ភាគទី១៨

593 10 0
                                    

(របស់មានតម្លៃ)

៣ខែកន្លងផុតទៅ
ពេលវេលាហាក់ដូចជាដើរលឿនយ៉ាងចម្លែក ចាប់តាំងពីត្រលប់មកពីអាល្លឺម៉ង់ក៏កន្លងផុតបានទៅពីរខែទៀតទៅហើយ ហើយពេលវេលាដែលគ្រប់គ្នាកំពុងតែទទឹងរងចាំក៏ជិតបានមកដល់ដូចគ្នា។ ហើយអ្នកដែលរំភើបបំផុតនោះគឺជាអ្នកម៉ាក់នេះឯងដែលពែលនេះក៏កំពុងតែឈាន់ជើងចុះពីជណ្ដើរមួយយ៉ាងប្រុងប្រយ័ត្នព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ រ៉ូសស៊ីតា ដើរចុះមកដល់ជាន់ខាងក្រោមដោយសុវត្ថិភាពទោះជារាងលំបាកបន្តិចដោយសាតែពោះកាន់តែធំរបស់ខ្លួន ជើងតូចបោះជំហ៊ានមួយៗចេញពីក្នុងផ្ទះដើម្បីមកស្រូបយកខ្យល់អាកាសនៅខាងក្រៅ។
គ្រប់ពេលវេលាកន្លែងដែលល្អនឹងស្រស់ស្រាយបំផុតសម្រាប់នាង គឺសួនខាងក្រោយផ្ទះនេះឯងមិនដឹងថាព្រោះតែភាពឯការឺយ៉ាងណា បានជាងនាងតែងតែមកសម្ងំនៅទីជារាងរាល់ថ្ងៃហើយថ្ងៃនេះក៏ដូចគ្នា។
“ហ៊ើយ ពិតជាស្រស់ស្រាយខ្លាំងណាស់”ត្រឹមបានមកដល់កន្លែងប្រចាំរបស់ខ្លួន នាងក្រមុំក៏មានទឹកមុខញញឹមពព្រាយទៅហើយ
នាងក្រមុំសម្លឹងមើលទៅផ្កាដែលរីកព្រោងព្រាតនៅក្នុងសួន ស្នាមញញឹមស្រទន់ក៏លេចឡើងមកហាក់បានឃើញរបស់ក៏មានតម្លៃ ដៃតូចក៏លើកមកអង្អែលពោះខ្លួនឯងថ្នមៗផ្ទៃមុខដែលសម្លឹងមើលទៅផ្កាមុននេះក៏អោនចុះបន្តិចសម្លឹងមើលត្រង់ពោះដែលពោងធំរបស់ខ្លួន តែសុខៗនាងក៏ហាក់មានអារម្មណ៍ថាកំពុងតែមានមនុស្សសម្លឹងមើលមកខ្លួន ទើបរាងតូចត្រូវបែរក្រោយដើម្បីរកមើល។
កែវភ្នែកតូចសម្លឹងរកមើលគ្រប់ទីកន្លែង តែមិនទាន់បានប៉ុន្មនាផងនាងក៏ត្រូវបែរមកវិញព្រមជាមួយទឹកមុខអឹមអៀនពេលដែលកែវភ្នែកបានប្រទះនឹងអ្នកកម្លោះ ដែលកំពុងតែឈរសម្លឹងមើលនាងពីខាងលើនៃបន្ទប់ធ្វើការរបស់គេ    តាមពិតនាងក៏មិនបានខ្លាចអីណាស់ណាគ្រាន់តែមាន
អារម្មណ៍ចម្លែកដែលសុខៗគេមកឈរសម្លឹងមើលខ្លួនបែបនេះ។
ងាកមកមើលកម្លោះសង្ហាវិញ ពេលត្រូវសមីខ្លួនគេចាប់បានគេក៏តែធ្វើទឹកមុខមាំដដែលខុសពីនាងក្រមុំដែលអឹមអៀននឹងគេ ហ្វ្រេងកូ មិនរងចាំយូរក៏ដើរចេញពីបន្ទប់ថ្វើការរបស់ខ្លួនដោយសម្ដៅមកកន្លែងដែលខ្លួនលួចមើលនាងក្រមុំមុននេះ។ ត្រូវហើយមួយរយៈចុងក្រោយនេះគេមិនបានទៅធ្វើការនៅក្នុងក្រុមហ៊ុននោះទេ ក៏ព្រោះតែនាងក្រមុំមានតែចាស់ខែទើបគេត្រូវព្រួយបារម្ភពីនាងនឹងកូនកាន់តែច្រើន ហេតុនេះហើយទើបអ្នកកម្លោះប្ដូរមកធ្វើការងារនៅផ្ទះវិញដើម្បីបានមើលថែនឹងការពារនាងក្រមុំ ព្រោះគេមិនចង់អោយពេលនាងឈឺពោះឆ្លងទន្លេគេបែរជាមិនបាននៅជិតទៅវិញ។
