចកូនក្មេងដែលទើបនឹងធំឈ្លោះគ្នាព្រោះរឿងអ្វីមួយ
ក្រឹប
សម្លេងបិទទ្វារបន្លឺឡើង បង្ហាញនូវរូងរាងដ៏សង្ហាព្រមទាំងមានអំណាចរបស់អ្នកកម្លោះឡើងមក ត្រឹមឃើញវត្តមានរបស់ចៅហ្វាយក៏ធ្វើអោយកម្លោះទាំងពីរបញ្ឈប់សកម្មភាពរបស់ខ្លួនមុននេះមួយខណៈ។
ត្រឹមទទួលបានចំហាយនៃភាពកំណាចរបស់ចៅហ្វាយ តាមរយៈកែវភ្នែកមួយគូរដែលសម្លឹងមើលមកពួកគេទាំង ប្រាយស៍តុន នឹង ថូម៉ាស៍ ក៏ឈរស្ងៀមព្រមទាំងអោនគំនាបដាក់ជាការ
គោរពអ្នកម្ខាងទៀត។
“ទៅផ្ទះ”
ត្រឹមលឺប្រយោគខ្លីរបស់ចៅហ្វាយនាយ ក៏ធ្វើអោយអ្នកទាំងពីរងើយមកសម្លឹងមុខចៅហ្វាយតាមដោយងាកមកមើលមុខគ្នាតាមក្រោយដោយការភ្ញាក់ផ្អើល ព្រោះគិតថាអ្វីដែលខ្លយនបានលឺមុននេះជាការស្ដាប់ច្រលំ។
“អឺ ចៅហ្វាយ”
“យើងមិននិយាយជាលើកទីពីរ”ព្រោះយល់ពីន័យរបស់កូនចៅ ទើបកម្លោះសង្ហានិយាយកាតដោយសម្លេងរឹងមាំរបស់ខ្លួន
“បាទចៅហ្វាយ”ទាំងពីរនាក់ក៏និយាយឡើងព្រមគ្នា
ហ្វ្រេងកូ មិនខ្វល់ពីសម្ដីរបស់កូនចៅក៏ដើរនាំចេញទៅដោយឬកពាអង់អាចតាមដោយទឹកមុខកំណាចមិនខុសពីងាររបស់ខ្លួន។
“ចម្លែក”ថូម៉ាស៍ងាកមកខ្សឹបតិចៗដាកើប្រាយស៍តុនព្រោះខ្លាចចៅហ្វាយបានលឺ
“អឹម”អ្នកម្ខាងទៀតក៏ងក់ក្បាលយល់ស្របនឹងគំនិតរបស់មិត្តសម្លាញ់
“បើពួកឯងនៅមិនឈប់និយាយទៀត យើងនឹងដេញចោលទាំងពីរ”សម្ដីរឹងកំព្រឹសរបស់អ្នកកម្លោះបន្លឺឡើងគម្រាមមនុស្សរបស់ខ្លួន ត្រឹមបានលឺប្រយោគខ្សឹបខ្សេវរបស់ពួកគេនៅក្រោយខ្នងរបស់ខ្លួន
ត្រឹមបានលឺប្រយោគគម្រាមរបស់ចៅហ្វាយ អង្គរក្សទាំងពីរក៏ប្រញាប់ដើរតាមក្រោយចៅហ្វាយយ៉ាងលឿនដោយម្នាក់ៗមិនហ៊ាននិយាយអ្វីបន្តទៀត ព្រោះបើហ៊ាននិយាយអ្វីខុសច្បាស់ណាស់ថាពួកគេនឹងត្រូវដេញចេញដូចសម្ដីរបស់អ្នកកម្លោះពិតមែន។
YOU ARE READING
ត្រាបាបចងចិត្ត
Romanceភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើពីមុន ក៏ព្រោះតែកំហឹងមួយពេលបានដែលមិនចេះគិតរបស់នាងបានសាងជាត្រាបាបរុំជាប់ខ្លួនរបស់នាងអស់មួយជីវិត តែទីបំផុតត្រាបាបរបស់...