ហ្វ្រេងកូ ដើរមកដល់សួនខាងក្រោយផ្ទះដែលមានរាងតូចនៅអង្គុយត្រង់នោះ កែវភ្នែកមុតស្រួចសម្លឹងមើលនាងមិនដាក់មុននឹងបោះជំហ៊ានចូលមកកាន់តែជិតនាង។
“ញ៉ាំអីហើយនៅបានជាមកអង្គុយនៅត្រង់នេះ” សម្លេងរឹងកំព្រឹសបន្លឺក្រោយខ្នងនាងក្រមុំព្រមទាំងសួរនាំដោយការព្រួបារម្ភ
“ចាសរួចហើយ”ព្រោះនៅអៀននឹងអ្នកកម្លោះមុននេះ ទើបនាងក្រមុំមិនហ៊ានសម្លឹងមើលមុខរបស់គេចំៗ
ហ្វ្រេងកូ ក៏ចូលមកអង្គុយក្បែររាងតូចនៅលើបង់ដៃម្ខាងក៏លើកអោបស្មារបស់នាងដោយម្ខាងទៀតក៏ដាក់លើពោះរបស់នាងព្រមទាំងអង្អែលតិចៗ កែវភ្នែកក៏សម្លឹងមើលទៅតាមទិសដៅដែលនាងបានសម្លឹង ទើបគេបានដឹងថាព្រោះតែទីនេះមានរូបភាពស្រស់ស្រាយទាក់អារម្មណ៍បែបនេះទើបនាងក្រមុំចូលចិត្តមកអង្គុយលេងនៅត្រង់នេះ។
“លោកមិនធ្វើការទេរឺ”ព្រោះមិនដឹងថាគួរសួរគេបែបណាទើបនាងក្រមុំជ្រើសរើសសួរគេពីរឿងនេះ ព្រមទាំងប្រើកែវភ្នែកដ៏ស្រទន់របស់ខ្លួនសម្លឹងមើលទៅផ្ទៃមុខរឹងមាំរបស់អ្នកកម្លោះដែលធ្វើអោយគេសឹងតែចាប់ថើបអោយរាងចាលពីបទទាក់ទាញគេទាំងព្រឹកបែបនេះ។
“ធ្វើរួចហើយ”ហ្វ្រេងកូ   តបព្រមទាំងទាញនាងមកអោបជាប់ដើមទ្រូងកាន់តែណែនជំនួស
អោយការចង់អោបថើនាងទៅវិញ
ចំណែក រ៉ូសស៊ីតា ក៏លែងហ៊ានសួរនាំគេទៀតបានត្រឹមតែនៅស្ងៀមអោយអ្នកកម្លោះអោបបែបនេះ ហើយដែលនាងមិនព្រមជំទាស់ក៏ព្រោះតែនាងក៏ចង់បានភាពកក់ក្ដៅពីដើមទ្រូងរបស់គេដូចគ្នាចង់អោយគេអោបបែបនេះនឹងជារាងរហូត។ ព្រោះតែទទួលបានការអោបយ៉ាងកក់ក្ដៅពីអ្នកកម្លោះបូករួមទាំងខ្យល់អាកាសបរិសុទ្ធដែលរសាត់បក់មកតិចៗ ក៏ធ្វើអោយអ្នកម៉ាក់ដូចជានាងគេងលក់នៅក្នុងដើមទ្រូងអ្នកកម្លោះដោយមិនដឹងខ្លួន។
ហ្វ្រេងកូ បានត្រឹមអង្គុយស្ងៀមមិនហ៊ានកម្រើកទៅណាព្រោះមិនចង់អោយរំខានដល់ដំណេករបស់នាងក្រមុំ រាងកាយរឹងមាំក៏កម្រើកតិចៗយ៉ាងប្រុងប្រយ័ត្នព្រមទាំងដាក់រាងតូចអោយគេងបានស្រួលជាងនេះដោយការកើយភ្លៅរបស់ខ្លួន។ អ្នកកម្លោះអង្គុយសម្លឹងមើលម្ដាយកូនរបស់ខ្លួនដែលកំពុងតែគេងដោយស្នាមញញឹមដែលមិនធ្លាប់មានពីមុនមក ដៃរឹងមាំក៏លើកទៅវាសសក់ដែលធ្លាក់បាំងមុខតូចចេញដោយកាយវិការទន់ភ្លន់។
ត្រឹមបានឃើញកាយវិការរបស់អ្នកកម្លោះធ្វើអោយកម្លោះសង្ហាទាំងពីរញញឹមបិទមាត់មិនជិតទៅហើយ ហើយពួកគែក៏គ្មានអ្នកណាក្រៅពីមនុស្សជំនិតរបស់គេនេះឯងដែលតែងតែលួចមើលសកម្មភាពរបស់ចៅហ្វាយដោយការចង់ដឹងចង់លឺ។
ក្រោយពីគេងលក់អស់ពេលយូរគួរសម រាងតូចក៏ភ្ញាក់ដឹងខ្លួនម្ដងទៀតទើបដឹងថាខ្លួនបានគេងលក់នោលើភ្លៅរបស់អ្នកកម្លោះ ព្រោះតែភាពក្រែងចិត្តទើបនាងក្រមុំក្រោកឡើងទាំងមិនហ៊ានសម្លឹងមើលអ្នកកម្លោះដែលគិតតែពីអង្គុយសម្លឹងមើលនាងមិនឈប់។
“សុំទោសផងធ្វើអោយលោកត្រូវលំបាកដោយសារតែខ្ញុំ”
“ខ្ញុំប្រាប់នាងពីពេលណាថាលំបាក”អារម្មណ៍ល្អៗមុននេះក៏ត្រូវរលាយបាត់ ពេលនាងក្រមុំនិយាយសម្ដីមិនចូលត្រចៀករបស់គេ
“គឺលោកក៏ត្រូវមកអង្គុយចុកខ្នងចុកចង្កេះក៏ព្រោះតែខ្ញុំ” ពីដំបូងហាក់ដូចជាធម្មតាតែពេលបានលឺសម្លេងរឹងកំព្រឹសរបស់អ្នកកម្លោះធ្វើអោយនាងកាន់តែរអៀសចិត្តលើសដើម
“ពេលធ្វើការក៏ខ្ញុំអង្គុយបែបនេះដែរ” អ្នកកម្លោះនៅតែព្យាយាមនិយាយអោយនាងក្រមុំបានយល់ពីន័យរបស់ខ្លួន តែហាក់ដូចជាគ្មានប្រយោជន៍ព្រោះមើលទៅនាងក្រមុំកាន់តែរអៀសចិត្តលើសដើម      មិនអោយនាងរអៀសចិត្តយ៉ាងម៉េចបើសម្ដីរបស់គេនិយាយចេញមកឡើងរឹង
កំព្រឹសដុចគ្រប់យ៉ាងជាកំហុសរបស់នាងពិតមែន។
ព្រោះដឹងថាសម្ដីមិនថ្នមចិត្តរបស់ខ្លួនមុននេះអាចប៉ះពាល់ដល់អារម្មណ៍របស់នាងក្រមុំ បូករួមទាំងខ្យល់ធ្លាក់កាន់តែខ្លាំងជាងមុនទើបអ្នកកម្លោះសម្រេចចិត្តចូលទៅខាងក្នុងផ្ទះវិញ ព្រោះមិនចង់អោយនាងក្រមុំទៅជាឈឺហើយវាអាចលំបាកទាំងម្ដាយនឹងកូននៅក្នុងផ្ទៃ។
“ចូលទៅក្នុងបានហើយ អង្គុយខាងក្រៅយូរពេកមិនល្អទេ”សម្ដីនិយាយដូចបញ្ជាក៏បន្លឺដែលធ្វើអោយនាងក្រមុំត្រូវធ្វើតាមគេដោយមិនជំទាស់អ្វីទាំងអស់
“ចាស អូយ”រ៉ូសស៊ីតា ក្រោកឈរមិនទាន់បានប៉ុន្មានផងនាងក៏ត្រូវស្រែកឡើងដោយការឈឺចាប់
“នាងយ៉ាងម៉េចនឹង”ឃើញនាងស្រែកដោយការឈឺចាប់បែបនេះ  អ្នកកម្លោះក៏ទៅជាភ័យ
ស្លន់ស្លោ
“ឈឺ ឈឺណាស់”
“នាងឈឺត្រង់ណា រ៉ូសស៊ីតា”
“ខ្ញុំ ខ្ញុំឈឺពោះខ្លាំងណាស់”ដៃតូចក៏លើកមកក្ដោបពោះរបស់ខ្លួន ព្រមទាំងបង្ហាញទឹកមុខជ្រីវជ្រួញដោយការឈឺចាប់អោយអ្នកកម្លោះបានឃើញ
“ប្រហែលជាជិតកើតហើយ”
ត្រឹមចប់ប្រយោជន៍របស់ខ្លួន អ្នកកម្លោះក៏ចាប់បីរាងតូចអោយផុតពីដីជើងរឹងមាំក៏បោះជំហ៊ានទៅមុខយ៉ាងលឿន។
“រៀបចំឡាន កូនរបស់យើងជិតកើតហើយ”សម្លេងបញ្ជាឡើងមកដោយមិនសម្លឹងមើលអ្នកណាក្រៅពីនាងក្រមុំនៅក្នុងដៃ
“បាទចៅហ្វាយ”ត្រឹមបានលឺប្រយោជន៍របស់ចៅហ្វាយមុននេះ ធ្វើអោយគ្រប់គ្នាក្នុងផ្ទះចាប់ផ្ដើមជ្រួលច្របល់ព្រោះជិតបានឃើញមុខអ្នកប្រុសតូចនៃត្រកូលនេះហើយ
នៅតាមផ្លូវធ្វើដំណើរ ហ្វ្រេង ក៏ថើបលួងលោមនាងក្រមុំមិនឈប់ព្រមទាំងចាប់ដៃនាងជាប់មិនលែង ទឹកមុខព្រួយបារម្ភនឹងមានក្ដីសុខក៏កើតឡើងមកព្រមគ្នានៅក្នុងពេលតែមួយ។
“ពេលនេះយ៉ាងម៉េចហើយ នៅឈឺទៀតទេ”ពេលឃើញនាងមិននិយាយគិតតែពីធ្វើមុខជ្រីវជ្រួញអ្នកកម្លោះក៏សួរនាំដោយការព្រួយបារម្ភ
“ពេលនេះមិនសូវឈឺនោះទេ វាម្ដងឈឺម្ដងក៏បាត់ អូយ”នាងក្រមុំក៏ស្រែកចេញមកម្ដងទៀតពេលមានអារម្មណ៍ថាអាការឈឺចាប់ ចាប់ផ្ដើមកើតឡើងម្ដងទៀត
“ទ្រាំបន្តិចទៅកូនសម្លាញ់ កុំបង្ខំបន្តិចទៀតដល់មន្ទីពេទ្យហើយ ពួកឯងបើកអោយលឿនជាងនេះបន្តិចទៅ”ហ្វ្រេងកូ ស្រែកបញ្ជាកូនចៅខ្លាំងៗ ហើយក៏អោនមកថើបថ្ងាសរបស់អ្នកនៅក្នុងរង្វង់ដៃមិនឈប់
មិនយូរប៉ុន្មានឡានទំនើបក៏មកឈប់នៅពីមុខមន្ទីរពេទ្យកណ្ដាលទីក្រុង រាងខ្ពស់សង្ហាក៏បីនាងក្រមុំចុះពីឡានព្រមទាំងដើរដូចរត់ចូលមកខាងក្នុងមន្ទីរទាំងឆ្លេឆ្លា។
“គ្រូពេទ្យ គ្រូពេទ្យនៅឯណាជួយប្រពន្ធរបស់ខ្ញុំផង”អ្នកកម្លោះស្រែកឡូឡាពេញមន្ទីរពេទ្យដោយមិននឹកក្រែងចិត្តរបស់អ្នកណាសូម្បីតែបន្តិច
ត្រឹមបានឃើញរូបភាពឆ្លេឆ្លារបស់អ្នកកម្លោះ ក្រុមគ្រូពេទ្យក៏រត់ចូលមកព្រមជាមួយគ្រែរុញអ្នកជម្ងឺមកជាមួយ អ្នកកម្លោះក៏ដាក់រាងតូចនៅលើគ្រែដៃរឹងមាំក៏នៅតែចាប់ដៃរបស់នាងជាប់មិនលែង រ៉ូសស៊ីតា ត្រូវបានក្រុមគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់ដើម្បីរៀបចំធ្វើការឆ្លងទន្លេ។
“អា”រ៉ូសស៊ីតា ស្រែកឡើងព្រមខំប្រឹងឡើងរាងកាយសឹងតែគ្មានកម្លាំងគំហែងក្នុងការបង្កើតកូនបន្តទៀត
ញើសគ្រាប់ធំៗចាប់ស្រក់ចុះមកមិនដាច់គ្នា នេះជាលើកទីមួយដែលនាងទទួលបានអារម្មណ៍ទាំងឈឺចាប់ទាំងមានមោទនភាពបែបនេះ រាងតូចខំប្រឹងទាំងកម្លាំងកាយចិត្តរបស់ខ្លួនតែក៏ឃើញថាពិបាកព្រោះតែការបង្កើតកូនមិនបានងាយស្រួលដូចជានាងគិតនោះទេ។
រ៉ូសស៊ីតា សឹងតែសឹងតែបិទភ្នែកម្ដងៗទៅហើយតែក៏មានអ្នកកម្លោះនៅចាំផ្ដល់ជាកម្លាំងចិត្តដល់នាងមិនឈប់ ហ្វ្រេងកូ ចាប់ដៃតូចរបស់នាងក្រមុំព្រមទាំងច្របាច់តិចៗអ្នកកម្លោះអោនមកថើបនាងក្រមុំដើម្បីផ្ដល់ជាកម្លាំងចិត្តដល់នាង។
“ខំប្រឹងឡើង រ៉ូសស៊ីតា នាងនឹងកូនត្រូវតែមិនអី”អ្នកកម្លោះទាំងថើបទាំងអង្អែលក្បាលរបស់នាងក្រមុំ ហាក់ចង់ប្រាប់ថាគេនឹងមិនទៅណាចោលនាងគេនឹងនៅទីនេះជាមួយនាងនឹងកូនព្រោះតែពេលនេះជាពេលដែលនាងនឹងកូនត្រូវការគេខ្លាំងដូចគ្នា។
“អ្នកម៉ាក់ប្រឹងម្ដងទៀតណា”គ្រូពេទ្យស្រែកប្រាប់បែបផ្ដល់កម្លាំងចិត្តអោយនាងដូចគ្នា
“ប្រឹងឡើង ជុប”បបូរមាត់ក្រាស់ក៏អោនទៅថើបថ្ងាសនាងមិនឈប់
“អាៗៗៗ”សម្លេងស្រែកដោយការខំប្រឹងក៏លឺឡើងផ្អើលពេញបន្ទប់
“ខំប្រឹងទៀតអ្នកម៉ាក់ កូនជិតកើតហើយ”
“អាៗៗ ខ្ញុំទៅលែងរួច”រ៉ូសស៊ីតា ប្រើកែវភ្នែកស្រទន់សម្លឹងមើលទៅអ្នកកម្លោះហាក់ចង់ប្រាប់អ្វីម្យ៉ាងដល់គេ
“ត្រូវតែខំប្រឹងដើម្បីកូនរបស់យើង”
“ម្ដងទៀតណា មួយ ពីរ បី ប្រឹងណា”
“អា ....”
នាងក្រមុំប្រមូលកម្លាំងចុងក្រោយរបស់ខ្លួនដែលនៅសេសសល់ ហើយការប្រឹងប្រែងរបស់នាងក៏បានសម្រេច ភាពហត់នឿយនឹងអស់កម្លាំងមុននេះហាក់រលាយបាត់មួយរំពេចពេលបានលឺសម្លេងស្រែកយំរបស់កូនជាទីស្រលាញ់។
“ង៉ា ង៉ា”សម្លេងស្រែកយំរបស់ទារកដែលទើបនឹងកើត ក៏លាន់លឺខ្ទរពេញបន្ទប់ទាំងមូលដែលធ្វើអោយទាំងអ្នកម៉ាក់នឹងលោកប៉ាត្រូវញញឹមបិទមាត់មិនជិត
ជុប
ត្រឹមបានបីកូនជាប់ដើមទ្រូងជាលើកដំបូង ទាំងពីរនាក់ក៏អោនថើបក្បាលកូនតូចព្រមគ្នាដោយក្ដីស្រលាញ់ចេញពីបេះដូង។
“កូនសម្លាញ់”នាងក្រមុំអោបកូនតូចជាប់ដើមទ្រូង ដោយមានអ្នកកម្លោះអោនមកអោបទាំងម្ដាយទាំងកូននៅក្នុងរង្វង់ដៃរឹងមាំរបស់ខ្លួន
“កូនយើងសុខភាពល្អណាស់”
“ចាស”
“ម៉ោះអោយកូនមកនេះមក”
ត្រឹមហុចកូនទៅអោយអ្នកជាឳពុករួច កែវភ្នែកស្រទន់ដែលបើកឡើងមុននេះក៏ចាប់ផ្អើមបិទដោយភាពអស់កម្លាំងរាងកាយតូចក៏សន្លប់បាត់នៅលើគ្រែ ត្រឹមបានឃើញរូបភាពចំពោះមុខអ្នកកម្លោះទៅជាភិតភ័យព្រោះគិតថានាងក្រមុំអាចនឹងមានគ្រោះថ្នាក់បាន។
“រ៉ូសស៊ីតា គ្រូពេទ្យនាងយ៉ាងម៉េចនឹង”
“មិនអីទេលោកកុំបារម្ភអី ព្រោះតែអស់កម្លាំងក្នុងការបង្កើតកូនទើបទៅជាសន្លប់បែបនេះ អញ្ជើញលោកទៅរងចាំនៅខាងក្រៅសិនទៅ ទុកតួនាទីនេះអោយពួកខ្ញុំជាអ្នកចាត់ចែង”
“បាទ”អ្នកកម្លោះក៏ហុចកូនតូចរបស់ខ្លួន អោយទៅគ្រូពេទ្យដែលមានជំនាញជាងខ្លួនជាអ្នកចាត់ចែងបន្តដោយខ្លួនក៏ដើរចេញមកខាងក្រៅ
ហ្វ្រេងកូ ដើរចេញមកខាងក្រៅបន្ទប់ដែលមានលោកប៉ារបស់គេឈរចាំនៅខាងក្រៅតាំងពីពេលណាក៏មិនដឹង។
“យ៉ាងម៉េចហើយកូន”មនុស្សចំណាស់ចូលមកសួរកូនប្រុស ពេលបានឃើញអ្នកកម្លោះដើរចេញមកខាងក្រៅវិញទាំងទឹកមុខហត់នឿយ
“សុវត្ថិភាពទាំងម្ដាយទាំងកូន លោកប៉ា”អ្នកកម្លោះញញឺមចេញមកតែក្នុងចិត្តក៏នៅតែបារម្ភពីនាងក្រមុំមិនបាត់ដូចគ្នា
“មើលទៅកូនដូចជាហត់ហើយទៅសម្រាកសិនល្អទេ”
“ខ្ញុំមិនអីទេលោកប៉ា ខ្ញុំចង់រងចាំពួកគេនៅទីនេះ”
កន្លងផុតទៅប្រហែលជាមួយសន្ទុះ រាងតូចរបស់នាងក្រមុំក៏ត្រូវបានក្រុមគ្រូពេទ្យរុញចេញមកខាងក្រៅ ដោយបង្ហាញនូវទឹកមុខស្លេកស្លាំងរបស់នាងក្រមុំដែលសន្លប់ស្ដូកស្ដឹងនៅលើគ្រែដោយមិនដឹងអី រាងតូចត្រូវបានគេរុញចូលទៅក្នុងបន្ទប់សម្រាកវីអាយភីដោយមានអ្នកកម្លោះដើរតាមពីក្រោយដោយការព្រួយបារម្ភ។
រ៉ូសស៊ីតា សន្លប់ស្ដូងស្ដឹងនៅលើគ្រែអ្នកជម្ងឺអស់រយៈពេលបីថ្ងៃដោយមិនព្រមកម្រើកសូម្បីតែបន្តិច ដែលធ្វើអោយអ្នកដែលអង្គុយរងចាំការដឹងខ្លួនរបស់នាងទៅជានៅមិនសុខពេលដែលឃើញនាងគិតតែពីគេងបែបនេះ    ដៃរឹងមាំក៏ចាប់ដៃតូចរបស់នាងគ្រប់ពេលវេលាដើម្បីផ្ដល់
ជាកម្លាំងចិត្តដល់នាងក្រមុំ។
កែវភ្នែកតូចក៏ចាប់បើកឡើងបន្ទាប់ពីសន្លប់មិនដឹងអីអស់រយៈពេលបីថ្ងៃកន្លងមក នាងក្រមុំសម្លឹងមើលទៅជុំវិញបន្ទប់ ទឹកមុខស្រទន់ក៏ញញឹមឡើងបន្តិចពេលលបានឃើញអ្នកកម្លោះកំពុងតែគេងលក់នៅក្បែរគ្រែរបស់នាងថែមទាំងកាន់ដៃរបស់នាងជាប់ទៀតផង រាងតូចបម្រាស់ខ្លួនតិចៗព្រោះខ្លាចធ្វើអោយអ្នកកម្លោះដឹងខ្លួន តែការកម្រើកខ្លួនរបស់នាងក៏ធ្វើអោយអ្នកដែលទើបតែគេងលក់មុននេះភ្ញាក់ដឹងខ្លួនឡើងមកអោយទាល់តែបាន។
“នាងដឹងខ្លួនហើយរឺ”ហ្វ្រេងកូ សួរនាំនាងក្រមុំដោយបង្ហាញទឹកមុខត្រេកអរចេញមក
“ចាស នេះខ្ញុំសន្លប់យូរប៉ុណ្ណាហើយ”
“បីថ្ងៃហើយ”
“អរ”
“ញ៉ាំទឹកសិនទៅ”ដៃរឹងមាំក៏ឈោងទៅយកកែវទឹកដែលដាក់នៅក្បែរនោះ មកហុចអោយនាងក្រមុំដែលសឹងតែបញ្ចុកនាងតែម្ដង
“ចាស អរគុណ”ដៃតូចក៏លូកទៅទទួលកែវទឹកពីអ្នកកម្លោះតែក៏មិនបានចាប់កាន់ភ្លាមៗព្រោះតែដៃនៅញ័រដោយសារតែគ្មានកម្លាំងគំហែង
“ម៉ោះចាំខ្ញុំជួយ”ព្រោះទ្រាំនឹងសភាពរបស់នាងក្រមុំនៅចំពោះមុខមិនបាន ទើបអ្នកកម្លោះបញ្ចុកទឹកអោយនាងក្រមុំដោយផ្ទាល់ដៃរបស់ខ្លួន
នាងក្រមុំហាក់ដូចស្ទាក់ស្ទើរមិនចង់ផឹក តែដោយភាពស្រែកឃ្លានរបស់ខ្លួនទើបរាងតូចបានត្រឹមតែហាមាត់ទទួលទឹកដែលអ្នកកម្លោះបញ្ចុកខ្លួន ដោយមិនហ៊ានសម្លឹងមើលមុខរបស់គេចំៗ។
“អឺកូននៅឯណ”ត្រឹមលេបទឹកគ្រប់ដំណក់ចូលទៅក្នុងពោះអស់ នាងក្រមុំក៏សួររកកូនប្រុសជាទីស្រលាញ់របស់ខ្លួនតែម្ដង
“ពេលនេះនៅបន្ទប់ទារក មានគិលានុបដ្ឋាយិកាមើលថែបានល្អណាស់នាងកុំបារម្ភអី”ព្រោះយល់ពីទឹកចិត្តរបស់នាងក្រមុំទើបអ្នកកម្លោះព្យាយាមនិយាយអោយនាងបានស្ងប់ចិត្ត
“ខ្ញុំអាចទៅមើលកូនតើបានទេ”
“ចាំស្អែកទៅពេលនេះយប់ជ្រៅហើយ     កូនក៏គេងលក់ដូចគ្នា”ហ្វ្រេងកូ   សម្លឹងមើលទៅ
នាឡិកាដែលចង្អុលដល់ម៉ោងដប់ពីររំលងអាធ្រាតទៅហើយ មិនមែនថាគេចិត្តអាក្រក់បំបែកនាងពីកូននោះទេតែព្រោះគេចង់អោយនាងសម្រាកអោយបានច្រើនជាងនេះ ម្យ៉ាងនាងក៏ទើបតែដឹងខ្លួនសុខភាពនៅខ្សោយដើរហើរច្រើនពេកក៏មិនល្អ ទើបគេបដិសេធសំណើររបស់នាងតែបែរជាធ្វើអោយនាងក្រមុំអង្គុយធ្វើមុខខ្មូរដាក់គេ ព្រោះយល់ថាគេចិត្តអាក្រក់មិនព្រមអោយខ្លួនបានជួបកូនជាទីស្រលាញ់របស់ខ្លួន។
“តែខ្ញុំ ...”មិនទាន់បាននិយាយចប់ផងអ្នកកម្លោះក៏និយាយកាត់នាងមុនបាត់ទៅហើយ
“កុំរឿងច្រើន ហើយឆាប់គេងទៅ”មិននិយាយតែមាត់អ្នកកម្លោះនៅទាញរាងតូចអោយគេងចុះនៅលើគ្រែព្រមទាំងទាញភួយមកដណ្ដប់អោយនាងថែមទៀត
ព្រោះឃើញពីភាពផ្ដាច់ការរបស់អ្នកកម្លោះ រ៉ូសស៊ីតា ក៏មិនបានជំទាស់តវ៉ាអ្វីផ្សេងទៀតដោយបានត្រឹមតែគេងស្ងៀមព្រមទាំងធ្វើមុខក្រញ៉ូវដាក់គេ ចំណែកអ្នកកម្លោះក៏បានតែអង្គុយធ្វើជាមិនដឹងរឿងអ្វីព្រមទាំងសម្លឹងមើលមុខនាងមិនដាក់ភ្នែក។
“លោកមិនងងុយគេងទេរឺ”ព្រោះឃើញគេគិតតែពីសម្លឹងមើលនាងមិនឈប់ ទើបនាងក្រមុំសួរនាំគេដោយការចង់ដឹងនឹងព្រួយបារម្ភព្រមគ្នា
“ងងុយតើ”
“ចឹងលោកក៏ឆាប់ទៅគេងទៅ”
“នាងគេងមុនទៅចាំខ្ញុំទៅគេងតាមក្រោយ”
“គេងព្រមគ្នាក៏បានដែរ”
“ល្អ”ព្រោះមិនចង់អោយអ្នកជម្ងឺគិតច្រើទើបអ្នកកម្លោះយល់ព្រមតាមសម្ដីរបស់នាង
ហ្វ្រេងកូ ងើបឈរពេញកម្ពស់របស់ខ្លួនបម្រុងនឹងដើរទៅគេងនៅលើសាឡុងក្បែរនោះតែក៏ត្រូវនាងក្រមុំចាប់ដៃគេជាប់បានមុន អ្នកកម្លោះបង្អាក់ដំណើររបស់ខ្លួនព្រមទាំងងាកមកសម្លឹងមើលមុខតូចដោយការចង់ដឹង។
“នាងកើតអីរឺ”ហ្វ្រេងកូ ក៏សម្លឹងមើលដៃតូចដែលចាប់ដៃគេជាប់មិនព្រមលែង
“អឺលោកចង់ទៅណា”
“ទៅគេងនឹងអី”
“គេងនៅត្រង់ណា”
“ត្រង់នោះ”ដៃរឹងមាំក៏ចង្អុលទៅសាឡុងដើម្បីបញ្ជាក់នាងក្រមុំ
“អឺលោកគេងនៅលើគ្រែនេះក៏បានដែរ មើលទៅសាឡុងនោះរឹងណាស់អាចធ្វើអោយលោកឈឺខ្នងបាន”នាងក្រមុំនិយាយបបួលអ្នកកម្លោះបែបស្ទាក់ស្ទើរ មិនមែននាងមិនចង់អោយគេគេងជាមួយទេតែនាងខ្លាចថាគេបដិសេធសំណើររបស់នាងទៅវិញទេ។
“មិនអីទេខ្ញុំអាចគេងបាន បើខ្ញុំគេងនៅត្រង់នេះអាចធ្វើអោយលំបាកដល់នាងបាន”ទោះបីជាមាត់បដិសេធតែក្នុងចិត្តក៏បន់អោយនាងបបួលគេម្ដងទៀត ព្រោះថាបើនាងហ៊ានបបួលគេជាលើកទីពីរគេនឹងមិនបដិសេធអោយខាតពេលដូចជាលើកទីមួយនោះទេ ហើយគ្រប់យ៉ាងក៏ដូចគេគិតពេលបានលឺនាងឆ្លើយតបមកគេវិញ។
“មិនអីទេ លោកអាចគេងបាន”
“ច្បាស់ហើយថាមិនអី”
“ចាស”មិននិយាយតែមាត់នាងក្រមុំថែមទាំងងក់ក្បាលបញ្ជាក់អ្នកកម្លោះជាចម្លើយ
“ក៏បានដើម្បីកុំអោយនាងអន់ចិត្ត”មិនរងចាំយូរទៀត អ្នកកម្លោះក៏ឡើងមកគេងនៅលើគ្រែក្បែររាងកាយតូច មានរឺដែលគេត្រូវបដិសេធសំណើរល្អៗបែបនេះជាលោកទីពីរនោះបើបដិសេធមានតែគេល្ងង់ហើយ តែភ្លេចប្រាប់ទៅរយៈពេលដែលនាងសន្លប់មិនដឹងខ្លួនគេក៏ឡើងមកគេងអោបរាងកាយរបស់នាងរាល់យប់ដូចគ្នាគ្រាន់តែនាងមិនបានដឹងតែប៉ុណ្ណោះឯង។
រាងកាយរបស់ រ៉ូសស៊ីតា ក៏គេងសម្ងំស្ងៀមមិនព្រមកម្រើកទៅណាពេលត្រូវអ្នកកម្លោះអោបរឹតនៅក្នុងរង្វង់ដៃរឹងមាំដ៏កក់ក្ដៅរបស់គេ។
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ កែវភ្នែកតូចបើកឡើងទទួលពន្លឺពីព្រះអាទិត្យដែរចាំងចូលមកបន្ទាប់ពីគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃរបស់អ្នកកម្លោះពេញមួយយប់ ត្រឹមបើកភ្នែកមិនប៉ុន្មានវិនាទីរាងតូចក៏រេភ្នែករកមើលអ្នកកម្លោះ ដែលពេលនេះមិនបានគេងនៅក្បែរនាងដូចកាលពីយប់មិញ។
រាងតូចក្រោកឡើងយឺតៗព្រើនៅមានអារម្មណ៍ថាឈឺចាប់នៅផ្នែកខ្លះនៃរាងកាយ       នាង
ក្រមុំសម្លឹងរកមើលជុំវិញបន្ទប់តែក៏មិនមានអ្នកណាផ្សេងក្រៅពីនាងម្នាក់ឯង ជើងតូចក៏ឈានចុះពីគ្រែយឺតៗស្របពេលជាមួយគ្នាដែលអ្នកកម្លោះក៏បើកទ្វារចូលមកខាងក្នុង ដោយបីកូនតូចនៅក្នុងដៃមកជាមួយ ត្រឹមបានឃើញកូនជាទីស្រលាញ់គំនិតដែលចង់ចុះពីគ្រែមុននេះក៏លែងមានតទៅទៀត។
“ចង់ទៅណា”ហ្វ្រេងកូ ដើរមកឈប់ពីមុខនាងក្រមុំព្រមទាំងសួរនាំដោយការចង់ដឹង
“គិតថាទៅរកកូន តែលោកក៏យកគេមកល្មម”នាងក្រមុំតបព្រមទាំងលូកដៃទៅបីកូនពីអ្នកកម្លោះដោយទឹកមុខញញឹមពព្រាយ
“នៅមិនស្ងៀមសោះដឹងថាខ្លួនមិនទាន់រឹងហើយ នៅចង់ដើរផ្ដេសផ្ដាសទៀត”អ្នកកម្លោះស្ដីអោយនាងក្រមុំព្រោះតែព្រួយបារម្ភ ដៃរឹងមាំក៏ចាប់លើកជើងទាំងសងខាងរបស់នាងថ្នមៗមកដាក់លើគ្រែគេងវិញ
“សុំទោស ធ្វើអោយលោកបារម្ភហើយ”ព្រោះយល់ថាជាកំហុសរបស់ខ្លួនទើបនាងក្រមុំប្រញាប់សុំទោសសុំពែរ៍អ្នកកម្លោះ
ហ្វ្រេងកូ ក៏មិនបានឆ្លើយតបនឹងនាងដោយគ្រាន់តែសម្លឹងមើលមុខតូចឆ្លាស់គ្នានឹងមុខកូនប្រុសរបស់ខ្លួន ដៃក្រាស់ក៏លើកមកវាសសក់នាងក្រមុំចេញព្រោះចង់ឃើញស្នាមញញឹមដែលនាងផ្ដល់អោយទៅកូនប្រុសកាន់តែច្បាស់។ រ៉ូសស៊ីតា អោនថើបកូនប្រុសជាទីស្រលាញ់នៅក្នុងដៃដោយក្ដីស្រលាញ់ដែលមិនមានអ្នកណាអាចកាត់ថ្លៃបាន។
“កូនសម្លាញ់ម៉ាក់ មើលចុះពេលគេងបែបនេះគួរអោយស្រលាញ់ណាស់”ដៃតូចក៏លើកមកអង្អែលក្បាលកូនប្រុសថ្នមៗដូចចង់បំពេរកូនអោយគេង
“អិ អិ អឹ”កូនតូចចាប់ផ្ដើមរើសបម្រាស់នៅក្នុងដៃពេលមានអារម្មណ៍ដល់អ្នកណាកំពុងតែរំខានដំណេករបស់គេ កែវភ្នែកថ្លាយង់បើកឡើងមកព្រមទាំងធ្វើមុខដូចចង់យំទៅតាមទម្លាប់របស់ក្មេងព្រោះតែចាប់ផ្ដើមឃ្លាន
“កូនប្រហែលជាឃ្លានហើយ”សម្លេងគ្រ.លបន្លឺឡើងក្បែរនាងក្រមុំ ដើម្បីបញ្ជាក់អោយនាងធ្វើតួនាទីជាម្ដាយ។

ត្រាបាបចងចិត្តWhere stories live. Discover now